មកដឹងពី របៀបធ្វើភីហ្សាញ៊ាំដោយខ្លួនឯង សាមញ្ញបំផុត ហើយរសជាតិឆ្ងាញ់ទៀត

គ្រឿង​ផ្សំ៖
ម្សៅមី ៧៥០ក្រាម
– ប្រេងអូលីវ ២ ស្លាបព្រាបាយ
– អំបិល ១ស្លាបព្រាកាហ្វេកន្លះ
– ស្ករ ២ស្លាបព្រាបាយ
– ម្សៅមេនំប័ុង ១កញ្ចប់ (៧មីលីក្រាម)
– ទឹកក្តៅឧណ្ឌៗ ៣០០០ មីលីលីត្រ មិនក្តៅ​ពេកខូច​មេម្សៅ​ប្រសិនបើ​ត្រជាក់​ពេកនំ​និង​មិនឡើង។ 

ស្នូលនំ៖
យើងអាចជ្រើសរើសយក

  • សាច់ផាត់
  • ត្រីធូណា
  • បង្កង
  • អយស្ទ័រ
  • សាច់ក្រក
  • សាច់គោ
    បន្លែ៖
  • ប៉េងប៉ោះ
  • ម្ទេស (ពណ៌បៃតង, ក្រហម ឬលឿង)
  • ខ្ទឹមបារាំង
  • ប្រេងអូលីវ និងឈីសពិសេស​មិន​អាចខ្វះបាន

រូបមន្ត៖

– ចំពោះម្សៅ​លាយជាមួយស្ករ អំបិល, ប្រេងអូលីវ។ រំលាយ (មេនំប័ុង) នៅក្នុង​ទឹកក្តៅឧណ្ឌៗ ហើយដាក់​ចូលក្នុង
ម្សៅនិងច្របល់ឲ្យ​ស្មើដៃ​ទាំងពីរ​។ អប់ម្សៅ​ប្រហែល ១ ម៉ោង​បិត​ដេាយ​ថង់ឲ្យ​ចិត្ត។
– ក្រោយ ១ម៉ោងយក​ចេញមកមូរឲ្យស្ដើងល្មម ដូច​ក្នុងរូប។
– ម្ទេស, ខ្លឹមបារាំង ហាន់ស្ដើងៗ, ឈីសហាន់​សសៃ, បង្គាបកសំបកកាត់ក្បាលចេាល។
– លាបប្រេងអូលីវ​លើនំ, ដាក់​ស្លឹក basil ហើយដាក់ទឹកជ្រលក់បេងប៉ោះភីហ្សា ហើយរៀប​បង្គាលើនំ បន្ទាប់មក
​ដាក់ម្ទេស, ខ្ទឹមបារាំង ហើយដាក់ចូលឡដុត​នំនៅ​សីតុណ្ហភាព ២៥០ ដឺក្រេចំនួន ១៥ នាទី។ ក្រោយ ១៥ នាទីយក​នំចេញពីឡ​ដាក់​ឈីសពីលើ ហើយដាក់ចូលឡវិញ៥នាទីទៀត អាចយក​ចេញញ៊ាំបាន​ហើយ កុំភ្លេច​ដាក់ទឹកម្ទេស
និងទឹក​ប៉េប៉ោះ​តាមការ​ចូលចិត្ត៕

តុមសេប ម្ហូបបែបថៃរសជាតិឆ្ងាញ់សន្លប់ ហើយចុះធ្លាប់បានធ្វើញ៉ាំហើយ រឺនៅ?

