ចេះមួយមុខនេះ អាចសន្សំលុយបាន សម្រាប់អ្នកចូលចិត្តញ៊ាំមីហិរកន្លងមក ព្រោះតែរបៀបធ្វើងាយសឹងអី

☑️គ្រឿងផ្សំមានដូចជា

– មីរសជាតិហិរ
– បង្គារ ឬសាច់គោ គ្រឿងសមុទ្រផ្សេងៗតាមចំណង់ចំណូលចិត្ត
– ប្រហិត
– ស្ពៃក្តោបពណ៌ស្វាយ
– ផ្សិតម្ជុល
– គីមឈី
– ផ្កាខាត់ណាខៀវ
– ការ៉ុត
– ម្សៅម្ទេសតាមចំណូលចិត្ត
– ម្សៅស៊ុប
– ស្ករស

☑️ របៀបធ្វើ

យកបន្លែ បង្គារ ប្រហិតខាងលើមកស្រុះឲ្យឆ្អិនសិនទុកមួយឡែក រួចហែកយកគ្រឿងចេញទុកផ្សេង ដាក់ទឹក1កូនឆ្នាំងដាំអោយពុះ ដាក់គីមឈី បន្ទាប់ដាក់ម្សៅស៊ុប ម្សៅម្ទេស ស្ករសចូលបន្តិច រួចហែកគ្រឿងមីហិលចាក់ចូល ទុកអោយពុះភ្លក់អោយល្មម រួចស្រុះមីអោយទន់ដាក់ក្នុងចានគោមរួចដាក់ បង្គារ ប្រហិត បន្លែខាងលើចូលដោយឡែក រួចស្រូបទឹកស៊ុបដែលធ្វើហើយពីលើជាការស្រេច។

អស់ស្ទះ! សាច់អាំង៣រសជាតិ ហាង GrillHouse BBQ & Beer ឆ្ងាញ់ហើយបញ្ចុះតម្លៃ៣០%ទៀត

កប់ណាស់ សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង នៅហាង GrillHouse BBQ & Beer មានការបញ្ចុះតម្លៃរហូតទៅដល់ ៣០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ។ ខកខានញ៉ាំសាច់អាំងឆ្ងាញ់ៗយូរដែរហើយ នៅចាំអីទៀតបបួលគ្នាវឺតមកណា ងាយណាមានសាច់អាំងឆ្ងាញ់ហើយ បញ្ចុះតម្លៃសាហាវបែបនេះទៀតនោះ។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

និយាយពីថា ជាតិខ្លាំងណាស់ព្រោះសាច់ទាំងអស់សុទ្ធតែស្រស់ មានគុណភាពល្អ យកមកអាំងហើយជ្រលក់ជាមួយទឹកជ្រលក់ទាំង ៣រសជាតិប្រចាំហាងទៀត ដាក់មួយម៉ាត់ជាតិចាប់មាត់ជីបៗហ្មង។ ក្រៅពីសាច់អាំង ក្នុងហាងក៏មានស្រាជាច្រើនប្រភេទ សម្រាប់អ្នកទាំងអស់គ្នាអាចជ្រើសរើសយកមកញ៉ាំជាមួយសាច់អាំងផងដែរ គឺថាបង្កើនរសជាតិសាច់អាំងថែមមួយកម្រិតទៀតតែម្ដង។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

កុំភ្លេចណា បបួលមិត្តភិក្តិក្រុមគ្រួសា​រ របស់អ្នកមកញ៉ាំសាច់អាំងដ៏មានរសជាតិនេះ ជាពិសេសបញ្ចុះតម្លៃយ៉ាងច្រើនបែបនេះចំណេញតិចអី ញ៉ាំបានច្រើនអស់លុយម៉ាញិប ជាពិសេសគឺមានបរិយាសកាសដ៏ស្រស់ស្រាយថែមទៀត៕

