ប៉ុណ្ណឹងល្មមលេបទឹកមាត់នៅ! ប្រហិតសាច់ជ្រូកស្រោចទឹកត្រីបុកជូរហឹរ

បើ​គ្នា​យើង​ណា​ចូល​ចិត្ត​ញ៉ាំ​ប្រហិត​សាច់​ជ្រូក​ ចូល​មក​អាន​ចំ​រូបមន្ត​ពិសេស​ហើយ​។​ កុំ​ចាំ​យូរ​ ស្ងោរ​សាច់​ជ្រូក​ឲ្យ​ឆ្អិន​ ស្រោច​ទឹក​ត្រី​បុក​ហឹរ​ៗ​ជូរ​ៗ​ពី​លើ​មក​ ឆ្ងាញ់​កប់​សារី​។​ នេះ​រូប​មន្ត​ធ្វើ​ទាំង​ប្រហិត​ និង​ទឹក​ត្រី​ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​ម៉ោ​ ទំនង​ណាស់​!

គ្រឿង​ផ្សំ​៖​

ប្រហិត​៖

  • សាច់​ជ្រូក​ចិញ្ច្រាំ​ហើយ​ ១ គីឡូ
  • ពង​មាន់​ ២ គ្រាប់
  • ស្ករ​ ២ ស្លាប​ព្រា​បាយ
  • អំបិល​ ១ ស្លាប​ព្រា​កាហ្វេ
  • ម្សៅ​មី​ ៣ ស្លាប​ព្រា​បាយ
  • ម្សៅ​ Baking Soda ១ ស្លាប​ព្រា​កាហ្វេ
  • ប្រេង​ល្ង​ ១​ ស្លាប​ព្រា​បាយ
  • ទឹក​ត្រជាក់ ១២០ មីលីលីត្រ

ទឹក​ត្រី​បុក​៖

  • ទឹក​ក្រូច​ឆ្មា​ ១២០ មីលីលីត្រ
  • ទឹក​ត្រី​ ១២០ មីលីលីត្រ
  • អំបិល​ កន្លះ​ស្លាប​ព្រា​កាហ្វេ
  • ក្រូច​ហាន់​ជា​ជំនិត​តូច​ៗ​ ប្រហែល​ ១ កន្លះ​កូន​ចាន
  • ខ្ទឹម​ស​ មួយ​កូន​ចាន
  • ម្ទេស​ខៀវ និង​ក្រហម ១ កូន​ចាន
  • ទឹក​ស្ងោរ​ប្រហិត​ ១ កូនចាន

គ្រឿង​ផ្សំ​បន្ថែម​៖

  • ខ្ទឹម​ស​ហាន់​ស្តើង​
  • ទឹក​ត្រជាក់​ មួយ​ចាន​គោម

វិធី​ធ្វើ​៖​

១. លាយ​គ្រឿង​ផ្សំ​ប្រហិត​ទាំង​អស់​ចូល​គ្នា​ រួច​ប្រើ​ម៉ាស៊ីន​ច្របល់​សាច់​ កូរ​ចូល​គ្នា​ឲ្យ​សព្វ​ រួច​ទុក​វា​ចោល​ ១៥ ទៅ ២០ នាទី​

២. បន្ទាប់​មក​យក​ស្លាប​ព្រា​បាយ​ ដួស​សាច់​ជ្រូក​ដួល​​កៀស​ទៅ​មក​ រួច​សឹម​ដាក់​វា​ត្រាំ​ក្នុង​ទឹក​ត្រជាក់​

៣. ដាំ​ទឹក​ឲ្យ​ពុះ​ យក​សាច់​ជ្រូក​ចេញ​ពី​ទឹក​ត្រជាក់​ ដាក់​ចូល​ស្ងោរ​។​ ដាក់​ស្ងោរ​វា​ចោល​ប្រហែល​ ៣ ទៅ​ ៥ នាទី​ អាស្រ័យ​លើ​ទំហំ​ប្រហិត​យើង​។​

៤. លាយ​គ្រឿង​ទឹក​ត្រី​បុក​ចូល​គ្នា​ (លើក​លែង​តែ​ ជំនិត​​ក្រូច​ឆ្មា​ដែល​ហាន់​ហើយ) រួច​កិន​កុំ​ម៉ដ្ឋ​ពេក​ (អាច​ប្រើ​ម៉ាស៊ីន​កិន​)

៥. ដាក់​ប្រហិត​សាច់​ជ្រូក​ឆ្អិន​ហើយ​ចូល​ក្នុង​ចាន​ រួច​ស្រោច​ទឹក​ត្រី​បុក​ពី​លើ​ យក​ខ្ទឹម​ស និង​ជំនិត​ក្រូច​ហាន់​ហើយ​រោយ​ពី​លើ​ជា​ការ​ស្រេច​។​