ញ៉ាំតែម្ហូបខ្មែរយើងរាល់ថ្ងៃហើយមែនទេ? ថ្ងៃនេះ សាកមករៀនធ្វើម្ហូបបែបថៃញ៉ាំអោយបានប្លែកមាត់ម្ដងមើល៎ ហើយកុំបារម្ភពីវិធីធ្វើអី ព្រោះថាAdmin មានវិដេអូបង្ហាញពីវិធីធ្វើទុកនៅខាងក្រោមនេះ សម្រាប់អោយអ្នកទាំងអស់គ្នាមើល និងអនុវត្ត។

សម្ល តុមសេប

? គ្រឿងផ្សំដែលត្រូវមាន៖​

  • សាច់ឆ្អឹងជំនីក ៣ខាំ
  • ក្រូចឆ្មា ៣ផ្លែ
  • ផ្សិតចិន ១ដុំ
  • គល់ស្លឹកគ្រៃ
  • រំដេង
  • ម្ទេស
  • ម្ទេសក្រៀម
  • ស្លឹកក្រូចសេីច
  • ខ្ទឹមក្រហម
  • ជីរណា
  • ជីវ៉ាន់ស៊ុយ
  • ខ្ទឹម ៥កំពិស
  • ប៉េងប៉ោះ ២ខាំ
  • អង្ករលីង ៥ស្លាបព្រាកាហ្វេ
  • ស្ករស ២ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ម្ទេសម៉ដ្ដ ៤ស្លាបព្រាកាហ្វេ
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ទឹកត្រី ៣ស្លាបព្រាកាហ្វេ
  • ដុំស៊ុបខ្នរ ១ដុំ
  • ប្រេងឆា ១ពែង
សម្ល តុមសេប
សម្ល តុមសេប
សម្ល តុមសេប
សម្ល តុមសេប

វីដេអូនៃរបៀបធ្វើ៖

??? #បាយផ្ទះ វីដេអូទី០២ មុខម្ហូបសម្លតុមសេប

??? ឈ្មោះប្លែកបស់គេ សម្លតុមសេប សំខាន់ទំនងខ្លាំងចឹងតោះ ☎️ ខលកម៉្មង់ឈុតសម្លតុមសេប ដើម្បីរៀនតាមឥឡូវនេះ 098 555 880 / 098 555 627 បញ្ចេញស្នាដៃម្តងមើល៍ ទុកអួតអ្នកផ្ទះ————————————————————✍️ អីវ៉ាន់ទទួលបានរួមមាន៖- ឆ្អឹងជំនីជ្រូក ៣ខាំ- ក្រូចឆ្មារ- ផ្សិតចិន- គល់ស្លឹកគ្រៃ, រំដេង, ស្លឹកក្រូច- ម្ទេសក្រហម, ម្ទេសខៀវ- ម្ទេសក្រៀម- ខ្ទឹមក្រហម- ជីរណា- ជីវ៉ាន់ស៊ុយ- ខ្ទឹមស- ប៉េងប៉ោះ- អង្ករលីញ- ដុំស៊ុបខ្នរ- ម្ទេសហ៊ុយ————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Chap Chap បារម្ភ ?

បាន​បង្ហោះ​ដោយ Chap Chap – ឆាប់ឆាប់ នៅ អាទិត្យ 19 មេសា 2020

វិធីធ្វើប្រហិតសាច់គោងាយៗ​ខ្លួនឯង ទិញគេខ្លាចមិនសុទ្ធ

0

និយាយ​ពី​ប្រហិត​សាច់​គោ​ យកទៅ​ធ្វើ​អី​ក៏ឆ្ងាញ់ដែរ​ យក​ទៅ​ចៀន​ ដាក់​ស៊ុប ឆឹង រឹត​ឆ្ងាញ់​។​ តែបើទិញគេ​ ប្រាកដជាខ្លាចប៉ះរបស់មិនសុទ្ធ ឬមិនល្អហើយមែនអត់ ចុះបើរៀនធ្វើខ្លួនឯងញ៉ាំវិញម៉េចដែរ ឆ្ងាញ់ហើយដឹងតែសាច់គោសុទ្ធហ្មង។

គ្រឿងផ្សំ៖

  • សាច់គោ កន្លះគីឡូ
  • ម្សៅពោត ១៥ក្រាម
  • ម្សៅដុត(Banking powder) ១ស្លាបព្រាកាហ្វេ
  • ទឹក ៥០មីលីលីត្រ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • អំបិល ១០ក្រាម
  • ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ

