គ្រាន់តែញ៉ាំផាសិន ១ ផ្លែរាល់ថ្ងៃ យើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនស្មានមិនដល់

បង្អង់យូរម៉េចបាន វិធីងាយៗ បានសុខភាពល្អទៀត

0
3929

ផ្លែ​ផាសិន​មាន​រសជាតិ​ផ្អែម​ ហើយ​ជូរ​ ហើយ​មាន​ក្លិន​ផ្សេង​ៗ​គ្នា​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ផលិត​ផល​សម្រាប់​ប្រើ​ក្នុង​បន្ទប់​ទឹក​ និង​ ទៀន​។​ យើង​អាច​ញ៉ាំ​តែ​សាច់​​ និង​គ្រាប់​វា​ប៉ុណ្ណោះ​ ហើយ​វា​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ច្រើន​ណាស់​ ។

Passion Fruit Juice Recipe, How to make Passion Fruit Juice Recipe ...

ក្នុង​ផាសិន​មួយ​ផ្លែ​មាន​៖

  • ១៧ កាឡូរី
  • ជាតិ​កាក​សរសៃ​ ២ ក្រាម
  • ៦% ទៅ ៧% នៃ​វីតាមីន​ C យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ
  • ១% ទៅ ២% នៃ​វីតាមីន​ A យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ
  • ១,៦% ទៅ ៣,៦% នៃ​ជាតិ​ដែក យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​
  • ១,៨% ទៅ ២,៤% នៃ​ជាតិ​ប៉ូតាស្យូម​ យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ
Passion Fruit Isolated | Free Vectors, Stock Photos & PSD

គុណ​ប្រយោជន៍​របស់​ផ្លែ​ផាសិន​ចំពោះ​សុខភាព​មាន​ដូច​ជា​៖

វីតាមីន​ C ក្រៅ​ពី​​ក្រូច​ ផ្លែ​ផាសិន​គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។​ រាង​កាយ​របស់​យើង​ប្រើ​វា​ដើម្បី​បង្កើត​សរសៃ​ឈាម​ ឆ្អឹង​ខ្ចី​ សាច់​ដុំ​ និង​ខូឡាជែន​ ដែល​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​នៅ​តែ​ក្មេង​។​ វា​ក៏​ជួយ​ព្យាបាល​របួស​លើ​រាង​កាយ​ កាត់​បន្ថយ​ការ​រលាក​ និង​ការ​ពារ​កោសិកា​យើង​ពី​ការ​បំផ្លាញ​ផ្សេង​ៗ​។​ នៅ​ពេល​ដែល​យើង​ស្រូប​យក​វីតាមីន​ C បាន​គ្រប់​គ្រាន់​ វា​ជួយ​ទប់​ស្កាត់​​យើង​ពី​ការ​កើត​ជំងឺ​ផ្ដាសាយ​ និង​ប្រភេទ​ជំងឺ​មហារីក​ផ្សេង​ៗ​។

វីតាមីន​ A សាច់​និង​គ្រាប់​របស់​ផ្លែ​ផាសិន​មាន​វីតាមីន A ៨%​ ដែល​យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​។​ វា​ធ្វើ​ឲ្យ​ភ្នែក​ និង​កោសិកា​ មាន​សុខភាព​ល្អ ជួយ​ដល់​ការ​ផលិត​ឡើង​វិញ​ និង​​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​។

ជាតិ​កាក​សរសៃ ផាសិន​សម្បូរ​ជាតិ​នេះ​ណាស់​ វា​ធ្វើ​ឲ្យ​ពោះ​វៀន​ដំណើរ​ការ​ និង​សុខភាព​ល្អ​ ហើយ​ជួយ​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​។​ វា​ក៏​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ុល​ ហើយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ និង​មហារីក​ច្រើន​ប្រភេទ​។

អាហារូបត្ថម្ភ ផ្លែ​ផាសិន​ផ្តល់​ឲ្យ​យើង​នូវ​ ជាតិ​កាល់​ស្យូម​ ម៉ាញេស្យូម​ ផូស្វ័រ ប៉ូតាស្យូម និង​ អាស៊ីត​ហ្វូលិក​។ សារធាតុ​ទាំង​នេះ​ជួយ​តម្រង​នោម​យើង​ សរសៃ​ប្រសាទ​ សាច់​ដុំ​ និង​ចង្វាក់​បេះ​ដូង​បាន​ល្អ​។