បើចង់ញ៉ាំក៏មិនមានគេធ្វើលក់ដែរណា មានតែធ្វើញ៉ាំខ្លួនឯងទេ ថ្ងៃឡើងងើបពីដេកមកច្បាស់ជាឃ្លាននេះឃ្លាននោះមិនខាន។ សាកមកធ្វើតៅហូបំពងទឹកអំពិលទុំញ៉ាំមើល ឲ្យប្លែកមាត់ម្តង៖

គ្រឿងផ្សំ៖
- តៅហ៊ូ ២-៣ ដុំ
- ស្ករ ៤ស្លាបព្រាបាយ
- ទឹកអំពិលទុំ ៤ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ
- ល្ងស ១ស្លាបព្រាបាយ
- ម្ទេសក្រៀម ២-៣គ្រាប់(មិនដាក់ក៏បាន)

វិធីធ្វើ៖
១.យកតៅហ៊ូលាងទឹកឲ្យស្អាតកាត់ជាដុំៗល្មម រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយអន្លើរ
២.ដាំខ្ទះឲ្យក្តៅ ដាក់ស្ករ ទឹកស៊ីអ៊ីវ និងទឹកអំពិលទុំចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ល្ងសចូលកូរចូលគ្នា ហើយលើកចុះពីចង្រ្កាន

៣.បន្ទាប់មកយកតៅហ៊ូបំពងហើយដាក់ចាន រួចស្រោចទឹកជ្រលក់ដែលឆាហើយពីលើ ហើយដាក់ម្ទេសក្រៀមចូលជាការស្រេច។
