ថែមគ្រឿងផ្សំប៉ុន្មានមុខនេះចូល ពេលដាំបាយ នឹងធ្វើឲ្យបាយល្មួត ហើយមានរសជាតិឆ្ងាញ់

បើ​ចង់​ឲ្យ​អាហារ​នៅ​លើ​តុ​កាន់​តែ​ឆ្ងាញ់​ កុំ​ដាំ​បាយ​​ជា​មួយ​ទឹក​ធម្មតា​ដដែល​ៗ​រាល់​ថ្ងៃ​ សាក​ល្បង​ដាក់​គ្រឿង​ផ្សំ​ទាំង​នេះ​ចូល​ពេល​ដាំ​មើល​ ព្រោះ​វា​ធ្វើ​ឲ្យ​បាយ​ឆ្ងាញ់​ ទន់​ និង​ល្មួត​ហ្មង​។​

១. ដាក់​ទឹកកក​​

បន្ទាប់​ពី​លាង​អង្ករ​ហើយ​ ត្រូវ​ថែម​ទឹក​កក​ ២ ទៅ ៣ ដុំ​ ចូល​ ទុក​ចោល​ ១៥ នាទី​មុន​ពេល​​ដោត​ភ្លើង​ ចុច​ប៊ូតុង​ cook។ នេះ​ជា​របៀប​មួយ​ដែល​ជន​ជាតិ​ជប៉ុន​ប្រើ​ដើម្បី​ដាំ​បាយ​ឲ្យ​មាន​ក្លិន​ក្រអូប​ និង​ទន់​ ល្មួត​។​

bestie-cach-nau-com-bang-da-lanh

២. លីង​អង្ករ​មុន​ពេល​យក​ទៅ​ដាំ

វិធី​នេះ​មិន​មែន​ថ្មី​ទេ​ តែ​ភាគ​ច្រើន​គេ​ប្រើ​ពេល​ចម្អិន​អាហារ​ពេល​ល្ងាច​ ឬ​ប្រារព្ធ​ពិធី​បុណ្យ​ធំ​ៗ​។​ នៅ​វៀត​ណាម​ គេ​ប្រើ​ដើម្បី​ឲ្យ​មើល​ទៅ​បាយ​មាន​ភាព​ទាក់​ទាញ​។​ លីង​អង្ករ​មុន​ពេល​ដាំ​ នឹង​ជួយ​ការ​ពារ​អង្ករ​មិន​ឲ្យ​រីក​ ដែល​បណ្តាល​ឲ្យ​បាយ​ជ្រាយ​ ពិបាក​ញ៉ាំ​។ ពេល​លីង​ត្រូវ​ដាក់​ស្រា​ស​ចូល​ ២ ទៅ ៣ ស្លាប​ព្រា​បាយ​​ ធ្វើ​បែប​នឹង​នឹង​ជួយ​ឲ្យ​បាយ​មាន​ក្លិន​ឈ្ងុយ​ ទន់​​ឆ្ងាញ់​។​

Thêm những món này khi nấu, sẽ giúp nồi cơm thơm ngon, dẻo hạt

៣. ដាក់​ស្រាបៀរ​ និង​តែ​បៃ​តង​

​​វិធី​មួយ​ទៀត​ គឺ​ជប៉ុន​ប្រើ​គ្រឿង​ផ្សំ​ ២ មុខ​ចូល​គ្នា​ ដែល​ភាគ​ច្រើន​គ្មាន​អ្នក​ដឹង​ ដូច​ជា​តែបៃ​តង​ និង​ ស្រា​បៀរ​។​ យោង​តាម​ជន​ជាតិ​ជប៉ុន​ ប្រើ​ស្រា​បៀរ​មួយ​កូន​កែវ​ ចូល​ក្នុង​អង្ករ​មុន​ពេល​ដាំ​ ជា​មួយ​ទឹក​ នឹង​ជួយ​កាត់​បន្ថយ​ក្លិន​អង្ករ​ផ្អួរ​ ចំពោះ​តែ​បៃ​តង​វិញ​ជួយ​ឲ្យ​បាយ​មាន​ក្លិន​ក្រអូប​ ទុក​បាន​យូរ​ មិន​ដុះ​ផ្សិត​ និង​ក្លិន​ផ្អូម។

bestie meo nau com cua nguoi Nhat
bestie meo nau com cua nguoi Nhat

ថាអត់អ៊ែមមួយម៉ាត់ទៅ ស៊ុបចង្កាក់Volcano ឆ្ងាញ់អនាម័យខ្ពស់ តម្លៃសមរម្យ ថែមទាំងមានហ្វ្រីជេលទៀត

