សម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ៧ កន្លែងនៅកោះកុង ទៅដល់ហើយមិនចង់មកវិញ

ខេត្ត​កោះ​កុង​ជា​ខេត្ត​មួយ​ដែល​មាន​ព្រំ​ប្រទល់​ ខាង​ជើង​ជាប់​ខេត្ត​ពោធិ៍សាត់​ ខាង​កើត​ជាប់​ខេត្ត​កំពង់​ស្ពឺ​ កំពត​ និង​ខេត្ត​ព្រះសីហនុ​ ខាង​ត្បូង​និង​ខាង​លិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​ និង​មួយ​ផ្នែក​ជា​ខេត្ត​ត្រាច​ប្រទេស​ថៃ​។​ បើ​និយាយ​ពី​តំបន់​ទេសចរណ៍​វិញ​ សម្បូរ​ទៅ​ដោយ​ទឹក​ធ្លាក់​ ព្រៃ​កោង​កាង​ កោះ​ ឆ្នេរ​សមុទ្រ​ស្អាត​ៗ​ជា​ច្រើន​កន្លែង​ ដែល​ជា​សម្បត្តិ​ដ៏​មហាសាល​ពី​ធម្មជាតិ​ពិត​ៗ​។​ បើ​សិន​ជា​បាន​ទៅ​លេង​កុំ​ភ្លេច​​ចូល​ ១០​ កន្លែង​នេះ​ផង​៖

ឆ្នេរ​នេសាទ

ស្ថិត​នៅ​ ឃុំ​ជ្រោយ​​ស្វាយ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង​។

Image may contain: ocean, sky, tree, outdoor and nature, text that says 'Fishing Fishing Beach Koh Kong'
រូបភាព កោះស្តេច KohSdach
Image may contain: tree, sky, plant, outdoor and nature
រូបភាព កោះស្តេច KohSdach
Image may contain: ocean, cloud, sky, outdoor, nature and water
រូបភាព កោះស្តេច KohSdach
Image may contain: swimming, water and outdoor
រូបភាព កោះស្តេច KohSdach
Image may contain: food
រូបភាព កោះស្តេច KohSdach
Image may contain: food
រូបភាព កោះស្តេច KohSdach

ស្ទឹង​ពពក

ស្ថិត​នៅ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ជា​តំបន់​បាតុភូត​ធម្មជាតិ​កំពុង​ពេញ​និយម​។​

Image may contain: one or more people, sky and outdoor
រូបភាព River Cloud-Stueng PorPok ស្ទឹងពពក
Image may contain: sky, mountain, tree, outdoor and nature
រូបភាព River Cloud-Stueng PorPok ស្ទឹងពពក
Image may contain: cloud, sky, mountain, outdoor, nature and water
រូបភាព River Cloud-Stueng PorPok ស្ទឹងពពក
Image may contain: food
រូបភាព River Cloud-Stueng PorPok ស្ទឹងពពក

កោះ​ស្តេច​

មាន​ទី​តាំង​ស្ថិត​នៅ​ឃុំ​កោះ​ស្តេច​ ស្រុក​គិរី​សាគរ​ ខេត្ត​កោះ​កុង​ បើ​ចង់​ទៅ​ត្រូវ​ចំណាយ​ពេល​យ៉ាង​ប្រហែល​ជាង​ ២ ម៉ោង​ពី​កំពង់​ផែ​ទេសចរណ៍​ខេត្ត​កោះ​កុង​។​

Image may contain: sky, ocean, outdoor, nature and water
រូបភាព khmerOsja
Image may contain: one or more people, ocean, sky, tree, outdoor, water and nature
រូបភាព khmerOsja
Image may contain: food
រូបភាព khmerOsja
Image may contain: food
រូបភាព khmerOsja
Image may contain: people sitting, sky, cloud, ocean, outdoor, water and nature
រូបភាព khmerOsja
Image may contain: people sitting, outdoor and water
រូបភាព khmerOsja

ជីផាត

មាន​ទី​តាំង​ស្ថិត​នៅ​ឃុំ​ជីផាត​ ស្រុក​ថ្ម​បាំង​ ខេត្ត​កោះកុង​ ជា​តំបន់​​សហគមន៍​អេកូ​ទេសចរណ៍​ដ៏​ប្រណិត​មួយ។​

Image may contain: sky, cloud, outdoor, nature and water
រូបភាព Amrita Tours & Travel
Image may contain: plant, tree, sky, outdoor, nature and water
រូបភាព Amrita Tours & Travel
Image may contain: cloud, sky, outdoor, nature and water
រូបភាព Amrita Tours & Travel
Image may contain: cloud, sky, grass, plant, tree, outdoor and nature
រូបភាព Amrita Tours & Travel

ទឹក​ធ្លាក់​តាតៃ​

ស្ថិត​នៅ​ ភូមិ​តាតៃ​ ឃុំ​តាតៃ​ ស្រុក​ស្មាច់​មាន​ជ័យ​ ខេត្ត​កោះ​កុង​។

រូបភាព រដ្ឋបាលខេត្តកោះកុង
រូបភាព រដ្ឋបាលខេត្តកោះកុង
រូបភាព រដ្ឋបាលខេត្តកោះកុង
រូបភាព រដ្ឋបាលខេត្តកោះកុង