គ្រឿងផ្សំ៖

១. ហាន់សាច់គោជាដុំៗតូចល្មម រួចយកទៅកិនឲ្យម៉ដ្ឋល្អ
២. លាយទឹក ទឹកត្រី អំបិល ម្រេចម៉ដ្ឋ ម្សៅពោត និងម្សៅដុតលាយចូលគ្នាឲ្យសព្វ
៣. បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសដាក់ចានគ្របទុកដាក់ចូលទូរទឹកកករយៈពេល ១០នាទី
៤. ដាក់ឆ្នាំងដាំទឹកឲ្យពុះសិន រួចបិទភ្លើង(បើដាក់ចូលស្ងោរពេលទឹកកំពុងពុះ ប្រហិតនឹងបែកសាច់) ហើយមូលសាច់ជាដុំៗ ដាក់ចូលឆ្នាំងទុកឲ្យប្រហិតអណ្តែតឡើងសិន


៥. បន្ទាប់មកស្រង់ដាក់ត្រាំទឹកកក ឬទឹកត្រជាក់ធម្មតាមួយសន្ទុះ រួចស្រង់ចេញជាការស្រេច។ អាចយកដាក់រក្សាទុកក្នុងទូរទឹកកកបាន៕

មករៀនធ្វើកូននំប៉័ង Cute ជ្រលក់ដោះគោខាប់ គេកំពុងល្បីពេញ facebook

0

ធ្លាប់​ឃើញ​ហើយ​មែន​អត់? កូន​នំប៉័ង​ Cute ឃើញ​ហើយ​ចង់​តែ​ញ៉ាំ​ មាន​ប្រភព​ចេញ​ពី​ប្រទេស​វៀត​ណាម​ ដែល​មាន​អ្នក​ share មិន​តិច​ខេ នៅ​លើ​ facebook មាន​អ្នក​ខ្លះ​ក៏​ធ្វើ​លក់​បណ្តើរ​ៗ​ហើយ​។​ នេះ​រូប​មន្ត​ធ្វើ​ ទុក​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​៖​

គ្រឿង​ផ្សំ​៖

  • ម្សៅ​ធ្វើ​នំប៉័ង​ ២៥០ ក្រាម
  • មេ​ដំបែរ​ស្ងួត ៥ ក្រាម
  • ទឹក​ស្អាត​ ៧០ មីលីលីត្រ (ប្រហែល​ ៧ ស្លាបព្រាបាយ)
  • ស្ករ​ស​ ៣០ ក្រាម​ (ប្រហែល​ ៤ ស្លាប​ព្រា​បាយ)
  • អំបិល​ កន្លះ​ស្លាបព្រា​កាហ្វេ​
  • ប្រេង​ឆា​ ៣០ មីលីលីត្រ (ប្រហែល​ ៣ ស្លាបព្រាបាយ)
  • ពងមាន់​ ១ គ្រាប់

វិធី​ធ្វើ​៖​

ជំហាន​ទី​១​៖

  • យក​មេ​ដំបែរ​ ស្ករ​ ទឹក​ លាយ​ចូល​គ្នា​ក្នុង​ចាន​គោម​មួយ​ កូរ​ឲ្យ​សព្វ
  • ដាក់​ម្សៅ​ អំបិល​ កុំ​ភ្លេច​ទុក​ម្សៅ​ខ្លះ​ រួច​ហើយ​សង្កត់​ និង​លុញ​ដោយ​ប្រើ​ដៃ
  • យក​ម្សៅ​ដែល​ធ្វើ​ហើយ​គ្រប​ទុក​នៅ​កន្លែង​មាន​សីតុណ្ហ​ភាព​មធ្យម​ ៣០ នាទី​។ បន្ទាប់​ពី​ ៣០ នាទី​ហើយ​ យក​ម្សៅ​ចេញ​​រួច​ដាក់​ប្រេង​ឆា​ចូល​លាយ​ បន្ទាប់​មក​យក​វា​ទៅ​គ្រប​ទុក​ ៣០ នាទី​ទៀត​ ដើម្បី​ឲ្យ​ម្សៅ​កាន់​តែ​ឡើង​។