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

វីដេអូ៖

ប្រើគ្រឿងផ្សំតែ ៤ មុខសោះ ធ្វើបានបង្អែមល្ងខ្មៅញ៉ាំបានមួយឆ្នាំង

0

ធ្លាប់​ញ៉ាំ​អត់?​ គ្រាន់​តែ​ឃើញ​ក៏​ទំនង​ដែរ​ Admin ក៏​អត់​ធ្លាប់​ញ៉ាំ​ដែរ​ តែ​ថ្ងៃ​នេះ​ទំនេរ​​ចង់​មក​រៀន​ធ្វើ​ញ៉ាំ​ឲ្យ​ស្គាល់​រសជាតិ​ម្តង​ ហើយ​ក៏​ចង់​ចែក​រំលែក​ឲ្យ​គ្នា​យើង​ចេះ​ធ្វើ​ញ៉ាំ​ដែរ​។​​

គ្រឿង​ផ្សំ​៖

  • ល្ង​ខ្មៅ ៨៥ក្រាម
  • អង្ករ​ដំណើប ២០ក្រាម
  • ទឹក ៣​ ចាន​ចង្កឹះ
  • ទឹក​ឃ្មុំ ឬ ស្ករ​ ៥​ស្លាបព្រាបាយ

វិធី​ធ្វើ​៖​

១. លាង​អង្ករ​អោយ​ស្អាត​ រួច​ដាក់​ត្រាំ​ទឹក​ ២​ទៅ​៣​ម៉ោង​ សឹម​ស្រង់​ចេញ​ពី​ទឹក​ ចាក់​ទឹក​ដែល​ត្រាំ​អង្ករ​ចោល​។

២. យក​អង្ករ​ និង​ល្ង​ខ្មៅ​លាយ​ជា​មួយ​ទឹក​ទៅ​កិន​អោយ​ម៉ដ្ឋ​ រួច​យក​ទៅ​ដាំ​លើ​ភ្លើង​ដោយ​ប្រើ​កំដៅ​តិច​ៗ (កូ​អោយ​ជាប់​ដៃ​) នៅ​ពេល​ដែល​ស្អិត​ និង​ឆ្អិន​ហើយ​ដាក់​ទឹក​ឃ្មុំ​ចូល​កូរ​អោយ​សព​ជា​ការ​ស្រេច​៕

​ថ្ងៃអាទិត្យទំនេររៀនធ្វើរបស់ ៤ មុខញ៉ាំមើល ទុកបានយូរថ្ងៃទៀតណា

0

ដល់​ថ្ងៃ​សម្រាក​​ យក​ល្អ​គួរ​ធ្វើ​របស់ ៤ មុខ​នេះ​ទុក​ញ៉ាំ​ឲ្យ​ហើយ​ ព្រោះ​អាច​ដោះ​ទាល់​បាន​ថ្ងៃ​ធ្វើ​ការ​ឬ រវល់​ម្តង​ៗ​ដែរ​។​

១. ពង​ទា​ប្រៃ​

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

២. ជ្រក់​ត្រសក់​ស្រូវ

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

៣. ផ្អក​អង្ករ​លីង​ជ្រូក​បី​ជាន់

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

៤. ម៉ាំ​ល្ហុង

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

Khat Pisey

ស៊ីវីល័យណាស់! ‌”បោះតង់ខ្លាឃ្មុំស” ទាំងក្នុងនឹងក្រៅតង់ឡូយខ្លាំង មានកន្លែងពិសេសសម្រាប់ស្រីៗទៀត

កន្លែង​សម្រាក​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ​បៃតង​ ជា​មួយ​នឹង​ខ្យល់​បរិសុទ្ធ​ ជា​ទិស​ដៅ​ដែល​នរណា​ៗ​ក៏​ចង់​ទៅ​លំហែ​។​​ បោះ​តង់​ខ្លា​ឃ្មុំ​ស​ ឬ​ហៅ​ថា​ White Bear Camping ជា​កន្លែង​ដែល​ទៅ​ហើយ​មិន​ចង់​មក​វិញ​ ស្ថិត​ក្នុង​ខេត្ត​ ឆៀង​ម៉ៃ​ ប្រទេស​ថៃ​។​ មើល​រូប​ហើយ​ទើប​ដឹង​ថា​ទេស​ភាព​អស្ចារ្យ​ប៉ុណ្ណា​៖

