ទំនងហួសថ្លែង បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន មិនបានមកញ៉ាំគេងម៉េចលក់

តែប៉ុណ្ណេះផ្គាប់ចិត្តនារីៗបានសម្រេច​ ឃើញឈុតនេះហើយធានានៅមិនសុខចឹងហ្មង បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ពីហាង តូបប្រហិត ជឿជាក់ថាពេញចិត្តមួយទំហឹងហើយ ទំនងនោះសែនទំនង រសជាតិឆ្ងាញ់ប្លែកមាត់អីម្ល៉េះទេ ។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ប្រុសៗ ត្រៀមខ្លួន ត្រៀមលុយអោយហើយទៅ ដឹងតែដល់វេនយើងទៀតហើយ ម្ហូបថ្មីទំនងចឹង រឿងអីថាកំពូលកូរមិនបបួលទៅញ៉ាំនោះ លេងទាំងឈុតៗមកហ្មង ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ឃើញភ្លាមទប់ចិត្តមិនបានតែម្តង ទំនងខ្លាំងណាស់ ហើយបើចង់សាកមុខម្ហូបថ្មីនេះ មករកបាននៅហាង តូបប្រហិត ។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

និយាយទៅគឺថា មិនខ្វះចឹងតែហ្មង ហាង តូបប្រហិត មានច្រើនមុខណាស់ មិនមែនតែម្ហូបថ្មីនេះទេ បុកល្ហុងរសជាតិគ្រប់មុខផ្សេងទៀតក៏មានដែរ​ មានទាំងប្រហិតគ្រប់មុខថែមទៀតផង។ ចឹងសម្រាប់អ្នកអត់គូរ រកណាត់មិត្តភក្តិកំពូលញ៉ាំបុកល្ហុង អោយស្គាល់ម្ហូបថ្មីដ៏សែនទំនងនេះមើល ញ៉ាំជុំគ្នាអោយណាណីម្តងមើល៍៕

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ហាង​​ តូបប្រហិត
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
ចាប់បើកលក់៖ ម៉ោង ១១ព្រឹក ដល់ម៉ោង 8ៈ៣០យប់
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក

វីដេអូ៖

មកធ្វើទឹកម្ទេសច្រកដប ទុកញ៉ាំនៅផ្ទះខ្លួនឯង កុំបាកទិញគេក្រែងប៉ះរបស់ក្លែងក្លាយ គ្មានគុណភាព

ទឹក​ម្ទេស​ជា​គ្រឿង​ផ្សំ​មួយ​មុខ​ដែល​មិន​អាច​ខ្វះ​បាន ពិសេស​ជា​មួយ​ម្ហូប​ ឆា​ ចៀន​ បំពង​ ជា​ដើម្បី​ ព្រោះ​វា​ធ្វើ​ឲ្យ​អណ្តាត​​យើង​គ្រលាស់​កាន់​តែ​លឿន​ ជា​មួយ​នឹង​ក្លិន​ម្ទេស​ ដែល​ក្រអូប​ពេញ​មាត់​។

របៀបធ្វើទឹកប៉េងប៉ោះ - ទឹកម្ទេស ...

គ្រឿង​ផ្សំ​៖​

  • ម្ទេស​ដៃ​នាង​ ៥០០ ក្រាម
  • ប៉េងប៉ោះ​ ៤ ផ្លែ
  • ខ្ទឹម​ស​ ១ មើម
  • អំបិល​ ២០ ក្រាម
  • ទឹក​ខ្មេះ​ ៥០ មីលីលីត្រ
8 ways to make a good breakfast by chatting with friends - 3

វិធី​ធ្វើ​៖​

១. យក​ខ្ទឹម​ស​បក​សម្បក​ លាង​ហើយ​ចិត​ជា​ជំនិត​តូច​ៗ

២. ម្ទេស​បេះ​ឲ្យ​ស្អាត​ រួច​យក​ត្រាំ​ទឹក​អំបិល​ ១៥ នាទី​ ទើប​ស្រង់​ឡើង​ ទុក​ឲ្យ​ស្ងួត​ទឹក

