ឆ្ងាញ់ប៉ូវកម្លាំងហុតក្ដៅៗបែកញើសខ្ចាយស្រួលខ្លួនតិចអី ជាមួយស៊ុបមាន់ខ្មៅ

ស្លរផង ឆាផង មួយរយៈនេះច្បាស់ជាមានអ្នកខ្លះរាងធុញណាស់ហើយ អញ្ចឹងថ្ងៃនេះមកអោយរាងប្លែកតិចដោយមកធ្វើស៊ុបញ៉ាំម្ដង។ និយាយទៅដឹងតែជាតិហើយ ព្រោះថាជាស៊ុបមាន់ខ្មៅ ដែលជាប្រភេទមាន់ដែលមានរសជាតិឆ្ងាញ់ ហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេ គឺថាប៉ូវកម្លាំងផងដែរ។ ចំពោះរបៀបធ្វើ និងគ្រឿងផ្សំដែលត្រូវមានសម្រាប់យកមកធ្វើ គឺមាននៅខាងក្រោមនេះ។

ស៊ុបមាន់ខ្មៅ

? គ្រឿងផ្សំដែលត្រូវមាន៖

  • មាន់ខ្មៅ ១ក្បាល
  • មើមឈូក ១ខាំ
  • ការ៉ុត ១ខាំ
  • ផ្សិត ៣ដុំ
  • គ្រឿងយ៉ិនស៊ិន ១ឈុត
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ស្ករស ២ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ដុំស៊ុបខ្នរ ១ដុំ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ទឹក ៧០០មីលីលីត្រ
ស៊ុបមាន់ខ្មៅ
ស៊ុបមាន់ខ្មៅ
ស៊ុបមាន់ខ្មៅ
ស៊ុបមាន់ខ្មៅ
ស៊ុបមាន់ខ្មៅ

វីដេអូបង្រៀនចម្អិន៖

??? #បាយផ្ទះ វីដេអូទី០៧ មុខម្ហូប ស៊ុបមានខ្មៅ

??? ធានាថាឈ្ងុយពេញផ្ទះ ស៊ុបមាន់ខ្មៅ ១ឆ្នាំងនេះប៉ូវកំលាំងណាស់ សាករៀនធ្វើចុះមិនខកបំណងទេងាយៗ តែលទ្ធផលវិញជាតិណាស់ប្រាប់ទៅ និយាយមែនណា ?#បាយផ្ទះ វីដេអូទី០៧ មុខម្ហូប ស៊ុបមានខ្មៅ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ សុក្រ 24 មេសា 2020

ទឹកឃ្មុំល្អ តែបើញ៉ាំជាមួយអាហារ ៥ មុខនេះអាចពុល និងគ្រោះថ្នាក់បាន

ទឹក​ឃ្មុំ​ជា​អាហារ​ផង​ និង​ថ្នាំ​ផង​ តែ​មិន​មែន​អាច​ញ៉ាំ​លាយ​ជា​មួយ​អី​ក៏​បាន​ទេ​ ព្រោះ​បើ​លាយ​ជា​មួយ​អាហារ​ទាំង​នេះ​ ទឹក​ឃ្មុំ​អាច​ធ្វើ​ឲ្យ​ពុល​ និង​មាន​គ្រោះ​ថ្នាក់​ដល់​យើង​អ្នក​ប្រើ​ប្រាស់​។​

9 Health Benefits of Raw Honey + Effects on Blood Sugar - SelfHacked

ទឹក​ឃ្មុំ​ជា​មួយ​ទឹក​សណ្តែក​សៀង

ដូច​ដឹង​ហើយ​ថា​ផលិត​ផល​អី​ក៏​ដោយ​ ឲ្យ​តែ​ធ្វើ​ពី​សណ្តែក​សៀង​ ឬ​ទឹក​ឃ្មុំ​ គឺ​វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ និង​ល្អ​សម្រាប់​សុខភាព​។​ តែ​ប្រូតេអ៊ីន​ អាស៊ីត​សរីរាង្គ​ក្នុង​សណ្តែក​សៀង​ បើ​លាយ​ជា​មួយ​អង់ស៊ីម​ក្នុង​ទឹក​ឃ្មុំ​ វា​នឹង​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​មិនល្អ​ចំពោះ​សុខភាព​។​

The growth of soy-milk as a dairy alternative - Industry Europe

ទឹក​ឃ្មុំ​ជា​មួយ​ត្រី​គល់​រាំង

ម្ហូប​ដែល​ប្រើ​ត្រី​គល់​រាំង​លាយ​ជា​មួយ​ទឹក​ឃ្មុំ​គឺ​មិន​ល្អ​ទេ​ យើង​អាច​នឹង​ពុល​ភ្លាម​ៗ​។​