លើស​ពី​នេះ​ White Bear Camping មាន​កន្លែង​ពិសេស​សម្រាប់​ស្រី​ៗ​ទៀត​ វា​គឺ​អាង​ត្រាំ​ទឹក​ក្តៅ​ ឬ​ហៅ​ថា​ Jacuzzi ដាច់​ដោយ​ឡែក​ទៀត​។​ អ៊ីចឹង​ពេល​យើង​ចេញ​ពី​តង់​ យើង​អាច​ចូល​ទៅ​ត្រាំ​ទឹក​ គយ​គន់​មើល​ទេស​ភាព​មួយ​ទំហឹង​តែ​ម្តង​។​ បើ​បាន​ថត​រូប​ទៀត​ដឹង​តែ​អែម​ ជា​ពិសេស​នៅ​ពេល​ព្រឹក​ ព្រោះ​វា​មាន​អ័ព្ទ​នៅ​ជុំ​វិញ​ទេស​ភាព​កប់​ខ្លាំង​មិន​អាច​ពណ៌នា​បាន​។​

ចំពោះ​ការ​តុប​តែង​ក្នុង​តង់​វិញ​ឃើញ​ថា​ប្លែក​ ដោយ​ប្រើ​ភ្លើង​មើល​ទៅ​កក់​ក្តៅ​ ស៊ី​ជា​មួយ​អាកាស​ធាតុ​ត្រជាក់​ ហើយ​មាន​ខ្លា​ឃ្មុំ​ធំ​មួយ​កំពុង​រង​ចាំ​យើង​ របស់​របរ​ដែល​គេ​ប្រើ​ក្នុង​តង់​នោះ​ សុទ្ធ​តែ​គួរ​ឲ្យ​ស្រលាញ់​។​

បើ​ចូល​ចិត្ត​បរិយាកាស​បែប​នេះ​ ចូល​ចិត្ត​ថត​រូប ហើយ​មាន​ផែន​ការ​ទៅ​ដើរ​ក្រោយ​ចប់​កូវីដ​ White Bear Camping ជា​ជម្រើស​ល្អ​ខ្លាំង​។​

ព័ត៌​មាន​បន្ថែម​៖​

ទី​តាំង​៖​ ចុច​ទី​នេះ​

វេបសាយ​៖  www.whitebearcamping.com

របៀបធ្វើគួងឲ្យឆ្ងាញ់ ជាមួយទឹកជ្រលក់រូបមន្តពិសេស

0

គួង​ជា​អាហារ​មួយ​ដែល​មាន​គ្រឿង​ផ្សំ​ច្រើន​មុខ​លាយ​ចូល​គ្នា​ ដូច​ជា​បង្គា​ បន្លែ​ឆៅ​ ទាំង​នេះ​សុទ្ធ​តែ​ជា​អាហារ​សម្បូរ​ជីវជាតិ​។​ បើ​ទឹក​ជ្រលក់​ឆ្ងាញ់​ទៀត​​អែម​ហ្មង​! តោះ​ចាំ​ Admin បង្រៀន​ធ្វើ​៖

គ្រឿង​ផ្សំ​គួង​៖​

  • បង្គា ៥ ខាំ
  • សាច់​ជ្រូក​ ៣ ជាន់​ ៧ ខាំ
  • សំបក​គួង​ មួយ​ដុំ
  • នំបញ្ចុក ៥ ខាំ
  • បន្លែ​ឆៅ​ ដូច​ជា​ សាឡាដ​ ជី​ ដើម​គូ​ឆាយ​ ជា​ដើម​
  • អំបិល​ ស្ករ​ ស្រា​ស

គ្រឿង​ផ្សំ​ទឹក​ជ្រលក់​៖

  • សៀង ១​ ខាំ
  • ប៊ឺរ​សណ្តែក​ដី​ កន្លះ​ខាំ
  • ស្ករ​ស ០.២ ខាំ
  • ទឹក​ខ្មេះ​ ១ ស្លាប​ព្រា​កាហ្វេ
  • ទឹក​ម្ទេស​ ២​ ស្លាប​ព្រា​កាហ្វេ
  • ខ្ទឹម​ស​ ២ ដុំ​ ខ្ទឹម​បារាំង​ ២ ជំនិត​
  • ប្រេង​ឆា​ ១៥ មីលីលីត្រ