ជំហាន​ទី​២​៖

  • យក​ម្សៅ​ចេញ​មក​ក្រៅ​ រួច​ច្របាច់​​វា​ប្រហែល​ ៥ នាទី​។​ ចែក​ម្សៅ​ជា​ពីរ​ ហើយ​ប្រើ​ឈើ​លុញ​វា​ឲ្យ​ស្តើង​ៗ​ រួច​កាត់​វា​តូច​ប៉ុន​ម្រាម​ដៃ​ រួច​ទុក​វា​ចោល​ ១០​ នាទី​​

ជំហាន​ទី​៣​៖

  • យក​ឆ្នាំង​ដុត​​ដាក់​ឲ្យ​ក្តៅ​​ រួច​គោះ​ពង​មាន់​ លាយ​ស្ករ​ កន្លះ​ស្លាប​ព្រា​កាហ្វេ​ ទឹក​ ២ ស្លាប​ព្រា​បាយ​ (ប្រើ​ដើម្បី​ឲ្យ​នំប៉័ង​មាន​ពណ៌​ស្អាត)​ កូរ​ចូល​គ្នា​ឲ្យ​សព្វ​។ រួច​យក​ទៅ​លាប​លើ​​នំ​ ហើយ​គ្រប់​ឆ្នាំង​ ៥ នាទី
  • បន្ទាប់​ពី​ទុក​ ៥ នាទី​ហើយ​ បើក​គម្រប់​ឆ្នាំង​មើល​ បើ​នំប៉័ង​នៅ​មិន​ទាន់​មាន​ពណ៌​ស្អាត​ អាច​លាប​ស៊ុត​ពី​លើ​បន្ថែម​ រួច​ដុត​ថែម​ ២ ទៅ ៣ នាទី​ទៀត​ រហូត​ដល់​នំ​មាន​ពណ៌​មាស​។

រួច​រាល់​ហើយ​យើង​នឹង​ទទួល​បាន​នំ​ឆ្ងាញ់​ ផ្អែម​ សាច់​ខាង​ក្នុង​ទន់ ហើយ​ក្រាស់​ ញ៉ាំ​យ៉ាង​ណា​ក៏​មិន​ធុញ​។

បង្អែមបបរត្នោត បានញ៉ាំមួយចានច្បាស់ជាចង់ថែមមួយចានទៀត?

បង្អែមខ្មែរយើងមានច្រើនមុខណាស់ ហើយបើនិយាយពីបបរត្នោត នេះវិញគ្រាន់តែឃើញ គឺទំនងចង់ញ៉ាំតែម្ដង។ អ្វីដែលឆ្ងាញ់បែបនេះ គួរតែសារេធ្វើទុកញ៉ាំបន្ទាប់ពីទំនេរពីការងារបានណា។ របៀបធ្វើ Admin ទុកអោយនៅខាងក្រោមនេះអ្នកដែលចាប់អារម្មណ៍អាចមើលហើយរៀនធ្វើបាន ហើយកុំភ្លេចពេលដែលឆ្អិនហៅAdmin ទៅញ៉ាំផង។

? គ្រឿងផ្សំដែលត្រូវមាន៖

  • ត្នោត ២០ រឺ៣០គ្រាប់ (សាច់ទន់) ចិតជាចំណិតៗ
  • អង្ករដំណើប ២កូនចានចង្កឹះ
  • ម្សៅមី ២ស្លាបព្រា
  • ស្ករសរ ៤០០ក្រាម
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ខ្ទិះដូង

? របៀបធ្វើបង្អែម៖

  • មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូង និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ
  • បន្ទាប់មកដាក់អំបិល និងស្ករសចូលទុករហូតដល់ពុះ
  • ដាក់ត្នោតចូល ទុកមួយពុះប្រហែលជា ២ ទៅ ៣នាទី រួចយក​ម្សៅ​មី​២ស្លាបព្រា ដាក់ទឹកកូរអោយ​រលាយ​ ចាក់ចូល​កូរអោយ​ឡើងខាប់ៗ រួចជាការស្រេច​។
រូបភាព៖ ចំណេះដឹង&សុខភាព