Baked carp fish on a plate. dark . copyspace. Photo | Premium Download

ទឹក​ឃ្មុំ​ជា​មួយ​ក្តាម​

ញ៉ាំ​ក្តាម​ ឬ​ទឹក​ឃ្មុំ​ច្រើន​លើស​កម្រិត​អាច​បណ្តាល​ឲ្យ​រាក​បាន​។​ បើ​ញ៉ាំ​ជា​មួយ​គ្នា​ទៀត​ អាហារ​ ២ មុខ​នេះ​នឹង​ជួយ​ជំរុញ​ដល់​ដំណើរ​ការ​ពោះ​វៀន​ និង​អាច​រាក​បាន​យ៉ាង​ងាយ​ និង​ពុល​ទៀត​ផង​។​

How To Cook and Clean A Dungeness Crab — Former Chef

ទឹក​ឃ្មុំ​ជា​មួយ​ខ្ទឹម​បារាំង

ទឹក​ឃ្មុំ​លាយ​ជា​មួយ​ខ្ទឹម​បារាំង​ និង​ធ្វើ​ឲ្យ​អាស៊ីត​សរីរាង្គ​ អង់ស៊ីម​ក្នុង​ទឹក​ឃ្មុំ​ ជួប​ជា​មួយ​ សារធាតុ​ស្ពាន់ធ័រ​ អាមីណូអាស៊ីត​ នៅ​ក្នុង​ខ្ទឹម​បារាំង​ នឹង​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​គីមី​ ឬ​ធ្វើ​ឲ្យ​ពុល​ និង​រាក​។​

Onion Poultice for Deep-Seated Coughs - East West School of ...

ទឹក​ឃ្មុំ​ជា​មួយ​បាយ​

ស្តាប់​ទៅ​ដូច​ជា​មិន​ទំនង​ទាល់​តែ​សោះ​ បាយ​ជា​អាហារ​ល្អ​ ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ ហើយ​ទឹក​ឃ្មុំ​វិញ​សម្បូរ​ដោយ​សារជាតិ​ល្អ​ៗ​។​ តែ​វា​ជា​ការ​ពិត​ញ៉ាំ​បាយ​លាយ​ជា​មួយ​ទឹក​ឃ្មុំ​ អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ពោះ​បាន​។

Everyday White Rice | Cook's Country

របៀបធ្វើប៊ឺរក្រឡុកឲ្យឆ្ងាញ់ លឿន និងអត់ល្វីង

ប៊ឺរ​ក្រឡុក​ ជា​ភេសជ្ជ​ដែល​ពេញ​និយម​ខ្លាំង​សព្វ​ថ្ងៃ​នេះ​។​ របៀប​ធ្វើ​មិន​មាន​អី​ពិបាក​ទេ​ យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ញ៉ាំ​នៅ​ផ្ទះ​បាន​។​ នេះ​រូប​មន្ត​ធ្វើ​ឆ្ងាញ់​ លឿន​ ហើយ​អត់​ល្វីង​ទៀត​៖​

គ្រឿង​ផ្សំ​៖

  • ប៊ឺរ​ទុំ​ ២​ទៅ​ ៣ ផ្លែ (ជ្រើស​យក​ប៊ឺរ​មាន​សាច់​ស្អិត​ល្អ)​
  • ទឹក​ដោះ​គោ​ស្រស់​ ៥០ មីលីលីត្រ (អត់​ផ្អែម)
  • ទឹក​ដោះ​គោ​ខាប់​ ៥០ មីលីលីត្រ
  • ទឹក​កក
  • ស្ករ​

វិធី​ធ្វើ​៖​

ជំហាន​ទី​១​៖ ប្រើ​កូន​កាំបិត​ពុះ​ប៊ឺរ​ជា​ពីរ​ រួច​យក​គ្រាប់​ចេញ​។​ មាន​វិធី​ពីរ​ដើម្បី​យក​សាច់​ប៊ឺរ​ចេញ​ មិន​ឲ្យ​ល្វីង​

  • យក​ស្លាប​ព្រា​កោស​សាច់​ប៊ឺរ​ចេញ​ តែ​កុំ​កោស​ដល់​សម្បក​ ព្រោះ​អាច​ល្វីង​ពេល​ញ៉ាំ​
  • វិធី​មួយ​ទៀត​គឺ​ កាត់​វា​ជា​ដុំ​តូច​ៗ​ហើយ​ប្រើ​ដៃ​បក​សម្បក​ចេញ​ យើង​នឹង​ទទួល​បាន​សាច់​ប៊ឺរ​យ៉ាង​ងាយ​

ជំហាន​ទី​២​៖​

យក​សាច់​ប៊ឹរ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ ជា​មួយ​ទឹក​ដោះ​គោ​ខាប់​ និង​ស្រស់​ (អាច​ដាក់​តាម​ចំណូល​ចិត្ត​បាន​)។​ ដាក់​ទឹកកក​ចូល​បន្តិច​ ដើម្បី​បន្ថែម​រសជាតិ​កាន់​តែ​ឆ្ងាញ់​ពេល​ញ៉ាំ​ត្រជាក់​ៗ​។

