មាន់បំពង ស្លាបមាន់បំពង ស្រួយឆ្ងាញ់ធ្វើដោយខ្លួនឯងក៏បានមិនចាំបាច់ទិញគេ

សម័យកូវីដចឹងទិញរបស់គេញ៉ាំ មិចស្ទាវទាល់តែធ្វើញ៉ាំដោយខ្លួនឯងបានស្ទាវ ហើយសុវត្ថិភាពទៀតមិនបាច់បារម្ភរឿងខ្លាចគេធ្វើដោយកង្វះអនាម័យ។ បើថាចង់ធ្វើញ៉ាំដោយខ្លួនឯងដែរតែថាអត់ចេះធ្វើចាំ Admin ទុកពីរបៀបធ្វើ និងគ្រឿងផ្សំអោយនៅខាងក្រោមនេះ ចេះតិចតួចចែកគ្នាដឹងចែកគ្នាធ្វើញ៉ាំទាំងអស់គ្នា។

? គ្រឿងផ្សំដែលត្រូវមានសម្រាប់សាច់៖

  • ស្លាបមាន់ (យកត្រឹមគល់ស្លាប) និងសាច់មាន់ ៦០០ក្រាម
  • ម្សៅ (សំរាប់បំពង) ៣ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ម្សៅឆា
  • ទឹកខ្ញី
  • តៅហ៊ូប្រៃ(កិនម៉ដ្ឋ លាយទឹកបន្ដិច) ២ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ

? គ្រឿងផ្សំទឹកជ្រលក់

  • ខ្ទឹមក្រហមក្រៀម១ ស្លាបព្រាបាយ
  • ស្ករ
  • ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
  • ទឹកតៅហ៊ូប្រៃ ២ស្លាបព្រាបាយ
  • ទឹកមួយភាគបួននៃកែវ
  • ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាកាហ្វេ
  • ស៊ីអ៊ីវខាប់ កន្លះស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ

? របៀបធ្វើមាន់បំពង៖

  • យកស្លាបមាន់ ស្លាបមាន់លាងទឹកអោយស្អាតរួចដាក់សំរក់ទឹក អោយស្ងួត បន្ទាប់មកយកមកច្របល់ជាមួយគ្រឿងផ្សំប្រលាក់សាច់ រួចធ្វើការផ្អាប់ទុករយៈពេល ១ម៉ោង
  • យកសាច់មកប៉ាតម្សៅបំពងជុំវិញរួចធ្វើការដាក់បំពង រហូតឆ្អិនពណ៌ក្រហម ទើបស្រង់ដាក់ចាន

? របៀបធ្វើទឹកជ្រលក់

  • ដាក់ខ្លាញ់លើខ្ទះចំនួនមួយស្លាបព្រាបាយ រង់ចាំខ្លាញ់ក្ដៅហុយផ្សែង
  • ដាក់បំពង ខ្ទឹមក្រហមក្រៀម ទឹកតៅហ៊ូប្រៃ និង ខ្ទឹមសចិញ្រ្ចាំ
  • ចាក់ច្របល់ គ្រឿងផ្សំទឹកជ្រលក់រំងាស់ដល់ពុះរួចជាការស្រេច៕

នំប៉ាវ គេធ្វើចឹងសោះ ស្មានតែលំបាកខ្លាំង

សម្រាប់អ្នកចូលចិត្តញ៉ាំនំប៉ាវ មានគិតចង់បញ្ចេញស្នាដៃធ្វើញ៉ាំដោយខ្លួនឯងរឺអត់? Admin គិតថាបើរបស់យើងចូលចិត្តញ៉ាំ យើងគួរតែចេះធ្វើព្រោះបើមិនមានគេលក់ ក៏យើងអាចធ្វើញ៉ាំដោយខ្លួនឯងបានមិនបា​ច់ខ្វល់។ របៀបធ្វើមាននៅខាងក្រោមនេះ ហើយបើអ្នកណាធ្វើច្រើនពេលឆ្អិនហើយកុំភ្លេចចែកAdmin ខ្លះផងណា។

? គ្រឿងផ្សំម្សៅនំប៉ាវ៖

  • ម្សៅមី ៥០០ក្រាម
  • ស្ករស ១០០ ក្រាម
  • ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ
  • ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាបាយ
  • ទឹកដោះគោ ៤០០មីលីលីត្រ
  • ប្រេងឆា ១ ស្លាបព្រាបាយ
  • ទឹក ១៥០មីលីលីត្រ