៣. លាង​ប៉េង​បោះ​ឲ្យ​ស្អាត​ រួច​យក​កូន​កាំ​បិត​ឆូត​សើៗ​លើ​សម្បក​វា​ កាត់​គ្នា​ចេញ​ជា​បួន​ជំនិត​ ដើម្បី​ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​ដាំ​ពោះ​ទៅ​វា​ងាយ​ស្រួល​បក​

៤. លាង​កែវ​ថ្មី​មួយ​ឲ្យ​ស្អាត​ ទុក​ឲ្យ​ស្ងួត

8 ways to make a good breakfast by chatting with friends - 4

៥. ដាក់​ម្ទេស​ ខ្ទឹម​ស​ ប៉េង​ប៉ោះ​ ដាក់​ចូល​ក្នុង​ឆ្នាំង​ រួច​ចាក់​ទឹក​ចូល​ លើក​ដាក់​លើ​ចង្ក្រាន​ រួច​ដាំ​ប្រហែល​ ២ នាទី​ បន្ទាប់​មក​សឹម​ចាក់​ទឹក​ចោល​

៦. បន្ទាប់​មក​យក​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​កិន​ តែ​មិន​ត្រូវ​កិន​ម៉ដ្ឋ​ពេក​ទេ ព្រោះ​អាច​បាត់​បង់​រសជាតិ​ម្ទេស

៧. រួច​ហើយ​ត្រូវ​ត្រង​យក​គ្រាប់​ម្ទេស​ចេញ​ បន្ទាប់​ពី​ត្រង​ហើយ​ត្រូវ​យក​ទៅ​ដាំ​លើ​ភ្លើង​ ដាក់​កម្តៅ​តិច​ៗ រួច​ដាក់​ស្ករ​ អំបិល​ និង​ទឹក​ខ្មេះ​ចូល​ រួច​កូរ​ឲ្យ​សព្វ​ល្អ​

៨. រួច​រាល់​ហើយ​​ ដួស​ដាក់​ក្នុង​ក្រឡ​ ឬ​កែវ​ថ្ម​ទុក​ញ៉ាំ​ជា​ការ​ស្រេច​។

របៀបធ្វើទឹកម្ទេសហឹរៗ រសជាតិឆ្ងាញ់ ...

ងើបពីដេកជាមួយក្បាលពោះសំប៉ែត សិចស៊ី ដោយគ្រាន់តែធ្វើរឿងងាយៗទាំងនេះមុនចូលគេង

ក្បាល​ពោះ​សំប៉ែត​ ស៊ិចស៊ី​ ជា​ក្តី​ស្រម៉ៃ​របស់​មនុស្ស​ស្រី​គ្រប់​គ្នា​។​ ជា​ពិសេស​ភ្ញាក់​ពី​គេង​មក​ជា​មួយ​នឹង​ក្បាល​ពោះ​រាប​ស្មើ​ជា​អំណោយ​ដ៏​មាន​តម្លៃ​មួយ​ ក្នុង​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​មនុស្ស​ស្រី​ ព្រោះ​ថា​​ចង់​ស្លៀក​ពាក់​អ្វី​ក៏​បាន​។​ ថ្ងៃ​នេះ​យើង​នឹង​ណែនាំ​តិចនិក​ ៧ យ៉ាង​ ជួយ​ឲ្យ​ស្រី​ៗ​ងើប​ពី​គេង​ជា​មួយ​ក្បាល​ពោះ​យ៉ាង​រាប​ស្មើ​តាម​ចង់​បាន​៖​