អាហារពេលព្រឹក ៤ មុខនេះ ឆ្ងាញ់ស្រួលញ៉ាំ តែមិនល្អចំពោះសុខភាព និងធ្វើឲ្យធាត់

ដូច​យើង​ដឹង​ស្រាប់​ហើយ​អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​បំផុត​សម្រាប់​សុខភាព​។​ ដូចនេះ​ហើយ​ទើប​យើង​ត្រូវ​ញ៉ាំ​វា​ កុំ​ឲ្យ​ខក​ខាន​ឲ្យ​សោះ​។​ ដោយ​សារ​តែ​រាង​កាយ​ត្រូវ​ការ​ថាមពល​ច្រើន​ ដូច​នេះ​ហើយ​បើ​វា​មិន​ទទួល​បាន​​អាហារូបត្ថម្ភ ឬ ថាមពល​នៅ​ពេល​ព្រឹក ការ​អស់​កម្លាំង​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​នៅ​ថ្ងៃ​ក្រោយ​។​ អាហារ​ពេល​ព្រឹក​ដែល​យើង​ជ្រើសរើស​គួរ​តែ​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​រាង​កាយ​ មិន​គួរ​ញ៉ាំ​អាហារ​ដែល​ផ្តល់​ប្រយោជន៍​តិច​តួច​ដល់​រាង​កាយ​ ហើយ​ធ្វើ​ឲ្យ​យើង​ធាត់​ទេ​៖​

ស៊ាំង​វុិច

​ស៊ាំង​វ៉ិច​ជា​អាហារ​ពេល​ព្រឹក​ពេញ​និយម​ នរណា​ៗ​ក៏​ចូល​ចិត្ត​ ព្រោះ​វា​លឿន​ និង​ងាយ​ស្រួល​ តែ​វា​មិន​មាន​ផល​ល្អ​ច្រើន​ចំពោះ​រាង​កាយ​ទេ​ ថែម​ទាំង​ងាយ​ធ្វើ​ឲ្យ​យើង​ធាត់​ទៀត​។​ ជា​ពិសេស​អ្នក​ដែល​ប្រញាប់​ទៅ​ធ្វើ​ការ​ តែង​តែ​ជ្រើស​រើស​អាហារ​ប្រភេទ​នេះ​ តែ​បើ​ថ្ងៃ​ណា​មួយ​យើង​ធាត់​ កុំ​សង្ស័យ​ថា​ម៉េច​បាន​គីឡូ​ឡើង​អត់​ឈប់​។​

No photo description available.

ទឹក​ផ្លែ​ឈើ​​​កំប៉ុង ឬ​ក្រដាស​

ប្រាកដ​ណាស់​ថា​ញ៉ាំ​ទឹក​ក្រូច​ល្អ​សម្រាប់​រាង​កាយ​ តែ​យើង​គួរ​តែ​ញ៉ាំ​ទឹក​ក្រូច​ដែល​ច្របាច់​ស្រស់​ៗ​ដោយ​ខ្លួន​ឯង​ ដោយ​សារ​តែ​រាង​កាយ​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ពី​ផ្លែ​ឈើ​សុទ្ធ​ ដែល​គ្មាន​លាយ​គ្រឿង​ផ្សំ​ផ្សេង​ៗ​។​ តែ​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ទឹក​ផ្លែ​ឈើ​កំប៉ុង​ ឬ​ក្រដាស​ កាន់​តែ​ផឹក​គឺ​កាន់​តែ​ធាត់​ ដោយ​សារ​តែ​វា​ជា​ទឹក​ដែល​សម្បូរ​ដោយ​ជាតិ​ស្ករ​ ដែល​មិន​ត្រឹម​តែ​មិន​ទទួល​បាន​វីតាមីន​ពី​ផ្លែ​ឈើ​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ធាត់​ទៀត​ផង​។​

ញ៉ាំផ្លែឈើស្រស់ និងផឹកទឹកផ្លែឈើ ...

Cereal

ច្បាស់​ជា​មិន​គូរ​ឲ្យ​ជឿ​ហើយ​ថា​ Cereal ជា​អាហារ​ពេល​ព្រឹក​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ធាត់​។ ដោយ​សារ​តែ​ cereal ដែល​លក់​នៅ​លើ​ទី​ផ្សារ​មាន​ទាំង​ម្សៅ​ និង​ស្ករ​ តែ​បើ​សួរ​ថា​វា​មាន​ប្រយោជន៍​ ឬ​អត់​ ប្រាកដ​ណាស់​សារប្រយោជន៍​ទាំង​នោះ​បាន​មក​ពី​ទឹក​ដោះ​គោ​ ដែល​ញ៉ាំ​ជា​មួយ​តែ​​ប៉ុណ្ណោះ​។​ បើ​សិន​ជា​យើង​ចូល​ចិត្ត​ញ៉ាំ​ cereal ជា​អាហារ​ពេល​ព្រឹក​ គួរ​តែ​ញ៉ាំ​លាយ​ជា​មួយ​ផ្លែ​ឈើ​ នឹង​ជួយ​រាង​កាយ​ទទួល​បាន​វីតាមីន​ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​។