How to make a delicious baby friend without time - 4

ជំហាន​ទី​៣៖​

បន្ទាប់​ពី​ក្រឡុក​ហើយ​ យើង​អាច​ភ្លក្ស​មើល​បើ​អត់​ផ្អែម​ អាច​ដាក់​ស្ករ​ថែម​ រួច​ក្រឡុក​ថែម​បន្តិច​ជា​ការ​ស្រេច​។

ឆាការីគ្រឿងសមុទ្រ ឆ្ងាញ់អស់ស្ទះ ជាមុខម្ហូបដែរអ្នកគួរធ្វើញ៉ាំជុំគ្រួសារ

មុខម្ហូបមួយមុខនេះ និយាយពីថាពិសេសខ្លាំងណាស់ ឈ្មោះគួរអោយចាប់អារម្មណ៍ រីឯរសជាតិ ក៏ឆ្ងាញ់មិនធម្មតា។ តោះ ឡើងផ្សារថ្ងៃនេះ សារេទិញគ្រឿងផ្សំមកឆាញ៉ាំជុំគ្រួសារម្ដងមើល៎ ធានាថាដឹងតែឆ្ងាញ់ចាប់មាត់ជីបៗហ្មងហើយ។ គ្រឿងផ្សំ និងវីដេអូបង្រៀនធ្វើមាននៅខាងក្រោមនេះ អាចមើលរៀនធ្វើមិនលំបាកនោះទេ។

ឆាការីគ្រឿងសមុទ្រ

? គ្រឿងផ្សំដែលត្រូវមាន៖

  • បង្គា ២ខាំ
  • មឹក ២ខាំ
  • ខ្ទឹមបារាំង ១មើម
  • ជីវ៉ាន់ស៊ុយ ៣ដើម
  • ម្រេចខ្ចី ៤ទង
  • ខ្ទឹមស ៥កំពិស
  • ពងមាន់ ៣គ្រាប់
  • ការ៉ុត ១មើមតូច
  • ម្ទេសដៃនាងតូច ២ផ្លែ
  • ស្លឹកខ្ទឹម ៤ដើម
  • ម្ទេសស្រស់ ១០គ្រាប់
  • គ្រឿងការី ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • គ្រឿងតុងយ៉ាំ ១ពែង
  • ទឹកម្ទេស ១ពែង
  • ម្រេចស ១ស្លាបព្រាកាហ្វេ
  • ស្ករស ២ស្លាបព្រាបាយ
  • ទឹកដោះគោស្រស់ ១៦០មីលីលីត្រ
ឆាការីគ្រឿងសមុទ្រ
ឆាការីគ្រឿងសមុទ្រ
ឆាការីគ្រឿងសមុទ្រ
ឆាការីគ្រឿងសមុទ្រ
ឆាការីគ្រឿងសមុទ្រ

វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ វីដេអូទី០៣ មុខម្ហូបឆាការីគ្រឿងសមុទ្រ

???តែប៉ុណ្ណេះ! បានឆ្ងាញ់មាត់ទៀតហើយ? រូបមន្តឆាការីគ្រឿងសមុទ្រ រសជាតិឆ្ងាញ់ខ្លាំងកម៉្មងឈុតឆាការី ដើម្បីរៀនតាម ខលកម៉្មង់ឥឡូវនេះ 098 555 880 / 098 555 627#បាយផ្ទះ វីដេអូទី០៣ មុខម្ហូបឆាការីគ្រឿងសមុទ្រ————————————————————✍️ អីវ៉ាន់ទទួលបានរួមមាន៖- បង្គា ១ខាំកន្លះ- មឹក ១ខាំកន្លះ- ខ្ទឹមបារាំង- ជីវ៉ាន់ស៊ុយ- ម្រេចខ្ចី- ខ្ទឹមស- ពងមាន់- ការ៉ុត- ម្ទេសដៃនាងតូច- ស្លឹកខ្ទឹម- ម្ទេសស្រស់- គ្រឿងការី- គ្រឿងតុងយ៉ាំ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Chap Chap បារម្ភ ?

បាន​បង្ហោះ​ដោយ Chap Chap – ឆាប់ឆាប់ នៅ ច័ន្ទ 20 មេសា 2020

ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ ឆ្ងាញ់ងាយធ្វើ ហើយអស់លុយតិចទៀត?