? គ្រឿងផ្សំធ្វើខ្ទិះ៖

  • ខ្ទិះដូងដើម១ ចាន
  • ស្ករស ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅមី ១ស្លាបព្រាកាហ្វេ

? របៀបធ្វើខ្ទិះ៖

  • ចាក់ខ្ទិះដូង ដាក់ស្ករស អំបិល និងម្សៅមី ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ រួចយកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះឡើងខាប់ រួចជាការស្រេច៕
រូបភាព៖ ចំណេះដឹង&សុខភាព

ចាប់បើកវិញហើយ តារានីសាច់អាំងទឹកកាពិរសជាតិដើមមកពីទឹកដីសៀមរាប (សាខាសន្ធរម៉ុក)

សាច់អាំងទឹកកាពិដែលល្បីនៅទឹកដីសៀមរាប បើកសាខានៅសន្ធរម៉ុកពេលនេះចាប់ផ្ដើមបើកទទួលស្វាគមន៍អតិថិជនវិញហើយ តែប៉ុណ្ណេះអ្នកចូលចិត្តញ៉ាំសាច់អាំងគ្នាយើង ដឹងតែសប្បាយមាត់ញ៉ាំទៀតហើយ។

ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)

ដេកផ្ទះមួយរយៈធំ ច្បាស់ជានឹកឃ្លានខ្លាំងណាស់ហើយ តោះបែបនេះកុំបង្អង់យូរខលណាត់ដៃគូរ ដ៏ពូកែញ៉ាំរបស់អ្នកទៅញ៉ាំល្ងាចនេះហ្មងទៅ ដើម្បីអោយបានឆ្ងាញ់មាត់ម្ដង។ ខានញ៉ាំយូរបែបនេះ បើបានមកញ៉ាំល្ងាចនេះដឹងតែជាតិហ្មងហើយ ព្រោះថាសាច់អាំងជាមួយ នឹងទឹកជ្រលក់ប្រចាំហាងឆ្ងាញ់យ៉ាងនេះហើយ។ ជាពិសេសក្រៅពីសាច់អាំង ហាង Darany BBQ – តារានីសាច់អាំង សាខាសន្ធរម៉ុក ក៏មានម្ហូបកុម្ម៉ងជាច្រើនមុខផងដែរ។

ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)

ល្ងាចនេះកុំភ្លេចបបួលគ្នាមកណា ញ៉ាំអោយណាណីម្ដងមើល៎អស់ប៉ុន្មានលុយទៅ ខានញ៉ាំសាច់អាំងបែបនេះយូរហើយ គួរណាស់តែដាក់ម៉ាតឹងពោះហ្មង?៕

ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)
ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)

ហាង Darany BBQ – តារានីសាច់អាំង សាខាសន្ធរម៉ុក
លេខទូរសព្ទ៖ 011 685 666 / 081 685 666
ទីតាំង៖ ផ្ទះលេខ២២១ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក(ម្ដុំសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបថ្មី) រឺ ចុចទីនេះ

វីដេអូ៖

សាច់អាំងទឹកកាពិដ៏ឆ្ងាញ់ រសជាតិដើមមកពីខេត្តសៀមរាបណា ល្ងាចនេះគឺថាត្រូវទៅញ៉ាំអោយបាន

អូហូ ខានញ៉ាំសាច់អាំងទឹកកាពិដ៏ឆ្ងាញ់នេះមួយរយៈធំហើយ បែបនេះត្រូវតែណាត់ដៃគូរដ៏ពូកែញ៉ាំរបស់អ្នកមកដាក់ម៉ាតឹងពោះម្ដងហើយ?…អានអត្ថបទបន្ត៖ https://kohsantepheap.tv/article/39797ហាង @Darany BBQ – តារានីសាច់អាំង សាខាសន្ធរម៉ុក លេខទូរសព្ទ៖ 011 685 666 / 081 685 666ទីតាំង៖ ផ្ទះលេខ២២១ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក(ម្ដុំសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបថ្មី)