កោះ​កុង​ក្រៅ

ឆ្នេរ​កោះ​កុង​ក្រៅ​ ស្ថិត​ក្នុង​ភូមិ​កោះ​កាពិ​ ឃុំ​ជ្រោយ​ប្រស់​ ស្រុក​កោះ​កុង​ ខេត្ត​កោះកុង​ មាន​ចំងាយ​ប្រមាណ​ ៣០ គ.ម​ ពី​ក្រុង​ខេមរភូមិន្ទ​ ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ទាំង​អស់​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នេះ​បាន​តាម​រយៈ​ផ្លូវ​ទឹក​ ដោយ​ចំណាយ​ពេល​ប្រមាណ​ ៤០​នាទី​ ទើប​ដល់​កោះ​ដ៏​ធំ​មួយ​នេះ​។

Image may contain: ocean, outdoor, water and nature
រូបភាប ដើរតែឯង
Image may contain: ocean, water, outdoor and nature
រូបភាប ដើរតែឯង
Image may contain: ocean, sky, outdoor, nature and water
រូបភាប ដើរតែឯង
Image may contain: sky, nature and outdoor
រូបភាប ដើរតែឯង
Image may contain: sky, ocean, tree, cloud, outdoor and nature
រូបភាប ដើរតែឯង

ជ្រោះ​ពពក​ ខ្នង​ផ្សារ​

ខ្នង​ផ្សារ​ គឺ​ជា​ឈ្មោះ​ភ្នំ​មួយ​ ដែល​ស្ថិត​នៅ​ភាគ​កណ្ដាល​ជួរ​ភ្នំ​ក្រវ៉ាញ​ ដែល​មាន​ទី​តាំង​ក្នុង​ស្រុក​ថ្ម​បាំង​ ខេត្ត​ កោះ​កុង​ ។ ភ្នំ​នេះ​ស្ថិត​នៅ​ក្នុង​ទី​តាំង​ ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​មួយ​ ដោយ​សារ​តែ​វា​ស្ថិត​នៅ ​ព្រំ​ប្រទល់​ខេត្ត​កោះកុង​ និង​ ខេត្ត​កំពង់​ស្ពឺ ។

Image may contain: grass, tree, plant, sky, outdoor and nature
រូបភាព Solo Landscape
Image may contain: one or more people, cloud, sky, mountain, grass, drink, outdoor and nature
រូបភាព Solo Landscape
Image may contain: mountain, sky, cloud, grass, outdoor and nature
រូបភាព Solo Landscape
Image may contain: one or more people, mountain, sky, grass, cloud, tree, outdoor and nature
រូបភាព Solo Landscape
Image may contain: sky, cloud, ocean, mountain, outdoor, nature and water
រូបភាព Solo Landscape
Image may contain: sky, cloud, mountain, ocean, plant, grass, outdoor, nature and water
រូបភាព Solo Landscape

​​

ប៊ឺរជាមួយពងមាន់អាំង ឬដុត ធ្វើញ៉ាំនៅផ្ទះប៉ូវកម្លាំង

ស៊ុត​ជាប្រភពប្រូតេអ៊ីនល្អខ្លាំងចំពោះសុខភាព ចំណែក​កផ្លែប៊ឺរវិញសម្បូរដោយជាតិកាកសរសៃ វីតាមីន និងខ្លាញ់​ល្អៗជាច្រើន។​ បើយកកំពូលអាហារពីរមុខនេះមកផ្សំចូលគ្នា យើងនឹងទទួលបានអត្ថប្រយោជន៍លើសលប់ពីវា ហើយមានរសជាតិឆ្ងាញ់ទៀត។​ ជាពិសេសអ្នកអ្នកចង់ប៉ូវកម្លាំង កុំភ្លេចធ្វើញ៉ាំនៅផ្ទះ។

Image may contain: food

គ្រឿងផ្សំ៖

  • ផ្លែបឺរ ២ ផ្លែ
  • ពងមាន់ ២គ្រាប់
  • អំបិល ១ចិប
  • ម្រេចម៉ដ្ឋ ១ ជឹប
  • ម្ទេសម៉ដ្ឋ (ម្ទេសហ៊ុយ)១ ជឹប
  • ស្លឹកជី parsley ឬជីប្រភេទផ្សេងទៀតក៍បាន

វិធីធ្វើ៖

១. ចិត ផ្លែបឺរ ជា ២ ចំណែក គោះពងមាន់ដាក់ចូលក្នុងផ្លែបឺរ(បើផ្លែប៊ឺរតូច ខ្លាចហៀរ យើងអាចគោះដាក់ក្នុងចានតូចជាមុនសិន ចាំយកស្លាបព្រាដួសដាក់តាមក្រោយក៏បានដែរ បន្ទាប់មករោយអំបិល ១ ជឹប ម្រេច ១ ជឹប ម្ទេសម៉ដ្ឋ ១ ជឹប

Avocado Egg - McNack's Kitchen

២. ដាក់ផ្លែបឺរនិងពងមាន់ ដុតក្នុង ចង្រ្កានឡ (oven) ក្នុងស៊ីតុណ្ហភាព ១៨០ អង្សាសេ រយៈពេល ១០-១៥នាទី( វិធីនេះស្រួលមិនខ្លាចផ្លែបឺរខូចឬបែក) បន្ទាប់មកលើកចុះដាក់ចាន និងរោយជី parsley ពីលើជាការស្រេច(បើគ្មានជីនេះទេ ដាក់អីផ្សេង ឬមិនបាច់ក៏បានដែរ)។