មុខម្ហូបមួយនេះអ្នកទាំងអស់គ្នាធ្លាប់បានធ្វើញ៉ាំហើយ រឺនៅ? សាច់ជ្រូកចិញ្ច្រាំពងទាប្រៃនេះ ឆ្ងាញ់ណាស់ណា៎ ជាពិសេស គឺថាការចំណាយសម្រាប់គ្រឿងផ្សំក៏អស់មិនសូវច្រើនថែមទៀត។ បែបនេះចាំអីទៀត ឆាប់សារេចានឆ្នាំង និងគ្រឿងផ្សំធ្វើញ៉ាំថ្ងៃនេះហ្មងទៅ។

ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ

? គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់ជ្រូកចិញ្ច្រាំ ២ខាំ
  • ការ៉ុត ១មើម
  • ឆៃថៅ ១មើម
  • ខ្ទឹមក្រហម ២មើម
  • ខ្ទឹមស ៨កំពិស
  • ម្ទេសស្រស់ ១០គ្រាប់
  • ម្ទេសក្រៀម ៨គ្រាប់
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
  • ដុំស៊ុបខ្នរ ១ដុំ
  • ពងទាប្រៃ ៨គ្រាប់(យកតែផ្នែកលឿងខាងក្នុង)
  • ម្រេចស ២ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ជីវ៉ាន់ស៊ុយ ៨ដើម
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ
ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ

វីដេអូបង្រៀនពីរបៀបធ្វើ៖

??? #បាយផ្ទះ វីដេអូទី០៥ មុខម្ហូបស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ

??? អ៊ែមណាស់ ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ ងាយធ្វើរសជាតិឆ្ងាញ់ប្លែកហើយ ចំណាយលុយតែម៉ាញិបធ្វើញ៉ាំបានមួយគ្រួសារ កុម៉្មងឈុតម្ហូបនេះ ដើម្បីរៀនតាម ខលកម៉្មង់ 098 555 627 / 098 555 880#បាយផ្ទះ វីដេអូទី០៥ មុខម្ហូបស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Chap Chap បារម្ភ ?

បាន​បង្ហោះ​ដោយ Chap Chap – ឆាប់ឆាប់ នៅ ពុធ 22 មេសា 2020

ទំនងចឹងៗអី ទ្រាំគេងឃ្លានធ្វើអី កុម្ម៉ង់វឺតៗមកដឹកដល់មុខផ្ទះភ្លាមហ្មង

រឿងបុក រឿងញាំ នារីៗភាគច្រើនស្ទើរតែ ៩៩ភាគរយហើយដែលចូលចិត្តញ៉ាំ ជាពិសេសបើបានហិរៗទៀតកាន់តែពេញចិត្តហ្មងមែនអត់នារីៗ។ បើថាចូលចិត្តញ៉ាំចឹងហើយ ស្គាល់កន្លែងដែលឆ្ងាញ់នៅចុះ? ម៉ោះៗ ចាំAdmin ប្រាប់កន្លែងឆ្ងាញ់ រឿងបុក រឿងញាំហ្នឹងទុកចិត្តលើ ហាង បុកម្ទេស Buk Mtes ចុះរសជាតិឆ្ងាញ់ម៉ាអ៊ែម។ អ្វីដែលពិសេសទៀតនោះ គឺថាខលកុម្ម៉ង់ភ្លាមដឹកជូនភ្លាមតាមរយៈ Instafoodkh, BLOC, NHAM24, foodpanda, E-gets និងQuick Delivery-ឃ្វីក ដឹកជញ្ជូន

ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស

មុខម្ហូបគ្រឿងបុកប្រចាំហាង​ បុកម្ទេស ដែលល្បីភ្ញៀវតែងតែហៅញ៉ាំមិនដែលខានមានដូចជា៖ បុកល្ហុងក្តាមប្រៃ បុកពោត បុកកំពីងរាជ បុកស្វាយក្តាមប្រៃ បុកម្កាក់ក្តាមប្រៃ បុកងាវ ញាំមី ញាំមីសួ នៅមានច្រើនទៀត រសជាតិដឹងតែឆ្ងាញ់ប្លែកមាត់។ ក្រៅពីម្ហូបអាហារប្រភេទគ្រឿងបុកសម្រាប់ហាងផ្ទាល់ ក៏នៅមានគ្រឿងអាំងទៀតដូចជា៖ សា្លបមាន់ កង្កែបអាំង មិនតែប៉ុណ្ណោះនៅមានកាហ្វេ និង ភេសជ្ជៈច្រើនរសជាតិផ្សេងទៀតផងដែរ។

ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស

បែបនេះសំណព្វចិត្តនារីៗត្រៀមណា ញ៉ាំបុកល្ហុងហឹរៗជុំមិត្ត ឆ្ងាញ់ជុំគ្នាម្តងមើល៍ ហើយទីតាំងហាង បុកម្ទេស Buk Mtes គឺនៅផ្លូវ90 ក្រោយក្រសួងហិរញវត្ថុ ក្បែរមន្ទីពេទ្យគុន្ធបុប្ផា រឺក៏អាចធ្វើការខលកុម្ម៉ង់យកទៅញ៉ាំនៅផ្ទះបានដែរណា៕

ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស
ហាង បុកម្ទេស

ហាង បុកម្ទេស Buk Mtes
លេខទូរសព្ទ៖ 016 642 246 / 078 73 48 35
ទីតាំង៖ ផ្ទះលេខ39 នៅផ្លូវ 90 ក្រោយក្រសួងហិរញវត្ថុ ក្បែរមន្ទីពេទ្យគុន្ធបុប្ផា