? គ្រឿងផ្សំស្នូលនំប៉ាវ៖

  • ប៉ិគក់ ២ផ្លែ
  • ការ៉ុត ៣០០ក្រាម
  • ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម
  • ផ្សិតកំប៉ុង ១កំប៉ុង
  • សាច់ជ្រូកចិញ្ច្រាំ ៤០០ក្រាម
  • អំបិល
  • ស្ករស
  • ប្រេងឆា
  • ទឹកសុីអុីវ
  • ពងទា

? របៀបធ្វើ៖

  • យកម្សៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅដូចជា ម្សៅនំដុត ម្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និងទឹក រួចច្របាច់អោយសប់ ហើយយកក្រណាត់សើមគ្របទុករយៈពេល ១ម៉ោងដើម្បើអោយម្សៅ និងមេម្សៅវាឡើងល្អ
  • ដាក់ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០នាទី រហូតដល់ផ្សិតរីក
  • ហាន់ ឬឈូសការ៉ុត ប៉ិគក់អោយជាសរសៃៗ ហើយហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ដ្ត
  • ចិញ្ច្រាំសាច់ជ្រូកអោយម៉ដ្ត រួចយកមកលាយជាមួយបន្លែ និងដាក់គ្រឿងអោយល្មមតាមរសជាតិតាមការចូលចិត្ត
  • ស្ងោរពងទា ៦គ្រាប់ ដើម្បើដាក់លាយជាមួយស្នូល នំប៉ាវ
  • យកម្សៅនំប៉ាវ មកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ
  • ធ្វើការលុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃរហើយកិនអោយវាសំប៉ែតរួចយកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល ដាកពងទា១ចំណិត រួចរុំម្សៅបិតវាអោយជិតហើយដាក់ក្រដាស់ទ្រនាប់ និងយកទៅដាក់ចំហុយក្នុងឡាំងសុឹងរហូតដល់ឆ្អិនរួចជាការស្រេច៕

វិធីរៀនធ្វើស្រាក្រឡុកផ្លែឈើ ញ៉ាំបានភ្លាមៗ

0

អ្នក​មិន​ចេះ​ញ៉ាំ​ស្រា​​បៀរ​ ក៏​អាច​សាក​ធ្វើ​ស្រា​ក្រឡុក​នេះ​ញ៉ាំ​បាន​ដែរ​ ព្រោះ​មាន​រសជាតិ​ជូរ​អែម​របស់​ផ្លែ​ឈើ​ដែល​យើង​ដាក់​ចូល​គ្នា​ មិន​ល្វីង​ខ្លាំង​ដូច​បៀរ​ទេ​។​ មាន​កម្មវិធី​តិច​តួច​នៅ​ផ្ទះ​អី​សាក​ធ្វើ​ញ៉ាំ​ជុំ​គ្នា​មើល​ អស់​លុយ​តិច​ទេ​ ហើយ​បាន​ច្រើន​ទៀត​។​

របស់​ត្រូវ​ការ៖

  • ផ្លែ​ឈើ​ ដាក់​តាម​ចំណូល​ចិត្ត​ មាន​ដូច​ជា​ ឪឡឹក​ ក្រូច​លឿង​ ប៉ោម​ ទំពាំងបាយ​ជូរ​ ក្រូច​ឆ្មារ ជា​ដើម​ ឬ​អាច​បន្ថែម​ផ្លែ​ឈើ​ណា​ដែល​យើង​ចូល​ចិត្ត​ទៀត​ក៏​បាន​
  • ទឹក​ក្រូច​ស្ព្រៃ​ដប​ធំ​ ១ ដប
  • ស្រា​ ជីន​រ៉ូ​ ២ ដប
  • Spy ២ ដប
  • ទឹកកក ដាក់តាមបរិមាណទឹក និងផ្លែឈើ
  • ធុង​ធំ​ល្មម​មួយ

វិធី​ធ្វើ​៖

១. លាង​ធុង​ឲ្យ​ស្អាត​ ចាក់​ទឹក​កក​ចូល​

២. ផ្លែ​ឈើ​លាង​ឲ្យ​ស្អាត​ ចិត​ជា​ជំនិត​ស្តើង​ៗ​ល្មម​ ចំពោះ​ទំពាំង​បាយ​ជូរ​បើ​ធំ​ពុះ​​ជា​ពីរ​ បើ​តូច​មិន​បាច់​ពុះ​ទេ​ បន្ទាប់​មក​យក​ទៅ​ដាក់​ពី​លើ​ទឹក​កក​ដែល​ចាក់​ចូល​ក្នុង​ធុង​ហើយ