៣. វិធីផ្សេងទៀតគឺអាចដាក់អាំង លើចង្រាន់រហូតឆ្អិន( យើងអាចចៀនអោយនៅឆៅៗ ជ័រភ្នៅ ឬឆ្អិនខ្លាំងទៅតាមចំណង់ចំណូលចិត្ត)។

Image may contain: food

តោះរៀនធ្វើ ងៀតគោ ងៀតត្រីអាចជាម្ហូបល្អក្នុងការចូលព្រៃឡើងភ្នំ ព្រោះអាចទុកបានយូរ

មួយរយៈនេះឃើញថាយុវជនភាគច្រើនចូលចិត្តដើរព្រៃឡើងភ្នំ កម្សាន្តអារម្មណ៍ជាមួយទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជាច្រើនកន្លែងដែលមាននៅក្នុងប្រទេសកម្ពុជាយើង។ ការដើរព្រៃនេះរឿងដែលសំខាន់ គឺរបស់ញ៉ាំនេះហើយ ដោយយើងត្រូវគិតថារបស់ញ៉ាំណាដែលអាចទុកបានយូរ មិនងាយខូចគុណភាព។ ដូចនេះAdmin យល់ឃើញថាងៀតគោ ងៀតត្រី ក៏ជាម្ហូបដែលអាចរក្សាទុកបានយូរផងដែរ ដូចនេះយើងសាកមករៀនធ្វើទាំងអស់គ្នាដើម្បីទុកសម្រាប់ការដើរព្រៃទាំងអស់គ្នា។

ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ហាង Best FOOD

▶️ គ្រឿងផ្សំដែលត្រូវមានសម្រាប់ធ្វើងៀតគោ៖

  • សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • ប្រេងល្ង ២ ស្លាបព្រាបាយ(មិនដាក់ក៏បាន)
  • ស្ករស ២ ស្លាបព្រាបាយ ឬ ស្ករត្នោត
  • បីចេង ១ ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
  • ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ
  • ម្ទេសហុយ ឬម្ទេសស្រស់បុក រំដេងបុកឲ្យមត់ដាក់ក៏បានមិនដាក់ក៏បានតែបើចង់ឆ្ងុយដាក់ទៅ តាមការនិយមចូលចិត្ត
ហាង Best FOOD
ហាង Best FOOD

▶️ វិធីធ្វើមានដូចខាងក្រោម៖

  • យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង ចាំយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។
  • យើងអាចយកទៅអាំង ឬចៀន សម្រាប់បរិភោគដោយជ្រលក់ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត
ហាង Best FOOD
ហាង Best FOOD

▶️ គ្រឿងផ្សំដែលត្រូវមានសម្រាប់ធ្វើងៀតត្រី៖

  • អាចជា ត្រីឆ្តោ, ត្រីឆ្លាំង, ត្រីពោ រឺក៏ ត្រីរសតាមដែលយើងចូលចិត្ត ចំនួន៣គីឡូ (ធ្វើហើយ)
  • អំបិល ១ខាំ
  • ស្ករ ២ខាំ
  • ប៊ីចេងបន្តិច(តាមចំណូលចិត្ត)
ហាង Best FOOD

▶️ របៀបធ្វើ៖

  • ត្រី (ស្រស់ល្អ បើរស់កាន់តែល្អ) ធ្វើអោយស្អាត កាត់ក្បាលចេញ (បើត្រីតូចមិនចាំបាច់កាត់ក្បាលក៏បាន) រួចលាងទឹកអោយស្អាត។
  • យកត្រីទៅវះអោយស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ សឹមថ្លឹងយកត្រី ៣គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បីអោយត្រីក្រហមល្អ)។
  • លាយអំបិល ប៊ីចេង និងស្ករចូលគ្នាអោយសព្វ សឹមដាក់ត្រីចូល ច្របល់អោយសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗ ដើម្បីអោយចូលជាតិល្អ។
  • យកត្រីដែលប្រលាក់រួចដាក់ច្រកចង់អោយជិតល្អ រួចយកទៅ ក្លាសេទឹកកកពី ២ម៉ោង ទៅ ១ថ្ងៃ សឹមយកមកហាលថ្ងៃអោយស្ងួតល្អ ១ ទៅ ៣ថ្ងៃជាការស្រេច។ បើចូលចិត្តហិល អាចប្រលាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ់។
ហាង Best FOOD

អស់ទាស់ហ្មង កាន់លុយ៦០០០៛ ទៅបញ្ចេញញើសជាមួយយុាំគ្រឿងសមុទ្រនៅ Best Food??

