នឹកឃ្លានរបស់ញ៉ាំឆ្ងាញ់ៗទេ? ម៉ោះលឿនៗ ផ្ទះអ្នកបាត់ដំបង ទាំង ៣សាខា បើកដំណើរការវិញហើយ

គេងផ្ទះមួយរយៈធំនេះច្បាស់ណាស់អ្នកគ្រប់គ្នា ប្រាកដជានឹកនូវរបស់ញ៉ាំឆ្ងាញ់ៗដែលធ្លាប់ញ៉ាំណាស់ហើយ។ ម៉ោះៗ ពេលនេះ ហាង ផ្ទះអ្នកបាត់ដំបង បានបើកដំណើរការវិញហើយនៅថ្ងៃនេះទាំង ៣សាខាតែម្ដង ដែលមានម្ហូបឆ្ងាញ់ៗត្រៀមទទួលអ្នកទាំងអស់គ្នាសម្រាប់ការទៅញ៉ាំនៅហាងផ្ទាល់ រឺក៏អាចធ្វើការកុម្ម៉ង់តាមរយៈ foodpanda រឺ NHAM24 យកទៅញ៉ាំនៅផ្ទះក៏បាន។

ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង

ម៉ូយៗ ហាង ផ្ទះអ្នកបាត់ដំបង ច្បាស់ជាដឹងហើយនូវមុខម្ហូបឆ្ងាញ់ដែលល្បីប្រចាំហាង ហើយបើអ្នកដែលមិនទាន់ដឹងចាំ Admin លួចខ្សឹបប្រាប់អោយដឹង ព្រោះថាមានច្រើនដូចជា៖ សង្វាក់, គោគេចពិសេស, ស៊ុបខួរចំហ៊ុយ, ស៊ុបមាន់ខ្មៅ, បាយឆាគ្រឿងសមុទ្រ, បាយឆាម្រេះព្រៅ, បាយឆាឡុកឡាក់, មីឆា​ និងទឹកកកឈូសដូងពិសេសស្រូបទឹកស្ករត្នោតនិយាយពីថាឆ្ងាញ់នោះឆ្ងាញ់ ហើយក៏មានជាច្រើនមុខបន្ថែមពីនេះទៀតផងដែរ។

ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង

ណ្ហើយ នៅចាំអីទៀតមកញ៉ាំនៅហាងផ្ទាល់ក៏​បាន រឺក៏ធ្វើការកុម្ម៉ង់យកទៅញ៉ាំផ្ទះក៏បាន ព្រោះថាមានសេវាកម្មដឹកជញ្ជូនដល់មុខផ្ទះបែបនេះស្រួលតិចអី។ កុំភ្លេចមកបំពេញក្ដីសុខអោយក្រពះណា ខានញ៉ាំមួយរយៈហើយ ពេលបានញ៉ាំវិញបែបនេះធានាថាម៉ាឆ្ងាញ់មាត់ហ្មង៕

ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង

ហាង ផ្ទះអ្នកបាត់ដំបង
លេខទូរសព្ទ៖ 096 499 58 98, 096 834 94 72, 012 54 25 62
សាខាដេអិន៖ ជិតសាលាបញ្ញាសាស្រ្ត ផ្លូវ១១២ ផ្ទះលេខ16
សាខាទួលគោក៖ ក្រោយរបងសាលាបឋមសិក្សា ទួលគោកតែម្តង បត់តាមសាលាអន្តរជាតិប៉េកាំង ផ្លូវ៥៤៨ ផ្ទះលេខ៨
សាខាវ៉ាន់ដា៖ ក្រោយសាលាវ៉ាន់ដា បត់តាមFrance cafe ផ្លូវ១៩១ ផ្ទះលេខ 10