មួយរយៈនេះពេលចេញក្រៅញ៉ាំអីម្ដងៗតែងតែរកកន្លែងដែល ជឿទុកចិត្តថាមានអនាម័យ ដើម្បីរក្សាសុវត្ថិភាពមែនទេ? បារម្ភរឿងទាំងអស់ហ្នឹងមែនទេ មិនមានអ្វីជាបញ្ហានោះទេ អោយតែអ្នកទាំងអស់គ្នាមកញ៉ាំស៊ុបចង្កាក់Volcano ព្រោះថាគ្រប់សាខាទាំងអស់បានប្រកាន់ខ្ចប់អនាម័យជាចម្បង ដោយមានការបាញ់អាល់កុលលាងដៃជូនអតិថិជនដែលមកញ៉ាំ គ្រប់បុគ្គលិកទាំងអស់គឺពាក់ម៉ាស់ និងស្រោមដៃជាប់ជានិច្ច។

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)

បន្ថែមពីនេះក៏មានការចែកជេលលាងដៃសម្លាប់មេរោគជូនអតិជនដែលចំណាយចាប់ពី ១០ដុល្លាឡើងទទួលបានជេល១ដប ចាប់ពី ២០ដុល្លាឡើងទៅទទួលបានជេលលាងដៃ២ដប។ នេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់អតិថិជន។ ចំពោះសាខាដែលបើកដំណើរការ និងមានការចែកជេលមាន សាខាកោះពេជ្រ 090/010 2222 26, សាខាចំការដូង 067 2222 68 / 010 2222 26, សាខាផ្លូវ360 087 50 7777 / 096 99999 96, សាខាសែនសុខ 096 30 55555 / 096 8888 168, សាខាតាខ្មៅ 096 9999 996 / 087 50 7777, សាខាជ្រោយចង្វា 096 566 6617, សាខាចោមចៅ 068 885 556 / 098 88 5556, សាខាថ្នល់ទទឹង 096 606 5556 សាខាកំបូល 068 885 556 / 098 885 556, សាខាខាំកូល 096 307 3333, សាខាប៉ោយប៉ែត 092 228 882, សាខាកំពង់សោម 010 792 007, សាខាកំពត 016 5555 38, សាខាបាត់ដំបង 086 373 272 និងសាខាកំពង់ស្ពឺ 016 5555 38។

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)

ពិសេសបែបនេះហើយនៅចាំអីទៀតលោកម៉ូយកញ្ញាម៉ូយ ណាត់គ្នាមកញ៉ាំមកណាព្រោះថាហាងរក្សាអនាម័យបែបនេះហើយកក់ក្ដៅតិចអី។ មកញ៉ាំស៊ុបដ៏មានរសជាតិ និងតម្លៃសមរម្យបែបនេះក្ដីសុខតិចអី ខានមួយរយៈធំហើយនោះ បានញ៉ាំឆ្ងាញ់ហើយបានជេលទុកលាងដៃរក្សាអនាម័យចឹងអីមិនមកញ៉ាំម៉េចបានណ៎៕

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)

ហាង ស៊ុបចង្កាក់ Volcano(សាខាកោះពេជ្រ)
លេខទូរសព្ទ៖ 010 2222 26 / 099 999 640
ទីតាំង៖ កោះពេជ្យជិត មីស៊ុបHihg school

វីដេអូ៖

ប្រៃហឹរប្លែកមាត់! សាច់ជ្រូកបីជាន់លីងជាមួយអំបិលម្ទេស ញ៉ាំជាមួយបាយក្តៅៗ

តាម​ពិត​ទៅ​រូប​មន្ត​នេះ​អាច​ដាក់​សាច់​អី​ក៏​ត្រូវ​ដែរ​ ជា​ពិសេស​សាច់​ជ្រូក​ ៣ ជាន់​។​ ចង់​ឲ្យ​រសជាតិ​កាន់​តែ​ឆ្ងាញ់​អាច​ញ៉ាំ​ជា​មួយ​បាយ​ក្តៅ​ៗ​​ នៅ​ផ្ទះ​ជុំ​គ្រួសារ​ជាតិ​ហ្មង​។​