បាន​បង្ហោះ​ដោយ Facetaste នៅ អង្គារ 28 មេសា 2020

ផាសិន ផ្លែឈើល្អសម្រាប់សុខភាព ដែលអ្នកគ្រប់គ្នាគួរដឹង នឹងគួរធ្វើជាភេសជ្ជៈសម្រាប់ញ៉ាំ

មួយរយៈនេះគ្រប់គ្នាច្បាស់ជាមិនសូវហ៊ានចេញក្រៅទៅញ៉ាំអី រឺក៏ទៅហាត់ប្រាណហើយ បែបនេះគួរតែញ៉ាំអីអោយបានប្រុងប្រយ័ត្នជៀសវាងប៉ះពាល់សុខភាព។ ម៉ោះៗ សាកមកមើលផលប្រយោជន៍នៃផ្លែផាសិន បន្តិចមើល៎ល្អខ្លាំងណាស់ណាចំពោះសុខភាព បែបនេះគួរតែធ្វើទុកញ៉ាំហើយ ធ្វើអោយច្រើនដាក់ក្លាសេក្នុងទូទឹកកកកាន់តែត្រជាក់កាន់តែឆ្ងាញ់។

រូបភាព៖​ មុខម្ហូប Online

? គ្រឿងផ្សំដែលត្រូវមាន៖

  • ផ្លែផាសិន ៦ផ្លែ
  • ទឹកស្ករ រឺទឹកឃ្មុំ ១ពែង
  • ទឹកសុទ្ធ ៣ពែង
  • អំបិល ១ស្លាបព្រាកាហ្វេ

? របៀបធ្វើ៖

  • លាងផាសិនឲ្យស្អាត រួចពុះជា២ ឆ្កៀលយកសាច់ដាក់ឆ្នាំង
  • ចាក់ទឹកចូលដាំឲ្យពុះ (មិនចូលចិត្តទុកទាំងគ្រាប់ អាចធ្វើការស្រង់យកចេញ)
  • ដាក់ទឹកស្ករ ឬទឹកឃ្មុំចូល កូរឲ្យសព្វរួចជាការស្រេច។

លោកអ្នកអាចទុកក្នុងទូរទឹកកកក្លាសេអោយត្រជាក់ កាន់តែឆ្ងាញ់ និងអាចរក្សាទុកបានយូរផងដែរ៕

នឹកអត់! ប្រាប់មើល ខានញ៉ាំរបស់ឆ្ងាញ់ទាំងនេះ ប៉ុន្មានថ្ងៃហើយ?

0

តាំង​ពី​សាលា​បិទ​ កន្លែង​ធ្វើ​ការ​ខ្លះ​ក៏​ឲ្យ​ធ្វើ​ពី​ផ្ទះ​ ចេញ​ក្រៅ​ផ្តេសផ្តាស​ក៏​មិន​កើត​ អ៊ីចឹង​ទើប​ទាំង​ Admin ទាំង​គេ​លែង​បាន​ញ៉ាំ​របស់​ឆ្ងាញ់​ៗ​ទៀត​​ ត្រូវ​ជា​មួយ​ហាង​ខ្លះ​ក៏​គេ​បិទ​ទៀត​ អត់​លិឍ​បណ្តោយ​។​ ប្រាប់​មើល​គ្នា​យើង​នឹក​ម្ហូប​អី​ជាង​គេ​? បើ​ Admin វិញ​នឹក​របស់​ប៉ុន្មាន​មុខ​នេះ​ណាស់​៖​