និយាយពីហាង Best Food នរណាមិនល្បីដែលមានម្ហូបឆ្ងាញ់ៗច្រើនមុខមិនចេះខ្វះ ជាពិសេសប្រភេទគ្រឿងសមុទ្រតែម្ដង។ តែពេលនេះដើម្បីផ្គាប់ចិត្តអតិថិជនអោយបានប្លែកមាត់ Best Food បាននាំយកមីនុយថ្មីមកយ៉ាងពិសេសតែម្ដង នារីៗច្បាស់ជាទាក់ចិត្តមិនខានព្រោះថាគឺជា បុកល្ហុង បុកពោត និងយ៉ាំ រសជាតិដើមមកពីប្រទេសថៃហិរៗឆ្ងាញ់សាហាវ។

មីនុយថ្មីប៉ុន្មានមុខនេះ អ្នកដែលចិត្តញ៉ាំហិរដឹងតែសប្បាយមាត់ញ៉ាំពេញចិត្តជាមួយរសជាតិនេះតែម្ដង។ បែបនេះកុំភ្លេចបបួលគ្នាមកសាកល្ងាចនេះ រឺក៏ថ្ងៃចុងសប្ដាហ៍ក៏បានជុំគ្នាញ៉ាំគ្រឿងហិរៗម្ដងមើល៎អស់ប៉ុន្មានលុយ។ និយាយបែបនេះអ្នកអត់ចូលចិត្តញ៉ាំហិរតិចអត់មកអីទៅ ត្រូវតែមកណាព្រោះថាក្រៅពីបុកល្ហុង បុកពោត យ៉ាំអីនេះក៏មានម្ហូបគ្រឿងសមុទ្រឆ្ងាញ់ៗជាច្រើនមុខផងដែរ សូម្បីតែបង្កងយក្ស ក្ដាមយក្សក៏មានអោយតែខលកុម្ម៉ង់មុនរៀបចំជូនម៉ាអ៊ែម។

ផ្ដាំហើយផ្ដាំទៀតណា ចេញដើរហើយឃ្លានកុំភ្លេចមកកន្លែងដ៏ពិសេសមួយនេះ ហើយបើស្គាល់កន្លែងឆ្ងាញ់កន្លែងពិសេសបែបនេះយើងមកញ៉ាំតែម្នាក់ឯងក៏មិនកើត ត្រូវតែបបួលសំណព្វចិត្ត បបួលដៃគូរពូកែញ៉ាំមកជាមួយហើយបានឆ្ងាញ់មាត់ទាំងអស់គ្នា៕

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)

វីដេអូ៖

?? ចេញដើរឃ្លានយ៉ាំ ឃ្លានបុកល្ហុងហិរៗបែបហូរទឹកភ្នែកកុំភ្លេចមក Best Food

នារីៗ ច្បាស់ជាទាក់ចិត្តមិនខានព្រោះថាគឺជា បុកល្ហុង បុកពោត និងយ៉ាំ រសជាតិដើមមកពីប្រទេសថៃហិរៗ ?? ឆ្ងាញ់សាហាវ…អានបន្ត៖ https://kohsantepheap.tv/article/40318ហាង Best Foodលេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)

បាន​បង្ហោះ​ដោយ Facetaste នៅ ព្រហស្បតិ៍ 14 ឧសភា 2020

ងាយធ្វើហើយ ទុកបានយូរទៀត ជ្រក់ឆៃថាវស្រស់ៗ ឆ្ងាញ់យកមិនអស់?

គ្រឿងផ្សំ

– ឆៃថាវ ៥ឬ៦មើម
– ស្ករ
– អំបិល
– ទឹកខ្មេះ ឬក្រូចឆ្មារ
– ម្ទេស២ឬ៣ផ្លែ

វិធីធ្វើ

– យកឆៃថាវចិតសំបក លាងអោយស្អាត រួចហាន់ជាចំណិតប៉ុនចង្អុលដៃ
– បន្ទាប់មកប្រលាក់អំបិល ២ស្លាបព្រាទុកចោល ទាល់តែចេញជាតិហាងអស់(ប្រហែល២ឬ៣ម៉ោង)
– យកឆៃថាវលាងទឹកអោយអស់ជាតិអំបិល រួចត្រាំទឹកត្រជាក់ចោលមួយសន្ទុះ ចាំស្រង់ចេញ ទុកអោយស្រស់ទឹក។
– បន្ទាប់មកលាយសរ្ក២ឬ៣ស្លាបព្រាបាយតាមចូលចិត្តផ្អែមតិចឬខ្លាំង ជាមួយទឹកខ្មេះ ឬទឹកក្រូចឆ្មារ៣ស្លាបព្រាច្របល់អោយសព្វល្អ ទុក១ថ្ងៃទៅ២ថ្ងៃជាការស្រេច។
– អាចញុំជាមួយត្រីអាំងឬ ត្រីចៀនក៏បាន។ ថែមម្ទេសពីលើបើចូលចិត្ត ។

អ្នកចូលចិត្តម្ជូរ កុំអូសរំលងអី ដឹងតែឆ្ងាញ់ហើយ វិធីធ្វើម្តេញត្រាំ រូបមន្តងាយៗ?

និយាយពីម្ជូរ គេអ្នកញ៊ាំ យើងអ្នកស្រក់ទឹកមាត់? ហើយសម្រាប់អ្នកនិយមចូលចិត្តទៀត មិនបាច់ថ្លែងទេ ឃ្លានម្តងៗ ម៉ោងប៉ុន្មានក៏ទៅរកទិញញ៊ាំដែរ​ ជាពិសេសស្រីៗហ្នឹងតែម្តង ដូចនេះថ្ងៃនេះ សូមណែនាំពី របៀបធ្វើម្តេញត្រាំ រូបមន្តងាយៗ។

គ្រឿងផ្សំ

– ផ្លែម្តេញ ២០០ក្រាម
– អំបិល ២០០ក្រាម
– ទឹក ៨០០ក្រាម
– កំបោរក្រហម ២០ក្រាម
– ទឹក ៥០០ក្រាម
– ស្ករស ៤៥០ក្រាម
– ទឹកឃ្មុំ ៥០ក្រាម
– ទឹក ៦០០ក្រាម
– ក្រឡ ឬប្រអប់សម្រាប់ត្រាំ



