ស៊ុតជាអាហារសម្បូរវីតាមីន និងសារធាតុចិញ្ចឹមខ្ពស់ និងងាយស្រួលរកទិញ និងមានតម្លៃថោក។ ពងទាស្ងោរក៏ជាមុខម្ហូបពេញនិយមសម្រាប់មនុស្សទូទៅដែរ។ អ៊ីចឹងថ្ងៃនេះ Admin នឹងណែវិធីស្ងោរពងទាឲ្យមានរសជាតិឆ្ងាញ់ មានរូបរាងស្រស់ស្អាត ដូចចុងភៅជំនាញអ៊ីចឹង។

ជំហាននីមួយៗនៃការស្ងោរពងទា
ពងទាឆ្ងាញ់ពេលស្ងោរហើយត្រូវតែ ផ្នែកខាងស និងក្រហមនៅទន់ មានជាតិទឹក មិនឆ្អិនពេក។
១. ជ្រើសយកពងទាដែលយកចេញពីបន្ទប់រក្សាកំដៅ ឬអាចប្រើពងទាដែលយកចេញពីទូរទឹកកក តែត្រូវដាក់នៅខាងក្រៅឲ្យបាន ៣០ នាទីសិន ដើម្បីការពារប្រេះ ឬបែកពេលស្ងោរ
២. ចាក់ទឹកចូលឆ្នាំង រួចដាក់ដាំរហូតដល់ទឹកពុះ បន្ទាប់មកដាក់ពងទាចូល ស្ងោរវាដោយប្រើកំដៅមធ្យម និងកំណត់ម៉ោង។ ប្រើចង្កឹះកូរពងទាក្នុងឆ្នាំង ដើម្បីឲ្យផ្នែកពណ៌លឿងនៅចំកណ្តាល និងក្តៅបានសព្វល្អ។

៣. យកពងទាស្ងោររួចដាក់ក្នុងទឹកត្រជាក់ លាយជាមួយទឹកកក ដើម្បីកុំឲ្យពងផ្នែកពណ៌លឿងនៅក្តៅ និងសម្រួលដល់ការបកសម្បក។

៤. បកសម្បកចេញ រួចអាចញ៉ាំបានហើយ។