ពង​ទា​កូន​ដុត​ទឹក​អំពិល​ទុំ​ នៅ​ហាង​ MooL

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខ​ទូរស័ព្ទ៖ 096 86 86 368
ទី​តាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំ​ក្រោយ​សាលា​វ៉ាន់​ដា ម៉ៅ​សេ​ទុង ជិត​ហាង​ម៉ូតូ​កាហ្វេ
ផែន​ទី៖ https://goo.gl/maps/RgdXSEZk1w62

នំ​បញ្ចុក​ផាក​ឡូវ​ នៅ​ហាង អ៊ី ឃីម​ នំបញ្ចុក​ផាកឡូវ

អ៊ី ឃីម​ នំបញ្ចុកផាក់ឡូវ
អ៊ី ឃីម​ នំបញ្ចុកផាក់ឡូវ
អ៊ី ឃីម​ នំបញ្ចុកផាក់ឡូវ
អ៊ី ឃីម​ នំបញ្ចុកផាក់ឡូវ
អ៊ី ឃីម​ នំបញ្ចុកផាក់ឡូវ
អ៊ី ឃីម​ នំបញ្ចុកផាក់ឡូវ

ហាង អ៊ី ឃីម​ នំបញ្ចុកផាក់ឡូវ
លេខទូរស័ព្ទ៖
095 907 127 | 093 28 08 77
ទីតាំង៖ 
ផ្លូវ១៥០ ផ្ទះលេខ ១៩០E1 សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ( ជិតសាលាសន្ធរម៉ុក )


​បាយ​ឆា​ក្តាម​ នៅ​ហាង​បាយ​ឆា​ក្តាម​កំពត

បាយឆាក្ដាមកំពត
បាយឆាក្ដាមកំពត

បាយឆាក្ដាមកំពត
បាយឆាក្ដាមកំពត

ហាង​ បាយឆាក្ដាមកំពត
លេខទូរស័ព្ទ៖015 26 82 82 | 092 26 82 82
ទីតាំង៖ផ្លូវ​១៨៧ ខាង​ក្រោយ​សាលា​វ៉ាន់ដា

ពង​ទា​កូន​ឆ្ងាញ់​ នៅ​ហាង​ពង​ទា​កូន​ឆ្ងាញ់​ច្បារ​អំពៅ

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ

ហាង ​ពង​ទា​កូន​ឆ្ងាញ់​ផ្សារ​ច្បា​រអំពៅ 
ទីតាំង៖ ផ្លូវ 363 កែង 622 ខាងកើតផ្សារច្បារអំពៅ
លេខទូរស័ព្ទ៖ 017 27 27 12

បុក​ល្ហុង​ នៅ​ហាង​ធូ​ស៊ី​ស្ទ័រ​ បុក​ល្ហុង

ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខ​ទូរសព្ទ៖ 096 38 88 833
ទីតាំង៖ សាខាទី២៖ ផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL
សាខាទី១៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ធ្លាប់ឮតែសម្លតុងយ៉ាំ ថ្ងៃនេះជួបជាមួយពងទាចៀនតុងយ៉ាំវិញម្តងម៉េចវិញ

0

ហូប​បាយ​នៅ?​ ធ្វើ​ពង​ទា​ចៀន​តុង​យ៉ាំ​ញ៉ាំ​ហ្អី​?​ ចាំ​ Admin ប្រាប់​វិធិ​ធ្វើ​ និង​គ្រឿង​​ផ្សំ​។​ តោះ​សាក​ធ្វើ​ហូប​ជា​មួយ​បាយ​ឲ្យ​ប្លែក​មាត់​ម្តង​។​

គ្រឿង​ផ្សំ​៖

  • ពង​ទា​ ៣ គ្រាប់
  • បង្គា ៣០ ក្រាម ហាន់​ជា​ដុំ​តូច​ៗ
  • មឹក​ ៣០ ក្រាម​ ហាន់​ជា​ដុំ​តូច​ៗ​ ឬកង់ៗ​
  • គល់​ស្លឹក​គ្រៃ​ រំដេង ស្លឹក​ក្រូច​សើច​ ម្ទេស​ ហាន់​ល្អិត​ៗ
  • ទឹក​ដោះ​គោ​ខាប់​ ឬ ទឹក​ដោះ​គោ​ស្រស់ ២ ស្លាប​ព្រា​បាយ
  • ម្ទេស​ឆា​ ទឹក​ក្រូច​ឆ្មារ​ ទឹក​ត្រី​ មួយ​មុខ​ ១​ស្លាប​ព្រា​បាយ
  • ស្ករ​ស​ ១ ស្លាប​ព្រា​កាហ្វេ