វីដេអូ៖

៥មុខ សម្រាប់ធ្វើម្ហូបថ្ងៃអាទិត្យ រូបមន្ត ស្រួលធ្វើងាយៗបានញ៊ាំ

អោយតែដល់ថ្ងៃអាទិត្យម្តងៗ មិនដឹងធ្វើម្ហូបអីញ៊ាំទេ រកនឹកមិនឃើញ​ ថ្ងៃនេះកុំអោយពិបាក Admin មាន៥មុខសម្រាប់ជាការចែករំលែក ក្នុងការចម្អិនម្ហូប ទទួលបានរសជាតិឆ្ងាញ់ពិសា។

១.សម្លរកកូរត្រី
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

២.ម្ជូរគ្រឿងសាច់គោ
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

៣.បុកកំពឹសអំពិលខ្ចី
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

៤.ឆាឡុកឡាក់សាច់គោ 
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

៥.ខជើងជ្រូក
?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

បង្អែម ៨មុខ មិនចាំបាច់មានជំនាញចុងភៅ រូបមន្តមានស្រាប់ ធានាថាឆ្ងាញ់!

សម្រាប់ថ្ងៃឈប់សម្រាកម្នាក់ៗ បើមិនចេញក្រៅផ្ទះដើរលេងទេគឺអផ្សុកណាស់មែនអត់? មកនេះAdmin ជួយកាត់បន្ថយកុំអោយធុញ ច្នៃពេលទំនេរមកជាចំណេះវិញម្តង មោះបង្អែម ៨មុខ មិនចាំបាច់មានជំនាញចុងភៅ រូបមន្តមានស្រាប់ ធានាថាឆ្ងាញ់!

១.បង្អែមលតខៀវ

?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

២.បង្អែមពងមាន់នំអ៊ី

?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

៣.បង្អែមបាញ់ចាណឺក

?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

៤.បង្អែមបបរពោត 

?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

៥.បង្អែមបបរត្នោត 

?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

៦.បង្អែមចេកខ្ទិះ

?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

៧.បង្អែមពងមាន់

?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

៨.បង្អែមតៅស៊ន

?សូមចុចលើរូបដើម្បីមើលរូបមន្តធ្វើ

ពិតអត់ ផឹកកាហ្វេលាយក្រូចឆ្មាជួយឲ្យស្រកគីឡូ និងបញ្ហាសុខភាពទាំងនេះបាន?

ទាំង​កាហ្វេ​ និង​ក្រូច​ឆ្មារ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព​ ដោយ​សារ​វា​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ខ្ពស់​។​ សារធាតុ​ទាំង​នេះ​ជួយ​ការ​ពារ​រាង​កាយ​យើង​ពី​ផល​ប៉ះពាល់​ដែល​បង្ក​គ្រោះ​ថ្នាក់​ពី​បរិមាណ​រ៉ាឌី​កាល់​សេរី​ហួស​កម្រិត​។​ តើ​ពិត​ទេ​ដែល​ញ៉ាំ​កាហ្វេ​លាយ​ជា​មួយ​ក្រូច​ឆ្មា​អាច​ជួយ​សម្រក​គីឡូ​ និង​ដោះ​ស្រាយ​បញ្ហា​សុខភាព​មួយ​ចំនួន​បាន​?​ ស្តាប់​អ្នក​ជំនាញ​បក​ស្រាយ​សិន​៖

១. កាត់​បន្ថយ​ជាតិ​ខ្លាញ់

មាន​ការ​លើក​ឡើង​ច្រើន​បាន​បញ្ជាក់​ថា​ទាំង​កាហ្វេ​ និង​ក្រូច​ឆ្មា​មិន​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​បាន​ទេ​។​ វិធី​តែ​មួយ​គត់​ដែល​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​បាន​គឺ​ការ​ញ៉ាំ​កាឡូរី​ឲ្យ​បាន​តិច​បំផុត​ ឬ​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​វា។​ ទោះ​ជា​យ៉ាង​ណា​ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​កាហ្វេ​អាច​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​បាន​ នេះ​ជា​មូល​ហេតុ​ដែល​គ្នា​យើង​ខ្លះ​អាច​ស្រក​គីឡូ​បាន​បន្តិច​បន្តួច​ពេល​ផឹក​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​។​