របៀប​ធ្វើ​គួង​៖​

ជំហាន​ទី​១​ ៖​ លាង​បន្លែ​ឆៅ​ទាំង​អស់​ឲ្យ​ស្អាត​ ដោយ​​ដាក់​ត្រាំ​ក្នុង​ទឹក​ជា​មួយ​អំបិល​បន្តិច​ លាង​ឲ្យ​ស្អាត​ហើយ​ យក​ដាក់​កញ្ច្រែង​ទុក​ឲ្យ​ស្រក​ទឹក​។

ជំហាន​ទី​២៖​ លាង​បង្គា​ឲ្យ​ស្អាត​ ដាក់​ក្នុង​ខ្ទះ​ រូច​ដាក់​អំបិល​កន្លះ​ស្លាប​ព្រា​កាហ្វេ​ចូល​ ​ស្រា​ស​ ២ ស្លាប​ព្រា​បាយ​ និង​ស្ករ​ ១ ស្លាប​ព្រា​កាហ្វេ​ ដើម្បី​ឲ្យ​បង្គា​មាន​រសជាតិ​ និង​មិន​ឆ្អាប​ បន្ទាប់​មក​យក​ដាក់​លើ​ភ្លើង​ ចូក​​វា​ត្រឡប់​ចុះ​ត្រឡប់​ឡើង​ រហូត​ដល់​បង្គា​ឡើង​ពណ៌​ក្រហម​។​ បក​សម្បក​ និង​បេះ​ក្បាល​ចេញ​។​

ជំហាន​ទី​៣​៖​ លាង​សាច់​ជ្រូក​ ៣ ជាន់​​ ដាក់​ស្ងោរ​ក្នុង​ឆ្នាំង​ រួច​បង់​ខ្ទឹម​ក្រហម​ ចូល​ទុក​ ២០ នាទី។​ បន្ទាប់​ពី​សាច់​ឆ្អិន​ហើយ​ ស្រង​វា​មក​ដាក់​ក្នុង​ទឹក​ត្រជាក់​ ដើម្បី​ឲ្យ​សាច់​ឡើង​ពណ៌​ស​ និង​ស្រួយ​ រួច​ហាន់​វា​ស្តើង​ៗ​ដាក់​ចាន​ ហើយ​ចាប់​ផ្តើម​មូរ​គួង​។

វិធី​ធ្វើ​ទឹក​ជ្រលក់​៖

​ដាក់​ខ្ទឹម​បារាំង​ ខ្ទឹម​ស​ ចិញ្ច្រាំ​ហើយ​ ដាក់​ប្រេង​ឆា​បន្តិច​ ហើយ​សៀង​​ចូល​ក្នុង​ឆ្នាំង​ ទុក​រហូត​ដល់​ពុះ​។​ បន្ទាប់​មក​ដាក់​ប៊ឺ​សណ្តែក​ដី​ ស្ករ​ ទឹក​ម្ទេស​ ចូល​កូរ​រហូត​ដល់​គ្រឿង​ទាំង​អស់​រលាយ​ចូល​គ្នា​ សឹម​បន្ថែម​ទឹក​ខ្មេះ​ចូល​ រួច​បិទ​ភ្លើង​ជា​ការ​ស្រេច​។​

ងាយៗ! ចៀនត្រីដូចចុងភៅជំនាញក្នុងហាងល្បី បើធ្វើតាម ៥ ជំហាននេះ

0

ចៀន​ត្រី​ ស្តាប់​ទៅ​ដូច​ជា​មុខ​ម្ហូប​ធម្មតា​ តែ​ការ​ចម្អិន​ម្ហូប​មួយ​មុខ​នេះ​ ត្រូវ​ប្រើ​ការ​គិត​ បើ​មិន​អ៊ីចឹង​ លទ្ធ​ផល​ចេញ​មក​នឹង​ខុស​ពី​ការ​រំពឹង​ទុក​មិន​ខាន​។​ វា​អាច​នឹង​រឹង​ពេក​ ស្ងួត​ពេក​ ពេល​ខ្លះ​ខ្លោច​ទៀត​។​ ឥឡូវ​មក​ដឹង​ចុងភៅ​ជំនាញ​គេ​ប្រើ​វិធី​អី​ទើប​ចៀន​ត្រី​បាន​ល្អ​?​ មើល​ ៥ ជំហាន​នេះ​ហើយ​ ដឹង​តែ​ចេះ​ហ្មង​៖​