១. ផឹក​តែ​ខ្ញី

ចង់​បាន​ក្បាល​ពោះ​សំប៉ែត​ស្អាត​ បន្ទាប់​ពី​ក្រោក​ពី​គេង​ មុន​ពេល​ចូល​គេង​ស្រី​ៗ​យើង​កុំ​ភ្លេច​ផឹក​តែ​​ខ្ញី​ ដោយ​សារ​តែ​ តែ​ខ្ញី​មាន​រស​ជាតិ​ហិរ​ អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​។​​ បើ​សិន​ជា​គ្នា​យើង​ណា​មិន​ចេះ​ផឹក​ខ្ញី​ស្រស់​តែ​ ១ មុខ​ យើង​អាច​បន្ថែម​ទឹក​ឃ្មុំ​ និង​ក្រូច​ឆ្មារ​បាន​ ដើម្បី​ឲ្យ​ស្រួល​ផឹក​ជាង​មុន​។​

11 benefits of ginger juice | Exotic drink – Afroculture.net

២. កាត់​បន្ថយ​ការ​ទល់​លាមក

ការ​ទល់​លាមក​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ក្បាល​ពោះ​យើង​ប៉ោង​។​ តែ​កុំ​បារម្ភ​យើង​មាន​ វិធី​អាច​ជួយ​បាន​ ធានា​ថា​ងើប​មក​តម្រង់​ទៅ​រក​បង្គន់​តែ​ម្តង​។​ វិធី​នោះ​គឺ​គ្រាប់​ជី​ វា​មាន​ជាតិ​រំអិល​ និង​ជាតិ​កាក​សរសៃ​ច្រើន​ ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ធម្មតា​។​ របៀប​ញ៉ាំ​គឺ​ គ្រាប់​ជី​ ២ ស្លាប​ព្រា​កាហ្វេ​ ជា​មួយ​នឹង​ទឹក​មួយ​កែវ​ធំ​ ត្រាំ​វា​រហូត​ដល់​គ្រាប់​ជី​រីក​ យើង​អាច​ញ៉ាំ​បាន​មុន​ពេល​ចូល​គេង​។​

ចង់ស្រកទម្ងន់មិនជា បញ្ហា ញ៉ាំ ...

៣. ឈប់​ញ៉ាំ​មី​ធ្វើ​ជា​អាហារ​ពេល​ល្ងាច

មី​កញ្ចប់​ ឬ​មី​កំប៉ុង​មាន​ជា​ម្សៅ​ និង​សូដ្យូម​ច្រើន​។​ វា​អាច​ធ្វើ​រាង​កាយ​យើង​ហើម​ ពេល​ភ្ញាក់​ពី​គេង​ បើ​ចម្អិន​មិន​បាន​ឆ្អិន​ត្រឹម​ត្រូវ​ទៀត​ វា​អាច​ធ្វើ​ឲ្យ​យើង​ហើម​ពោះ ពិបាក​រំលាយ​អាហារ​ ជា​មូលហេតុ​ធ្វើ​ឲ្យ​​ក្បាល​ពោះ​ធំ​។​

បរិភោគ មី ស្រុស 2-3 ដង 1 ស ប្តា ហ៍ ...

៤. ធ្វើ​លំហាត់​ប្រាណ​តិច​តួច​មុន​ពេល​ចូល​គេង

មុន​ពេល​ចូល​គេង​គួរ​តែ​ចំណាយ​ពេល​ ២ ទៅ ៣ នាទី​ធ្វើ​លំហាត់​ប្រាណ​បែប​ Cardio មិន​ចាំ​បាច់​ប្រើ​ឧបករណ៍​អី​ច្រើន​ ឬ​ហាត់​ខ្លាំង​ៗ​ទេ​ គ្រាន់​តែ​ធ្វើ​ដូច​រូប​ ពី​ ២ ទៅ ៣ នាទី​ទៅ​បាន​ហើយ​ សឹម​យើង​ចូល​គេង​។​