២. ជួយ​បន្ថយ​អាការៈ​ឈឺ​ក្បាល​

​​​មាន​សម្មតិ​កម្ម​មួយ​បាន​លើក​ឡើង​ថា​ជាតិ​កាហ្វេ​អ៊ីន​នៅ​ក្នុង​កាហ្វេ​ជួយ​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ក្បាល​យើង​ និង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​។​ តែ​សម្មតិកម្ម​មួយ​ទៀត​បាន​បង្ហាញ​ថា​ជាតិ​កាហ្វេ​អ៊ីន​ក៏​អាច​ធ្វើ​ឲ្យ​ឈឺ​ក្បាល​បាន​ដែរ​ពេល​រួម​ផ្សំ​ជា​មួយ​ភេសជ្ជៈ​ និង​អាហារ​ដូច​ជា​ សូកូឡា​ គ្រឿង​ស្រវឹង​ និង​ក្រូច​ឆ្មារ​។ ដូច​នេះ​ហើយ​ផឹក​កាហ្វេ​ជា​មួយ​ក្រូច​ឆ្មា​អាច​កាត់​បន្ថយ​ឈឹ​ក្បាល​ ឬ​អាច​ធ្វើ​ឲ្យ​កាន​តែ​ឈឺ។​ ហើយ​បើ​វា​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​បាន​មែន​ គឺ​មក​ពី​ជាតិ​កាហ្វេ​អ៊ីន​ក្នុង​កាហ្វេ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ មិន​មែន​ដោយ​សារ​លាយ​ជា​មួយ​ក្រូច​ឆ្មា​ទេ​។​

៣. ជួយ​សម្រួល​ដល់​ការ​រាក​រូស

​​មក​ដល់​ពេល​នេះ​នៅ​តែ​គ្មាន​ភស្តុតាង​ណា​បង្ហាញ​ថា​ក្រូច​ឆ្មា​អាច​ព្យាបាល​រាករូស​បាន​ទេ​ ហើយ​ចំពោះ​កាហ្វេ​ជួយ​រំញោច​ដល់​ពោះ​វៀន​ធំ​ ដែល​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​រាក​រូស​។

ថ្ងៃអាទិត្យហើយ តោះៗ ធ្វើអាកោរខ្ទិះញ៉ាំកុំអោយអផ្សុក

បើនិយាយពី អាកោរ គឺថាពេញនិយមណាស់នៅតាមបណ្ដាខេត្តស្រុកស្រែចម្ការ ព្រោះថាAdmin នេះហើយកាលពីក្មេងបានញ៉ាំអាកោរ ប្រៀបដូចញ៉ាំនំប្រេនៗសម័យលូវចឹង។ ម៉ោះៗ បែបនេះមកធ្វើញ៉ាំម្នាក់ឯងរំលឹកអនុស្សាវរីយ៍ចាស់ៗនា តាមរបៀបធ្វើដូចខាងក្រោម។

គ្រឿងផ្សំ៖

ម្សៅអង្ករខ្សាយ 1 ចានចង្កឹះ​
ស្ករស ½ ចានចង្កឹះ​
ទឹក 1 ចានចង្កឹះ​
មេម្សៅ ឬមេដំបែ 1 ស្លាបព្រាបាយ
ល័ក្ខ (សម្រាប់អ្នកចង់បានអាកោដែលមានពណ៌)
ល្ងម៉ដ្ឋ
សាច់ដូងចាស់កោសជាសរសៃៗ
ខ្ទិះដូង
សាច់ខ្នុរ បើចង់ដាក់ពីលើនំ តាមចំណូលចិត្ត

