ប្រាប់ត្រង់មក! អ្នក​ទៅ​លេង​កំពង់​សោមរាល់ដង ធ្លាប់ទិញរបស់ញ៊ាំ ២មុខនេះ ផ្ញើរអ្នកផ្ទះអត់?

0

ឆ្ងល់​ហើយ​មែន​អត់​! ក្រៅ​ពី​គ្រឿង​សមុទ្រ​នៅ​កំពង់​សោម​មាន​អី​គួរ​ឲ្យ​ចង់​ទិញ​ញ៉ាំ​ទៀត​? មិន​ត្រឹម​តែ​ទិញ​ញ៉ាំ​ទេ​ ​ខ្ចប់​មក​ផ្ញើរ​អ្នក​ផ្ទះ​ក៏​បាន​ដែរ​ មិន​ចាំ​បាច់​ក្លា​សេ​ ហៀរ​ទឹក​ស្អុយ​ឡាន​ទៀត​ផង​ ទុក​ក៏​បាន​យូរ​ថ្ងៃ​ដែរ​។​នៅ​តាម​ផ្លូវ​ជាតិ​លេខ​ ៤ ពេល​ជិត​ទៅ​ដល់​ក្រុង​កំពង់​សោម​នឹង​មាន​តូប​ដាក់​លក់​របស់​ ២ មុខ​នេះ​ហូរ​ហែ​ច្រើន​កន្លែង​ ពិសេស​នៅ​ទី​ប្រជុំ​ជន​។ របស់​ ២ មុខ​នេះ​ក៏​ធ្វើ​មក​ពី​សត្វ​សមុទ្រ​ដែរ​ តែ​គេ​កែ​ច្នៃ​មក​ធ្វើ​ជា​របស់​ក្រៀម​ មាន​រសជាតិ​ប្លែក ហើយ​ទុក​បាន​យូរ​៖

បាក់​យុង​មឹក

ជា​មឹក​ដែល​គេ​យក​មក​ធ្វើ​ជា​សាច់​ផាត់​​ អ្នក​ខ្លះ​ហៅ​ថា​ មឹក​ផាត់ អ្នក​ខ្លះ​ទៀត​ហៅ​ថា​ បាក់​យុង​មឹក​។ មាន​រស​ជាតិ​ផ្អែម​តិច​ៗ​ ញ៉ាំ​លេង​ក៏បាន​ តែ​បើ​ញ៉ាំ​ជាមួយ​បបរ​ស​ ឆ្ងាញ់​សន្លប់​។

យ៉ាវ​ហេ​បង្គា

ឈ្មោះ​វា​រៀង​ចម្លែក​បន្តិច​ តែ​រសជាតិ​ឆ្ងាញ់​កប់​សារី​។ គ្រឿង​ផ្អាប់​ ១ មុខ​នេះ​គឺ​គេ​យក​បង្គា​ស្រស់​​ទៅ​ចាវ​ជា​មួយ​អង្ក​ដំណើប​ ពេល​ញ៉ាំ​ដាក់​ម្ទេស​ឲ្យ​ច្រើន​ បេះ​ជី​នាង​វង​ដាក់​បន្តិច​ បាយ​កក​តែ​១​ចាន​មក​ ដឹង​តែ​ឆ្ងាញ់​លិឍ​ដៃ​ហ្មង​។

អាហារទាំងនេះសុទ្ធតែល្អចំពោះសុខភាព តែមនុស្សភាគច្រើនញ៉ាំមិនត្រូវ ប្រែទៅជាអត់ប្រយោជន៍វិញ

យើង​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ទម្លាប់​​ ជាង​ដំណើរ​ការ​របស់​វិទ្យាសាស្ត្រ​ ហើយ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អាហារ​ជា​ច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​ ស្រាប់​តែ​ក្លាយ​ទៅ​ជា​ឥត​ប្រយោជន៍​វិញ​ ដោយ​សារ​តែ​យើង​ញ៉ាំ​វា​មិន​ត្រូវ​តាម​របៀប​របស់​វា​។​ អាហារ​ទាំង​នេះ​មាន​ដូច​ជា​៖​