៥. គេង​ឲ្យ​បាន​ ៨​ ម៉ោង​

ដឹង​ទេ​ បើ​សិន​ជា​យើង​គេង​បាន​ពី​ ៦ ទៅ​ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ រាង​កាយ​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ Latin ដែល​វា​ជួយ​ជំរុញ​ប្រព័ន្ធ​មេតាប៉ូលីស​ធ្វើ​ការ​បាន​ល្អ​ កាន់​បន្ថយ​ចំណង់​អាហារ​។​ មួយ​ទៀត​គេង​លឿន​ក៏​អាច​ធ្វើ​ឲ្យ​យើង​កាត់​បន្ថយ​ការ​ឃ្លាន​ពេល​យប់​បាន​ដែរ​។​

៦. កុំ​ភ្លេច​ផឹក​ទឹក​មុន​ពេល​ចូល​គេង

ផឹក​ទឹក​មួយ​កែវ​មុន​ពេល​ចូល​គេង​ នឹង​ធ្វើ​ឲ្យ​រាង​កាយ​មាន​តុល្យភាព​គ្នា​។​ ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ​ និង​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ​បាន​ល្អ​។

តើធ្វើដូចម្តេចដើម្បីធ្វើឱ្យទឹកផឹក ...

៧. ញ៉ាំ​សាឡាដ​ធ្វើ​ជា​អាហារ​ពេល​ល្ងាច​

សាឡាដ​ជា​ម្ហូប​ដ៏​អស្ចារ្យ​សម្រាប់​អាហារ​ពេល​ល្ងាច​ ព្រោះ​វា​មាន​កាឡូរី​ទាប និង​ជាតិ​កាក​សរសៃ​ច្រើន​ ធ្វើ​ឲ្យ​យើង​ឆាប់​ឆ្អែត​។​ ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ​ពេល​ភ្ញាក់​ពី​គេង​។

អាហារទាំងនេះ ហាមដាច់ខាតមិនគួរញ៉ាំ ...

តិចនិកធ្វើតែទឹកដោះគោរសជាតិបែបថៃឆ្ងាញ់ ផឹកហើយចាប់មាត់ជីបៗ

ថៃ​មាន​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​អាកុល​ឆ្ងាញ់​ៗ​ជា​ច្រើន​ ហើយ​តែ​ទឹក​ដោះ​គោ​ជា​ភេសជ្ជៈ​មួយ​ក្នុង​ចំណោម​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ទាំង​នោះ​។​ គ្នា​យើង​ប្រហែល​ជា​ធ្លាប់​ផឹក​​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ស្រដៀង​គ្នា​នេះ​ហើយ​ តែ​គិត​ដូច​ Admin អត់​ពេល​ទិញ​គេ​ភាគ​ច្រើន​គេ​ធ្វើ​ផ្អែម​ៗ​ពេក​ ទោះ​យើង​ប្រាប់​ថា​អត់​យក​ផ្អែម​ក៏​ដោយ​។​ ពិបាក​ទិញ​គេ​មិន​ត្រូវ​ចិត្ត​ សាក​មក​រៀន​ធ្វើ​ខ្លួន​ឯង​វិញ​មើល​ វិធី​ធ្វើ​ងាយ​ៗ​ទេ​ គ្រឿង​ផ្សំ​សុទ្ធ​តែ​ស្រួល​រក​ទិញ​ទៀត​៖

គ្រឿង​ផ្សំ​៖​

  • តែ​ ៣ ស្លាប​ព្រា​បាយ​ (ទិញតែថៃ ម៉ាកអីក៏បាន)
  • ទឹក​ក្តៅ​ដាំ​ពុះ​ ១ កែវ
  • ទឹក​ដោះ​គោ​ខាប់​ ១ ស្លាប​ព្រា​បាយ​កន្លះ
  • ស្ករ​ ២ ទៅ ៣ ស្លាប​ព្រា​កាហ្វ
  • អំបិល​ ១ ជឹប
  • ទឹក​ដោះ​គោ​ស្រស់​ ១ ទៅ ២ ស្លាប​ព្រា​បាយ
  • ទឹក​កក​