 វិធីធ្វើ

យកទឹក ៨០០ក្រាម ដាំដាក់អំបិលចូល ដាំឲ្យពុះ រួចទុកឲ្យត្រជាក់។ យកម្តេញដាក់ចូលក្រឡ រួចចាក់ទឹកអំំបិលចូល គ្របត្រាំទុកចោលរយៈពេល ២-៣ថ្ងៃ។ បន្ទាប់មកយកម្តេញដែលត្រាំហើយចាក់ទឹកអំបិលចេញ លាងឲ្យស្អាត ច្របាច់ម្តេញឲ្យរាងបែកល្មម ទុកឲ្យស្រក់ទឹក។ លាយទឹក ៥០០ក្រាមជាមួយកំបោរ កូររលាយឲ្យសព្វ ហើយដាក់ម្តេញចូលត្រាំទុកមួយឡែក។ បន្ទាប់មកដាក់ទឹក ៦០០ក្រាម ដាំដាក់ស្ករស និងទឹកឃ្មុំចូល កូរចូលគ្នាឲ្យសព្វដាំឲ្យពុះ រួចទុកឲ្យត្រជាក់។ រួចស្រង់ម្តេញចេញទុកឮឲ្យស្រង់ទឹក ដាក់ចូលក្រឡវិញ ហើយចាក់ទឹកស្ករសចូលត្រាំ គ្របទុកចោលរយៈពេល ១-២ថ្ងៃ ជាការស្រេច។

ប្រភព: ផ្ទះចាស់

បានឆ្ងាញ់មាត់ទៀតហើយ បង្អែមត្រសក់ស្រូវខ្នុរ‬ រសជាតិឆ្ងាញ់ណាស់មាក់អើយ?

ម៉ាក់ៗ?‍?ត្រៀមមាត់ឆ្ងាញ់អោយហើយទៅ បង្អែមត្រសក់ស្រូវ បន្ថែមជាមួយខ្នុរទុំឆ្ងាញ់ណាស់ របៀបធ្វើងាយៗទេ គ្រឿងផ្សំក៏មិនច្រើនដែរ សំខាន់រសជាតិឆ្ងាញ់?

 គ្រឿងផ្សំ
– ត្រសក់ស្រូវទុំ ១ផ្លែ
– ខ្នុរទុំ
– ខ្ទិះដូង ៤៥០មីលីលីត្រ
– ស្ករស ៣០០ក្រាម
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ទឹកកក ដាក់តាមចំណូលចិត្ត
– ស្លឹកតើយ

 វិធីធ្វើ

១. ដំបូងយកត្រសក់ស្រូវទុំមកពុះយកគ្រាប់ចេញ និងចិតសំបកឲ្យស្អាត រួចហើយចិតវាជាដុំៗតូចល្មមទុកដោយឡែកសិន ខ្នុរហែកតូចៗដូចរូប។
២. ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងដាក់ដាំឲ្យពុះ បន្ទាប់មកចាក់ស្ករស ស្លឹកតើយញីបង់ចូល និងអំបិលចូលរួចហើយកូរវាទុកឲ្យពុះកូរម្តងទៀតជាការស្រេច (ធ្វើទឹកខ្ទិះដូង)។
៣. នៅពេលដែលញ៉ាំគ្រាន់តែដួសត្រសក់ស្រូវ ខ្នុរ ដាក់ចូលក្នុងចាន រួចហើយដាក់ទឹកខ្វិះដូង និងទឹកកកទៅតាមការចូលចិត្តនោះអ្នកអាចញ៉ាំវាបានហើយ៕
ប្រភពៈ​​ Lalinn like cooking

រៀនធ្វើជ្រក់ផ្កាស្នោ ទុកញ៊ាំផ្ទាប់ត្រីអណ្តែងស្រែអាំង រសជាតិនិយាយពីឆ្ងាញ់?

និយាយមែនទិញគេញ៊ាំម្តងៗ ញ៊ាំមិនសូវជាស្និតទេ តែមាត់ចេះតែឃ្លាន ព្រោះឃើញត្រីអណ្តែងស្រែអាំង ជាមួយជ្រក់ផ្កាស្នោ វាទំនងពេក មិនថាចឹងហ្អី!? ចឹងថ្ងៃនេះមិនបាច់ទិញគេទៀតទេ សាករៀនធ្វើញ៊ាំខ្លួនឯងម្តង រូបមន្តមានហើយ ច្នៃម៉ាអស់ដៃទៅ ចាំតែឡើងផ្សារទិញរកត្រីស្រែមក អាំងផ្ទាប់ញ៊ាំម៉ាឆ្ងាញ់ម្តង។

គ្រឿងផ្សំ

– ផ្កាស្នោ
– សណ្តែកបណ្តុះ
– ម្ទេសប្លោកក្រហម
– តាសក់ (ដាក់តាមចូលចិត្ត)
– អំបិល ស្ករស ទឹកខ្មេះ
– ម្ស៉ៅស៊ុប មេីមខ្ទឹមស