របៀបធ្វើ៖​

យកម្សៅអង្ករខ្សាយ ស្ករស និងមេដំបែចាក់ចូលគ្នា រួចចាក់ទឹកចូល ហើយកូរឱ្យសព្វ
ទុកម្សៅដែលលាយរួចនោះចោលប្រហែល2ម៉ោងឬរហូតវាឡើងសឹមយកវាដាក់ចូលពែងឬចាន រួចយកទៅចំហុយប្រហែល30នាទីឱ្យវាឆ្អិនល្អបានដាក់ទឹកខ្ទិះពីលើរួចចំហុយម្តងទៀតតែ7នាទីជាការស្រេច
បើចង់ឱ្យនំអាកោដែលអ្នកចម្អិននេះកាន់តែមានរសជាតិថែមទៀតនោះ អ្នកអាចរោយល្ងម៉ដ្ឋ និងសាច់ដូងកោសរួចពីលើគឺកាន់តែឆ្ងាញ់៕

ទឹកទទឹម គ្រាន់តែឃើញពណ៌គួរអោយចង់ផឹកហ្មង

តោះ បង្វែរពីរៀនធ្វើម្ហូប មករៀនធ្វើទឹកទទឹមញ៉ាំម្ដង ព្រោះថាមិនត្រឹមតែឃើញពណ៌គួរអោយចង់ញ៉ាំនោះទេ ទទឹមក៏ជាផ្លែឈើដែលល្អសម្រាប់សុខភាពផងដែរ។ ម៉ោះៗ បែបនេះរៀនធ្វើទុកញ៉ាំទាំងអស់គ្នា របៀបធ្វើមានស្រាប់ហើយនៅខាងក្រោមនេះ មើលទៅដូចជាមិនលំបាកនោះទេ។

គ្រឿងផ្សំដែលត្រូវមាន៖

  • ផ្លែទទឹម
  • ស្ករស
  • អំបិលម៉ដ្ដ
  • ទឹកស្អាត

របៀបធ្វើ៖

  • យកគ្រាប់ទទឹមមកច្របាច់ជាមួយទឹកដាំឆ្អិន ធ្វើយ៉ាងណាអោយសាច់រលេះចេញពីគ្រាប់ បានច្រើនបំផុត
  • ត្រងដោយក្រណាត់ស្បៃស្អាតយកទៅដាក់ ក្នុងឆ្នាំងដាក់លើភ្លើងប្រមាណ ៥នាទីរួចលើកចុះ
  • ដាក់ទឹកស្ករស អំបិលចូលរួចធ្វើការកូរអោយសព្វ ភ្លក្សរសជាតិឲ្យមានរសជាតិជូរអែមលាយប្រៃតិចៗរួចជាការស្រេច យកទៅក្លាស្សេក្នុងទូទឹកកកឲ្យត្រជាក់កាន់តែឆ្ងាញ់៕

ប្រភព៖ អ៊ី ពេជ្រ

តោះ ចុងសប្ដាហ៍បែបនេះសាកធ្វើ ពោះវៀនតាន់ជ្រូក បំពងញ៉ាំ

ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ពិតជាលឿនមែនទែន ហើយសម្រាប់ថ្ងៃនេះអ្នកណាសម្រាកមិនធ្វើការខ្លះ មកសាកធ្វើពោះវៀនតាន់ជ្រូកបំពងញ៉ាំ។ បើអ្នកជាប់រវល់ធ្វើការចាំថ្ងៃស្អែកចាំធ្វើញ៉ាំក៏មិនហួសពេលដែរ គ្រាន់តែក្នុងចិត្តនឹកឃ្លានបន្តិច។ និយាយលេងសើចអីឆ្ងាញ់ណាស់ណា៎ មិនធ្វើញ៉ាំច្បាស់ជាស្ដាយក្រោយមិនខាន ហើយវិធីធ្វើក៏មិនលំបាកទៀត មាននៅខាងក្រោមនេះឯង។