វិធី​ធ្វើ​៖​

១. ដំបូង​យើង​ត្រូវ​យក​តែ​ឆុង​ជា​មួយ​ទឹក​ក្តៅ​ ៣ ទៅ​ ៥ នាទី​។​ យើង​អាច​យក​តែ​ដាក់​ក្នុង​កន្ត្រង​កំណាត់​ រួច​ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​ ឬ​អាច​យក​តែ​ដាក់​ក្នុង​កែវ​ទឹក​ក្តៅ​តែ​ម្តង​ រួច​ត្រង់​យក​ស្លឹក​តែ​ចេញ​។

២. ចាក់​តែ​ចូល​ក្នុង​កែវ​ ដាក់​ទឹក​ដោះ​គោ​ខាប់​ចូល​ ស្ករ​ និង​ អំបិល​ មួយ​ជឹប​ រួច​កូរ​ឲ្យ​សព្វ​។

៣. បន្ទាប់​មក​ត្រូវ​យក​វា​ទៅ​ចាក់​ចូល​ក្នុង​កែវ​ទឹក​កក​ តែ​កុំ​ចាក់​ពេញ​ពេក​។

៤. ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ថែម​ពី​លើ​ជា​ការ​ស្រេច​ តែ​ដោះ​គោ​បែប​ថៃ​របស់​យើង​រួច​រាល់​ហើយ​ អាច​ភ្លក្ស​មើល​សិន​ បើ​ចូល​ចិត្ត​ផ្អែម​អាច​បន្ថែម​ស្ករ​តាម​ចំណូល​ចិត្ត​បាន​។

*បញ្ជាក់​៖ បើ​យើង​ចង់​ឆុង​តែ​ទុក​ យើង​គួរ​តែ​ដាក់​ទឹក​បន្ថែម​ ព្រោះ​ទឹក​តែ​ត្រជាក់​លាយ​ជា​មួយ​ទឹក​កក​ នឹង​មិន​ធ្វើ​ឲ្យ​ទឹកកក​រលាយ​ដូច​តែ​ក្តៅ​ទេ​ វា​អាច​នឹង​មាន​រសជាតិ​តែ​ក្រាស់​ ហើយ​ផ្អែម។​ តែ​យើង​នៅ​តែ​អាច​កែ​ប្រែ​រសជាតិ​ទៅ​តាម​ហ្នឹង​បាន​៕

អ្នកសំណង់១២ ចង់ញ៉ាំបុកល្ហុងបែបថៃ និងគុយទាវទូកឆ្ងាញ់ អាចទៅសាកនៅហាង ១ នេះបាន

អ្នក​រស់​នៅ​ប្លុក​សំណង់​ ១២ ឬ ជិត​ផ្លូវ​កោស​ដូង​ ចង់​ញ៉ាំ​បុក​ល្ហុង​បែប​ថៃ​ ឬ​ គុយ​ទាវ​ទូក​អី​អាច​ទៅ​សាក​នៅ​ហាង​ ១ នេះ​បាន​។​ ធានា​រសជាតិ​ត្រូវ​មាត់​ តម្លៃ​ក៏​សមរម្យ​ដែរ​ ក្នុង​ហាង​នេះ​មាន​មុខ​ម្ហូប​ច្រើន​ ភាគ​ច្រើន​ជា​ប្រភេទ​អាហារ​បែប​ថៃ​ ដូច​ជា​បុក​ល្ហុង​ក្តាម​ប្រៃ​ បុក​មី​ បុក​ពោត​ បុក​ក្តាម​សេះ​ ងាវ​ បាតេ​ជា​ដើម​ តែ​ក៏​មាន​លក់​គុយ​ទាវ​ទូក​ដែរ​។​ ហាង​លក់​ដាច់​ខ្លាំង​គួរ​សម​ មាន​ភ្ញៀវ​ចេញ​ចូល​មិន​ដាច់​ អ្នក​ច្រក​ក៏​ច្រើន​ដែរ​។​ ហាង​នេះ​មាន​ឈ្មោះ​ថា​ ហិរ​តែ​ឆ្ងាញ់​ ចាប់​បើក​លក់​ពី​ម៉ោង​ ២ រសៀល​ ដល់​ម៉ោង​ ៩ យប់​ បើ​ចង់​សាក​រសជាតិ​ កុំ​ភ្លេច​ទៅ​ញ៉ាំ​ណា​។​