គ្រឿង​ផ្សំ​៖​

  • សាច់​ជ្រូក​ ៣ ជាន់​ ១​ គីឡូ
  • ខ្ទឹម​ស​ហាន់​ហើយ​ ១​ កូន​ពែង
  • ម្ទេស​ក្រៀម​ចិញ្ច្រាំ​ហើយ​ កន្លះ​កូន​ពែង
  • ស្លឹក​តយ​ ១ សន្លែក
  • អំបិល​ ១ ស្លាប​ព្រា​កាហ្វេ
  • ស្ករ​ ១ ស្លាប​ព្រា​កាហ្វេ
  • ខ្ទឹម​បារាំង​ចិញ្ច្រាំ​ហើយ​ កន្លះ​កូន​ពែង

វិធី​ធ្វើ​៖

១. ដាំ​ទឹក​ឲ្យ​ពុះ​ ដាក់​សាច់​ជ្រូក​ ៣ ជាន់​ចូល​ស្ងោរ​ជា​មួយ​ស្លឹក​តយ​រហូត​ដល់​ឆ្អិន​

២. ស្រង់​ឡើង​ ហើយ​លាង​វា​ជា​មួយ​ទឹក​ត្រជាក់​ រួច​ទុក​ឲ្យ​ស្ងួត សឹម​កាត់​ជា​ដុំ​តូច​ៗ

៣. យក​ខ្ទះ​ឲ្យ​ក្តៅ​ ដាក់​ប្រេង​ឲ្យ​ច្រើន​ រួច​បំពង​សាច់​បី​ជាន់​ ឲ្យ​ស្រួយ

៤. យក​វា​ឡើង​ហើយ​ដួស​ប្រេង​ចេញ​​

៥. ដាក់ប្រេង​ចូល​ប្រហែល​ ២ ស្លាប​ព្រា​បាយ ដាក់​ខ្ទឹម​ស​ចូល​បំពង​ ឲ្យ​ឡើង​ក្រហម

​៦. ដាក់​ម្ទេស​ក្រៀម​ចូល​បំពង​បន្តិច​ រួច​បន្ថយភ្លើង

៧. ដាក់​អំបិល​ ស្ករ​ ហើយ​ចូក​ត្រលប់​ចូល​គ្នា​ រួច​ដាក់​សាច់​ជ្រូក​បំពង​ចូល

៨. រួច​ដាក់​ខ្ទឹម​បារាំង​ចូល

៩. ដួស​ដាក់​ចាន​ ហើយ​ញ៉ាំ​ជា​មួយ​ទឹក​ម្ទេស​កាន់​តែ​ឆ្ងាញ់​។

ប្រើគ្រឿងផ្សំតែ ២ មុខ អាចធ្វើការ៉េមអូរីអូត្រជាក់ៗញ៉ាំនៅផ្ទះបាន ត្រូវជាមួយមេឃកំពុងក្តៅខ្លាំង

ចាប់​ពី​ថ្ងៃ​នេះ​ទៅ​កម្តៅ​អាច​កើន​ដល់​ ៤០ អង្សា​សេ​ បើ​ដើរ​ចេញ​ក្រៅ​ផ្ទះ​វិញ​ក្តៅ​សឹង​បែក​ក្បាល​ទៅ​ហើយ​។​ ម៉េច​មិន​សាក​មក​ធ្វើ​អី​ត្រជាក់​ៗ​ទុក​ញ៉ាំ​នៅ​ផ្ទះ​ខ្លួន​ឯង​មើល​ ចាំ​ Admin ប្រាប់​រូប​មន្ត​ថ្មី​មួយ​ ឆ្ងាញ់​ហើយ​ស្រួល​ទៀត​ ត្រូវ​ការ​គ្រឿង​ផ្សំ​តែ​ ២ មុខ​ទេ​។​ ម៉ោះ​ធ្វើ​ការ៉េម​អូរីអូ​ញ៉ាំ​ទាំង​អស់​គ្នា៖

របស់​ត្រូវ​ការ​៖

  • នំ​អូរីអូ​ (ប៉ុន្មានកញ្ចប់​ក៏​បាន​)
  • ទឹក​ដោះ​គោ​ស្រស់
  • ឈើ​ដោត​ការ៉េម​

វិធី​ធ្វើ​៖

១. យក​នំ​អូរីអូ​យក​មក​ដំ​ៗ​ឲ្យ​ម៉ដ្ឋ​បន្តិច​ តែ​កុំ​ម៉ដ្ឋ​ពេក​ (កុំ​ហែក​សម្បក​នំ)