? គ្រឿងផ្សំដែលត្រូវមាន៖

  • ពោះវៀនតាន់ ៥ខាំ (ជ្រូក)
  • ខ្ទឹមសចិញ្រ្ចាំ ១ចានចង្កឹះ
  • ម្រេចម៉ដ្ដ ២ស្លាបព្រាកាហ្វេ
  • ម្សៅមី ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាបាយ (សម្រាប់លាងពោះវៀន)
  • ប្រេងខ្យង ១ស្លាបព្រាបាយកន្លះ
  • ទឹកត្រី ១ស្លាបព្រាបាយកន្លះ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • ប្រេងឆា (សម្រាប់បំពង)

? របៀបធ្វើ៖

  • លាងសម្អាតពោះវៀនជាមួយនឹងអំបិលអោយស្អាត ២ទៅ៣ដង រួចលាងទឹកអោយស្អាត
  • ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ដាក់ពោះវៀនស្ងោរប្រហែល ៣០ ទៅ ៤៥នាទី រួចស្រង់ទុកអោយត្រជាក់ រួចហាន់ជាដុំៗវែងល្មម តាមការចូលចិត្ត។
  • យកចានមួយលាយគ្រឿងផ្សំដូចជា ស្ករ ប្រេងខ្យង ទឹកត្រី ខ្ទឹមចិញ្រ្ចាំ ម្រេច និងពោះវៀនច្របល់ចូលគ្នាអោយសព្វល្អ ផ្អាប់ទុក ១៥នាទី
  • ដាក់ប្រេងឆាអោយក្តៅខ្លាំង រួចដាក់ម្សៅមីចូលក្នុងចានពោះវៀនច្របល់អោយសព្វម្តងទៀត ចាំដាក់ពោះវៀនបំពងអោយប្រែពណ៌ក្រហមល្អ ធ្វើការប្រែទៅម្ខាងទៀតរហូតដល់ឆ្អិន និងធ្វើការស្រង់ចេញទុកអោយស្រក់ខ្លាញ់រួចជាការស្រេច។

លោកអ្នកអាចធ្វើទឹកជ្រលក់សម្រាប់ជ្រលក់តាមចំណូចិត្តរបស់របស់លោកអ្នក សម្រាប់Admin គិតថាជ្រលក់ជាមួយទឹកម្រេច គឺត្រូវជាតិគ្នាធ្វើអោយរសជាតិកាន់តែឆ្ងាញ់ខ្លាំង៕

កុំឲ្យគេថាមិនចេះធ្វើម្ហូប មករៀនធ្វើពងមាន់ត្រាំទឹកស៊ីអ៊ីវញ៉ាំមើល អាហ្នឹងស្រួលធ្វើជាងគេ

0

ទោះ​មិន​ចេះ​ធ្វើ​អី​ញ៉ាំ​ ក៏​អាច​ធ្វើ​ពង​មាន់​ត្រាំ​ទឹក​ស៊ីអ៊ីវ​បាន​ដែរ​ណា​។​ ដឹង​មូល​ហេតុ​អី​អត់​ មក​ពី​អាហ្នឹង​ហើយ​ស្រួល​ធ្វើ​ជាង​គេ​ ឆ្ងាញ់​ ហើយ​សម្បូរ​ប្រូតេអ៊ីន​ទៀត។​ សាក​ធ្វើ​ឲ្យ​អ្នក​ផ្ទះ​ញ៉ាំ​មើល ដឹង​តែ​គេ​សរសើរ​គ្រប់​គ្នា​មិន​ខាន​។​

គ្រឿង​ផ្សំ​៖

  • ល្ង
  • ពង​មាន់ ឬពងទា​ ក៏បាន
  • ម្ទេស​ប្លោក
  • ខ្ទឹម​បារាំង
  • ខ្ទឹម​ស
  • ទឹក​ស៊ី​អ៊ីវ
  • ស្លឹក​ខ្ទឹម
  • ស្ករ​ត្នោត