វិធី​ធ្វើ​៖

១. គោះ​ពង​ទា​ដាក់​ចាន​ រួច​ដាក់​បង្គា​ មឹក​ គល់​ស្លឹក​គ្រៃ​ រំដេង​ ស្លឹក​ក្រូច​សើច​ ម្ទេស​ ទឹក​ដោះ​គោ​ខាប់​ ឬ​ទឹក​ដោះ​គោ​ស្រស់​ ម្ទេស​ឆា​ ទឹក​ក្រូច​ឆ្មា​ ទឹក​ត្រី​ ស្ករ​ស​ ចូល​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ

២. ដាក់​ប្រេង​ឆា​ចូល​ខ្ទះ​ឲ្យ​ក្តៅ​ រួច​ចាក់​ពង​ទា​ដែល​លាយ​ហើយ​ចូល​គ្នា​ ចៀន​ម៉ាល្មម​ តាម​ចំណង់​ចំណូល​ចិត្ត​ រួច​ដួស​ដាក់​ចាន​ជា​ការ​ស្រេច​។​

សៀងឆាសាច់ជ្រូកចិញ្ច្រាំ ល្អសម្រាប់ចុងខែ និងពេលដាច់លុយធ្វើទុកពិតជាមិនខុស?

អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់លឺការនិយាយលេងតៗគ្នាមកហើយថាអោយតែអ្នកណានិយាយថាដាច់លុយ គេតែងថាសៀងអាចជួយបាន។ ពេលនេះយើងឃើញថាចុងខែល្មម ហើយអ្នកណាខ្លះខ្សត់ថវិការដាច់ស្បៀងបណ្ដើរៗហើយ តោះរៀនធ្វើសៀងឆាទុកញ៉ាំ។ និយាយលេងទេណាមិនថាដាច់លុយ រឺមិនដាច់ទេអោយតែឃ្លានរៀនធ្វើញ៉ាំទៅមិនខុសទេ ព្រោះថាចំណាយលុយតិចហើយអាចរក្សាទុកបានយូរថែមទៀតផង។

? គ្រឿងផ្សំដែលត្រូវមាន៖

  • ពងទា ៤គ្រាប់
  • សៀងផ្អែមល្អ ១កូនចានចង្កឹះពេញ (អត់យកទឹក)
  • សាច់ជ្រូក ១ខាំកន្លះ
  • ខ្ទឹមស ៤កពឹស
  • ប្រេងឆា ១កូនពែង

? របៀបធ្វើ៖

  • ដាក់ប្រេងអោយក្តៅបន្តិចសិន ដាក់ខ្ទឹមបំពងអោយក្រហមឈ្ងុយ
  • ធ្វើការដាក់សាច់ចូលឆារាងយូរបន្តិច ទុកអោយឆ្អិនសាច់ល្អ
  • បន្ទាប់មកដាក់សៀងផ្អែមចូលឆាចុះឡើងមួយសន្ទុះ រួចគោះពងទាចូល ត្រូវឆាវារហូតដល់ស្ងួតទឹកល្អ រួចជាការស្រេច។

បើរសជាតិស្ទើរ ផ្អែម រឺប្រៃ លោកអ្នកអាចដាក់ទឹកសៀងចូលបន្តិច រឺថែមអំបិល ស្ករក៏បានតាមចំណូលចិត្ត បើអាចដាក់ម្ទេស៣ ទៅ៤គ្រាប់ទៀតដើម្បីអោយហិរៗកាន់តែឆ្ងាញ់៕

Kimyee Ros
រូបភាព៖ Kimyee Ros