២. រួច​យក​កន្ត្រៃ​មក​កាត់​សម្បក​ផ្នែក​ខាង​ចុង​ចេញ​ម្ខាង​ រួច​ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ ហើយ​ដោត​ឈើ​ចូល​ រួច​យក​ដាក់​ក្នុង​ទូរ​ទឹកកក​ទុក​ឲ្យ​កក​ជា​ការ​ស្រេច​។​ យើង​នឹង​ទទួល​បាន​ការ៉េម​អូរីអូ​​ត្រជាក់ៗ​ហើយ​ឆ្ងាញ់​។​

តោះៗ ចាំអង្កាល់ ហាង N&K គ្រឿងសមុទ្រអាំង បើកវិញហើយតែប៉ុណ្ណេះឆ្ងាញ់មាត់ម៉ាទំហឹង?

ខានញ៉ាំម្ហូបឆ្ងាញ់ៗយូរមែនទេ ពេលនេះសប្បាយចិត្តវិញទៅ ព្រោះថាហាង N&K គ្រឿងសមុទ្រអាំង ចាប់ផ្ដើមបើកវិញហើយ ចង់ញ៉ាំអីឆ្ងាញ់កុំភ្លេចមកដឹងតែបានឆ្ងាញ់មាត់ម៉ាអ៊ែមហ្មងហើយ។

ហាង N&K គ្រឿងសមុទ្រអាំង
ហាង N&K គ្រឿងសមុទ្រអាំង
ហាង N&K គ្រឿងសមុទ្រអាំង

ហាង N&K គ្រឿងសមុទ្រអាំង មានទាំងអាហារ ថ្ងៃត្រង់ និងអាហារពេលល្ងាច ហើយម្ហូបដែលភ្ញៀវនិយមញ៉ាំនោះគឺ គោឡើងភ្នំ ស៊ុបគោ គ្រឿងសមុទ្រអាំង និងម្ហូបកុម្ម៉ង់ជាច្រើនមុខជាពិសេសម្ហូបបែបខ្មែរយើងតែម្ដង។ មិនត្រឹមតែមានមុខម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ គឺថែមទាំងមានអនាម័យខ្ពស់ ទីតាំងធំទូលាយ ជាមួយបរិយាកាសដែលមានខ្យល់ធម្មជាតិផងដែរ។

ហាង N&K គ្រឿងសមុទ្រអាំង
ហាង N&K គ្រឿងសមុទ្រអាំង
ហាង N&K គ្រឿងសមុទ្រអាំង

ម៉ោះៗ នៅចាំអីទៀតមានម្ហូបឆ្ងាញ់ៗបែបនេះហើយ ចង់ញ៉ាំម្ហូបថ្ងៃត្រង់ និងពេលល្ងាចកុំភ្លេចណាត់គ្នាមកណា។ ជាពិសេសអ្នកម្ដុំជ្រោយចង្វារផ្ទាល់តែម្ដង ព្រោះថាហាង មានទីតាំងផ្លូវអូសុីអាយសុី ខាងក្រោយផ្សាររាត្រីលីណា ទីក្រុងរណបជ្រោយចង្វារ កៀកខ្លួនបង្កើយមិនមកញ៉ាំម៉េចបាន។ សម្រាប់អ្នកដែលមិនចង់មកញ៉ាំនៅហាងក៏អាចធ្វើការខលកុម្ម៉ង់យកទៅញ៉ាំនៅផ្ទះបានព្រោះហាងមានសេវាកម្មដឹកជញ្ជូនគ្រប់ទីកន្លែង៕( ហាងចាប់បើកពីម៉ោង១១ព្រឹក ដល់ម៉ោង១០យប់) (សេវាកម្មដឹកជញ្ជូនមានចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៨យប់)

ហាង N&K គ្រឿងសមុទ្រអាំង
ហាង N&K គ្រឿងសមុទ្រអាំង
ហាង N&K គ្រឿងសមុទ្រអាំង
ហាង N&K គ្រឿងសមុទ្រអាំង
ហាង N&K គ្រឿងសមុទ្រអាំង
ហាង N&K គ្រឿងសមុទ្រអាំង

ហាង N&K គ្រឿងសមុទ្រអាំង
លេខទូរសព្ទ៖ 015 999 585
ទីតាំង៖ ផ្លូវលំ ខាងក្រោយផ្លូវអូសុីអាយសុី ខាងក្រោយផ្សាររាត្រីលីណា ទីក្រុងរណបជ្រោយចង្វារ