ហាង​ ហិរ​តែ​ឆ្ងាញ់
ទីតាំង៖​ សូម​ចុច​ទី​នេះ​
លេខ​ទូរសព្ទ៖​ 017 657 457

នំបញ្ចុក​សាច់​ចិញ្ច្រាំ នរណាមិនល្បីទាំងមីនុយចាស់ និងមីនុយថ្មីអតិថិជនសរសើរថាឆ្ងាញ់គ្រប់គ្នា

និយាយ​ពី​ហាង​ នំបញ្ចុក​សាច់​ចិញ្ច្រាំ​ គឺថា​អោយ​តែ​អ្នកណា​បាន​ទៅ​ញ៉ាំ​តែងតែ​លាន់មាត់​សរសើរ​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​​ញ៉ាំ​មួយ​ចាន​ហើយ​ តែងចង់​ថែម​មួយ​ចាន​ទៀត​ហ្មង​។ អ្វី​ដែល​ពិសេស​នោះ​ ឆ្នាំ​២០២០នេះ​ ហាង​ក៏បាន​បន្ថែម​មី​នុយ​ថ្មី​មួយទៀត​ ផ្គាប់ចិត្ត​អតិថិជន​​​ឆ្ងាញ់​ប្លែក​មាត់ម៉ាទំហឹង។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

សម្រាប់មីនុយថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ក្រៅពី​មាន​ម្ហូប​ឆ្ងាញ់​ៗក្នុង​ហាង​ក៏​មាន​ភេសជ្ជៈ​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​កាហ្វេ​ដូង​ក្រឡុក​ និង​ទឹក​អំពិល​ទុំ​សណ្ដែកដី​ ដ៏​ឈ្ងុយ​ ផង​ដែរ​។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ម៉ោះៗ​ មិនថា​ម៉ូយ​ចាស់​ ម៉ូយ​ថ្មី​ទេ​ កុំភ្លេចមកញ៉ាំទាំងអស់គ្នាណា ព្រោះថាមិនទាំងមីនុយចាស់ និងមី​នុយ​ថ្មីសុទ្ធតែឆ្ងាញ់ៗពិសេសមួយបែបម្នាក់។ ឆ្ងាញ់ៗចឹងអី រឿងអីមិនណាត់គ្នាមកញ៉ាំនោះ ញ៉ាំមុខម្ហូបចាស់ក៏បាន ថ្មីក៏បាន​តាមចំណូលចិត្តរបស់លោកអ្នក ជាពិសេសលោកអ្នកក៏អាចកុម្ម៉ងយកទៅញ៉ាំនៅផ្ទះក៏បានតាមរយៈ Nham24 Delivery, Bloc Delivery និងMuuve Delivery៕(ហាងចាប់បើកពីម៉ោង ៧:00ព្រឹក ដល់ម៉ោង ៧:00យប់, គុយទាវសាច់ចិញ្ច្រាំមានលក់ពីម៉ោង ៧:00ព្រឹក ដល់ត្រឹមម៉ោង ១២:00ថ្ងៃត្រង់)

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ

វីដេអូ៖

ផ្អាកស៊ីត្រាវរឿងគេសិនគ្នាយើង មកធ្វើបង្អែមត្រាវញ៊ាំលាងមាត់ចេញម្តង???