Cereal Calories: The Good, the Bad, the Ugly – The Cereal School

ឆា​ខ្វៃ

យក​ល្អ​កុំ​ញ៉ាំ​វា​តែ​ម្តង​។​ មិន​មែន​តែ​ឆា​ខ្វៃ​ទេ​ សូម្បី​តែ​នំ​ធ្វើ​ពី​ម្សៅ​ដូច​ជា​ នំប៉័ង​ ដូណាត់​ ជា​ដើម​ ព្រោះ​វា​ជា​ធ្វើ​ឡើង​ពី​ម្សៅ​ ដែល​ជា​ម្សៅ​នឹង​ប្រែ​ក្លាយ​ជា​ស្ករ​ ដែល​វា​អាច​នឹង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​បាន​យ៉ាង​ងាយ​បន្ទាប់​ពី​ញ៉ាំ​វា​។​ ដូច​នេះ​ហើយ​បាន​ជា​យើង​មាន​អាហារ​ថា​មាន​កម្លាំង​ពេល​ញ៉ាំ​អាហារ​ប្រភេទ​នេះ​។​

Resep Cakue oleh Ina Permana - Cookpad

គ្រាន់តែញ៉ាំផាសិន ១ ផ្លែរាល់ថ្ងៃ យើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនស្មានមិនដល់

ផ្លែ​ផាសិន​មាន​រសជាតិ​ផ្អែម​ ហើយ​ជូរ​ ហើយ​មាន​ក្លិន​ផ្សេង​ៗ​គ្នា​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ផលិត​ផល​សម្រាប់​ប្រើ​ក្នុង​បន្ទប់​ទឹក​ និង​ ទៀន​។​ យើង​អាច​ញ៉ាំ​តែ​សាច់​​ និង​គ្រាប់​វា​ប៉ុណ្ណោះ​ ហើយ​វា​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ច្រើន​ណាស់​ ។

Passion Fruit Juice Recipe, How to make Passion Fruit Juice Recipe ...

ក្នុង​ផាសិន​មួយ​ផ្លែ​មាន​៖

  • ១៧ កាឡូរី
  • ជាតិ​កាក​សរសៃ​ ២ ក្រាម
  • ៦% ទៅ ៧% នៃ​វីតាមីន​ C យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ
  • ១% ទៅ ២% នៃ​វីតាមីន​ A យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ
  • ១,៦% ទៅ ៣,៦% នៃ​ជាតិ​ដែក យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​
  • ១,៨% ទៅ ២,៤% នៃ​ជាតិ​ប៉ូតាស្យូម​ យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ
Passion Fruit Isolated | Free Vectors, Stock Photos & PSD

គុណ​ប្រយោជន៍​របស់​ផ្លែ​ផាសិន​ចំពោះ​សុខភាព​មាន​ដូច​ជា​៖

វីតាមីន​ C ក្រៅ​ពី​​ក្រូច​ ផ្លែ​ផាសិន​គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។​ រាង​កាយ​របស់​យើង​ប្រើ​វា​ដើម្បី​បង្កើត​សរសៃ​ឈាម​ ឆ្អឹង​ខ្ចី​ សាច់​ដុំ​ និង​ខូឡាជែន​ ដែល​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​នៅ​តែ​ក្មេង​។​ វា​ក៏​ជួយ​ព្យាបាល​របួស​លើ​រាង​កាយ​ កាត់​បន្ថយ​ការ​រលាក​ និង​ការ​ពារ​កោសិកា​យើង​ពី​ការ​បំផ្លាញ​ផ្សេង​ៗ​។​ នៅ​ពេល​ដែល​យើង​ស្រូប​យក​វីតាមីន​ C បាន​គ្រប់​គ្រាន់​ វា​ជួយ​ទប់​ស្កាត់​​យើង​ពី​ការ​កើត​ជំងឺ​ផ្ដាសាយ​ និង​ប្រភេទ​ជំងឺ​មហារីក​ផ្សេង​ៗ​។

វីតាមីន​ A សាច់​និង​គ្រាប់​របស់​ផ្លែ​ផាសិន​មាន​វីតាមីន A ៨%​ ដែល​យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​។​ វា​ធ្វើ​ឲ្យ​ភ្នែក​ និង​កោសិកា​ មាន​សុខភាព​ល្អ ជួយ​ដល់​ការ​ផលិត​ឡើង​វិញ​ និង​​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​។

ជាតិ​កាក​សរសៃ ផាសិន​សម្បូរ​ជាតិ​នេះ​ណាស់​ វា​ធ្វើ​ឲ្យ​ពោះ​វៀន​ដំណើរ​ការ​ និង​សុខភាព​ល្អ​ ហើយ​ជួយ​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​។​ វា​ក៏​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ុល​ ហើយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ និង​មហារីក​ច្រើន​ប្រភេទ​។