វិធី​ធ្វើ​៖

១. យក​ពង​មាន់​ស្ងោរ​ឆ្អិន​ (ជ័រ​ព្នៅ)
២. ហាន់​ម្ទេស​ប្លោក​ ស្លឹក​ខ្ទឹម​ ខ្ទឹម​បារាំង​ និង​ ខ្ទឹម​ស
៣. ចាក់​ទឹក​ស៊ីអ៊ីវ​ចូល​ចាន​ បន្ទាប់​មក​ដាក់​ស្ករ​ចូល​ហើយ​កូរ​អោយ​សព្វ (ទឹក​ស៊ីអ៊ីវ​ប្រៃ​ផ្អែម​តាម​ចំណូល​ចិត្ត )​ បន្ទាប់​មក​យក​​ម្ទេស​ប្លោក​ ស្លឹក​ខ្ទឹម​ ខ្ទឹម​ស​ ខ្ទឹម​បារាំង​ ដាក់​ចូល​ក្នុង​ទឹក​ស៊ីអ៊ីវ​
៥. បក​សំបក​ពង​មាន់​ដែល​បាន​ស្ងោរ​ហើយ​ ​ដាក់​ចូល​ក្នុង​ទឹក​ស៊ីអ៊ីវ​បន្ទាប់​មក​រយ​ល្ង​​ពី​លើ​ជា​ការ​ស្រេច​៕

ស៊ែរចែកគ្នាមើល! រៀនធ្វើចាហួយអូវ៉ាន់ទីនទឹកដូងក្រអូប ញ៉ាំលេងពេលអផ្សុក

0

អ្នក​ណា​ខ្លះ​ធីម​ អូវ៉ាន់ទីន​ដូច​ Admin ដែរ​? បើ​ចូល​ចិត្ត​ត្រូវ​តែ​ចេះ​ច្នៃ​ប្រឌិត​ សាក​ធ្វើ​យក​​មក​ធ្វើ​ចាហួយ​លាយ​ជា​មួយ​ដូង​ក្រអូប​វិញ​ម្តង​មើល​ ឆ្ងាញ់​ម៉េច​វិញ​ គ្រាន់​តែ​ឃើញ​រូប​ ក៏​ទំនង​ ទ្រាំ​មិន​បាន​ដែរ​ហ្នឹង​។​ តោះ​រៀន​ធ្វើ​ទាំង​អស់​គ្នា៖

គ្រឿង​ផ្សំ​៖​

  • សាច់​ដូង​ក្រអូប (បើ​អត់​មាន​ ប្រើ​ដូង​ធម្មតា​ក៏​បាន​)
  • ទឹក​ដូង​ក្រអូប (បើ​អត់​មាន​ ប្រើ​ដូង​ធម្មតា​ក៏​បាន​)
  • ម្សៅ​ចាហួយ​ ឬ​សា​រាយ
  • អ៉ូ​វ៉ាន់​ទីន
  • ស្ករ​ស
  • ខ្ទិះ​ដូង
  • អំបិល

វិធី​ធ្វើ​៖​

១. កាប​ដូង​ចាក់​ទឹក​ទុក​ រូច​កោស​សាច់​ទុក​មួយ​ឡែក

២. ចាក់​ទឹក​ដូង​ ៦០០ មីលីត្រ​ចូល​ឆ្នាំង​ បន្ទាប់​ដាក់​ម្សៅ​ចាហួយ​ចូល​ ១ ស្លាប​ព្រា​បាយ​ កូរ​ឲ្យ​សព្វ​ ទុក​ចោល​ ១០ នាទី​ បន្ទាប់​មក​ដាក់​ដាំ​លើ​ភ្លើង​រហូត​ដល់​ពុះ​ ដាក់​អូវ៉ាន់ទីន​ចូល​ ២ កញ្ចប់​ កូរ​ឲ្យ​សព្វ​ លើក​ចុះ​ រួច​ចាក់​ចូល​ក្នុង​ថាស​ ទុក​ចោល​ ៣០​ នាទី​

