ស្រក់ទឹកមាត់! ដល់ខែសម្បូរផ្លែបំពេញរាជ្យហើយ សាកធ្វើបំពេញរាជ្យទឹកត្រីស្ករកាពិហឹរញ៉ាំមើល

បំពេញរាជ្យទឹកត្រីស្ករកាពិហឹរ

0
2638

ខែនេះនៅតាមផ្ទះអ្នកមានដើម្បីបំពេញរាជ្យ ច្បាស់ជាមានផ្លែពេញដើមមិនខាន កុំទុកឲ្យទុំជ្រុះចោល សាកមកធ្វើបំពេញរាជ្យទឹកត្រីស្ករកាពិហឹរញ៉ាំមើល ឆ្ងាញ់ណាស់ណា ចេះហើយចង់ធ្វើលក់ក៏បានដែរ ព្រោះវាមានរសជាតិប្លែកជាងបំពេញរាជ្យយើងត្រាំធម្មតា។

គ្រឿងផ្សំ៖

  • បំពេញរាជ្យ ឬកំពីងរាជ្យ ២-៣ផ្លែធំល្មម
  • ទឹក ១ចានគោម
  • អំបិល ១ ស្លាបព្រាបាយ
  • ស្ករត្នោត ១ កូនចានចង្កឹះ
  • ទឹកត្រី ៤ ស្លាបព្រាបាយ
  • កាពិ ១/៤ ស្លាបព្រាបាយ
  • ម្ទេសហុយ ២ ស្លាបព្រាកាហ្វេ
  • ម្ទេសហាន់ ១ ស្លាបព្រាបាយ ឬតាមចំណូលចិត្ត
  • ខ្ទឹមក្រហមហាន់ស្តើងៗ កន្លះកូនចានចង្កឹះ
  • បង្គាក្រៀមបុកឲ្យម៉ដ្ឋបន្តិច កន្លះកូនចានចង្កឹះ
  • សណ្តែកដីបុក កន្លះកូនចានចង្កឹះ។

វិធីធ្វើ៖

១.ចិតសំបកបំពេញរាជ្យឲ្យស្អាត វះសាច់ឆ្នូតៗ រួចលាងជាមួយទឹកអំបិល
២.ដាំខ្ទះដាក់ស្ករត្នោត, ទឹកត្រី និងកាពិចូលកូរឲ្យរលាយសព្វ រួចដាក់ម្ទេសហុយ, ម្ទេសហាន់, ខ្ទឹមក្រហម សណ្តែកដី និងបង្គាក្រៀមចូលកូរច្របល់ឲ្យសព្វចូលគ្នា
៣.បន្ទាប់មកយកបំពេញរាជ្យដាក់ចាន ហើយស្រោចទឹកត្រីស្ករកាពិដែលលាយហើយពីលើជាការស្រេច។