វីដេអូ៖

បង្អែមគ្រាប់ខ្នុរ ទំនងឆ្ងាញ់ខ្លាំង មកមើលវិធីធ្វើទាំងអស់គ្នា

អ្នក​ចូល​មើល​ហ្នឹង ប្រាកដ​ជា​ចង់​ចេះ​ធ្វើ​ញ៉ាំ​ហើយ​មែន​អត់​?​ មិន​មាន​អី​ពិបាក​ទេ បញ្ចេញ​ស្នាដៃ​ធ្វើ​បង្អែម​ឲ្យ​ម៉ាក់​ញ៉ាំ​ម្តង​មើល​ ធ្លាប់​តែ​ម៉ាក់​ធ្វើ​ឲ្យ​ញ៉ាំ​ ឥឡូវ​ថ្ងៃ​ហ្នឹង​សាក​ដើរ​តួ​ជា​កូន​ល្អ​ ធ្វើ​បង្អែម​ផ្គាប់​ចិត្ត​ម៉ាក់​វិញ​មើល​ម៉េច​វិញ​។

เม็ดขนุนจาวตาลของแปลกเคยกินหรือยัง หวานมันอร่อย - YouTube

គ្រឿង​ផ្សំ​៖​

  • ពង​ទា​ ៨ គ្រាប់​
  • ស្ករ​ស​ ១ កូន​ចាន (អាច​កាត់​បន្ថយ​បាន​បើ​មិន​ចូល​ចិត្ត​ផ្អែម)
  • អំបិល​ ១ ចិប
  • សណ្តែក​បាយ​ ៣ ខាំ
  • ដូង​ទុំ​ ៣ ខាំ (ពូត​យក​ខ្ទិះ​ដើម​សុទ្ធ)
  • ទឹក​ស្ករ

វិធី​ធ្វើ​៖​

១. សណ្តែក​បាយ​ត្រាំ​ទឹក​អោយ​រីក​ រយះ​ពេល​ មួយ​ម៉ោង​កន្លះ​ រួច​ហើយ​លាង​ទឹក​ បី​បួន​ទឹក​ បន្ទាប់​មក​ដាក់​ចំហុយ​សណ្តែក​នោះ​រយះ​ពេល​ ២០ ទៅ​២៥ នាទី ត្រូវ​មើល​ថា​ វា​រីក​ល្មម​។
ចំ​ហុយ​រួច​ទុក​ត្រជាក់​បន្តិច​ ហើយ​ យក​មក​កិន​ជា​មួយ​ ស្ករ​ស អំបិល ខ្ទិះ​ដូង ត្រូវ​កិន​អោយ​ម៉ដ្ឋ​ ។
២. ពេល​កិន​ម៉ដ្ឋ​ហើយ​យក​មក​កូរ​អោយ​គោក​ ស្ងួត​ដាច់​ទឹក​រហូត​ដល់​លែង​ស្អិត​ជាប់​ដៃ ​ត្រូវ​បើក​ភ្លើង​តិច​ៗ។ សណ្តែក​កូរ​ស្ងួត​ល្អ​ហើយ​ យក​មក​ពូន​ជា​ដុំ​តូច​ៗ ដូច​ក្នុង​រូប​ ដោយ​ទុក​មួយ​អន្លើ​សិន​ ។

เมนู เม็ดขนุนเผือก | ครัวลั่นทุ่ง - YouTube


៣. យក​ពង​ទា​ គោះ​យក​តែ​ក្រហម​សុទ្ធ​ វាយ​បំបែក​ ហើយ​ត្រូវ​ច្រោះ​វា​និង​ស្បៃ​ ដើម្បី​អោយ​ម៉ដ្ឋ​ស្មើ​សាច់​ល្អ​ ធ្វើ​រួច​ហើយ​ ត្រូវ​យក​កូន​ឆ្នាំង​ដាក់​ទឹក​ល្មម​ចាក់​ស្ករ​ស​ចូល​ ប្រមាណ​ ២ ​កូន​ចាន​ចង្គឹះ​ យក​ទៅ​ដាំ​ ត្រូវ​បើក​ភ្លើង​ល្មម​ ដើម្បី​អោយ​រលាយ​ក្លាយ​ជា​ទឹក​ស្ករ​ បន្ទាប់​ទៀត​យក​សណ្តែក​ដែរ​យើង​ពូន​នោះ​យក​មក​ជ្រលក់​ក្នុង​ពង​ទា រួច​បង់​ក្នុង​ទឹក​ស្ករ​ មួយ​ប្លូក​ត្រូវ​ស្រង់​ឡើង​ជា​ការ​ស្រេច​។
ពេល​ឆ្អិន​អាច​ដាក់​ក្នុង​ទូរ​ទឹកកក ត្រជាក់ៗ​កាន់​តែ​ឆ្ងាញ់៕