អាហារូបត្ថម្ភ ផ្លែ​ផាសិន​ផ្តល់​ឲ្យ​យើង​នូវ​ ជាតិ​កាល់​ស្យូម​ ម៉ាញេស្យូម​ ផូស្វ័រ ប៉ូតាស្យូម និង​ អាស៊ីត​ហ្វូលិក​។ សារធាតុ​ទាំង​នេះ​ជួយ​តម្រង​នោម​យើង​ សរសៃ​ប្រសាទ​ សាច់​ដុំ​ និង​ចង្វាក់​បេះ​ដូង​បាន​ល្អ​។

ដឹងតិចនិកសម្ងាត់ ៧ យ៉ាងនេះ មិនចាំបាច់ស្រក់ញើស ក៏បានរាងស្អាតដូចម៉ូឌែលដែរ

គ្រប់​គ្រង​ការ​ញ៉ាំ​របស់​យើង​គឺ​សំខាន់​ជាង​ការ​ហាត់​ប្រាណ​ទៀត​ បើ​សិន​ជា​ចង់​បាន​រាង​ស្អាត​។​ បើ​សិន​ជា​ហាត់​ប្រាណ​ច្រើន​ម៉ោង​ ខ្លាំង​ៗ​ តែ​មាត់​នៅ​តែ​ទំពារ​មិន​ឈប់​ គីឡូ​ក៏​មិន​ស្រក​តាម​បំណង​ដែរ​។​​ ថ្ងៃ​នេះ​ admin និង​បង្ហាញ​ពី​គន្លឹះ​ធ្វើ​ឲ្យ​ទទួល​បាន​រាង​ស្អាត​ ដោយ​មិន​ចាំ​បាច់​ពឹង​លើ​ការ​ហាត់​​ប្រាណ​។​

. និយាយ​ថា​ទេ​ចំពោះ​របស់​ផ្អែម​

ស្ករ​គឺ​ជា​កត្តា​ចាំ​បាច់​ខ្លាំង​ជាង​គេ​បំផុត​ ដែល​ធ្វើ​យើង​ឡើង​គីឡូ​ដោយ​មិន​ដឹង​ខ្លួន​។​ ​ស្ករ​ភាគ​ច្រើន​​មាន​នៅ​ក្នុង​​បង្អែម នំ​កញ្ចប់​ ដែល​គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​លេង​ បើ​សិន​ជា​យើង​ឈប់​ញ៉ាំ​របស់​ទាំង​នោះ​ យើង​នឹង​សម្គាល់​ឃើញ​ថា​គីឡូ​នឹង​ស្រក​លឿន​។​ បើ​ចង់​ស្រក​គីឡូ​ដោយ​មិន​ចាំ​បាច់​ហាត់​ប្រាណ​ គួរ​តែ​កាត់​បន្ថយ​ការ​ញ៉ាំ​បង្អែម​។

These Products Were Rated the Best New Snacks of 2019 | Taste of Home

. ផឹក​តែ​បៃតង​ឲ្យ​បាន​ច្រើន

តែ​បៃតង​ជា​ភេសជ្ជៈ​សុខភាព​សំខាន់​ ក្នុង​ការ​សម្រក​គីឡូ​។​ តែ​បៃតង​​ជួយ​ទប់​សកម្ម​ភាព​នៃ​អង់ស៊ីម​ប្រូតេអ៊ីន​ ដែល​ជួយ​កាត់​បន្ថយ​ការ​ស្រូប​យក​ប្រូតេអ៊ីន​ និង​អាស៊ីត​អាមីណូ​ច្រើន​ចូល​ក្នុង​រាង​កាយ​។​ គីឡូ​នឹង​ស្រក​លឿន​ ដោយ​គ្រាន់​តែ​ចៀសវាង​ការ​ផឹក​តែ​បៃ​តង​ដែល​ដាក់​ស្ករ​ច្រើន​ ថែម​ទាំង​ជួយ​ឲ្យ​រាង​កាយ​ slim និង​ស្អាត​។​

People who drink tea regularly 'may live for an extra year ...

. ញ៉ាំ​អាហារ​យឺត​ៗ

ការ​ញ៉ាំ​អាហារ​លឿន​ៗ​ នឹង​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​ច្រើន​​ដោយ​មិន​ដឹង​ខ្លួន​។​ បើ​សិន​ជា​យើង​ញ៉ាំ​អាហារ​យឺត​ៗ​ ទំពារ​ឲ្យ​បាន​ម៉ដ្ឋ​ល្អ​ ខួរ​ក្បាល​នឹង​បញ្ជា​យើង​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​។​ ញ៉ាំ​តិច​ឆ្អែត​លឿន​ គីឡូ​នឹង​​ស្រក​​លឿន​។​

. ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់​មុន​ហាត់​ប្រាណ

បើ​ស្រី​ៗ​យើង​មាន​ទម្លាប់​ហាត់​ប្រាណ​ កុំ​ភ្លេច​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់​មុន​ហាត់​ប្រាណ​ ហើយ​ញ៉ាំ​បន្ទាប់​ពី​ហាត់​ប្រាណ​ហើយ​ជួយ​ជួសជុល​រាង​កាយ​ឲ្យ​មាន​សុខភាព​ល្អ​។​ ដោយ​សារ​តែ​ញ៉ាំ​អាហារ​បាន​គ្រប់​គ្រាន់​មុន​ញ៉ាំ​អាហារ​ នឹង​ជួយ​ឲ្យ​យើង​ហាត់​ប្រាណ​បាន​យូរ​ វា​ក៏​ជួយ​ការ​ពារ​សាច់​ដុំ​ ពី​ការ​ត្រូវ​របួស​ផង​ដែរ​។​ ក្រោយ​ពី​ហាត់​ប្រាណ​ហើយ ៣០ នាទី​ គួរ​តែ​រក​អាហារ​ប្រូតេអ៊ីន​ និង​អាហារ​ដែល​មាន​ជាតិ​រ៉ែ​ដើម្បី​ជួយ​បំពេញ​អាហារូបត្ថម្ភ​ ​ឲ្យ​រាង​កាយ​ និង​សាច់​ដុំ​បាន​ល្អ​។​

រៀនធ្វើគីមឈីត្រសក់បែបកូរ៉េញ៉ាំ ក្លែមរឿង Oppa នៅផ្ទះ

អ្នក​ណាខ្លះចូលចិត្តមើលរឿងកូរ៉េហើយលង់ស្នេហ៍ oppa? បើ admin វិញមិនត្រឹមតែលង់ស្នេហ៍ oppa ទេ តែឃ្លានទាំងម្ហូបកូរ៉េទៀត ព្រោះអីឃើញតួគេញ៉ាំទំនងពេក។ បើបានមើលរឿងបណ្តើរញ៉ាំអាហារបែបកូរ៉េបណ្តើរដឹងតែមានក្តីសុខខ្លាំងៗហ្មង!

គ្រឿងផ្សំ៖

  • ត្រសក់ ១ គីឡូក្រាម
  • ម្ទេសម៉ត់ ៥ ស្លាព្រា
  • ទឹកត្រីមួយស្លាព្រា
  • ប៊ីចេង ២ ស្លាព្រាកាហ្វេ
  • ស្លឹកខ្ទឹមមានកម្រិតស្មើនិងការ៉ុតនៅពេលជិតហើយ
  • ខ្ទឹមបារាំង ១ មើម
  • ការ៉ុត ១ មើម
  • ល្ង

វិធីធ្វើ៖

១. ដំបូងអ្នកត្រូវពុះត្រសក់ជា ៤ ប៉ុន្តែមិនត្រូវឲ្យដាច់នោះទេ បន្ទាប់មកយកអំបិលមកលាបទាំងក្នុងនិងក្រៅឲ្យសព្វប្រើអំបិល ២ ស្លាបាយសម្រាប់ត្រសក់ ១ គីឡូក្រាម បន្ទាប់ពីលាបសព្វហើយ ទុកមួយអន្លើសិន


២. យកស្លឹកខ្ទឹមមកហាន់ប្រវែងមួយត្នាំងដៃ។ ខ្ទឹមបារាំងពុះជាពីរហាន់បណ្តោយៗ បន្ទាប់មកកាត់ជាពីរ។ ការ៉ុតចិតវាជារាងបញ្ឆិតៗ បន្ទាប់មកធ្វើការចិតជារាងបញ្ឆិតៗជាបន្ទះឲ្យស្តើងៗ។ យកបន្លែដែលបានចិតទាំងអស់មកលាងឲ្យស្អាត បន្ទាប់មករៀបដាក់ក្នុងចានធំមួយដោយដាក់ក្នុងកម្រិតស្មើគ្នា


៣. បន្ទាប់ពីចាក់បន្លែទាំងអស់ចូលក្នុងចានរួចមក ត្រូវបន្ថែមម្ទេស ទឹកត្រីមួយស្លាព្រា,ប៊ីចេង ២ ស្លាព្រាកាហ្វេចូលច្របល់ចូលគ្នាឲ្យសព្វ


៤. យកត្រសក់ដែលបានត្រាំទុកនោះមកលាងទឹកឲ្យស្អាត បន្ទាប់មកយកគ្រឿងដែលបានលាយទុកនោះមកលាប និងញាត់ចូកក្នុងត្រសក់ឲ្យពេញជាការស្រេច។