ជំហាន​ទី​១៖ ធ្វើ​និង​លាង​ត្រី​ឲ្យ​ស្អាត​ រួច​ប្រឡាក់​អំបិល​បន្តិច​។​

ជំហាន​ទី​២៖ ថែម​ស្ករ​បន្តិច​ដើម្បី​ឲ្យ​រសជាតិ​សមាមាត្រ​គ្នា​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ត្រី​លែង​សូវ​ប្រៃ​ និង​សាច់​ផ្អែម​ជាង​មុន។

ជំហាន​ទី​៣៖ បន្ទាប់​មក​យើង​ប្រឡាក់​វា​ទុក​ប្រហែល​ ១៥ ទៅ ២០ នាទី​ នេះ​ជា​ដំណាក់​សំខាន់​ ព្រោះ​វា​ជួយ​ឲ្យ​សាច់​ត្រី​មាន​ជាតិ​ទឹក​ មិន​ស្ងួត​ពេល​ចៀន​ ដោយ​សារ​វា​នឹង​ចេញ​ទឹក​មក​ក្រៅ​ ធ្វើ​ឲ្យ​សាច់​ត្រី​មាន​សំណើម។

ជំហាន​ទី​៤៖​ បន្ទាប់​មក​យក​ត្រី​ប្រឡាក់​ហើយ​ដាក់​ចូល​ក្នុង​ទឹក​កក​ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​លាង​សម្អាត​គ្រឿង​ដែល​នៅ​ជាប់​ត្រី​ចេញ​បាន​ស្អាត​ លើស​ពី​នេះ​វា​ជួយ​ឲ្យ​ស្បែក​​ត្រី​ស្រួយ​ ដោយ​មិន​ចាំ​បាច់​ប្រើ​ពេល​ចៀន​យូរ​ ព្រោះ​បើ​ចៀន​យូរ​វា​អាច​នឹង​ខ្លោច​។​

ជំហាន​ទី​៥៖ ពេល​ធ្វើ​តាម ៤ ជំហាន​ខាង​លើ​ហើយ​ យើង​ត្រូវ​យក​ត្រី​មក​ចៀន​ដោយ​ដាក់​ ក្រូច​ឆ្មា​ មួយ​ចំហៀង​ចូល​ ដើម្បី​កាត់​បន្ថយ​ក្លិន​ឆ្អាប​ និង​ធ្វើ​ឲ្យ​រសជាតិ​កាន់​តែ​ឆ្ងាញ់​។​

បាយទ្រាប​ រឺទ្រាបបាយ អ្នកចូលចិត្តញ៉ាំ គួរតែសាករៀនធ្វើញ៉ាំដោយខ្លួនឯងម្ដង

បាយទ្រាប​ រឺទ្រាបបាយ គឺជាបង្អែមដែលឈ្ងុយឆ្ងាញ់ ភាគច្រើននៃអ្នកទាំងអស់គ្នាច្បាស់ជាចូលចិត្តញ៉ាំ។ បង្អែម ដែលឆ្ងាញ់មួយមុខនេះ​ ចំពោះការធ្វើក៏មិនសូវស្រួលប៉ុន្មានដែរ តែបើតាំងចិត្តថាធ្វើច្បាស់ជាបានញ៉ាំឆ្ងាញ់មាត់។ Admin ថាគួរតែរៀនធ្វើញ៉ាំ ព្រោះថាថ្ងៃចុងសប្ដាហ៍បែបនេះ កុំទុកពេលទំនេរចោល ត្រូវតែធ្វើខ្លួនអោយរវល់ហើយបានញ៉ាំឆ្ងាញ់ទៀតទើបល្អ។ របៀបធ្វើ និងគ្រឿងផ្សំសម្រាប់ធ្វើមាននៅខាងក្រោមនេះណា៖

? គ្រឿងផ្សំដែលត្រូវមាន៖

  • អង្ករ​ដំណើ​ប កន្លះ​គីឡូ
  • ខ្ទិះដូង កន្លះ​លីត្រ
  • ល្ង​លីង ២ ទៅ ៣ស្លាបព្រា​បាយ
  • ស្ករត្នោត កន្លះ​គីឡូ រឺអាចតិចជាងនេះ បើមិនសូវចូលចិត្តផ្អែម
  • អំបិល បន្តិច
  • សាច់ដូង តាម​ចំណូលចិត្ត

