ធ្លាប់តែទិញសាច់គោអាំងគេញ៉ាំមែនទេ ថ្ងៃនេះសាកប្ដូរមកធ្វើញ៉ាំដោយខ្លួនឯងម្ដងមើល៎

ច្បាស់ជាឆ្ងល់ហើយមែនទេ​ ពេលទៅញ៉ាំសាច់គោអាំងនៅកន្លែងគេលក់ម្ដងៗក្នុងចិត្តលួចគិតថាគេធ្វើយ៉ាងម៉េចបានជាមានរសជាតិឆ្ងាញ់បែបនេះ។ ឈប់ឆ្ងល់ទៀតទៅ ថ្ងៃនេះ Admin ចែករំលែកពីរ បីក្បាច់ក្នុងការធ្វើសាច់គោអាំងអោយមានរសជាតិឆ្ងាញ់មិនចាញ់គេ អ្នកលក់ប៉ុន្មាននោះទេ។ គ្រឿងផ្សំ និងរបៀបធ្វើនៅខាងក្រោមនេះមើលហើយអាចធ្វើញ៉ាំបានណា។

ហាង សាច់ក្រកសាងស្នេហ៍

? គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់គោ ១គីឡូ (យកសាច់ផ្នែកស្មាខាងមុខទៅដល់ឆ្អឹងជំនី ហើយត្រូវហាន់ជាបន្ទះវែងតូចល្មម)
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្ករស ១០០-១៥០ ក្រាម
  • ទឹកសណ្តែកសៀង ១ស្លាបព្រាបាយ
  • ខ្ទឹមស ៤កំពឹស ចិញ្ច្រាំ

? របៀបធ្វើ៖

  • យកសាច់គោដាក់ចូលក្នុងចានលាយគ្រឿងមានដូចជា ខ្ទឹមស, អំបិល, ម្សៅស៊ុប ,ស្ករស និងទឹកសណ្តែកសៀង គ្រឿងបុកហើយ (ដាក់សម្រាប់អ្នកដែលចូលចិត្ត) បន្ទាប់មកច្របល់វាបញ្ចូលគ្នាឲ្យចូលគ្រឿងសព្វ
  • បន្ទាប់ពីដាក់គ្រឿងចូលសព្វហើយត្រូវទុករយៈពេលមួយម៉ោងអោយចូលជាតិ ហើយដោតសាច់គោ ជាចង្កាក់ៗ
  • យកសាច់គោដែលបានដោតរួចរាល់ យកមកដាក់អាំងឲ្យឆ្អិនរួចជាការស្រេច។

ដើម្បីអោយកាន់តែឆ្ងាញ់ ពេលដែលអ្នកញ៉ាំត្រូវញ៉ាំមានជ្រក់ ដែលវិធីធ្វើជ្រក់មានដូចខាងក្រោម

? គ្រឿងផ្សំជ្រក់ល្ហុង៖

  • ល្ហុង ១ចំហៀងផ្លៃ (ផ្លែតូចល្មម)ឈូស ឬចិតជាសសៃវែងៗ
  • ត្រសក់ ២-៣ផ្លៃ ចិតជាចំណិតវែង
  • អំបិល កន្លះស្លាបព្រាបាយ
  • ស្ករស ៦ស្លាបព្រាបាយ
  • ទឹកខ្មេះ ៣ស្លាបព្រាបាយ
  • ខ្ទឹមស ៤កំពឹស ចិតជាចំណិតតូចៗ
  • ខ្ទឹមក្រហម ២ដុំ ចិតជាចំណិតតូចៗ

? របៀបធ្វើ៖

  • យកគ្រឿងផ្សំទាំងអស់ខាងលើដាក់ចូលគ្នា រួចធ្វើការច្របល់បញ្ចូលគ្នាឲ្យចូលគ្រឿងសព្វទុករយៈពេលកន្លះថ្ងៃ រឺមួយថ្ងៃដើម្បីអោយចូលជាតិឆ្ងាញ់ រួចជាការស្រេច៕
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍

កូនពៅកូនបងណាខ្លះមិនទាន់ចេះស្លរសម្លការី ម៉ោះ មករៀនធ្វើទាំងអស់គ្នា

សម្លការី អាចនិយាយបានថាជាមុខម្ហូបដែលមានគ្រឿងផ្សំច្រើន ពិបាកក្នុងការធ្វើ ប៉ុន្តែរសជាតិនៃម្ហូបមួយមុខនេះគឺឆ្ងាញ់មិនធម្មតាទេ ថ្វីត្បិតតែពិបាកក្នុងការស្លរបន្តិចមែន។ តោះ កុំខ្វល់រឿងពិបាក សំខាន់អ្វីក៏ដោយអោយតែឆ្ងាញ់ត្រូវតែរៀនធ្វើអោយចេះ ដើម្បីធ្វើអោយម៉ាក់ប៉ា រឺសំណព្វចិត្តអ្នកទាំងអស់គ្នាបានញ៉ាំបង្ហាញស្នាដៃអោយពួកគាត់ដឹងថាស្នាដៃយើងមិនអន់ទេ។ កុំភ្លេចរៀនធ្វើទាំងអស់គ្នាណា ព្រោះថាគ្រឿងផ្សំ និងវិធីធ្វើ គឺមាននៅខាងក្រោមនេះ។

? គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់មាន់ ១គីឡូក្រាម (ហាន់ជាដុំ ធំៗល្មម)
  • សាច់គោ ៥ខាំ (ហាន់ជាដុំ ធំៗល្មម)
  • ខ្ទឹមបារាំង ១ដុំ (ហាន់តូចល្មម)
  • ការ៉ុត ១ផ្លែ (ហាន់ជាដុំ)
  • ដំឡូងបារាំង ១មើម (ហាន់ជាដុំ)
  • គ្រឿងបុក ១កូនចានចង្កិះ (ខ្ទឹមស ខ្ទឹមក្រហម រំដេង ល្មៀត ស្លឹកក្រូច គល់ស្លឹកគ្រៃ)
  • ខ្ទិះដូងដើម ១/២ លីត្រ
  • ខ្ទិះដូងចុង ១ ១/២ លីត្រ
  • សណ្តែកដីលីង ៥០ក្រាម (បុកអោយបែកតិចៗ)
  • ទឹកត្រី ៤ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករត្នោត ១ខាំ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ម្ទេសក្រៀម ១០ផ្លែ (ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ដ្ដ)
  • ផ្កាចាន់ ២ផ្កា (អត់ក៏បាន)

? របៀបធ្វើ

  • ដាក់ឆ្នាំងអោយក្តៅ ដាក់ខ្ទិះដើម ១វែក ទុកអោយពុះ រួចដាក់ម្ទេសក្រៀម និងផ្កាចាន់ចូលឆាអោយឡើងពណ៌ក្រហមល្អ ហើយដាក់គ្រឿងបុកចូលឆាអោយឈ្ងុយ (បន្ថែមខ្ទិះបន្តិចកុំអោយខ្លោច)
  • ដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចដាក់គ្រឿងផ្សំដូចជា ស្ករ អំបិល ទឹកត្រី និងម្សៅស៊ុបចូលឆាអោយសព្វ រំងាស់អោយស្ងួតទឹកដែលចេញពីសាច់។
  • ដាក់សណ្តែកដី ការ៉ុត និងដំឡូងបារាំងចូល រួចដាក់ខ្ទិះដូងចូល រំងាស់អោយផុយសាច់ និងដាច់ទឹកបន្តិច ភ្លក្សរសជាតិតាមចំណូលចិត្ត (បើសាបអាចថែមទឹកត្រី) រួចដាក់ខ្ទិះដើមដែលនៅសល់ និងខ្ទឹមបារាំងចូល ទុកមួយពុះរួចជាការស្រេច៕

តិចនិកធ្វើតែបៃតងទឹកដោះគោឆ្ងាញ់ ចង់ធ្វើលក់ក៏បាន តោះចាប់ផ្តើមបញ្ចេញស្នាដៃទាំងអស់គ្នា