វីដេអូ៖

ត្រូវដឹងអាហារ ១០ មុខនេះញ៉ាំទៅធ្វើឲ្យពុល រាក ក្អួត ពេលអាកាសធាតុក្តៅខ្លាំង

ពេល​អាកាស​ធាតុ​ក្តៅ​ អាហារ​ខ្លះ​អាច​ប្រឈម​នឹង​ការ​ចម្លង​បាក់​តេរី​ និង​ប៉ារ៉ាស៊ីត​ដែល​មាន​នៅ​ក្នុង​អាហារ​ឆៅ​។ ដូច​នេះ​គួរ​តែ​ប្រយ័ត្ន​ ឬ​គួរ​ជ្រើស​រើស​ហាង​ណា​ដែល​មាន​អនាម័យ​ត្រឹម​ត្រូវ​ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ទៅ​នឹង​ប្រឈម​ជា​មួយ​ការ​ពុល​អាហារ​។​

Food Poisoning - Overview, causes, types, & treatment | FactDr

រោគ​សញ្ញា​នៃ​ការ​ពុល​អាហារ​មាន​ដូច​ជា​៖​

  • មិន​ស្រួល​ខ្លួន
  • ហើម​ពោះ
  • ក្អួត
  • រាក
  • ឈឺក្បាល
  • ស្រេក​ទឹក
  • អាច​នឹង​ក្តៅ​ខ្លួន

អាហារ​ ១០ មុខ​គួរ​ចៀស​វាង​ពេល​អាកាស​ធាតុ​ក្តៅ​ខ្លាំង​៖

១. អាហារ​ភ្លា ឬ​ផ្អាប់

របៀបធ្វើ ភ្លាសាច់គោឆៅ | Beef Salad | Plea Sach ...

២. គ្រឿង​សមុទ្រ

៣. អាហារ​ Fast food

៤. បាយ​ឆា​សាច់​ក្តាម

៥. ម្ហូប​ ឬ​បង្អែម​ដែល​មាន​ដាក់​ខ្ទិះ​ដូង

សម្ល ខ្ទិះ ផ្សិតចំបើង | រស្មីកម្ពុជា

៦. មី​កញ្ចប់​ ឬ​កំប៉ុង

៧. បុក​ល្ហុង

បុកល្ហុង បែបកូនកាត់ពិតជាឆ្ងាញ់ ...

៨. សាឡាដ

៩. បាយ​មាន់​

១០. ទឹកកក​ដែល​ផលិត​មិន​ត្រូវ​​តាម​ស្តង់​ដា​។

អាថ៌កំបាំងទាំង ៦ ជួយដល់ការចម្អិនអាហារកាន់តែមានភាពងាយស្រួល

គន្លឹះ​ទាំង​នេះ​ពិត​ជា​មាន​ប្រយោជន៍​ដល់​ការ​ចម្អិន​ក្នុង​គ្រួសារ​យើង​។ មិន​ត្រឹម​តែ​ជួយ​ឲ្យ​អាហារ​ឆ្ងាញ់​ ថែម​ទាំង​ធ្វើ​ឲ្យ​ដំណើរ​ការ​ចម្អិន​មាន​ភាព​ងាយ​ស្រួល​ទៀត​ផង​។​ បើ​បាន​អាន​ហើយ​ កុំ​ភ្លេច​យក​ទៅ​ឲ្យ​ម៉ាក់​មើល​ផង ឲ្យ​គាត់​បាន​ដឹង​ដែរ ដើម្បី​ជួយ​សម្រួល​ការងារ​ផ្ទះ​បាយ​គាត់​បាន​ខ្លះ​។​

វិធី​យក​ខ្លាញ់​ចេញ​ពី​អាហារ​ឆ្អិន​ហើយ

បើ​សិន​ជា​អាហារ​ដែល​យើង​ចម្អិន​ហើយ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ យើង​អាច​កម្ចាត់​វា​ចេញ​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​ប្រើ​វិធី​ធម្មតា​បំផុត​ គឺ​ត្រូវ​ប្រើ​ទឹក​កក​ ពីរ​ទៅ​បី​ដុំ​ និង​ក្រដាស​ជូត​ដៃ​។​ យក​ទឹកក​ដាក់​ក្នុង​ក្រដាស​ជូត​ដៃ​រុំ​ឲ្យ​ជិត​ រួច​យក​ទៅ​ផ្ដិត​នៅ​ផ្នែក​ខាង​លើ​នៃ​អាហារ​។​ ទឹក​កក​នឹង​ស្រូប​​យក​ជាតិ​ខ្លាញ់​ នៅ​ជុំ​វិញ​អាហារ​ ទៅ​ជាប់​នឹង​ក្រដាស​ជូត​ដៃ​។​

