ជំនាន់ឥឡូវប្រហែលជាមិនសូវសម្បូរត្រប៉ែញ៉ាំដូចពីមុនទេ និយាយទៅសឹងតែគ្មានអ្នកលក់តែម្តង។ កាល់ជំនាន់មុនវិញសម្បូរអ្នកដើរលក់តាមផ្ទះណាស់ មួយចានតែ ៥០០ រៀល ញ៉ាំហើយចង់ស្រវឹង។ បើចង់ញ៉ាំ អាចរៀនធ្វើខ្លួនឯងបាន មិនពិបាកទេ។

គ្រឿងផ្សំ៖
- អង្ករដំណើបខ្មៅ ១កំប៉ុង
- មេដំបែ ១-២គ្រាប់
- ស្ករស ១ស្លាបព្រាបាយ ឬទឹកស្ករខាប់ស្អិត ៥០មីលីលីត្រ
- ដូងខ្ចីមានសាច់ក្រាស់ល្មមកោសយកសាច់ ១កូនចានចង្កឹះ
- ក្រឡកែវសម្រាប់ដាក់ត្រប៉ែ។

វិធីធ្វើ៖
១. ដាំបាយដំណើបខ្មៅដូចយើងដាំបាយធម្មតា ឆ្អិនហើយទុកឲ្យត្រជាក់
២.យកមេដំបែបុកឲ្យម៉ដ្ឋ ចាំយកមករោយលើបាយដំណើបដាក់លាយជាមួយស្ករស ឬទឹកស្ករច្របល់តិចៗចូលគ្នាឲ្យសព្វ

៣. បន្ទាប់មកលុញវាមូលៗ រួចដាក់វាចូលក្រឡកែវគ្របឲ្យជិតរុំក្រណាត់ ឬថង់បន្ថែមពីក្រៅធ្វើយ៉ាងណាឲ្យវាហប់ខ្លាំង ទុករយ:ពេល ២ ទៅ ៣ថ្ងៃអាចញ៉ាំបានហើយ ពេលញ៉ាំចាប់ដាក់ដូងកោសចូលជាការស្រេច៕