តិចនិកមួយនេះងាយមែនទែន ឆុងតែបៃតងទឹកដោះគោស្រស់ ប្រើរូបមន្ត និងគ្រឿងផ្សំងាយៗ សម្រាប់អ្នកចំណូលចិត្តតែបៃតង កុំអូសរំលង ចាប់ផ្តើមទិញគ្រឿងផ្សំមកសាកល្បងរៀនធ្វើខ្លួនឯង​ កាត់បន្ថយការចំណាយ មិនបាច់ចេញទៅញ៊ាំក្រៅផ្ទះ ហើយសម្រាប់អ្នកចង់សាកល្បងបើកលក់អាចសាកតាមរូបមន្តនេះបានណា៎។

☑️គ្រឿងផ្សំមានដូចជា

– ទឹកដោះគោខាប់ + ទឹកដោះគោស្រស់
– ស្ករស 1.5 kg
– ម្សៅតែបៃតង ឬតែក្រហម 1ថង 1 kg
– ម្សៅទឹកដោះគោ Creamer 1ថង 1 kg
– ថង់សំរាប់ច្រកតែ ឬ កែវជ័រ
– ប្រដាប់ឆុងតែ
– ទឹក12 លីត្រ

☑️ វិធីធ្វើ

– ដាំទឹក12 លីត្រដាក់ក្នុងឆ្នាំងធំ បើភ្លើងអោយខ្លាំងដើម្បីអោយទឹកពុះល្អ ហើយឆុងម្សៅតែបៃតងដាក់ ក្នុងឆ្នាំងទឹក ដែរកំពុងក្តៅ ដោយប្រើប្រដាប់ឆុងតែដូចរូប ត្រាំវាទុកអោយចេញជាតិតែអោយអស់។
– ស្រង់ប្រដាប់ឆុងតែចេញ ហើយចាក់ស្ករសចំនួន 1.5 kg ចូលក្នុងឆ្នាំងកូរអោយស្កររលាយអោយអស់ក្នុងឆ្នាំង។
– ចាក់ទឹកដោះគោស្រស់ 1 កំប៉ុង និងទឹកដោះគោខាប់ 1 កំប៉ុង ចូលហើយកូរអោយចូលគ្នា។
– ចាក់ម្សៅទឹកដោះគោចូលចំនួន 1 kg ចូលក្នុងឆ្នាំងហើយកូរអោយចូលគ្នាក្នុងឆ្នាំង។
ទុកអោយទឹកតែត្រជាក់ហើយ ច្រកចូលដប ថង់ ឬកែវជ័រ។(លាយទឹកកកច្រកជាមួយតែ ពេលមានភ្ញៀវមកទិញ)។

រូបមន្តធ្វើចាហួយសរសៃពងមាន់ រសជាតិនិងរូបរាងមិនចាញ់គេធ្វើលក់ទេ

0

សម្រាប់​អ្នក​អត់​សូវ​ចូល​ចិត្ត​ធ្វើ​អាហារ​ ឬ​អាហារ​ណា​ស្មុគ​ស្មាញ​ច្រើន​ សាក​មក​រៀន​ធ្វើ​ចាហួយ​សរសៃ​ពង​មាន់​នេះ​មើល​ ស្រួល​ធ្វើ​ទេ​ ចំណាយ​ពេល​តិច​ទៀត​ ហើយ​មិន​ចាំ​បាច់​ត្រូវ​ការ​គ្រឿង​ផ្សំ​ច្រើន​ទៀត​​។​ ត្រូវ​ជា​មួយ​ខែ​ក្តៅ​អ៊ីចឹង​ ធ្វើ​ដាក់​ក្លា​សេ​ទុក​ញ៉ាំ​ត្រជាក់​ៗ​ ដឹង​តែ​ឆ្ងាញ់​សាហាវ​ហ្មង​។​

គ្រឿង​ផ្សំ​៖​

  • ពង​មាន់​ ២-៣​គ្រាប់
  • ម្សៅ​ចាហួយ​ ១០ក្រាម
  • ស្ករ​ស ១៥០​ក្រាម
  • ទឹក​ស្អាត ១​លីត្រ
  • ស្លឹក​តើយ​ ២-៣​សន្លឹក (ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន)