វិធី​បក​សម្បក​ស៊ុត​បាន​លឿន និង​ងាយ​ស្រួល

ដើម្បី​បក​សម្បក​ស៊ុត​ចេញ​បាន​លឿន​ និង​ស្រួល​បន្ទាប់​ពី​ស្ងោរ​ហើយ​ យើង​គ្រាន់​តែ​ដាក់​ម្សៅ​ Baking Soda ឬ​ទឹក​ខ្មេះ​ចូល​ក្នុង​ទឹក​ដែល​ស្ងោរ​ស៊ុត​បន្តិច​ វា​នឹង​ជ្រាប​ចូល​សម្បក​ស៊ុត​ ហើយ​ធ្វើ​ឲ្យ​សម្បក​វា​ងាយ​បក​។​​

bestie meo vat nha bep

វិធី​ច្របាច់​ក្រូច​ឲ្យ​បាន​ទឹក​ច្រើន

​ដើម្បី​ច្របាច់​ក្រូច​កុំ​ឲ្យ​សល់​ទឹក​សូម្បី​ ១ ដំណក់​ យើង​ត្រូវ​យក​វា​ទៅ​ក្លាសេ​ឲ្យ​ត្រជាក់​សិន​ បន្ទាប់​មក​ដាក់​វា​ក្នុង​ Microwave ប្រហែល​ ១៥ ទៅ ២០​ វិនាទី​ រួច​សឹម​យក​វា​ទៅ​ច្របាច់​។​​

bestie meo vat nha bep

វិធី​ហាន់​ខ្ទឹម​បារាំង​ដោយ​មិន​ចេញ​ទឹក​ភ្នែក​

ដើម្បី​ហាន់​ខ្ទឹម​បារាំង​ងាយ​ស្រួល​ ជា​ពិសេស​កុំ​ឲ្យ​ចេញ​ទឹក​ភ្នែក​ មុន​ពេល​យក​មក​ហាន់​ត្រូវ​ដាក់​វា​ក្នុង​ទូរ​ទឹកកក​ប្រហែល​ ៣០ នាទី​សិន​។​ ​

វិធី​ដុត​មាន់​ទាំង​មូល​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់

ដើម្បី​ដុត​មាន់​ទាំង​មូល​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ យើង​ត្រូវ​ប្រែ​ទ្រូង​មាន់​ត្រលប់​ចុះ​ឡើង​ ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​សាច់​ឆ្អិន​ស្មើ​គ្នា​។​

bestie meo vat nha bep

វិធិ​ចៀន​ស៊ុត​ឲ្យ​បាន​ល្អ

ពេល​ចៀន​ស៊ុត​ យើង​គួរ​ដាក់​ទឹក​បន្តិច​ ដើម្បី​ឲ្យ​ផ្នែក​ក្រហម​ឆ្អិន​ល្មម​ ហើយ​ឆ្ងាញ់​។

bestie meo vat nha bep

សាកធ្វើបបរមាន់ញ៉ាំតាមវិធីនេះមើល ធានាថាឈ្ងុយពេញផ្ទះ

បបរមាន់​ជា​អាហារ​ពេញ​និយម​សម្រាប់ប្រជាជនខ្មែរ​យើង អាចញ៉ាំ​ពេល​ណា​ក៏​បាន​ មិនថា​ព្រឹក​ ថ្ងៃ ល្ងាចអីទេ​ មិន​ចេះ​ទាស់​ទេ​។​ ស្រួល​មិន​ស្រួល​ចេះធ្វើហើយ អាច​ធ្វើលក់បាន​ទៀត តោះមកមើលវិធីធ្វើទាំងអស់គ្នា៖

Image may contain: food

គ្រឿងផ្សំ​៖

  • ខ្ទឹមបារាំង ១ មើម ចិញ្ច្រាំឲ្យល្អិតៗ
  • ខ្ទឹមស ១ មើម
  • មាន់​ ១​ គីឡូ (គួរប្រើមាន់ស្រែ)
  • ទឹកត្រី ៦ ស្លាបព្រាបាយ
  • អំបិល ១​ ចុងស្លាបព្រាកាហ្វេ
  • ស្ករ ១ ស្លាបព្រាបាយ
  • អង្ករ កន្លះកំប៉ុង
  • ប្រេងឆា
  • ផ្សិត
  • សៀង
  • ទឹកម្ទេស
  • ម្រេចម៉ដ្ឋ
  • ស្លឹកខ្ទឹម
  • ជីរណារ
  • សណ្តែកបណ្តុះ