វិធីធ្វើ

– លាងផ្កាស្នោ សណ្តែកបណ្តុះ តាសក់ ទុកឲ្យស្រស់ទឹកចិតតាសក់ច្របល់ចូលគ្នាទុកមួយអន្លេីសិ​​ន។
– ដាក់ឆ្នាំងដាំទឹកល្មម លាងម្ទេសប្លោកឆ្កឹះគ្រាប់ចេញចិតជាចំណិតធំល្មម ពេលទឹកពុះបង់អំបិលចូលបន្តិចរួចចាក់ម្ទេសប្លោកចូល។ ស្រុស១នាទីកូរឲ្យសព្វរួចចាក់ដាក់កញ្ច្រែង។
– ដាំទឹកល្មមទុកឲ្យពុះ បង់ស្ករ អំបិល ទឹកខ្មេះ ម៉ៅស៊ុបចូល ភ្លក្សជូរប្រៃផ្អែមតាមចូលចិត្ត បិទភ្លេីងទុកឲ្យត្រជាក់។

– បកខ្ទឹមស៤ទៅ៥កំពឹស កិនឬចិញ្ច្រាំម្ទេសប្លោកជាមួយមេីមខ្ទឹម រួចចាក់ទឹកដែលដាំពុះច្របល់ចូលផ្កាស្នោ សណ្តែកបណ្តះជាការស្រេច។
* ទុក១យប់អាចញុាំបានហេីយ។
ប្រភព: KBuzzFood

ស្គាល់កន្លែងឆ្ងាញ់ទាំង១០នេះ ដឹងតែលែងបារម្ភរឿងស្គមហ្មង??

ស្គាល់កន្លែងដែលសាមញ្ញៗតែមានអីញ៉ាំឆ្ងាញ់ៗ គឺជារឿងមួយដ៏ល្អសម្រាប់យើងគ្រប់គ្នាព្រោះថាអាចចាយលុយម៉ាញិបតែបានឆ្ងាញ់មាត់ម៉ាអ៊ែម។ ជាពិសេសអ្នកដែលចូលចិត្តញ៉ាំអីនៅខាងក្រៅ និងអ្នកដែលចង់ធាត់ថ្ងៃនេះAdmin នាំអោយស្គាល់១០កន្លែងដែលមានលក់អីញ៉ាំសាមញ្ញៗតែឆ្ងាញ់ ហើយតម្លៃសមរម្យទៀត។

ហាង បបរជើងជ្រូកផ្សារអូឡាំពិក

គិតចង់ហុតបបរក្តៅៗកម្តៅក្រពះម្តងហី! ចង់ញ៉ាំអត់ម្តុំផ្សារអូឡាំពិកយើងនេះ បបរបាញ់កាញ់ជើងជ្រូក បបរលត បបរត្រី រសជាតិ និងតម្លៃអាចទទួលយកបាន តោះចឹងហុតបែបញើសខ្ចាយម្តងមើល៍ និយាយពីល្បីក៏យូរឆ្នាំហើយដែរ​។ ល្បីតៗគ្នាយូរហើយ គាត់លក់តាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ននេះ នៅតែមានភ្ញៀវមកជាហូហែរ លក់ដាច់ខ្លាំងទៀតផង ចឹងសម្រាប់អ្នកដែលចង់សាករសជាតិបបរជើងជ្រូក អាចមករកបាននៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម។

ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក

ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ទីតាំង៖ នៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម

 បាយស្រូបអង្គអេង

បាយស្រូបអង្គអេងដ៏ល្បីឈ្មោះ លក់ជាង៣០ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៤៣ កែងនឹងផ្លូវ ៣០០ ជាប់នឹងផ្លាកសាលាបឋមសិក្សាព្រះអង្គអេង យើងតែងឃើញមានអ្នកអង្គុយញ៉ាំយ៉ាងច្រើនរៀងរាល់ព្រឹក សឹងតែរកកន្លែងអង្គុយគ្មានពេលខ្លះ ស្របនឹងអ្នកលក់ជាច្រើនអ្នកញាប់ដៃញាប់ជើង ទទួលភ្ញៀវសួរថា “បងៗ ញ៉ាំបាយសាច់អីដែរ” ។

បាយស្រូបអង្គអេង
បាយស្រូបអង្គអេង
 បាយស្រូបអង្គអេង

ទីតាំង៖ ផ្លូវ១៤៣ កែងផ្លូវ៣០០ រឺផែនទី ចុចទីនេះ

ហាង សុខមុំមីខគោ

ហាងល្បី២០ឆ្នាំជាងហើយនៅតែអាចថែរក្សាកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរហូតដល់សព្វថ្ងៃនេះ អ្វីដែលសំខាន់នោះ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺសរសើរថាឆ្ងាញ់ ហើយរឹតតែច្បាស់នោះគឺអ្នកនៅប្លុកបាក់ទូកនឹងតែម្តង អ្នកណាក៏ស្គាល់ដែរ ហាង សុខមុំមីខគោនោះ។

ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ

ហាង សុខមុំមីខគោ
ទូរស័ព្ទ៖ 012 908 392
ទីតាំង៖ ម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១