ขนมไทยกลุ่มที่ 2 - plenuttakran29

ប្រភព៖ តូចអាហារ

ហូត​ ១០០$ ​ជិះរថភ្លើងទៅ​ដេក​​កោះ​ ២ ​យប់​ មុជ​ទឹក​សមុទ្រ​​មើល​ផ្កា​ថ្ម​ ញ៊ាំ​​បូ​ហ្វេ​យ៉ាង​រំភើយ

ជិត​ដល់​ថ្ងៃ​ឈប់​ល្មម​ រក​កន្លែង​រំលាយ​ស្ត្រេស​ឃើញ​នៅ​?​ ទៅ​លេង​កោះ​ហ្អី?​​ គ្រាន់​តែ​ឮ​ថា​សមុទ្រ​អារម្មណ៍​ហោះ​ទៅ​ដល់​មុន​បាត់​។​ តែ​ទៅ​លេង​នៅ​ណា​សប្បាយ​ ហើយ​ចាយ​លុយ​អស់​តិច​?​ ​ចាំ​ Admin ណែ​នាំ​កន្លែង​គេង​ និង​ញ៉ាំ​ ឆ្ងាញ់​ៗ ថោក​ ហើយ​ស្អាត​ នៅ​កោះ​ឲ្យ​បាន​ស្គាល់​។​

បើ​តាម​បទ​ពិសោធ​ ចង់​ទៅ​លេង​កោះ​ មុជ​ទឹក​សមុទ្រ​មើល​ផ្កា​ថ្ម ហើយ​ចំណាយ​អស់​តិច​ គ្នា​យើង​អាច​ទៅ​លេង​នៅ​តំបន់​ ភូមិ​ ២៣​ ដែល​ស្ថិត​នៅ​លើ​កោះ​រុង​សន្លឹម​។​ បើ​និយាយ​ពី​ទេស​ភាព​វិញ​ស្អាត​សាហាវ​ ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​ និង​មាន​កោះ​តូច​ធំ​នៅ​ក្បែរ​ៗ​នោះ​ដែរ​ ក្រៅ​ពី​នេះ​ នៅ​ទី​នោះ​សម្បូរ​ បារ ភោជនីយ​ដ្ឋាន​ ផ្ទះ​សំណាក់​ ស្អាតៗ​ ហើយ​មាន​តម្លៃ​ធូរ​ថ្លៃ​ទៀត​។​ ចំពោះ​សុវត្ថិភាព​វិញ​ មិន​បាច់​បារម្ភ​ទេ​ ព្រោះ​ភាគ​ច្រើន​មាន​តែ​ខ្មែរ​យើង​ និង​អឺរ៉ុប​ប៉ុណ្ណោះ​ដែល​ទៅ​កំសាន្ត​ និង​រក​ស៊ី​នៅ​លើ​កោះ​មួយ​នេះ​។​

ឥឡូវ​មក​ដឹង​ពី​ក្បួន​ចាយ​លុយ​អស់​តិច​វិញ​ម្តង​៖​

  • ថ្លៃ​ឡាន​ (VIP)៖ ភ្នំពេញ – ព្រះសីហនុ តម្លៃ ១៤$ (សំបុត្រ​ទៅ​ និង​មក) គួរ​ជិះ​ក្រុម​ហ៊ុន​ Cambodia post ព្រោះ​មាន​តម្លៃ​សមរម្យ​ជាង​គេ​ សេវា​កម្ម​ក៏​ល្អ (អាច​កក់​សំបុត្រ​តាម​ App Bookmebus ព្រោះ​អាច​មាន​ការ​បញ្ចុះ​តម្លៃ​បន្ថែម)​។​
  • ទូក ៖​ កំពង់​សោម​ – កោះ​រុង​សន្លឺម​ តម្លៃ​ ២២$ (សំបុត្រ​ទៅ​ និង​មក) គួរ​ជិះ​ក្រុម​ហ៊ុន​ Buva Sea ព្រោះ​មាន​តម្លៃ​សមរម្យ​ ម៉្យាង​ទៀត​មាន​ម៉ោង​ចេញ​ច្រើន​ជើង​ (អាច​កក់​សំបុត្រ​តាម​ App Bookmebus ព្រោះ​អាច​មាន​ការ​បញ្ចុះ​តម្លៃ​បន្ថែម)​។
  • កន្លែង​គេង​៖​​ ២ យប់​ ១៦$ មាន​ផ្តល់​ជូន​​អាហារ​ពេល​ព្រឹក​ហ្រ្វី (កន្លែង​គេង​លក្ខណៈ​ជា​ដម​ មាន​គ្រែ​ ១​ ) យក​ល្អ​គួរ​គេង​នៅ​ The Cliff Hostel & Restaurant ព្រោះ​មិន​ត្រឹម​តែ​ធូរ​ថ្លៃ​ទេ​ តែ​បើ​បាន​ឃើញ​ទេស​ភាព​វិញ​ដឹង​តែ​ពេញ​ចិត្ត​ស្តូក​ហ្មង​ មាន​ទាំង​កន្លែង​មើល​ថ្ងៃ​លិច​ មុជ​ទឹក​មើល​ផ្កា​ថ្ម ដើរ​ទៅ​លេង​ទឹក​ធ្លាក់​ទៀត​ណា​។ អាច​កក់​តាម Booking.com បាន។​