តោះកូនពៅ បញ្ចេញស្នាដៃឌឺកូនបងចេញម្តង អ្នកណាថាកូនពៅមិនចេះធ្វើអីនោះ មកនេះវិធីធ្វើបង្អែមត្រាវ រូបមន្តមានស្រាប់ហើយ ចាំតែឡើងផ្សារទិញគ្រឿងផ្សំមកជាការស្រេច។

☑️គ្រឿងផ្សំ

– ត្រាវ ៣០០-៤០០ក្រាម កាត់ជាដុំៗ (តាមចំណង់ចំណូលចិត្ត)
– ខ្ទិះដើម ២៥០មីលីលីត្រ និងខ្ទិះចុង ៤០០មីលីលីត្រ
– អំបិល ១ស្លាបព្រាកាហ្វេ
– ស្ករត្នោត ១៤០-១៦០ក្រាម
– ស្លឹកតើយ ២សន្លឹក

☑️ វិធីធ្វើ

– ដាក់ខ្ទិះចុងចូលខ្ទះ រួចដាក់ក្បាលខ្ទិះ អំបិល ស្ករត្នោត និងស្លឹកតើយចូល
កូរអោយសព្វ ទុកអោយពុះ រួចស្រង់ស្លឹកតើយចេញ
– ដាក់ត្រាវចូល កូរតិចៗកុំអោយបែកសាច់ត្រាវ ទុករម្ងាស់ប្រហែល ២០នាទី
ឆ្អិនហើយដួសដាក់ចានជាការស្រេច។

ប្តូរពីទិញគេញ៊ាំរាល់ថ្ងៃ មកសាកល្បងធ្វើខ្លួនឯងវិញម្តង វិធីងាយៗ ពីរៀបឆុងកាហ្វេដូងក្រូអូប

ជាការពិតណាស់ ស្ទើរតែគ្រប់គ្នាទៅហើយ ក្រោយពិសាអាហាររួច គឺមានអីក្រៅពីកាហ្វេ ឬភេសជ្ជៈត្រជាក់ៗ គ្រាន់តែបងប្អូនមួយចំនួនចូលចិត្តញ៊ាំកាហ្វេច្រើនជាង ដូចនេះដែរ ថ្ងៃនេះ ខ្ញុំចែករំលែក របៀបឆុងកាហ្វេដូងក្រអូប ងាយៗ ហើយរសជាតិឆ្ងាញ់ថែមទៀតផង តោះចឹងកាត់បន្ថយការទិញពីក្រៅ រៀនធ្វើញ៊ាំខ្លួនឯងវិញម្តង។

☑️គ្រឿងផ្សំមានដូចជា

– ដូងក្រអូប
– កាហ្វេ
– ទឹកកក
– ទឹកដោះគោខាប់
– ទឹកក្តៅ

☑️ វិធីធ្វើ
១.យកកាហ្វេ ២ស្លាបព្រាកាហ្វេដាក់ចូលកែវ ហើយចាក់ទឹកក្តៅបន្តិចដើម្បីកូកាហ្វេអោយរលាយ បន្ទាប់មកយើងចាក់ទឹកដោះគោខាប់១ពែងតូច(ទឹកដោះគោដាក់តិចច្រើនតាមចំនូលចិត្ត) ដាក់ទឹកដូងក្រអូបចំនួន ៣វែកតូច កូអោយសព្វ។

២.កោសសាច់ដូងក្រអូបអោយធំៗស្រួលក្នុងការទទួលទាន យកទឹកកដាក់ក្នុងកាហ្វេដូងយើង ហើយយកសាច់ដូងដែលកោសដាក់ពីលើដូចរូប រួចជាស្រេច។ប្រភពៈ​​ មុខម្ហូបរាល់ថ្ងៃ

ស្ពាកាទីម្រេះព្រៅ គ្រាន់តែលឺឈ្មោះក៏ចង់សាករសជាតិដែរ?