វិធីធ្វើ៖

១. បំពងខ្ទឹមសជាមួយប្រេងឆា បីបួនស្លាបព្រា រហូតដល់ក្រហម ហើយដួសទុកមួយអន្លើ។ កុំទុកអោយក្រហមជ្រុល នោះខ្ទឹមនឹងមានរសជាតិល្វីង។
២. យកខ្ទឹមបារាំងចិញ្ច្រាំ ទៅបំពងនៅក្នុងឆ្នាំងថ្មីមួយ រហូតដល់ក្រហមក្រមៅ ទើបចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយកូរអោយរហ័ស បន្ទាប់មកទើបចាក់ទឹកចូល ១ពែង ដាំអោយពុះ។
៣. លាងមាន់អោយស្អាត កាត់ជាបួនដុំ ដាក់ចូលក្នុងទឹកពុះ រួចហើយឆាត្រឡប់អោយចូលជាតិរហូតរីងទឹក ទើបចាក់ទឹកចូល ដាំអោយពុះរហូតដល់ឆ្អិនសាច់មាន់។ ពេលស្ងោរសាច់ សូមកុំគ្របឆ្នាំង ដើម្បីកុំអោយទឹកល្អក់ ហើយកុំដួសពពុះចេញ។ រំងាស់ភ្លើងក្តៅល្មម ពពុះនឹងបាត់អស់វិញ ហើយទឹកនឹងរងថ្លាក្រហមស្អាត។ បន្ទាប់មក ទើបស្រង់មាន់ឡើង ទុកអោយត្រជាក់ ទើបបេះសាច់ចេញ។

Image may contain: food


៤. លាងអង្ករហើយ ដាក់ខ្ទះឆាឆ្អិនល្មម រួចដាក់បង់ចូលទៅក្នុងទឹកស៊ុប រំងាស់អោយបែកគ្រាប់អង្ករ។ បើចង់ខាប់ សូមបន្ថយទឹក។ រួចដាក់ផ្សិតចូល។បើសិនចង់រាវ សូមចាក់ទឹកចូលបន្ថែម។
៥. សូមភ្លក្សថែមថយទឹកត្រី ឬ គ្រឿងប្រៃផ្អែមតាមចំណូលចិត្ត នៅពេលចាក់សាច់មាន់ចូលក្នុងបបរវិញ។
៦. នៅពេលញ៉ាំ យើងអាចថែមល្បោយ និងគ្រឿងដូចជា៖ ខ្ទឹមបំពង សណ្តែកបណ្តុះ សៀង ជីរវ៉ាន់ស៊ុយ ជីររណារ ម្រេចបុក ជ្រក់ម្ទេស ក្រូចឆ្មារជាដើម៕

Image may contain: food

ធ្វើ ស៊ុបស៊ូគី ញ៉ាំយ៉ាងឆ្ងាញ់ពិសេសដោយខ្លួនឯងជាមួយគ្រឿងផ្សំ និងរបៀបធ្វើទាំងអស់នេះ

ច្បាស់ណាស់ពីមុនមកអោយតែនឹកឃ្លាន ស៊ុបស៊ូគី ភាគច្រើនអ្នកទាំងអស់គ្នាច្បាស់ជាទៅញ៉ាំនៅតាមហាងហើយមែនអត់? តោះ ផ្លាស់ប្ដូរទម្លាប់នេះចេញ ចាប់ពីពេលនេះនឹកឃ្លានរៀនធ្វើញ៉ាំដោយខ្លួនឯងវិញម្ដង ណាមួយបានបញ្ចេញស្នាដៃផង។ សម្រាប់គ្រឿងផ្សំក្នុងការធ្វើ និងរបៀបធ្វើAdmin ទុកនៅខាងក្រោមនេះ មើលហើយឡើងផ្សារទិញគ្រឿងផ្សំមកទុកធ្វើញ៉ាំល្ងាចនេះ។