ហាង​ចែ​ស្រី​បាញ់​ស៊ុង​បាញ់​ឆាវ​ឆ្ងាញ់

ចែ​ស្រី​បាញ់​ឆាវ​ បាញ់​ស្រ៊ុង​ឆ្ងាញ់​ ភ្ញៀវ​មក​ញ៉ាំ​ពេញៗ​តុ​ ភាគ​ច្រើន​អ្នក​ស្គាល់​កន្លែង​នោះ​ដោយ​មាន​របស់​ញ៉ាំ​ច្រើន​មុខ​សុទ្ធ​តែ​ឆ្ងាញ់ៗ​ មាន​ដូច​ជា​៖ បាញ់​ស្រ៊ុង បាញ់​ហ៊យ បាញ់​ឆាវ គួង នំ​ជើង​ជ្រូក​ រស​ជាតិ​គឺ​ឆ្ងាញ់​ហ្មង​។ នំ​កន្លែង​គាត់​ឆ្ងាញ់​គ្រប់​មុខ​ហ្មង​ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​លក់​ចន្លោះ​ពី​ ៣៥​គីឡូ ទៅ​៤០​គីឡូ​ លក់​គ្មាន​សល់​ទេ​។​

ហាង ​ចែ​ស្រី​បាញ់​ស៊ុង​ បាញ់​ឆាវ​ឆ្ងាញ់
ហាង ​ចែ​ស្រី​បាញ់​ស៊ុង​ បាញ់​ឆាវ​ឆ្ងាញ់

ហាង ​ចែ​ស្រី​បាញ់​ស៊ុង​ បាញ់​ឆាវ​ឆ្ងាញ់
ទី​តាំង​៖ ផ្លូវ ១០៧ ផ្លូវ​សុក​ហុក ក្បែរ​គុយទាវ​ឆ្ងាញ់​អូឬស្សី
លេខ​ទូរសព្ទ៖ 010 54 51 50 / 012 23 75 87

ហាង នំ​ពពារ​ប្រៃ​ម្ចាស់​ដើម

ស្គាល់​នំ​ពពារ​ប្រៃ​ម្ចាស់​ដើម​អត់?​ មាន​ឈ្មោះ​ល្បី​មិន​ក្រោម​ ១០ ឆ្នាំ​ទេ​ លក់​តាំង​ពី​ឪពុក​រហូត​ដល់​កូន​ទៀត​។​ ទោះ​បី​ជា​បើក​លក់​តាំង​ពី​ឆ្នាំ​ ២០០៧ មក​មែន​ តែ​ភ្ញៀវ​នៅ​តែ​សរសើរ​រសជាតិ​ឆ្ងាញ់​ដូច​ដើម​ មិន​ថា​ភ្ញៀវ​ថ្មី​ ឬ​ភ្ញៀវ​ចាស់​ទេ​។​

ហាង នំ​ពពារ​ប្រៃ​ម្ចាស់​ដើម
ហាង នំ​ពពារ​ប្រៃ​ម្ចាស់​ដើម
ហាង នំ​ពពារ​ប្រៃ​ម្ចាស់​ដើម

ហាង នំ​ពពារ​ប្រៃ​ម្ចាស់​ដើម
ទី​តាំង៖ ផ្លូវ 143 កែង ផ្លូវ 278 ម្តុំ ក្រោយ​រោង​គុន​គិរីរម្យ​ក្រោម​ដើម​ឆត្រ័​និង​ដើម​លឿ​រាជ
លេខ​ទូរសព្ទ៖ 089 720 205 / 098 990 062

មីឆាប័ណ្ណធានា

បើនិយាយពីមីឆាប័ណ្ណធានា អ្នកគ្រប់គ្នាច្បាស់ជានឹកឃើញដល់ថ្វីដៃលោកតាលក់នៅក្បែសាលាបាក់ទូកជាង១០ឆ្នាំមកហើយ។ ប្រាកដណាស់ទោះបីពេលនេះអស់ពីលោកតាទៅពិតមែន ក៏មានកូនប្រុសរបស់លោកតាលក់បន្តផងដែរ ឯរសជាតិវិញក៏នេះតែឆ្ងាញ់មិនចាញ់ថ្វីដៃរបស់លោកតានោះទេ។

ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា

ហាង មីឆាប័ណ្ណធានា
លេខទូរស័ព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី
https://goo.gl/maps/GLaqTPb338ioiFPD8

ហាង ដារ៉ាអាកោខ្ទិះ

គ្រាន់ឃើញភ្លាម ឃ្លានភ្លាមហ្មង ទំនងពេកហើយ អាកោខ្ទិះ ក្តៅហុយៗ លក់ដាច់ខ្លាំងទៀតផង ធ្វើសឹងតែមិនទាន់អ្នកទិញ លក់ត្រឹម៣ម៉ោងអស់គ្មានសល់ទេ ហើយមានដឹងអត់ថាលក់នៅណា​? មោះ! ចាំAdmin ប្រាប់ ក្បែរអង់តែនទួលគោកយើងនេះតើស៍ ទល់មុខធានាគាអេស៊ីលីដា។

ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ

ហាង ដារ៉ាអាកោខ្ទិះ
លេខទូរស័ព្ទ៖ 078 211 491 / 098 964 039 / 098 355 491
ទីតាំង៖ ក្បែរអង់តែនទួលគោក ទល់មុខធានាគាអេស៊ីលីដា

ហាង Indy House

មកជុំគ្នាអស់ហើយទាំងប្រុសស្អាតស្រីស្អាត ហើយអ្នកលក់ក៏សង្ហាថែមទៀតផង ចឹងហើយបានជាមានភ្ញៀវពេញៗហាងរកកន្លែងអង្គុយសឹងមិនបាន ល្បីឆ្ងាញ់ណាស់​ ហើយដឹងអត់ថានោះជាអាហារអ្វី? គឺ Steak ដែលមានលក់នៅ ហាង Indy House យើងហ្នឹង!

ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House

ហាង Indy House
ទូរសព្ទ៖ 061 494 400
ទីតាំង៖ ផ្លូវ៤៥៤ រឺផែនទីចុចទីនេះ

ហាង អ៊ីទុំលៀសអប់សៀមរាប

អូហូ! ពិតជាលឺ១០០ដង មិនស្មើរបានញ៉ាំផ្ទាល់មាត់ម្ដងមែន ឆ្ងាញ់នោះឆ្ងាញ់យកតែមែនទែន គឺថាមិនសរសើរមិនបានហ្មង។ ធ្លាប់តែលឺល្បីនៅលើទឹកដីខេត្តសៀមរាប តែពេលនេះក៏មានវត្តមានមកដល់រាជធានីភ្នំពេញហើយ នៅជិតបង្កើយនៅខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិកយើងហ្នឹង។

ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប

ហាង អ៊ីទុំលៀសអប់សៀមរាប
លេខទូរសព្ទ៖ 069 25 25 89 / 017 48 20 04
ទីតាំង៖ ផ្ទះលេខ៥៦បេ ផ្លូវ៣១៨ ខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិក

ហាង លតឆា កាពីតូលចាស់

មិនតិចជំនាន់នោះទេ តាំងពីទស្សវត្សរ៍៨០មកដល់បច្ចុប្បន្ននេះ ការគាំទ្រនៅតែបន្តមាន ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម លក់៣៧ឆ្នាំមកហើយ អ្នកលក់តជំនាន់ អ្នកញ៉ាំតកូនតដល់ចៅ នៅតែចូលចិត្តរសជាតិមួយនេះ។

ហាង លតឆា កាពីតូលចាស់
ហាង លតឆា កាពីតូលចាស់
ហាង លតឆា កាពីតូលចាស់
ហាង លតឆា កាពីតូលចាស់
ហាង លតឆា កាពីតូលចាស់
ហាង លតឆា កាពីតូលចាស់

ហាង លតឆា កាពីតូលចាស់
ទីតាំង៖ ផ្លូវ 148 ផ្សារកណ្តាល ជិតសាលាបឋមនរោត្តម
លេខទូរសព្ទ៖ 012 788 827
លក់ចាប់ពីម៉ោង១២ ដល់ ៨យប់

ប្រហិតស្ងោរ ផ្សារតូចទួលសង្កែនរណាមិនល្បីឆ្ងាញ់ និងត្រូវជាតិខ្លាំងជាមួយទឹកជ្រលក់ពិសេស??

ប្រហិតស្ងោរ គឺជាអាហារសម្រន់មួយប្រភេទដែលមានការពេញនិយម និងល្បីខ្លាំង លោកអ្នកចំនួនបានស្គាល់រួចមកហើយ ដែលស្ថិតនៅម្តុំ ទួលសង្កែ គ្រប់ពេលដែលចង់ញាុំ គឺតែងតែនឹកឃើញដល់ទៅនោះមុនគេ ដូចនេះដើម្បីកាន់តែស្រួលនោះ យើងសូមបង្ហាញទីតាំងថ្មីមួយកន្លែងទៀត គឺសាខារបស់ប្រហិតស្ងោរទួលសង្កែ បានមកដល់ម្តុំសាលាសន្ធរមុខយើងនេះហើយ!​

ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ

យើងដឹងហើយថា ប្រហិតស្ងោរ គឺមានការពេញនិយមខ្លាំង ដោយសារតែមានតម្លៃធូរថ្លៃ ជាពិសេសមានរសជាតិឆ្ងាញ់ ហើយការបើកសាខាប្រហិតស្ងោរសាលាសន្ធរមុខក៏មិនខុសពីសាខាប្រហិតស្ងោរទួលសង្កែដែរ គឺមានប្រហិតគ្រប់ប្រភេទ​ មានអាំង មានស្ងោរ ជើងមាន់​ ស្លាបមាន់ និងមានប្រហិតផ្សេងៗជាច្រើនមុខទៀត ហើយលោកអ្នកអាចរើសបានតាមចិត្ត រួមទាំងរូបមន្តទឹកជ្រលក់ពិសេសមកផងដែរ ញុាំចាប់មាត់ហ្មង!៕

ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ

ហាង
ទីតាំង៖ ផ្សារតូចទួលសង្កែ ផ្លូវលេខ៩០០ ផែនទីចុចនៅទីនេះ

វីដេអូ

ញ៉ាំម្ដងញ៉ាម ចង់ញ៉ាំទៀតហ្មងជាមួយប្រហិតស្ងោរ ប្រហិតអាំងទួលសង្កែនេះ??

នឹកប្រហិតស្ងោរ ប្រហិតអាំងទួលសង្កែទេ និយាយពីរសជាតិអ៊ែមអស់ទាស់ហើយ ជាពិសេសទឹកជ្រលក់ហ្មងយាយពីថាជាតិនោះជាតិ បានញ៉ាំហើយជក់មាត់ជីបៗហ្មង???ទីតាំង៖ ផ្សារតូចទួលសង្កែ ផ្លូវលេខ៩០០ រឺផែនទីចុចនៅទីនេះ https://goo.gl/maps/7DtuFf7L379hqBzn6

បាន​បង្ហោះ​ដោយ Facetaste នៅ ពុធ 13 ឧសភា 2020