វិធី​ធ្វើ​៖

១. គោះ​ពងមាន់​ដាក់​ចាន​វាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ រួច​ច្រោះ​កុំ​ឱ្យ​ដោយ​កាក​

២. ដាំ​ឆ្នាំង​ដាក់​ទឹក​ចូល​ដាំ​ឱ្យ​ពុះ​ រួច​ដាក់​ម្សៅ​ចាហួយ​ចូល​កូរ​ឱ្យ​សព្វ​ ហើយ​ដាក់​ស្លឹក​តើយ​ និង​ស្ករ​ស​ចូល​កូរ​ឱ្យ​សព្វ​ចូល​គ្នា​ល្អ​ ទុក​មួយ​រំ​ពុះ ​

៣.​ បន្ទាប់​មក​ស្រង់​ស្លឹក​តយ​ចេញ​ ហើយ​ចាក់​ពង​មាន់​ចូល​រាយ​ជា​សរសៃ​ឱ្យ​ពេញ​ឆ្នាំង​កុំ​ឱ្យ​ដុំ​ៗ​ រួច​កូរ​ចូល​គ្នា​

៤. រួចរាល់​ហើយ​លើក​ចេញ​ពី​ចង្ក្រាន​ចាក់​ចូល​ចាន​ ឬ​ពុម្ព​ ពេល​ដួស​ចាក់​ចូល​កូរ​ផង​កុំ​ឱ្យ​ពង​មាន់​ដុំ​ៗ ​ទុក​ចោល​ឱ្យ​ត្រជាក់​ឡើង​ជា​ចាហួយ​ជា​ការ​ស្រេច​៕

លៀស ខ្ចៅ ខ្យង មឹកឆាអំបិលម្ទេសឆ្ងាញ់ពិសេសអោយតែបានញ៉ាំដឹងតែជក់មាត់ហ្មង

មិនជក់មាត់ម៉េចបានទៅ បើលៀស ខ្ចៅ ខ្យង មឹកឆាអំបិលម្ទេសឆ្ងាញ់តែយ៉ាងនេះហើយ។ ជាពិសេសហាង Two sister ក៏មានម្ហូបឆ្ងាញ់ៗពិសេសៗជាច្រើនមុខថែមទៀត និងមានសេវាកម្មដឹកជញ្ជូនយ៉ាងលឿនពិសេសចម្អិនឆ្អិនភ្លាមដឹកជូនភ្លាមក្ដៅៗ ញ៉ាំបានម៉ាឆ្ងាញ់។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

តោះមកស្គាល់មុខម្ហូបឆ្ងាញ់ៗប្រចាំហាង Two Sister បន្ថែមទៀតក្រៅពីលៀស ខ្ចៅ ខ្យង មឹកឆាអំបិលម្ទេសនេះ​ មានដូចជាបុកល្ហុង KHឈុតធំមាន ៩មុខ និងគ្រឿងសមុទ្រឈុតធំមាន ៨មុខ ទាំងអស់នេះសុទ្ធតែជាម្ហូបដែលភ្ញៀវញ៉ាំមិនដែររំលងហើយណា។ សាកមើលតិចមើល៎ពេញចិត្តមួយមុខណាអាចមកញ៉ាំនៅហាង ក៏បាន រឺក៏អាចកុម្ម៉ង់យកទៅញ៉ាំនៅផ្ទះក៏បាន។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

វឺតៗមកណា កុំទុកយូរនាំគេងមិនលក់នឹកឃ្លានធ្វើបាបខ្លួនឯងណាស់ ព្រោះថាមានសេវាកម្មដឹកជញ្ជូនដល់មុខផ្ទះបែបនេះ នៅចាំអីទៀតដាក់មួយឈុត ពីរឈុតអោយឆ្ងាញ់មាត់ម្ដងមើល៎៕

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ ផ្លូវសហព័ន្ធរុស្សី (ទល់មុខសាកលវិទ្យាល័ភូមិន្ទភ្នំពេញ)