លឺថាស្ពាកាទី តិចគិតថាពិបាកធ្វើអីទៅ ងាយៗទេណាព្រោះថាប្រើគ្រឿងផ្សំមិនច្រើនទេ រីឯការចម្អិនក៏មានវីដេអូបង្រៀនទៀត។ តោះបែបនេះសាកមកធ្វើញ៉ាំម្ដងមើល ចំពោះគ្រឿងផ្សំដែលត្រូវប្រើក្នុងការចម្អិនគឺមាននៅខាងក្រោមនេះ។

ស្ពាកាទីម្រេះព្រៅ

? គ្រឿងផ្សំដែលត្រូវមាន៖

  • ស្ពាកាទី
  • ប្រេងឆា ១កូនពែង
  • ម្ទេស ១០គ្រាប់ និងខ្ទឹមស ១ដុំបុកចូលគ្នា(អាចបន្ថយតិចជាងនេះបើមិនសូវចូលចិត្តហិរ)
  • សាច់ជ្រូកចិញ្ច្រាំ ២ខាំ
  • ម្រេចខ្ចី
  • ម្ទេសក្រៀម
  • សណ្ដែកគួរ
  • ប៉េងប៉ោះ
  • ខ្ទឹមស
  • ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
  • ម្សៅរ៉ូតឌី ១ស្លាបព្រាកាហ្វេ
  • ស្ករស ២ស្លាបព្រាកាហ្វេ
  • ស្លឹកម្រេះព្រៅ
ស្ពាកាទីម្រេះព្រៅ
ស្ពាកាទីម្រេះព្រៅ
ស្ពាកាទីម្រេះព្រៅ
ស្ពាកាទីម្រេះព្រៅ

វីដេអូបង្រៀនចម្អិន៖

??? #បាយផ្ទះ វីដេអូទី១១ មុខម្ហូប ស្ពាកាទីម្រះព្រៅ

??? ធ្វើម្ហូបកូនកាត់មួយចានមើល ស្ពាកាទីម្រះព្រៅ មិនទៅអន់អី#បាយផ្ទះ វីដេអូទី១១ មុខម្ហូប ស្ពាកាទីម្រះព្រៅ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ អង្គារ 28 មេសា 2020

ចេះឆាមី រឺនៅ? បើថានៅមករៀនពីរបីក្បាច់ ឆាមីបែបកូរ៉េ ដឹងតែឆ្ងាញ់ហិរៗស្រក់ញើសម៉ាទំហឹងហ្មង

ភាគច្រើននៃអ្នកទាំងអស់គ្នាច្បាស់ជាចូលចិត្តទិញមីទុកនៅផ្ទះហើយ ព្រោះថាស្រួលពេលខ្ចិលធ្វើម្ហូបអីអាចឆុង អាចឆាញ៉ាំបានស្រួលនោះ។ ដូចច្នេះថ្ងៃនេះ Admin ក៏នឹកឃើញមកបង្រៀនអ្នកទាំងអស់គ្នាមករៀនឆាមីបែបកូរ៉េម្ដងអោយបានប្លែក។ វិធីធ្វើងាយៗដែរទេ មិនលំបាកអីទេអាចមើលវីដេអូនៅខាងក្រោមធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។

មីឆាបែបកូរ៉េ

? គ្រឿងផ្សំដែលត្រូវមាន៖

  • មីកូរ៉េ ១កញ្ចប់
  • ប្រេងឆា ១កូនពែង
  • ខ្ទឹមសចិញ្ច្រាំ ៣កំពឹស
  • សាច់ហេម(សាច់ជ្រូកបីជាន់) ដាក់តាមការចូលចិត្ត
  • កូនខាត់ណា ដាក់តាមការចូលចិត្ត
  • គ្រឿងក្នុងកញ្ចប់មី
មីឆាបែបកូរ៉េ
មីឆាបែបកូរ៉េ
មីឆាបែបកូរ៉េ

វីដេអូបង្រៀនក្នុងការចម្អិន៖

??? #បាយផ្ទះ វីដេអូទី០៩ មុខម្ហូប មីហឹរឆាបែបកូរ៉េ

ស្រួលៗ ងាយៗ ស្បៀងមីនៅសល់កុំទុក វៃចេញអោយអស់ទៅតែម្តងនេះ សុំបែបកូរ៉េហ្មង ???#បាយផ្ទះ វីដេអូទី០៩ មុខម្ហូប មីហឹរឆាបែបកូរ៉េ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ អាទិត្យ 26 មេសា 2020