បាយ

​បាយ​ជា​អាហារ​មិន​អាច​ខ្វះ​បាន​ចំពោះ​មនុស្ស​ទូទៅ​។​ បាយ​មាន​ជាតិ​កាឡូរី​ខ្ពស់​ ដូច​នេះ​ញ៉ាំ​បាយ​ពេល​ថ្ងៃ​គឺ​ត្រឹម​ត្រូវ​ និង​ល្អ​ជាង​ពេល​ល្ងាច​ ព្រោះ​រាង​កាយ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​រំលាយ​អាហារ​ និង​ដុត​បំផ្លាញ​កាឡូរី​។​

​​ផ្លែ​ត្រប់

មនុស្ស​ច្រើន​ណាស់​ចូល​ចិត្ត​ញ៉ាំ​ត្រាំ​ឆា​ ឬ​ចៀន​ តែ​ត្រប់​ដុត​ល្អ​ខ្លាំង​បំផុត​ចំពោះ​សុខភាព​។​ ដោយ​សារ​ជាតិ​បូតាស្យូម​ក្នុង​ត្រប់​នឹង​កើន​ឡើង​ពេល​ដុត​ ហើយ​ជាតិ​នីត្រាត​នឹង​ថយ​ចុះ​។

ល្ពៅ

យើង​នឹង​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​សុខភាព​ បើ​សិន​ជា​យើង​ចិត​សម្បក​ល្ពៅ​ចេញ​មុន​ពេល​ចម្អិន​។​ សម្បក​វា​មាន​ជាតិ​រ៉េ​ កាក​សរសៃ​ និង​វីតាមីន​ C ច្រើន​។

ខ្ទឹម​ស​

​ខ្ទឹម​ស​ចិញ្ច្រាំ​ហើយ​កុំ​ទាន់​ដាក់​ចូល​ចម្អិន​ភ្លាម​ ព្រោះ​អង់​ស៊ីម​ allicin ដែល​ប្រឆាំង​នឹង​ជំងឺ​មហារីក​នៅ​ក្នុង​ខ្ទឹម​ស​ត្រូវ​ការ​ប៉ះ​ខ្យល់​ទើប​មាន​ប្រសិទ្ធភាព។​ យើង​គួរ​តែ​ទុក​វា​ចោល​ប្រហែល​ ១០​នាទី​សិន​។

សាច់​​

មិន​ខុស​ពី​បាយ​ទេ​ បើ​សិន​យើង​ញ៉ាំ​សាច់​ច្រើន​ពេល​ល្ងាច​ វា​នឹង​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​ ធ្វើ​ឲ្យ​យើង​មិន​អាច​គេង​បាន​។​ វា​ល្អ​បើ​សិន​យើង​ញ៉ាំ​ជា​អាហារ​ថ្ងៃ​ត្រង់​ ឬ​ ៣ ទៅ ៤ ម៉ោង​មុន​ចូល​គេង​។​

តែ

​ផឹក​តែ​មាន​ផល​វិជ្ជមាន​ច្រើន​ទៅ​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ តែ​បើ​យើង​ដាក់​ទឹក​ដោះ​គោ​លាយ​ចូល​គ្នា​ ដូច​ជា​តែ​ទឹក​ដោះ​គោ​ជា​ដើម​ យើង​នឹង​បាត់​បង​អត្ថប្រយោជន៍​របស់​វា​។​ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ប្រូតេអ៊ីន​ក្នុង​ទឹក​ដោះ​គោ​អាច​ធ្វើ​ឲ្យ​បាត់​បង់​អត្ថប្រយោជន៍​ក្នុង​តែ​បាន​។

បើបានធ្វើញ៉ាំ ដឹងតែឆ្ងាញ់អស់ស្ទះហ្មង រូបមន្តបុកពោត ជាមួយគ្រឿងសមុទ្រ

រឿងបុកពោតនេះ នារីៗភាគច្រើន គឺពេញចិត្តមួយទំហឹងហ្មងហើយ ជាពិសេសបុកអោយហិរៗ លក្ខណៈថាដាក់មួយម៉ាត់បែបញើសខ្ចាយទៀតកាន់តែអ៊ែម។ តោះផ្ទះអ្នកណាខ្លះមានត្បាល់ ឆាប់សារេរៀបចំ អោយហើយទៅអាងទៅផ្សារទិញគ្រឿងផ្សំ យកមកបុកញ៉ាំថ្ងៃនេះ។ Admin ចង់ប្រាប់ថាគ្រឿងបុកហិរចឹងគួរតែធ្វើញ៉ាំពេលថ្ងៃ ជៀសវាងញ៉ាំពេលព្រឹក ខ្លាចប៉ះពាល់ដល់ក្រពះ។ កុំភ្លេចបុកញ៉ាំណា​ ហើយបើបុកច្រើនកុំភ្លេចចែកអោយ Admin មួយឈុតផង ហើយនៅខាងក្រោមនេះជារបៀបធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើ។