វីដេអូ៖

ទំនងឡើងស្រក់ទឹកមាត់! ប៉ាតេញ៉ាំសណ្តែកដីហឹរៗ ស្រួលធ្វើណាស់

0

ត្រូវ​ការ​គ្រឿង​ផ្សំ​តែ​ប៉ុន្មាន​មុខ​អាច​ធ្វើ​ប៉ាតេ​ញ៉ាំ​សណ្តែក​ដី​បាន​យ៉ាង​ឆ្ងាញ់​ ហើយ​មិន​ចំណាយ​ពេល​យូរ​ទៀត​។​ មើល​តែ​រូប​ក៏​ទំនង​ឆ្ងាញ់​ដែរ​ត្រូវ​អត់​?​ នៅ​ចាំ​អី​ទៀត​សាក​ធ្វើ​ញ៉ាំ​មើល​ ធានា​តែ​ថា​ឆ្ងាញ់​ដល់​លិឍ​ដៃ​ហ្មង​។

គ្រឿង​ផ្សំ​៖

  • សណ្តែក​ដី ៥០ ក្រាម
  • ប៉ាតេ ៣០០ ក្រាម
  • ខ្ទឹម​បារាំង​ពណ៌​ក្រហម ៦០​ក្រាម (ពុះ​ជា​ពីរ​ហាន់​ស្តើង​ៗ)
  • ស្លឹក​ Celery (បើ​អត់​មាន​ប្រើ​ជីរវ៉ាន់ស៊ុយ​ជំនួស​ក៏​បាន)
  • ម្ទេស ២០​ ក្រាម​ (ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​)
  • ទឹក​ក្រូច​ឆ្មា​ ២​ ស្លាប​ព្រា​បាយ
  • ខ្ទឹម​ក្រម ​ ២៥ ក្រាម (ហាន់​ស្តើង​ៗ)
  • ទឹក​ត្រី ២ ស្លាប​ព្រា​បាយ
  • ស្ករ​ត្នោត​ (ដាក់​កូរ​ក្នុង​ទឹក​ឲ្យ​រលាយ​) ២​ ស្លាប​ព្រា​បាយ

វិធី​ធ្វើ​៖​

១. លីង​ ឬ​ ដុត​សណ្តែក​ដី​ឲ្យ​ឆ្អិន​ល្អ

២. ហាន់​ប៉ាតេ​ជា​ជំនិត​តូច​ល្មម​ ដាក់​ដាំ​ទឹក​ឲ្យ​ពុះ​ រួច​ស្រុះ​ប៉ាតេ​ឲ្យ​ឆ្អិន​ សឹម​លើក​ឡើង​

៣. យក​ខ្ទឹម​ក្រហម​ហាន់​ហើយ​ រោយ​ម្សៅ​ស្រូវ​សាឡី​ពី​លើ​បន្តិច​ រួច​យក​ទៅ​បំពង​ក្នុង​ប្រេង​ឲ្យ​ឡើង​ក្រហម

៤. យក​ចាន់​ធំ​ ឬ​ ឆ្នាំង​តូច​ល្មម​ដាក់​ម្ទេស​ចិញ្ច្រាំ​ ទឹក​ត្រី​ ទឹក​ក្រូច​ឆ្មា ស្ករ​ត្នោត​ ​កូរ​ចូល​គ្នា​ឲ្យ​សព្វ​ រួច​​ដាក់​ប៉ាតេ​ ស្លឹក​ Celery ឬ​ជីរវ៉ាន់ស៊ុយ​ ខ្ទឹម​បារាំង​ក្រហម​ចូល​ ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​​ ដួស​ដាក់​ចាន់​ រោយ​ខ្ទឹម​ក្រហម​បំពង​ហើយ​ពី​លើ​ជា​ការ​ស្រេច​។

ចប់កូវីដ១៩ ភ្លាមកន្លែងជាយក្រុងទាំង ៧កន្លែងមានបរិយាកាសបែបធម្មជាតិដែលអ្នកគួរទៅលំហែរអារម្មណ៍