? របៀបធ្វើ៖

  • យក​អង្ករ​ដំណើ​ប​ទៅ​ដាំ ឬ​ចំហុយ​អោយយ​ឆ្អិន (កុំអោយយជ្រាយ​ពេក) រួច​ទុក​មួយអន្លើ
  • ដាក់​ឆ្នាំង​នៅលើ​ភ្លើង រួច​ដាក់​ស្ករត្នោត​ចូល កូររហូតដល់​ពុះ ដាក់​អំបិល​ចូល​បន្តិច ហើយ​ចាក់ទឹកខ្ទិះដូង​ចូល ធ្វើការកូរទឹក​ខ្ទិះ និង​ស្ករ​នោះ​រហូតដល់ឡើង​ក្លិន ឈ្ងុយ រួច​ចាក់​បាយដំណើប​ចូល
  • កូរ​បាយដំណើប និង​ទឹក​ស្ករ​អោយរលាយ​ចូលគ្នាសព្វ និងបន្ត​កូរ​រហូតដល់​បាយដំណើប​នោះ​ដាច់ទឹក ស្ងួត​បាយ (ត្រូវ​កូរ​វាអោយបានជាប់ បើ​មិន​ដូច្នេះទេ​បាយដំណើប​អាច​នឹង​ខ្លោច)
  • លុះ​ពេល ដែល​បាយដំណើប​ដាច់ទឹក​ហើយត្រូវ​ដួស​វា​មក​ដាក់​លើ​ថាស ហើយ​សង្កត់​វា​ឱ្យណែន រួច​រោយល្ងរ និង​កោស​សាច់ដូងដាក់​ពីលើ​រួចជាការ​ស្រេច៕

៥ កន្លែងលំហែនេះគួរតែទៅបោះចោលស្ត្រេស ពេលកូវីដចប់សព្វគ្រប់

ទាំង​ Admin ទាំង​គេ​ នរណា​ក៏​ទន្ទឹង​ចាំ​ថ្ងៃ​គេ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាពវិញ​ដែរ​ ព្រោះ​នៅ​ផ្ទះ​យូរ​ពេក​ចង់​កើត​ជំងឺ​ផ្លូវ​ចិត្ត​ហើយ​។​ នៅ​ផ្ទះ​ទំនេរ​ៗ​ក៏​អង្គុយ​រក​មើល​កន្លែង​ដើរ​លេង​ឲ្យ​ហើយ​ពេល​យប់​កូវីដ​ បើ​ថ្ងៃ​ហ្នឹង​មក​ដល់​ដឹង​តែ​ទៅ​ដេក​ ស៊ី​នៅ​កន្លែង​ទាំង​អស់​នេះ​ឲ្យ​មាន​ក្តី​សុខ​ម្តង​។​ មិន​ដឹង​កាល​ណា​បាន​ទៅ​ទេ​ តែ​គ្នា​យើង​មើល​កន្លែង​ទុក​លេង​ៗ​ឲ្យ​ហើយ​ទៅ​ ព្រោះ​គ្រាន់​តែ​មើល​ក៏​សប្បាយ​មុន​ដែរ​។

ភ្នំ​ត្បែង​រីសត​ នៅ​ខេត្ត​ព្រះ​វិហារ​

ខ្យល់​បរិសុទ្ធ​សន្លប់​ ដេក​មិន​ចាំ​បាច់​បើក​ម៉ាស៊ីន​ត្រជាក់​។

រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel

ភូមិ​ដំណាក់​ដំរី គិរីរម្យ

កន្លែង​​លាក់​ខ្លួន​ដ៏​ស្រស់​ត្រកាល​មួយ​​នេះ​ នៅ​ជិត​បង្កើយ​។

រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel

រូបភាព Solo travel

តាតៃ​រីសត​ ខេត្ត​កោះកុង​

គ្រាន់​តែ​ឃើញ​ក៏​ចង់​ទៅ​ដែរ​ ទៅ​ពីរ​នាក់​ដឹង​ជាតិ​ម៉េច​ទេ​។

រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel

ស្ទឹង​ពពក​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង

គេង​បោះ​តង់​នៅ​លើ​ភ្នំ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជា​មួយ​ការ​គយ​គន់​ពពក​អព្ទ័​បែប​បាតុ​ភូមិ​ធម្មជាតិ​។