The Cliff Hostel ដើម្បីកក់ ចុចទីនេះ
Easy Tiger Bungalows ដើម្បីកក់ ចុចទីនេះ
Lost and Found ដើម្បីកក់ ចុចទីនេះ
Yellow Moon M23 ដើម្បីកក់ ចុចទីនេះ
On the Rocks ដើម្បីកក់ ចុចទីនេះ

  • បាយ​ថ្ងៃ​ត្រង់​ និង​ ពេល​ល្ងាច​៖​ ២ ថ្ងៃ​នៅ​​លើ​កោះ​ បាយ​ថ្ងៃ​ និង​ល្ងាច​ឡើង​អស់​យ៉ាង​ច្រើន​ ៤០$ ទេ​។ បាយ​ថ្ងៃ​យើង​អាច​ញ៉ាំ​នៅ​កន្លែង​យើង​គេង​បាន ព្រោះ​តម្លៃ​សម​រម្យ​ ញ៉ាំ​ម៉ា​ឆ្ងាញ់​ម្នាក់​ឯង​អស់​ប្រហែល​ ១០$ ចំណែក​ល្ងាច​ឡើង​អាច​ទៅ​ញ៉ាំ​បូ​ហ្វេ​នៅ​ហាង​ឈ្មោះ​ The Fish Hook ម្នាក់​តែ​ ៨$ ទេ​ រសជាតិ​ក៏​មិន​អន់​ដែរ មាន​ទាំង​គ្រឿង​សមុទ្រ​ និង​អាហារ​ជា​ច្រើន​ទៀត​។​

កំពូលអាហារទាំង ៦ មានប្រសិទ្ធជួយសម្រកគីឡូ

ដោយ​សារ​តែ​ចង់​សម្រក​គីឡូ​មនុស្ស​ជា​ច្រើន​បាន​ប្រើ​វិធី​តមអាហារ​ កាត់​បន្ថយ​ការ​ញ៉ាំ​ និង​មិន​ហ៊ាន​ញ៉ាំ​អី​ស្ទើរ​គ្រប់​មុខ​។​ អ៊ីចឹង​បាន​ជា​ភាគ​ច្រើន​គ្មាន​នរណា​អាច​សម្រេច​ផែន​ការ​សម្រក​គីឡូ​បាន​ ដោយ​សារ​តែ​ទ្រាំ​មិន​ញ៉ាំ​មិន​បាន​។​ តែ​បើ​ប្រាប់​ថា​មាន​កំពូល​អាហារ​ដែល​យើង​អាច​ញ៉ាំ​បាន​ច្រើន​ អំឡុង​ពេល​ចង់​សម្រក​ទម្ងន់​ជឿ​អត់​?​ កុំ​ទាន់​ជឿ​ក៏​បាន​មើល​ការ​បក​ស្រាយ​ខាង​ក្រោម​សិន​៖​

១. ត្រី​

ត្រី​ជា​ប្រូតេអ៊ីន​ដែល​រាង​កាយ​យើង​ត្រូវ​ការ​ពេល​ចង់​សម្រក​គីឡូ​។​ វា​ក៏​មាន​ អូមេហ្គា​ ៣ ដែល​ជួយ​ការ​ពារ​សុខភាព​បេះដូង​ និង​កាត់​បន្ថយ​ជំងឺ​បេះដូង​បាន​ដែរ​។​

Balik Yemekleri Yöresel , Kolay ve Lezzetli Türk Yemek Tarifleri

២. គ្រាប់​ធញ្ញ​ជាតិ

មិន​ថា​ សណ្តែក​ដី​ សណ្តែក​សៀង​ គ្រាប់​អាលមុន​ ក៏​ដោយ​សុទ្ធ​តែ​មាន​ប្រភព​ប្រូតេអ៊ីន​ល្អ​ ដែល​មាន​លាយ​ជា​មួយ​ជាតិ​កាក​សរសៃ​។​

Nut, Nuts, Nuts & Nuts | Pittman & Davis

៣. ប្រេង​អូលីវ

អ្នក​ណា​និយាយ​ថា​ដើម្បី​សម្រក​គីឡូ​បាន​ មិន​ត្រូវ​ញ៉ាំ​ប្រេង​?​ ប្រេង​អូលីវ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ល្អ​ ដែល​ជួយ​ឲ្យ​រាង​កាយ​រឹង​មាំ​។​ វា​ក៏​មាន​វីតាមីន E សារ​ជាតិ​ polyphenols ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បាន​ដែរ​។​

Extra virgin olive oil standard of identity needed to tackle ...