? គ្រឿងផ្សំដែលត្រូវមាន៖

  • ពោតស្ងោរ ១ផ្លែ ចិតយកតែសាច់
  • សណ្តែកគួរ ២គួរ កាត់ ២ថ្នាំងដៃ
  • ការ៉ុត ១ចំហៀង ឈូសជាសសៃវែង
  • ​បង្គា មឹក រឺងាវ (មួយណាក៏បានតាមការចូលចិត្ត)
  • បង្គាក្រៀម បន្តិច
  • ក្រូច ២-៣ចំណិត
  • ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង កន្លះស្លាបកាហ្វេ
  • ខ្ទឹមស ២កំពឹស
  • កាពិ១ស្លាបព្រាបាយ
  • សណ្តែកដីលីង ២ស្លាបព្រាបាយ
  • ប៉េងប៉ោះ ១ផ្លែចិតជាដុំ
  • ម្ទេស ដាក់តាមចូលចិត្ត

? របៀបធ្វើ៖

  • ដំបូងយកខ្ទឹមស ម្ទេស បង្គាក្រៀម សណ្តែកគួរ ដាក់ចូលក្នុងត្បាល់រួចបុក ពេលដាក់មួយមុខបុកមួយមុខ(បុកតិចៗកុំអោយបែកខ្លាំង)
  • បន្ទាប់មកដាក់ប៉េងប៉ោះ កាពិ ទឹកត្រី ស្ករស ប៊ីចេង និងច្របាច់ក្រូចឆ្មាដាក់ បុកវាថើរៗបន្តិចទៀត
  • ដាក់ការ៉ុត ពោត និងសណ្តែកដីលីងដាក់ចូលបុកបន្តិចបន្ថែមទៀត រួចដាក់បង្គា មឹក រឺងាវ ចូកច្របល់វាចូលគ្នាឲ្យសព្វដួសដាក់ចានរួចជាការស្រេច៕

តែប៉ុណ្ណេះ! បានឆ្ងាញ់មាត់ទៀតហើយ? រូបមន្ត ខមុាំ ពិសេស រសជាតិឆ្ងាញ់ខ្លាំង

ជិតដល់ម៉ោងបាយថ្ងៃហើយ សម្រាប់ស្ត្រីមេផ្ទះ ប្រសិនមិនទាន់រកនឹកឃើញធ្វើម្ហូបអីពិសាទេ Admin ណែនាំមុខម្ហូបថ្ងៃត្រង់មួយ ដែលជាមុខម្ហូបពេញនិយមខ្លាំងសម្រាប់ញ៊ាំជុំគ្រួសារ នោះគឺខម៉ាំ សម្រាប់មុខម្ហូបនេះ ប្រសិនបើធ្វើត្រូវតាមរូបមន្តវិញ គឺឆ្ងាញ់ខ្លាំង អាចនិយាយបានថា ញ៊ាំបាយមិនដឹងអស់ពីឆ្នាំងទេ? តោះចឹងអាចមើលរូបមន្តនេះ ច្នៃតាមចំណង់ចំណូលចិត្តណា៎។

☑️គ្រឿងផ្សំ

  1. សាច់ជ្រូក​3​ជាន់ ហាន់​ស្ដើងៗ​ល្មម​
  2. សាច់ជ្រូក​ចិញ្ច្រាំ ( សាច់​សុទ្ធ )
  3. ត្រី​ពោ កាត់​ជា​ដុំៗ​ល្មម​
  4. ម៉ាំ ចិញ្ច្រាំ​អោយ​ម៉ត់​
  5. ត្រប់វែង កាត់​ជា​4
  6. ស្ករស ម្សៅ​ស៊ុប អំបិល និង ទឹកអំពិល​ទុំ​
  7. ខ្ទឹមស​ចិញ្ច្រាំ រំលីង​អោយ​ឈ្ងុយ​
  8. ស្លឹក​ជី​នាងវង​
  9. បន្លែ​រួមមាន : ព្រលិត ត្រសក់ ផ្កាស្នោ ស្ពៃក្ដោប ជីគ្រប់មុខ និង​មាន​បន្លែ​ច្រើន​មុខ​ទៀត​តាម​ចំនូលចិត្ត ។​