ដេកផ្ទះមួយរយៈនេះគ្រប់គ្នាច្បាស់ជាស្មុគស្មាញណាស់ហើយ ជាពិសេសអ្នកដែលធ្លាប់តែបានដើរលេងពេលចុងសប្ដាហ៍ដល់ពេលកូវីដចូលមកវាយប្រហារបែបនេះត្រូវនៅតែផ្ទះស្ត្រេសមិនស្ទើរទេ។ ទ្រាំគេងផ្ទះបន្តិចមិនថ្វីនោះទេ ព្រោះថាដើម្បីសុវត្ថិភាពទាំងខ្លួនយើង និងក្រុមគ្រួសារយើង ចាំពេលចប់កូវីដចាំយើងដើរសរុបម្ដងលាងភាពស្មុគស្មាញចេញ ដោយអាចទៅកន្លែងជាយក្រុងភ្នំពេញយើងទាំង…ខាងក្រោមនេះធានាថាដឹងតែស្រស់ស្រាយពេញចិត្តស្ដូកហ្មង។

អាហារដ្ឋាន ចំការក្រូច ស្វាយរលំ

អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ

អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
លេខទូរស័ព្ទ៖ 060 267 267/098 267 267
ទីតាំង៖ ក្រុង តាខ្មៅ រឺ ចុចទីនេះ

ភោជនីយដ្ឋាន បឹងឈូកថ្មី

រូបភាព (ភោជនីយដ្ឋានបឹងឈូក)
រូបភាព (ភោជនីយដ្ឋានបឹងឈូក)
រូបភាព (ភោជនីយដ្ឋានបឹងឈូក)

ភោជនីយដ្ឋាន បឹងឈូកថ្មី
ទីតាំង៖ នៅជិតស្ពានទន្លេបាសាក់ ព្រែកសំរោងខាងតាខ្មៅ ត្រេីយខាងកេីតប្រហែល៥០០ម៉ែត្រ នៅខាងឆ្វេងដៃ
លេខទំនាក់ទំនង៖ 071 20 98 686 / 098 880 868

រមណីយដ្ឋា​ន​ សួនមនោរម្យ

រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ

រមណីយដ្ឋា​ន​ សួនមនោរម្យ
លេខទំនាក់ទំនង ៖ 017 638 638 / 093 637 637
ស្ថិតនៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រឺអាច ចុចទីនេះ

ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង

ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង

ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
លេខទំនាក់ទំនង៖ 012/010 82 33 66
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវស្រាបៀរTiger នៅទល់មុខស្ថានីយ៍ទូរទស្សន៍ហង្សមាស

ភោជនីយដ្ឋានភូមិគ្រឹះទន្លេ

ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
ភោជនីយដ្ឋានភូមិគ្រឹះទន្លេ

ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
លេខទំនាក់ទំនង៖ 015​ 82​ 83​ 14​ / 099 55 66 27/ 012/093 55 8577
ទីតាំង៖ ចូលតាមមុខវត្តនិរោធន៍​ ទៅត្រង់រហូតដល់មាត់ទន្លេ​ បត់ស្តាំ​ ប្រហែល៥០ម៉ែត្រ ស្ថិតនៅខាងឆ្វេងដៃ រឺអាច ចុចទីនេះ

ភោជនីយដ្ឋាន ចូលចិត្ត

ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត

ភោជនីយដ្ឋាន ចូលចិត្ត
លេខទំនាក់ទំនង៖ 010 221 678 / 077 887 739
ទីតាំង៖ បត់ពីផ្លូវជាតិលេខ១​ ប្រហែល​ ១គីឡូ​ ចូលមកលើផ្លូវថៃហ្គឺ​ ជិតទូរទស្សន៍ហង្សមាស រឺអាច ចុចទីនេះ

សួនលំហែកាយ កាំង ម៉េង

សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង

សួនលំហែកាយ កាំង ម៉េង
លេទូរសព្ទ៖ 092 272769 / 095 322322
ទីតាំង៖ ផ្លូវជាតិលេខ២ នៅបុរី កាំង ម៉េង

ថាអត់ទំនងម៉ាម៉ាត់ទៅ? សម្លម្ជូរខ្ទិះម្នាស់ឆ្អឹងជំនីរជ្រូក ប្រើរូបមន្តពិសេស

សម្លម្ជូរខ្ទិះម្នាស់ឆ្អឹងជំនីរជ្រូក​ ប្រើរូបមន្តពិសេស សក្កិសមសម្រាប់ស្រ្តីមេផ្ទះ សម្រាប់បងនារីៗមិនធ្លាប់បានចម្អិនពីមុនមក ហើយចង់ដឹងអំពីរូបមន្ត ដើម្បីចម្អិនទទួលបានរសជាតិឆ្ងាញ់ពិសា អាចមើលសាកបាន។