៤. ស្រូវ​សាលី

ស្រូវ​លាលី​មាន​ទាំង​ជាតិ​កាក​សរសៃ​រលាយ​ និង​មិន​រលាយ​ក្នុង​ទឹក​ និង​សម្បូរ​វីតាមីន​ B ច្រើន​ ថែម​ទាំង​មាន​រ៉ែ​អំបិល​ និង Phytonutrient ដូច​នេះ​វា​អាច​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ូល​មិន​ល្អ​ក្នុង​រាង​កាយ​ ហើយ​ការ​ពារ​រាង​កាយ​ពី​ហានិភ័យ​ជំងឺ​បេះ​ដូង​ និង​ទឹក​នោម​ផ្អែម​បាន​ផង​ដែរ​។​

5 maravillosos tratamientos con avena para la piel - El ...

៥. យ៉ាអួ

យ៉ាអួ​មាន​ផ្ទុក​កាល់ស្យូម​ និង​ប្រូតេអ៊ីន​ល្អ​។​ វា​ក៏​មាន​សារជាតិ​ល្អ​ៗ​ច្រើន​ដូច​ជា​ Probiotic ដែល​ជា​បាក់​តេរី​ល្អ​ ជួយ​ការ​រាង​កាយ​ពី​វីរុស​បង្ក​ជំងឺ​ ហើយ​ក៏​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ធ្វើ​ការ​បាន​ល្អ​ដែរ​។

របៀប ញ៉ាំ យ៉ាអួ ឲ្យ មាន ប្រសិទ្ធភាព ខ្ពស់ ...

​៦. ប៉េង​បោះ​

ប៉េង​ប៉ោះ​មាន​វីតាមីន​ C ច្រើន​ ពេល​ញ៉ាំ​ឆៅ​។​ និង​មាន​ជាតិ​ Lycopene ច្រើន​ពេល​ចម្អិន​ឆ្អិន​ ហើយ​ Lycopene​ ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។

12th Annual Capay Tomato Festival | CropMobster Community Exchange ...

រកនឹកម្ហូបឃើញហើយ រឺនៅថ្ងៃនេះ? បើថាមិនទាន់ទេឡើងផ្សារទិញបង្កងមកស្ងោរជ្រក់ញ៉ាំប៉ូវកម្លាំង

ថ្ងៃឈប់សម្រាកបែបនេះច្បាស់ជាមានអ្នកគេងផ្ទះច្រើនហើយ ព្រោះមិនទាន់ហ៊ានចេញដើរកម្សាន្តនៅឡើយស្របពេលស្ថានការណ៍កូវីដនៅមិនទាន់រលាយបាត់។ សម្រាប់អ្នកដេកផ្ទះគ្នាយើង ថ្ងៃនេះសាកមកធ្វើស្ងោរជ្រក់បង្កងញ៉ាំទាំងអស់គ្នា ព្រោះថាឆ្ងាញ់ណាស់ណាគ្រឿងផ្សំ និងវីដេអូបង្រៀនធ្វើមាននៅខាងក្រោមនេះអាចមើល និងស្លរតាមបានម៉ាអ៊ែមណា។

ស្ងោរជ្រក់បង្កង

គ្រឿងផ្សំដែលត្រូវមាន៖

  • បង្កង កន្លះគីឡូ
  • ទឹក ៨០០មីលីត្រ
  • ផ្សិតចម្បើង ១ខាំកន្លះ
  • ប៉េងប៉ោះ ២ខាំ
  • គល់ស្លឹកគ្រៃ
  • ក្រូចឆ្មា
  • ម្ទេស
  • រំដេង
  • ខ្ទឹមស
  • ស្លឹកក្រូចសើច
  • ជីវ៉ាន់ស៊ុយ
  • ជីរណា
  • ជីនាងវង
  • ស្លឹកខ្ទឹម
  • ដុំស៊ុបខ្នរ ២ដុំ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាកកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងឆា កន្លះកូនពែង
ស្ងោរជ្រក់បង្កង
ស្ងោរជ្រក់បង្កង
ស្ងោរជ្រក់បង្កង
ស្ងោរជ្រក់បង្កង
ស្ងោរជ្រក់បង្កង
ស្ងោរជ្រក់បង្កង
ស្ងោរជ្រក់បង្កង

វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ វីដេអូទី០៤ មុខម្ហូបស្ងោរជ្រក់បង្កង

??? រៀនធ្វើឈុតធំម្តងមើល បង្កងស្ងោរជ្រក់ដឹងតែជាតិហ្មង បាយផ្ទះម្តងនេះដឹងអស់បាយប៉ុន្មានចានទេ ចឹងតោះបញ្ចេញស្នាដៃម្តងមើល៍ កុម៉្មងឈុតឆាការី ដើម្បីរៀនតាម ខលកម៉្មង់ឥឡូវនេះ 098 555 627 / 098 555 880#បាយផ្ទះ វីដេអូទី០៤ មុខម្ហូបស្ងោរជ្រក់បង្កង————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Chap Chap បារម្ភ ?

បាន​បង្ហោះ​ដោយ Chap Chap – ឆាប់ឆាប់ នៅ អង្គារ 21 មេសា 2020