☑️ វិធីធ្វើ

– ដាក់​ទឹក​ចូលក្នុង​ឆ្នាំង​តិច​ល្មម ដាំ​អោយ​ពុះ រួច​ដាក់​មាំ​ុ​ចូល ( អាច់ដាក់​មាំ​ុ​ចូល​ដូច​យើង​បង់​ប្រហុក រួច​យក​កាក​ចេញ ដើម្បី​កុំអោយ​ដោយ​ឆ្អឹង ) រួច​កូរ​អោយ​រលាយ​ចូលគ្នា​អស់ ហើយ​ដាក់ សាច់ជ្រូក​3​ជាន់ ស្ករស ម្សៅ​ស៊ុប អំបិល រំងាស់​អោយ​ផុយ​សាច់​បន្តិច​
– បន្ទាប់មក​ដាក់ ត្រី សាច់ជ្រូក​ចិញ្ច្រាំ និង ត្រប់ រួច​ទុកអោយ​ពុះ ភ្លក់​មើល​អោយ​ល្មម​តាម​ការនិយម​ចូលចិត្ត ( ធ្វើអោយ​រៀង​ខាប់​បន្តិច ) រំងាស់​ឆ្អិន​ហើយ ទើប​ដាក់​ទឹកអំពិល​ទុំ​ចូល ភ្លក់​មើល​ម្ដងទៀត បើ​ត្រូវ​ម៉ាត់​ហើយ ដាក់​ខ្ទឹមស​បំពង និង ស្លឹក​ជី​នាងវង​ចូល រួច​ជាការ​ស្រេច ។​
– ​យកមក​ទទួលទាន​ជាមួយ​បន្លែ​ដែល​លោកអ្នក​បាន​ត្រៀម​ទុក​ ៕ ប្រភព: ស្ត្រីមេផ្ទះ

មិនអាចទំនេរមាត់ទេ គួរតែធ្វើនំសណ្តែកដី ល្ងរ និងគ្រាប់ស្វាយចន្ទី ទុកញ៉ាំហើយ

អ្នកណាខ្លះពេលទំនេរចូលចិត្តញ៉ាំ នំសណ្តែកដី ល្ងរ និងគ្រាប់ស្វាយចន្ទី ព្រោះថានំនេះឈ្ងុយណាស់ ជាពិសេសបើបានញ៉ាំហើយមានតែផឹកទៀតកាន់តែពិសេស។ ចុះមានអ្នកចង់រៀនធ្វើញ៉ាំដោយខ្លួនឯងទេ បើរាល់ដងធ្លាប់តែទិញគេស្រាប់ លើកនេះសាកមកធ្វើដោយខ្លួនឯងម្ដងមើល៎ រូបមន្ត និងរបៀបធ្វើ Admin ទុកអោយនៅខាងក្រោមនេះ។

រូបភាព៖ Madam Ta

? គ្រឿងផ្សំដែលត្រូវមាន៖

  • ប៊័រ
  • ស្ករក្រហម ២ខាំ រឺ ១ចានចង្កឹះ
  • សណ្តែកដី ២ខាំ
  • ល្ងរ ១ខាំ (អាចដាក់គ្រាប់ស្វាយចន្ទីជំនួសសណ្តែកដីបាន)

? របៀបធ្វើ៖

  • យកសណ្តែកដីដាក់លីង តែកុំអោយក្រហមពេករួចដួសដាក់ចាន ហើយធ្វើការលីងល្ងរម្តងបន្ទាប់មកដួសដាក់ចានផ្សេងមួយទៀត
  • ដាក់ប៊័រប្រហែល ២ស្លាបព្រាបាយក្នុងខ្ទះក្តៅ រួចដាក់ស្ករក្រហមចូលកូរទៅកូរមករហូតឡើងជើងអង្រ្កង រួចដួសមួយដំណក់ដាក់ចូលក្នុងទឹកត្រជាក់ បើទឹកស្ករនោះកកសឹមដាក់សណ្តែកដី និងល្ងរចូល រួចកូរអោយសព្វស្ករ សណ្តែកដី នឹងល្ងរ
  • រួចដួសដាក់ថាសរាបស្មើ នៅពេលនំយើងនៅក្តៅៗយើងត្រូវយកស្លាបព្រាសង្កត់វាអោយត្រប៉ែតរួចយកកាំបិតកាត់ជាកង់តូចៗ តាមការចង់បាន ដើម្បីអោយស្រួលញ៉ាំរួចជាការស្រេច៕
រូបភាព៖ Madam Ta
រូបភាព៖ Madam Ta

ប្រភព៖ Madam Ta

ប្រើតាមរូបមន្តនេះ ធានាថាលិឍដៃមិនខាន មាន់​ដុត​ទឹកដូង​ជាមួយ​ត្រយូងចេក?