អ្នកកំពត ត្រៀមឆ្ងាញ់មាត់ទៅហាង ផ្ទះម្ទេស ដែលល្បីនៅភ្នំពេញបានមកដល់ហើយ

ដឹងតែសប្បាយមាត់ញ៉ាំម្ហូបឆ្ងាញ់ៗហើយអ្នកកំពតយើងអើយ ព្រោះថាពេលនេះហាង ផ្ទះម្ទេស ដែលល្បីនៅភ្នំពេញបានមកបើកសាខាទី២ នៅក្រោយផ្សាររាត្រីម្ដុំរង្វង់មូលធុរេនយើងហ្នឹង។ ត្រៀមតែទូរសព្ទខលណាត់គ្នាមកញ៉ាំមក ព្រោះថាសម្បូរម្ហូបឆ្ងាញ់ៗមិនខ្វះទេ។

ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត

Admin សូមបង្ហើបអោយដឹងតិចចុះ ហាង ផ្ទះម្ទេស គឺជំនាញហើយលើបុកល្ហុង ញាំ បំពង អាំង ឆា និងម្ហូបដែលជាប្រភេទគ្រឿងសមុទ្រអីហ្នឹង និយាយពីថាមួយមុខណាក៏រសជាតិពិសេសអស់ស្ទះដែរ។ ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណាល្ងាចនេះ បបួលពួកម៉ាកសំណព្វចិត្តដៃគូរដើញ៉ាំមកសាកមកណា Admin ធានាថាដឹងតែពេញចិត្តស្ដូកហើយ ព្រោះថាគ្រាន់តែចាប់បើកភ្លាមភ្ញៀវឡើងពេញៗហាងហ្មងហើយ។

ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត

លឿនៗណា​ សម្រាប់អ្នកមិនទាន់បានស្គាល់ មិនទាន់បានមកញ៉ាំអីហ្នឹង វឺតៗមកកុំបង្អង់យូរកន្លែងដែលមានរបស់ញ៉ាំឆ្ងាញ់យើងត្រូវមកលឿនតិចកុំអោយចាញ់គេ។ ហើយមិនសម្រាប់តែអ្នកកំពតទេណា អ្នកដែលមកដើរលេងកម្សាន្តនៅកំពត ក៏កុំភ្លេចចូលញ៉ាំដែរ ជាពិសេសសម្រាប់ម៉ូយៗដែលធ្លាប់ញ៉ាំសាខានៅភ្នំពេញហ្នឹងហ្មង។ ពេលនេះទោះកំពតហើយ ក៏នៅតែអាចឆ្ងាញ់មាត់ជាមួយ ហាង ផ្ទះម្ទេស បានម៉ាអ៊ែម៕

ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត
ហាង ផ្ទះម្ទេស សាខាកំពត

ហាង ផ្ទះម្ទេស សាខាកំពត
លេខទូរសព្ទ៖ 098 666 888 / 070 986 698
ទីតាំង៖ ស្ថិតនៅក្រោយផ្សាររាត្រី ម្ដុំរង្វង់មូលធុរេន

វីដេអូ៖

ស្រក់ទឹកមាត់! ដល់ខែសម្បូរផ្លែបំពេញរាជ្យហើយ សាកធ្វើបំពេញរាជ្យទឹកត្រីស្ករកាពិហឹរញ៉ាំមើល

ខែនេះនៅតាមផ្ទះអ្នកមានដើម្បីបំពេញរាជ្យ ច្បាស់ជាមានផ្លែពេញដើមមិនខាន កុំទុកឲ្យទុំជ្រុះចោល សាកមកធ្វើបំពេញរាជ្យទឹកត្រីស្ករកាពិហឹរញ៉ាំមើល ឆ្ងាញ់ណាស់ណា ចេះហើយចង់ធ្វើលក់ក៏បានដែរ ព្រោះវាមានរសជាតិប្លែកជាងបំពេញរាជ្យយើងត្រាំធម្មតា។

គ្រឿងផ្សំ៖

  • បំពេញរាជ្យ ឬកំពីងរាជ្យ ២-៣ផ្លែធំល្មម
  • ទឹក ១ចានគោម
  • អំបិល ១ ស្លាបព្រាបាយ
  • ស្ករត្នោត ១ កូនចានចង្កឹះ
  • ទឹកត្រី ៤ ស្លាបព្រាបាយ
  • កាពិ ១/៤ ស្លាបព្រាបាយ
  • ម្ទេសហុយ ២ ស្លាបព្រាកាហ្វេ
  • ម្ទេសហាន់ ១ ស្លាបព្រាបាយ ឬតាមចំណូលចិត្ត
  • ខ្ទឹមក្រហមហាន់ស្តើងៗ កន្លះកូនចានចង្កឹះ
  • បង្គាក្រៀមបុកឲ្យម៉ដ្ឋបន្តិច កន្លះកូនចានចង្កឹះ
  • សណ្តែកដីបុក កន្លះកូនចានចង្កឹះ។

