គ្រប់គ្រងការញ៉ាំរបស់យើងគឺសំខាន់ជាងការហាត់ប្រាណទៀត បើសិនជាចង់បានរាងស្អាត។ បើសិនជាហាត់ប្រាណច្រើនម៉ោង ខ្លាំងៗ តែមាត់នៅតែទំពារមិនឈប់ គីឡូក៏មិនស្រកតាមបំណងដែរ។ ថ្ងៃនេះ admin និងបង្ហាញពីគន្លឹះធ្វើឲ្យទទួលបានរាងស្អាត ដោយមិនចាំបាច់ពឹងលើការហាត់ប្រាណ។

១. និយាយថាទេចំពោះរបស់ផ្អែម
ស្ករគឺជាកត្តាចាំបាច់ខ្លាំងជាងគេបំផុត ដែលធ្វើយើងឡើងគីឡូដោយមិនដឹងខ្លួន។ ស្ករភាគច្រើនមាននៅក្នុងបង្អែម នំកញ្ចប់ ដែលគ្នាយើងចូលចិត្តញ៉ាំលេង បើសិនជាយើងឈប់ញ៉ាំរបស់ទាំងនោះ យើងនឹងសម្គាល់ឃើញថាគីឡូនឹងស្រកលឿន។ បើចង់ស្រកគីឡូដោយមិនចាំបាច់ហាត់ប្រាណ គួរតែកាត់បន្ថយការញ៉ាំបង្អែម។

២. ផឹកតែបៃតងឲ្យបានច្រើន
តែបៃតងជាភេសជ្ជៈសុខភាពសំខាន់ ក្នុងការសម្រកគីឡូ។ តែបៃតងជួយទប់សកម្មភាពនៃអង់ស៊ីមប្រូតេអ៊ីន ដែលជួយកាត់បន្ថយការស្រូបយកប្រូតេអ៊ីន និងអាស៊ីតអាមីណូច្រើនចូលក្នុងរាងកាយ។ គីឡូនឹងស្រកលឿន ដោយគ្រាន់តែចៀសវាងការផឹកតែបៃតងដែលដាក់ស្ករច្រើន ថែមទាំងជួយឲ្យរាងកាយ slim និងស្អាត។

៣. ញ៉ាំអាហារយឺតៗ
ការញ៉ាំអាហារលឿនៗ នឹងធ្វើឲ្យយើងញ៉ាំអាហារច្រើនដោយមិនដឹងខ្លួន។ បើសិនជាយើងញ៉ាំអាហារយឺតៗ ទំពារឲ្យបានម៉ដ្ឋល្អ ខួរក្បាលនឹងបញ្ជាយើងឲ្យមានអារម្មណ៍ថាឆ្អែត។ ញ៉ាំតិចឆ្អែតលឿន គីឡូនឹងស្រកលឿន។

៤. ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់មុនហាត់ប្រាណ
បើស្រីៗយើងមានទម្លាប់ហាត់ប្រាណ កុំភ្លេចញ៉ាំអាហារឲ្យបានគ្រប់គ្រាន់មុនហាត់ប្រាណ ហើយញ៉ាំបន្ទាប់ពីហាត់ប្រាណហើយជួយជួសជុលរាងកាយឲ្យមានសុខភាពល្អ។ ដោយសារតែញ៉ាំអាហារបានគ្រប់គ្រាន់មុនញ៉ាំអាហារ នឹងជួយឲ្យយើងហាត់ប្រាណបានយូរ វាក៏ជួយការពារសាច់ដុំ ពីការត្រូវរបួសផងដែរ។ ក្រោយពីហាត់ប្រាណហើយ ៣០ នាទី គួរតែរកអាហារប្រូតេអ៊ីន និងអាហារដែលមានជាតិរ៉ែដើម្បីជួយបំពេញអាហារូបត្ថម្ភ ឲ្យរាងកាយ និងសាច់ដុំបានល្អ។