សម្រាប់ល្ងាចនេះ ធីមកូនបង? ដើរផ្សារទិញគ្រឿងផ្សំ ដុតមាន់ទឹកដូងត្រយូងចេក ចែកអ្នកផ្ទះញ៊ាំលិឍដៃម្តង រូបមន្តពិសេស បើមិនឆ្ងាញ់មិនយកលុយទេ រឿងមាន់ដុត ញ៊ាំជាមួយបាយក៏បាន វ៉ៃចេញជាសាច់ក្លែមក៏បានអត់បញ្ហាទេ។

☑️គ្រឿងផ្សំ

– ម្សៅ​រ៉តឌី រឺ ម្សៅ​ប៊ីចេង ១ ស្លាបព្រាកាហ្វេ
– ស្ករស ៥ ស្លាបព្រាកាហ្វេ
– អំបិល ​១/២ ស្លាបព្រាកាហ្វេ ឬ​តិច​ជាង​នេះ
– ទឹកត្រី ១ ស្លាបព្រាបាយ
– ខ្ទឹមស ៥ មើម
-​ ស្លឹកគ្រៃ ៥គល់
– ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
– សាច់​មាន់​មួយ​ចំហៀង ឬ(អាច​យក​លើ​នេះ)
– ទឹក​ប្រេងខ្យង ១ ស្លាបព្រាបាយ
– ប្រេងឆា ១​កូន​ចាន​ចង្កឹះ
-​ ម្ទេស ១០ ផ្លែ
– ក្រូចឆ្មារ ៥ ផ្លែ
– ទឹកដូង ១ផ្លែ
– ត្រយូងចេក ១ផ្លែ

☑️វិធីធ្វើ

– លាង​សម្អាត​សាច់​មាន់ ​គ្រឿង​ក្នុង​ត្រូវ​​អង្កន់​កោះ​មាន់​ៗតែ​កុំ​ឲ្យ​ដាច់​ពី​គ្នា ទុកដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
– លាង​សម្អាត​គល់​ស្លឹកគ្រៃ ហើយ​ហាន់​ជា​កង់ៗ ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
-​ លាង​ទឹក​ត្រយូងចេក​រួច បក​សំបក​ចាស់​ៗចេញ​ខ្លះ រួច​ពុះ​វា​ជា​បួន​ចំណែក​​ទុក​ដាក់​ក្នុង​ចាន​មួយ​ផ្នែក ។
– ដូង​ខ្ចី​​កាប់​យក​តែ​ទឹក​ទុក គល់​ស្លឹកគ្រៃ និង ខ្ទឹមស​បក​សម្បក​ទុក​ក្នុង​ចាន ក្រូចឆ្មារ​ហាន់​យក​បន្ទះ​ស្តើង។

☑️វិធីចម្អិន

– ប្រឡាក់​គ្រឿង​មាន់ ដោយ​យក​ចាន​គោម​មួយ រួច​ដាក់​មាន់​ចូល ដោយ​ដាក់​ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅ​រ៉តឌី ស្ករស ប្រេងខ្យង ចូល រួច​កូរ​ឲ្យ​សព្វ ។
– គ្រប​ទុក ១៥នាទី ដើម្បី​ឲ្យ​ចូលជាតិ​​​​​​​​​​បាន​ល្អ ។
– ដាក់​ឆ្នាំង​ដោយ​រៀប​ស្លឹកគ្រៃ និង​មើម​ខ្ទឹម​នៅ និង​ត្រយូងចេក ខាងក្រោម ។
– រួច​ដាក់​មាន់​ដែល​បាន​ប្រឡាក់​ពី​លើ ហើយ​​ចាក់​ប្រេងឆា​ចូល រួច​បិទ​គម្រប​៥នាទី ដោយ​ដុត​ភ្លើង​ឲ្យ​ក្តៅ​ជាប់ ។
-​ រួច​ចាក់​ទឹក​ដូង​ចូល និង​​បន្ត​ដុត​ភ្លើង​រហូត ៣០នាទី