វិធីធ្វើ៖

១.ចិតសំបកបំពេញរាជ្យឲ្យស្អាត វះសាច់ឆ្នូតៗ រួចលាងជាមួយទឹកអំបិល
២.ដាំខ្ទះដាក់ស្ករត្នោត, ទឹកត្រី និងកាពិចូលកូរឲ្យរលាយសព្វ រួចដាក់ម្ទេសហុយ, ម្ទេសហាន់, ខ្ទឹមក្រហម សណ្តែកដី និងបង្គាក្រៀមចូលកូរច្របល់ឲ្យសព្វចូលគ្នា
៣.បន្ទាប់មកយកបំពេញរាជ្យដាក់ចាន ហើយស្រោចទឹកត្រីស្ករកាពិដែលលាយហើយពីលើជាការស្រេច។


តោះធ្វើតៅហ៊ូបំពងទឹកអំពិលទុំញ៉ាំ កុំឲ្យទំនេរមាត់ថ្ងៃឡើង

បើចង់ញ៉ាំក៏មិនមានគេធ្វើលក់ដែរណា មានតែធ្វើញ៉ាំខ្លួនឯងទេ ថ្ងៃឡើងងើបពីដេកមកច្បាស់ជាឃ្លាននេះឃ្លាននោះមិនខាន។​ សាកមកធ្វើតៅហូបំពងទឹកអំពិលទុំញ៉ាំមើល ឲ្យ​ប្លែកមាត់ម្តង៖

គ្រឿងផ្សំ៖

  • តៅហ៊ូ ២-៣ ដុំ
  • ស្ករ ៤ស្លាបព្រាបាយ
  • ទឹកអំពិលទុំ ៤ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ
  • ល្ងស ១ស្លាបព្រាបាយ
  • ម្ទេសក្រៀម ២-៣គ្រាប់(មិនដាក់ក៏បាន)

​វិធីធ្វើ៖

១.យកតៅហ៊ូលាងទឹកឲ្យស្អាតកាត់ជាដុំៗល្មម រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយអន្លើរ
២.ដាំខ្ទះឲ្យក្តៅ ដាក់ស្ករ ទឹកស៊ីអ៊ីវ និងទឹកអំពិលទុំចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ល្ងសចូលកូរចូលគ្នា ហើយលើកចុះពីចង្រ្កាន


៣.បន្ទាប់មកយកតៅហ៊ូបំពងហើយដាក់ចាន រួចស្រោចទឹកជ្រលក់ដែលឆាហើយពីលើ ហើយដាក់ម្ទេសក្រៀមចូលជាការស្រេច។

ក្តាមថ្មពងជ្រក់ ឆ្ងាញ់សាហាវអាចធ្វើញ៉ាំខ្លួនឯងក៏បាន កុម្ម៉ងពីហាង Best FOOD ហ្មងក៏បាន?

អ្នកចូលចិត្តក្ដាមជ្រក់ មិនទាន់បានញ៉ាំគ្រាន់តែស្រមៃ ក៏ស្ទើរតែស្រក់ទឹកមាត់ដែរមែនអត់អ្នកដែលចូលចិត្តគ្នាយើង។ និយាយថា មិនអោយស្រក់ទឹកមាត់មិចទៅ បើទំនងៗតែយ៉ាងនេះហើយ ក្ដាមសុទ្ធតែពង ហើយយកមកស្រោចជាមួយទឹកត្រីសុទ្ធតែម្ទេសបែបនេះជាតិតិចអី។ ម៉ោះៗ ពេលនេះអ្នកទាំងអស់គ្នាអាចរៀនធ្វើញ៉ាំបានណា ព្រោះថាចុងភៅរបស់ Facetaste បង្ហាញពីរបៀបធ្វើជូនអ្នកទាំងអស់គ្នា ចំពោះអ្នកដែលរវល់មិនអាចធ្វើបានហើយចង់ញ៉ាំអាចធ្វើទៅញ៉ាំនៅហាង Best FOOD ក៏បានដែលមានទីតាំងទីតាំងក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ) រឺអាចទាក់ទងតាមលេខទូរសព្ទ 069 41 41 44។ ចំពោះខាងក្រោមនេះជារូបមន្តគ្រឿងផ្សំ និងវីដេអូបង្រៀនធ្វើផងដែរ។

ហាង Best Food

? គ្រឿងផ្សំដែលត្រូវមាន៖

ទឹកសូដា ១ដប(ប្រើសម្រាប់ត្រាំក្ដាម)
ក្ដាម ៣

? គ្រឿងផ្សំទឹកត្រីត្រាំក្ដាម

  • ម្ទេសស្រស់ ១០គ្រាប់
  • ទឹកត្រី ៣៣០មីលីលីត្រ
  • ស្ករក្រហម កន្លះគីឡូ
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ទឹក ១កូនចាន
  • ខ្ទឹមស ១០កំពឹស
  • ស្ករស ២ស្លាបព្រាបាយ
ក្ដាមជ្រក់

? គ្រឿងផ្សំទឹកត្រី(ស្រោចពេលញ៉ាំ)