☑️គ្រឿងផ្សំ

– ឆ្អឹងជំនីរជ្រូក កន្លះគីឡូ
– ម្នាស់ មួយចំហៀង
– ម្សិត
– ជីនាងវង
– ម្ទេស
– គល់ស្លឹកគ្រៃ (៣ដើម)
– រំដេង
– ស្លឹកក្រូចសើច (៥សន្លឹក)
– ខ្ទឹមស (៥កំពឹស)
– ខ្ទឹមក្រហម (៥កំពឹស)
– រមៀត (១ស្លាបព្រាកាហ្វេ)
– ម្ទេសឆ្អើ (៣០ក្រាម)
– ប្រហុក (២ស្លាបព្រាបាយ)
– ទឹកអំពិលទុំ (២ស្លាបព្រាបាយ)
– ទឹកត្រី (១ស្លាបព្រាបាយ)
– ស្ករត្នោត (១ស្លាបព្រាបាយ)
– ខ្ទិះដូង (មួយកូនចាន)
– ទឹក កន្លះលីត្រ
ប្រភពពី ៖ [Kitchen Story]

ដំណឹងល្អម៉ូយៗ លតឆា និងនំគូឆាយរសជាតិដើមឆ្នាំ ១៩៩៣ ពេលនេះហាងបើកវិញហើយណា

និយាយដល់ លតឆា និងនំគូឆាយរសជាតិ ដើម តាំងពីឆ្នាំ ១៩៩៣ នរណាមិនល្បីថាឆ្ងាញ់ព្រោះថាម្សៅនំ និងលត គឺធ្វើឡើងពីអង្ករខ្សាយសុទ្ធ លក្ខណះគ្រួសារ មិនមានបន្ថែមសារជាតិគីមី មិនផ្ទុកសារធាតុរក្សាទុក បានយូរ ឬស្វិត នោះទេ ព្រោះផ្ដោតសំខាន់លើសុខភាពអ្នកញ៉ាំជាចម្បង។

ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ

អ្វីដែលពិសេសពីលើម្សៅនំថែមទៀតនោះ គឺទឹកត្រីដ៏មានរសជាតិ ដោយម្ចាស់ហាងបានបង្កើតរូបមន្តទឹកត្រីពិសេស ប្រើប្រាស់ស្ករត្នោត និងគ្រឿងទេសក្នុងស្រុក មិនប្រើ មេទឹកខ្មេះ ជំនួសមកវិញដោយ ទឹកខ្មេះ ស្តរត្នោត ដែលធ្វើខ្លួនឯង ជាហេតុដែលធ្វើអោយទឹកជ្រលក់មានលក្ខណៈខាប់ឆ្ងាញ់ខុសពីគេ។ នៅទីនោះក៏មានលតឆាបន្លែ លតឆាលាយ ពងមាន់ សាច់គោ ប៉ាត់តេ នំគូឆាយ តាមការកម្មង់របស់លោកអ្នកផងដែរ។

ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ

ម៉ោះៗ បើនឹកឃ្លានហើយមិនចាំបាច់ចាំដល់ល្ងាចទេ ព្រោះអីនៅទីនេះមានលក់តាំងពីម៉ោង ១១ថ្ងៃ ដល់ ម៉ោង ៩​ យប់ ចឹងចាំអង្កាលទៀតឆាប់បបួលគ្នាមកវឺតៗមកណា របស់ឆ្ងាញ់បែបនេះមិនឆាប់មកញ៉ាំម៉េចបានទៅណ៎។ បើថាមិនទាន់ហ៊ានចេញមកញ៉ាំផ្ទាល់ទេ អ្នកគ្រប់គ្នាក៏អាចធ្វើការកុម្ម៉ង់តាមរយៈ foodpanda រឺ NHAM24 ដើម្បីយកទៅញ៉ាំនៅផ្ទះក៏បានដែរណា៕

ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ
ផ្ទះលតឆា នំគូឆាយ

ហាង ផ្ទះលតឆា នំគូឆាយ
លេខទូរសព្ទ៖ 096 83 49 472 | 012 542 562
ទីតាំង៖ ​ផ្លូវ១១២ ផ្ទះលេខ ១១C សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ជិតសាលាបញ្ញាសាស្រ្តដេអិន

វីដេអូ៖​

វិធីធ្វើតៅហូដោយខ្លួនឯងនៅផ្ទះ ព្រោះទិញគេខ្លាចប៉ះតៅហូមិនល្អ

0

តៅហូ​ទិញ​នៅ​ផ្សារ​អាច​នឹង​ប៉ះ​របស់​មិន​ល្អ​ ត្រូវ​ចាំ​ថា​បើ​តៅហូ​មាន​សភាព​បី​យ៉ាង​នេះ​កុំ​ទិញ​ព្រោះ​វា​អត់​មាន​គុណ​ភាព​ទេ​។​ តៅ​ហូ​ដែល​មាន​ក្លិន​ជូរ​ មាន​ន័យ​ថា​វា​សល់​យូរ​ហើយ​ តៅហូ​ដែល​ស​ពេក​ មាន​ន័យ​ថា​មាន​ជាតិ​គីមី​ច្រើន​ តៅហូ​រឹង​និង​ស្អិត​។​ បើ​ពិបាក​អាច​ធ្វើ​ខ្លួន​ឯង​នៅ​ផ្ទះ​ក៏​បាន​ មិន​ពិបាក​ធ្វើ​ទេ​។

គ្រឿង​ផ្សំ​៖​

  • សណ្តែក​សៀង​ ២៥០ ក្រាម
  • ទឹក ១,២ លីត្រ
  • ទឹក​ខ្មេះ​ ២០ មីលីលីត្រ
  • ទឹក​ក្រូច​ឆ្មា​ ២០ មីលីលីត្រ
  • អំបិល​ ២០ ក្រាម
  • ទឹក​ត្រជាក់​ ១០០ មីលីលីត្រ

វិធី​ធ្វើ​៖

១. លាង​សណ្តែក​ឲ្យ​ស្អាត​ដាក់​ត្រាំ​ចោល​ ១​យប់​ បន្ទាប់​មក​លាង​វា​ម្តង​ទៀត​ជា​មួយ​ទឹក​ត្រជាក់​។​ បន្ទាប់​មក​ដាក់​សណ្តែក​ចូល​ក្នុង​ម៉ាស៊ីន​កិន​ជា​មួយ​ទឹក​។

២. បន្ទាប់​មក​យក​វា​ដាក់​ក្នុង​ក្រណាត់​ដើម្បី​ច្របាច់​ទឹក​ចេញ​

៣. យក​​សណ្តែក​ដាក់​ដាំ​ក្នុង​ឆ្នាំង​ប្រហែល​ ២០ ទៅ ២៥ នាទី​ (ប្រើ​ភ្លើង​ល្មម​) បន្ទាប់​មក​ដាក់​ទឹក​ខ្មេះ​ ទឹក​ក្រូច​ឆ្មា​ អំបិល​ចូល​ កូរ​ឲ្យ​សព្វ​ល្អ​ ដាក់​ដាំ​ចោល​ប្រហែល​ ៥ ទៅ ៧ នាទី​ ដើម្បី​ឲ្យ​ចេញ​ជា​តៅ​ហូ​ រួច​បិទ​ភ្លើង​ដាក់​ចុះ​ ទុក​ឲ្យ​ត្រជាក់​

៤​. យក​កំណាត់​ដាក់​ពី​លើ​កញ្ច្រែង​ រួច​ចាក់​តៅ​ហូ​ចូល​ ហើយ​ខ្ចប់​ឲ្យ​ជិត​ បន្ទាប់​មក​យក​វត្ថុ​ធ្ងន់​ដាក់​សង្កត់​ពី​លើ​ចំនួន​ ១៥ នាទី​ជា​ការ​ស្រេច​។