រូបមន្តធ្វើផាកឡូវគ្រឿងក្នុងពិសេស ឆ្ងាញ់ជាប់មាត់

0

គ្រាន់​តែ​ឃើញ​ហើយ ក៏​ដឹង​ថា​ទំនង​ដែរ ប៉ុន្តែ​ចង់​ដឹង​ថា​រសជាតិ​ឆ្ងាញ់​ដល់​កម្រិត​ណា​នោះ លុះ​ត្រា​តែ​សាក​បញ្ចេញ​ស្នាដៃ​ តាម​រយៈ​វិធី​ងាយៗ​ដូច​ខាង​ក្រោម​នេះ​សិន។

គ្រឿង​ផ្សំ​៖

  • ត្រចៀក​ អណ្តាត​ ហ៊ុន​ និង​ក្រពះ​ជ្រូក​ ១,៥ ​គីឡូ​ក្រាម​
  • ស្ករ​ (ស ឬ ត្នោត) ១​ខាំ
  • ផ្កា​ចាន់ ​៣​ផ្កា
  • ទឹក​ត្រី​ ៣​ស្លាប​ព្រា​បាយ
  • ប្រេង​ខ្យង​១​ស្លាប​ព្រា​បាយ​
  • ម្សៅ​ស៊ុប​ ១​ស្លាប​ព្រា​កា​ហ្វេ​
  • ខ្ទឹម​ស​ ១០​កំពឹស​ (ចិញ្ច្រាំ​អោយ​ម៉ដ្ឋ)
  • អំបិល ១​ស្លាប​ព្រា​បាយ​
  • ប្រេង​ឆា ២​ស្លាប​ព្រា​បាយ​
  • ទឹក​កន្លះ​លីត្រ

វិធី​ធ្វើ​៖

1. ​យក​សាច់​ច្របាច់​ជា​មួយ​អំបិល​ រួច​លាង​ទឹក​អោយ​ស្អាត​ ធ្វើ​បែប​នេះ​ បី​បួន​ដង រួច​កាត់​ជា​ដុំ​ធំ​ៗ​។
2. ដាក់​ប្រេង​ឆា​ដាំ​ក្នុង​ឆ្នាំង​ ដាក់​ស្ករ​ស​ចូល​កម្លោច​អោយ​ក្រហម​ល្អ​ (ប្រើ​ភ្លើង​តិច​ៗ) រួច​ដាក់​ខ្ទឹម​ស ​និង​ផ្កា​ចាន់​ចូល​កម្លោច​អោយ​ឈ្ងុយ​ រួច​ដាក់​សាច់​ចូល​កូរ​អោយ​សព្វ​ រួច​ដាក់​ទឹក​ត្រី​ ប្រេង​ខ្យង​ ​និង​ម្សៅ​ស៊ុប​ រំ​ងាស់​រហូត​ដល់​ស្ងួត​ទឹក​។
3. ដាក់​ទឹក​ចូល​រំងាស់​រហូត​ដល់​សាច់​ឆ្អិន​ និង​ស្ងួត​ទឹក​ (ទុក​ទឹក​បន្តិច)។
4. យក​ទឹក​ដែល​នៅ​សល់​ដាក់​ក្នុង​ចាន​មួយ​ ដាក់​ម្ទេស​បន្តិច​ ស្ករ​បន្តិច​ ទឹក​ម្ទេស​បន្តិច​ និង​ទឹក​ស៊ីអ៊ីវ​ចូល​កូរ​អោយ​សព្វ​ទុក​ធ្វើ​ទឹក​ជ្រលក់​។
5. ហាន់​សាច់​ជា​ជំនិត​ស្តើងៗ ញ៉ាំ​ជា​មួយ​ទឹក​ជ្រលក់​ ផ្ទាប់​ជា​មួយ​ត្រសក់​ជា​ការ​ស្រេច​៕

តោះរៀនធ្វើត្រប៉ែខ្មៅញ៉ាំ រំលឹករឿងកាលពីនៅក្មេងអ្នកម្តាយធ្វើអោយញ៊ាំឆ្ងាញ់ណាស់

0

ជំនាន់​ឥឡូវ​ប្រហែល​ជា​មិន​សូវ​សម្បូរ​ត្រប៉ែ​ញ៉ាំ​ដូច​ពី​មុន​ទេ​ និយាយ​ទៅ​សឹង​តែ​គ្មាន​អ្នក​លក់​តែ​ម្តង​។​ កាល់​ជំនាន់​មុន​វិញ​សម្បូរ​អ្នក​ដើរ​លក់​តាម​ផ្ទះ​ណាស់​ មួយ​ចាន​តែ​ ៥០០ រៀល​ ញ៉ាំ​ហើយ​ចង់​ស្រវឹង​។​ បើ​ចង់​ញ៉ាំ​​ អាច​រៀន​ធ្វើ​ខ្លួន​ឯង​បាន​ មិន​ពិបាក​ទេ​។​