  • ទឹកត្រី ៥ស្លាបព្រាបាយ
  • ស្ករស ៤ស្លាបព្រាបាយ
  • ស្ករក្រហម ១ស្លាបព្រាបាយ
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ប៊ីចេង ៣ស្លាបព្រាកាហ្វេ
  • ម្ទេសស្រស់ ២០គ្រាប់
  • ខ្ទឹមស ១២កំពឹស
  • ក្រូចឆ្មា ១០ផ្លែ
  • គល់ជីវ៉ាន់ស៊ុយ ២គល់
ក្ដាមជ្រក់
ក្ដាមជ្រក់
ក្ដាមជ្រក់
ហាង Best Food
ហាង Best Food

វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ វីដេអូទី០៦ មុខម្ហូប ក្តាមថ្មពងជ្រក់

ក្តាមថ្មពងជ្រក់ ធ្លាប់តែទិញស្រាប់ ឥឡូវម៉ោះសាកព្យាយាមរៀនធ្វើម្តងមើល ពិសេសប្រុសៗ រៀនធ្វើទៅមិនខាតទេ គ្រាន់ទុកប្រើពេលសង្សារខឹងម្តងៗ ធានាថាលួងបាត់ ?? ហើយបើថាទាល់ខ្លាំងអាចខលកុម៉្មងពីខាង Chap Chap បាន 098 555 627 / 098 555 880#បាយផ្ទះ វីដេអូទី០៦ មុខម្ហូប ក្តាមថ្មពងជ្រក់————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Chap Chap បារម្ភ ?

បាន​បង្ហោះ​ដោយ Chap Chap – ឆាប់ឆាប់ នៅ ព្រហស្បតិ៍ 23 មេសា 2020

គិតមិចវិញហ្នឹង?? យល់អារម្មណ៍គេអត់?គ្រឿងយុាំទាំងឈុតៗបែបនេះ ឱ្យគេងសង្ងំនៅផ្ទះម៉េចបាន ?

និយាយមែនណា! លេងទាំងឈុតៗបែបហ្នឹងប្រហែលជារំខានដល់មាត់ទៀតហើយ ទំនេរមិនបានចឹងហ្មង គ្រឿងយុាំ គ្រឿងសមុទ្រ បង្គា មឹក ប្រហិត ងាវ យុាំចូលគ្នាបន្ថែមជាមួយរសជាតិបែបហិរ? សាកស្រម៉ៃមើលបើដាក់ចូលមាត់ ឆ្ងាញ់ប៉ុណ្ណាទៅ? ។

ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD

សម្រាប់មុខម្ហូបគ្រឿងយុាំនេះវិញ ធានានារីៗពិតជាចូលចិត្តមិនខានទេ ដោយមើលទៅលើគ្រឿងផ្សំជាច្រើនមុខ ជាពិសេសរសជាតិបែបហិរៗ ឃើញហើយស្រក់ទឹកមាត់តែម្តង ហើយបើនិយាយពីគ្រឿងសមុទ្រគ្រប់មុខ មានបង្កង ក្តាម មឹក បង្គា ខ្នាត ទំហំប៉ុណ្ណាក៏មានដែរ គឺថាមិនអោយអតិថិជនខកបំណងឡើយ ហើយទឹកជ្រលក់បែបហិរនេះវិញ សម្រាប់ BEST FOOD ជាជំនាញរបស់ម្ចាស់ហាងស្រាប់ហើយ និយាយទៅត្រូវជាតិគ្នាណាស់?។

ហាង BEST FOOD
ហាង BEST FOOD

កុំថាតែអ្នកទាំងអស់គ្នា សូម្បីតែAdmin​ សរសេរបណ្តើរស្រក់ទឹកមាត់មកបណ្តើរៗ ទ្រាំហ្នឹងឃើញរូបភាពនេះមិនបានទេ ចឹងកុំអោយខាតពេលយូរអីណា ព្រោះថាមួយរយៈនេះ ខានញ៊ាំរបស់ចឹងៗយូរផង ដូចនេះ ល្ងាចនេះគងកៀគ្នាមកអោយអស់កុំអោយសល់មួយ ព្រោះថាបើទៅគ្នាច្រើន សប្បាយញ៊ាំ ហើយជួយចេញលុយគ្នា? ហើយមួយវិញទៀតសម្រាប់ហាង BEST FOOD មិនមែនមានតែប៉ុណ្ណឹងមុខទេ នៅមានច្រើនមុខផ្សេងទៀត សុទ្ធតែរបស់ញ៊ាំប្លែកៗ គឺដឹងតែពេញចិត្តស្តូកតែម្តង។

ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD
ហាង BEST FOOD

ហាង Best Food សាខាសន្ធរម៉ុក
លេខទូរសព្ទ៖ 012 563 228 / 016 563 223
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់១ (ទល់មុខទីក្រុងអាន់ឆ័រ)

វីដេអូ