ស៊ុបស៊ូគី

? គ្រឿងផ្សំដែលត្រូវមាន៖

  • មឹក ២ខាំ
  • បង្គា ២ខាំ
  • ខ្ទឹមស ៨កំពិស
  • ខ្ទឹមក្រហម ២ម៉ឺម
  • ការ៉ុត មួយកំណាត់នៃមើម
  • ឆៃថៅ ១មើម
  • គល់ជីវ៉ាន់ស៊ុយ ៣គល់
  • ទឹកស៊ូគី ៥ស្លាបព្រាបាយ
  • គ្រឿងបុក(ខ្ទឹម ៩កំពឹសតូច, គល់ជីវ៉ាន់ស៊ុយ ១គល់, ម្ទេសស្រស់ ១០គ្រាប់, ម្រេចស ១ស្លាបព្រាកាហ្វេ)
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករស១ស្លាបព្រាកាហ្វេ
  • ដុំស៊ុបខ្នរ ១ដុំ
  • ស្ពៃ បូកគោ
  • ត្រកួន
  • ពងមាន់ ១គ្រាប់
  • ទឹក ៧០០មីលីលីត្រ
ស៊ុបស៊ូគី
ស៊ុបស៊ូគី
ស៊ុបស៊ូគី
ស៊ុបស៊ូគី
ស៊ុបស៊ូគី

វីដេអូបង្រៀនចម្អិន៖

??? #បាយផ្ទះ វីដេអូទី១៥ មុខម្ហូប ស៊ុបស៊ូគី

??? រៀនធ្វើឈុតកក់ក្តៅក្នុងគ្រួសារ បង្កើនសុភមង្គលជាមួយស៊ុបស៊ូគី ធានាថាហ៊ុតបែកញើសគ្រប់គ្នា #បាយផ្ទះ វីដេអូទី១៥ មុខម្ហូប ស៊ុបស៊ូគី————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ សុក្រ 1 ឧសភា 2020

មើលស្គាល់អត់? នៅសៀមរាបយើងហ្នឹងគេទើប update ថ្មី តិចច្រលំស្រុកគេអីទៅ

ស្គាល់​ភូមិ​វប្បធម៌​ហើយ​មែន​អត់​! ពី​មុន​ច្បាស់​ជា​មាន​អ្នក​ធ្លាប់​ទៅ​លេង​ តែ​ឥឡូវ​ឡើង​ប្លែក​ មើល​សឹង​មិន​ស្គាល់​ គេ​ទើប​បង្កើត​ទេស​ភាព​ថ្មី​ៗ ស្អាត​ៗ ប្លែក​ៗ​ច្រើន​ អ្នក​មិន​ដឹង​ច្បាស់​ជា​ស្មាន​តែ​នៅ​ស្រុក​គេ​មិន​ខាន​។​ បើ​មិន​ជឿ​មើល​រូប​លេង​សិន​ទៅ​

Image may contain: outdoor, nature and water
រូបភាព Solo travel
Image may contain: plant, sky, outdoor and nature
រូបភាព Solo travel
Image may contain: plant, outdoor and nature
រូបភាព Solo travel
Image may contain: cloud, sky, tree, outdoor and nature
រូបភាព Solo travel
Image may contain: outdoor, water and nature
រូបភាព Solo travel
Image may contain: cloud, plant, sky, tree, outdoor and nature
រូបភាព Solo travel
Image may contain: grass, mountain, sky, cloud, outdoor and nature
រូបភាព Solo travel
Image may contain: cloud, sky, outdoor and nature
រូបភាព Solo travel
Image may contain: plant, tree, outdoor and nature
រូបភាព Solo travel

កុំ​ឲ្យ​ខាត​បើ​មាន​គម្រោង​ទៅ​លេង​សៀមរាប​ហើយ​ កុំ​ភ្លេច​ឈៀង​ចូល​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​នៅ​ហាង​ប៉ុន្មាន​នេះ​ផង​ចាំ​ Admin ដាក់​ឈ្មោះ​និង​ទីតាំង​ឲ្យ​ ខល​សួរមុនក៏បាន ក្រែងគេមិនទាន់បើកវិញ ព្រោះមានលេខទូរសព្ទ។

ហាង ផ្ទះតាម៉ាប់ទាអាំង

ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង

ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖
  012​ 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០​ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ

ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336

ភ្នំក្រោមអេកូរីសត

Phnom Krom Eco Resort
Phnom Krom Eco Resort
Phnom Krom Eco Resort

ភ្នំក្រោមអេកូរីសត – Phnom Krom Eco Resort
ទូរស័ព្ទ៖ 081 300 152 | 081 300161
ទីតាំង៖ ភូមិក្រសាំងរលើង ជិតភ្នំក្រោម ខេត្តសៀមរាប ឬចុចមើលផែនទី https://goo.gl/maps/6DNV98dzBKF2