គ្រឿង​ផ្សំ​៖​

  • អង្ករ​ដំណើប​ខ្មៅ​ ១​កំប៉ុង
  • មេ​ដំបែ​ ១-២​គ្រាប់
  • ស្ករ​ស ១​ស្លាប​ព្រា​បាយ​ ឬ​ទឹក​ស្ករ​ខាប់​ស្អិត​ ៥០​មី​លី​លីត្រ
  • ដូង​ខ្ចី​មាន​សាច់​ក្រាស់​ល្មម​កោស​យក​សាច់​ ១​កូន​ចាន​ចង្កឹះ​
  • ក្រឡ​កែវ​សម្រាប់​ដាក់​ត្រប៉ែ។

វិធី​ធ្វើ​៖​

១. ដាំ​បាយ​ដំណើប​ខ្មៅ​ដូច​យើង​ដាំ​បាយ​ធម្មតា​ ឆ្អិន​ហើយ​ទុក​ឲ្យ​ត្រជាក់​

២.​យក​មេ​ដំ​បែ​បុក​ឲ្យ​ម៉ដ្ឋ​ ចាំ​យក​មក​រោយ​លើ​បាយ​ដំណើប​ដាក់​លាយ​ជា​មួយ​ស្ករ​ស ​ឬ​ទឹក​ស្ករ​ច្របល់​តិច​ៗ​ចូល​គ្នា​ឲ្យ​សព្វ​

៣. បន្ទាប់​មក​លុញ​វា​មូល​ៗ រួច​ដាក់​វា​ចូល​ក្រឡ​កែវ​គ្រប​ឲ្យ​ជិត​រុំ​ក្រ​ណាត់​ ឬ​ថង់​បន្ថែម​ពី​ក្រៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ហប់​ខ្លាំង​ ទុក​រយ:​ពេល​ ២​ ទៅ ​៣​ថ្ងៃ​អាច​​ញ៉ាំ​​បាន​ហើយ​ ពេល​ញ៉ាំ​ចាប់​ដាក់​ដូង​កោស​ចូល​ជា​ការ​ស្រេច៕

ចង់រក្សាគំលាតសង្គម មិនចង់ដើរផ្សារកំឡុងពេលនេះ Chap Chap សម្រួលបានម៉ាស្រួល

និយាយដល់រឿងរក្សាគំលាតសង្គម អ្វីៗយើងជៀសវៀងបានច្រើនតាមការណែនាំរបស់ក្រសួងសុខាភិបាល តែអ្វីដែលធ្វើអោយយើងពិបាកនឹងជៀសរៀងនោះគឺ ការមិនដើរផ្សារ ពិសេសបងបងស្ត្រីមេផ្ទះតែម្តងចាំបាច់ណាស់ត្រូវមានម្ហូបអាហារជាប្រចាំក្នុងផ្ទះ។

ដោយហេតុដូច្នេះហើយសេវាកម្មមួយដែលមានឈ្មោះថា Chap Chap – ឆាប់ឆាប់ គឺជាសេវាកម្មដើរផ្សារជំនួសបងប្អូនអ្នកដើរផ្សារ ដែលតែងតែដើរទិញម្ហូបមកធ្វើញ៉ាំក្នុងផ្ទះជាប្រចាំ ជំនួសមកទិញមុខម្ហូបទាំងនោះតាមរយៈអនឡាញវិញ ដោយគ្រាន់តែខលកុម៉្មង់ភ្លាម ឈុតមុខម្ហូបទាំងនោះនឹងមកដល់មុខផ្ទះភ្លាមៗតែម្តង ដើម្បីជួយសម្រួលដល់ការរក្សាគំលាតសង្គមកំឡុងពេលនេះម៉ាស្រួលតែម្តង។