រូបភាព ស្ទឹងពពកភូមិតង់
រូបភាព ស្ទឹងពពកភូមិតង់
រូបភាព ស្ទឹងពពកភូមិតង់
រូបភាព ស្ទឹងពពកភូមិតង់
រូបភាព ស្ទឹងពពកភូមិតង់

រមនីយដ្ឋាន​ Hilltop Observatory & Resortsខេត្ត​មណ្ឌល​គិរី

ទី​តាំង​ គីឡូ​ម៉ែត្រ​ទី​៧ ផ្លូវ​ដាក់​ដាំ​ ភូមិ​ចំការ​តែ​ ឃុំ​ស្ពាន​មាន​ជ័យ​ ក្រុង​ សែន​មនោរម្យ ខេត្ត​មណ្ឌល​គីរី​។

រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel
រូបភាព Solo travel

ទោះ​បី​ជា​ចង់​ចេញ​ក្រៅ​ដើរ​លេង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ ដើម្បី​សុវត្ថិ​ភាព​ខ្លួន​ឯង​ អ្នក​ដទៃ​ និង​ប្រទេស​យើង​ទាំង​មូល​ យើង​គួរ​តែ​នៅ​ផ្ទះ​សិន​ រក្សា​គម្លាត​ អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ទើប​ល្អ​ទាំង​អស់​គ្នា​។​ ដើរ​លេង​ចង់​ដើរ​ពេល​ណា​ក៏​បាន​ដែរ​ សំខាន់​ការ​ពារ​សុវត្ថិភាព​ខ្លួន​ឯង​ និង​ មនុស្ស​ជុំ​វិញ​ខ្លួន​សិន។

ញ៉ាំទឹកក្រូចឆ្មាជាមួយអាហារទាំងនេះ បីពេលរាល់ថ្ងៃជួយឲ្យស្រកគីឡូលឿន

គ្មាន​ស្រីៗ​ណា​ដែល​មិន​ប្រាថ្នា​ចង់​បាន​រាង​ស្រឡូន​ស្អាត​ទេ​។​ ក្រៅ​ពី​ហាត់​ប្រាណ​ យើង​មិន​គួរ​ជ្រើស​រើស​ប្រើ​ថ្នាំ​សម្រក​គីឡូ​ទេ​ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ យក​ល្អ​គួរ​តែ​រៀប​ចំ​របប​អាហារ​ឲ្យ​បាន​ល្អ​ និង​ត្រឹម​ត្រូវ​ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​អាហារ​បី​ពេល​ ញ៉ាំ​ជា​មួយ​ទឹក​ក្រូច​ឆ្មា​ ជួយ​ឲ្យ​ស្រក​គីឡូ​បាន​លឿន​៖

ពេល​ព្រឹក​៖

  • ស៊ុត​ស្ងោរ​ ៣ គ្រាប់
  • ប៉ោម​ ១​ ផ្លែ​
  • ទឹក​ក្រូច​ឆ្មា​ ១ កែវ

ពេល​ថ្ងៃ៖

  • ស៊ុត​ស្ងោរ​ ២ គ្រាប់
  • ចេក​ ១ ផ្លែ
  • ទឹក​ក្រូច​ឆ្មា​ ១ កែវ

ពេល​ល្ងាច​៖

  • សាច់​ទ្រូង​មាន់​ ២ ដុំ
  • ទឹក​ក្រូច​ឆ្មា​ ១ កែវ​។

ចំពោះ​វិធី​ទឹក​ក្រូច​ឆ្មា​ ដំបូង​ត្រូវ​ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​ចូល​កែវ​ ចិត​ក្រូច​ ២​ ទៅ ៣ ជំនិត​ ដាក់​ចូល​ មិន​ចាំ​បាច់​ច្របាច់​ទេ​។​ ក្រៅ​ពី​ញ៉ាំ​អាហារ​បែប​នេះ​ កុំ​ភ្លេច​ហាត់​ប្រាណ​ផង​ណា​ ដើម្បី​គីឡូ​ស្រក​កាន់​តែ​លឿន​។