៣. ចាក់​ខ្ទិះ​ដូង​ ៦០០ មីលីលីត្រ​ចូល​ឆ្នាំង​ ដាក់​ម្សៅ​ចាហួយ​ចូល​ ១ ស្លាប​ព្រា​បាយ​ កូរ​ឲ្យ​សព្វ​ទុក​ចោល​ ១០ នាទី​ ដាក់​ដាំ​លើ​ភ្លើង​ ដាក់​ស្ករ​ចូល​ ៥ ស្លាបព្រាបាយ​ ហើយ​ថែម​ ១​ស្លាប​ព្រា​កាហ្វេ​ ​អំបិល​ កន្លះ​ស្លាបព្រាកាហ្វេ​ និង​សាច់​ដូង​ខ្ចី​ ១២០ ក្រាម​ កូរ​សព្វ​ ពេល​ពោះ​ហើយ​ ត្រូវ​យក​ទៅ​ចាក់​ពី​លើ​ទឹក​អូវ៉ាន់ទីន​ ទុក​ចោល​ ៣០ នាទី​ជា​ការ​ស្រេច​។​ យើង​នឹង​ទទួល​បាន​ចាហួយ​អូវ៉ាន់ទីន​ទឹក​ដូង​ក្រអូប​យ៉ាង​ឆ្ងាញ់​ និង​ស្រស់​ស្អាត​។

តោះចង់ចេះធ្វើ សាច់ជ្រូកបំពងស្រួយខ្ញោក មករៀនធ្វើតាមAdmin

អង្គុយៗនឹកឃើញរបស់ឆ្ងាញ់ទៀតហើយ សាច់ជ្រូកបំពងដ៏ស្រួយ គ្រាន់តែស្រមៃថាបានញ៉ាំក៏មានក្ដីសុខដែរ ហើយចុះអ្នកណាខ្លះឃ្លានម្ហូបនេះដូចAdmin ដែរ។ តោះ អ្នកចូលចិត្តញ៉ាំគ្នាយើង មកធ្វើញ៉ាំទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំមិនសូវច្រើនរញ៉េរញ៉ៃនោះទេ គឺថាម៉ាល្មមមិនស្មុគស្មាញអាចធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។

? គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់ជ្រូបីជាន់
  • អំបិល
  • ខ្លាញ់
  • ទឹកសៀងខ្មៅផ្អែម
  • ទឹកម្ទេស

? របៀបធ្វើ៖

  • ដាក់ដាំទឹកអោយពុះ
  • ច្រៀកសាច់បីជាន់ជាចម្រៀកវែងប្រហែល មួយតឹក កម្រាស់ពីរធ្នាប់ ដាក់ស្ងោរអោយផុយស្បែក
  • ស្រង់យកមក ប្រឡាក់អំបិល អោយប្រៃល្មម ទុកចោល ប្រហែលកន្លះម៉ោង
  • ដាក់ខ្លាញ់ក្នុងខ្ទះឲ្យក្តៅសមល្មម
  • ដាក់សាច់ជ្រូកដែលស្ងោររួចហើយ ទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅនោះ រួចបំពងអោយក្រឡោតស្បែក ឡើងក្រហម(ដាក់សាច់ភ្លាម គ្របខ្ទះភ្លាម ការពារក្រែងខ្លាញ់ផ្ទុះ ខ្ទាតត្រូវខ្លួន ត្រូវភ្នែក នាំរលាក)
  • ពេលសាច់ជ្រូកឡើងពងក្រហមហើយ សូមស្រង់ចេញ យកមកហាន់បរិភោគ ជាមួយទឹកសៀងខ្មៅផ្អែម និង ទឹកម្ទេសឆ្ងាញ់ម៉ាអ៊ែមរួចជាការស្រេច៕