ដើម្បីធ្វើការកុម៉្មង់លោកអ្នកអាចខលទៅកាន់ផ្នែកលក់របស់ Chap Chap តាមលេខ​ 098 555 627 ឬក៏លោកអ្នកអាចចូលទៅកាន់ហ្វេសបុកផេករបស់ Chap Chap ដើម្បីទទួលបានព័ត៌មានឈុតមុខម្ហូបថ្មីៗ ជារៀងរាល់ថ្ងៃ វេលាម៉ោង ១០ព្រឹកជាប្រចាំតែម្តង។ ចុចទីនេះ ហ្វេសបុកផេក Chap Chap – ឆាប់ឆាប់

អាហារ ៤ មុខមិនគួរញ៉ាំពេលយប់ ព្រោះធ្វើឲ្យគេមិនលក់ និងឈឺក្រពះ

អាហារ​ទាំង​នេះ​មិន​បំផ្លាញ​សុខភាព​ខ្លាំង​ ដែល​យើង​មិន​គួរ​ញ៉ាំ​នៅ​ពេល​យប់​ទេ​។​ មិន​ថា​វា​ឆ្ងាញ់​ប៉ុណ្ណា​ក៏​ដោយ យើង​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​នោះ​ទេ​ ជា​ពិសេស​មុន​ពេល​គេង​ ព្រោះ​វា​ធ្វើ​ឲ្យ​ច្រាល​អាស៊ីត​ ឡើង​ជាតិ​ខ្លាញ់​ និង​គេង​មិន​លក់។​

១. អាហារ​បំពង​ មាន​ខ្លាញ់​ច្រើន

មិន​ថា​ជា​មាន់​បំពង​ សាច់​ជ្រូក​ ឬ​ពង​ទា​ចៀន​ក៏​ដោយ​ មិន​គួរ​ញ៉ាំ​មុន​ពេល​គេង​ទេ​ ព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ខ្លាញ់​កក​ បង្ក​ឲ្យ​យើង​ធាត់​បាន​។​ ជាតិ​ខ្លាញ់​ច្រើន​វា​ធ្វើ​ឲ្យ​រាង​កាយ​ប្រើ​ពេល​យូរ​ក្នុង​ការ​រំលាយ​។​ នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​តែ​ធ្វើ​ការ​ ដូច​នេះ​រាង​កាយ​របស់​យើង​មិន​អាច​សម្រាក​បាន​គ្រប់គ្រាន់​ទេ​។​

២. ការ៉េម

គ្នា​យើង​ភាគ​ច្រើន​ញ៉ាំ​ការ៉េម​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ​ ទាំង​មិន​ដឹង​ថា​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។​​ ពេល​យើង​ញ៉ាំ​ការ៉េម​សូកូឡា​ កាហ្វេ​ម៉ូកា​ ឬ​ការ៉េម​ដូង​មុន​ពេល​ចូល​គេង​ ក្រពះ​មិន​អាច​រំលាយ​ជាតិ​ខ្លាញ់​ទាំង​អស់​នោះ​បាន​ទេ​។​ អាស៊ីត​ក្នុង​ក្រពះ​នៅ​តែ​ហូរ​​ ហើយ​ពេល​យើង​គេង​វា​អាច​នឹង​ហូរ​ត្រលប់​មក​វិញ​ ធ្វើ​ឲ្យ​មាន​បញ្ហា​ចុង​ដង្ហើម​បាន​យ៉ាង​ងាយ​។​

៣. អាហារ​ហឹរ

បើ​យើង​នៅ​តែ​ញ៉ាំ​អាហារ​ហឹរ​ផ្សេង​ៗ​ដូច​ជា​ បុកល្ហុង​ តុមយ៉ាំ​ ដែល​ហឹរ​ខ្លាំង​។ អាហារ​ទាំង​នោះ​នឹង​បង្កើន​អាស៊ីត​ក្នុង​ក្រពះ​ និង​អាច​ធ្វើ​ឲ្យ​ក្រហាយ​ក្រពះ​ដែរ​។​

៤. អាហារ​ត្រាំ

ពួក​អាហារ​ត្រាំ​នឹង​បង្កើន​ជាតិ​ហ្គាស​ក្នុង​ក្រពះ​ ធ្វើ​ឲ្យ​ហើម​ពោះ​។​ បើ​យើង​ញ៉ាំ​អាហារ​បែប​នេះ​មុន​ចូល​គេង​ក្រពះ​នឹង​ធ្វើ​ទុក​ ហើយ​យើង​មិន​អាច​គេង​បាន​ទេ​។