៣. ចុង​ក្រោយ​ត្រូវ​ចាក់​ Spy ស្រា​ជីនរ៉ូ​ និង​ទឹក​ក្រូច​ស្ព្រៃ​ លាយ​ចូល​គ្នា​ ហើយ​ទុក​ចោល​ ៥ ទៅ​ ១០​ នាទី​អាច​ញ៉ាំ​បាន​ហើយ​។​ កុំ​ភ្លេច​ធ្វើ​ញ៉ាំ​ ជុំ​គ្នា​ណា​។

ម្ហូប ៥ មុខសម្រាប់អ្នកខ្ជិល ស្រួលធ្វើ ចំណាយអស់តិច ហើយឆ្ងាញ់

0

រដូវ​កាល​ត្រូវ​រៀន​ពី​ផ្ទះ​ និង​ធ្វើ​ការ​ពី​ផ្ទះ​ ជា​ពិសេស​អ្នក​មិន​នៅ​ជា​មួយ​ប៉ា​ម៉ាក់​ច្បាស់​ជា​ពិបាក​រឿង​ម្ហូប​ញ៉ាំ​ ណា​មួយ​គ្មាន​ពេល​ ហើយ​បើ​ចង់​កុម្ម៉ង់​គេ​ពី​ក្រៅ​មក​ក៏​មិន​ស្រួល​ដែរ​ ហើយ​អស់​លុយ​ច្រើន​ទៀត​។​ អ៊ី​ចឹង​ថ្ងៃ​ហ្នឹង​ចាំ​ Admin ណែ​នាំ​ម្ហូប​ប៉ុន្មាន​មុខ​នេះ​ស្រួល​ធ្វើ​ មិន​ត្រូវ​ការ​គ្រឿង​ច្រើន​ ហើយ​ឆ្ងាញ់​ទៀត​។​

១. ពង​ទា​ស្ងោរ​ជូរ​ហឹរ

គ្រឿង​ផ្សំ​៖​ ពង​ទា​ ៤ គ្រាប់​ , ទឹក​ក្រូច​ឆ្មា​ , ស្ករ​ , ទឹក​ត្រី​ , ម្ទេស​ , ខ្ទឹម​ក្រហម​

វិធី​ធ្វើ​៖​ ដាក់​ពង​ទា​ស្ងោរ​ឲ្យ​ឆ្អិន​ល្មម​ (កុំ​ឆ្អិន​ពេក) រួច​ពុះ​ជា​ពីរ​ បន្ទាប់​មក​លាយ​ទឹក​ត្រី​ ស្ករ​ ទឹក​ក្រូច​ឆ្មារ​ចូល​គ្នា​ ភ្លក្ស​ឲ្យ​ល្មម​ ហាន់​ម្ទេស​ និង​ខ្ទឹម​ក្រហម​ដាក់​ចូល​ រួច​ស្រោច​ពី​លើ​ពង​ទា​ជា​ការ​ស្រេច​។​

២. មី​ឆា​សាច់​ជ្រូក​ចិញ្ច្រាំ

គ្រឿង​ផ្សំ​៖ មី​ ១​ កញ្ចប់ , សាច់​ជ្រូក​ចិញ្ច្រាំ​ , ដើម​ខាត់​ណា​ , ប្រេង​​ឆា​, ពង​មាន់​

វិធី​ធ្វើ​៖ ស្រុះ​មី​ឲ្យ​ឆ្អិន​ រួច​ចាក់​ទឹក​ចេញ​ពី​ក្នុង​ឆ្នាំង​ បន្ទាប់​មក​ចាក់​ប្រេង​ឆា​ចូល​ គោះ​ពង​មាន់​ចូល​ រួច​ដាក់​សាច់​ និង​បន្លែ​ចូល​ បន្ទាប់​មក​ប្រើ​គ្រឿង​ក្នុង​កញ្ចប់​មី​ដាក់​ចូល​ រួច​ដាក់​មី​ចូល​ឆា​ឲ្យ​សព្វ​ជា​ការ​ស្រេច​។​

៣. ស៊ុត​ចំហុយ

គ្រឿង​ផ្សំ​៖ ស៊ុត​ ២ គ្រាប់​, ទឹក​ឆ្អិន​បន្តិច​, ការ៉ុត​កាត់​ជា​ជំនិត​តូច​ៗ​ ឬ​ប្រហិត​ក្តាម, ជី​វ៉ាន់​ស៊ុយ​ , ទឹក​ស៊ី​អ៊ីវ​

វិធី​ធ្វើ​៖ គោះ​ស៊ុត​ដាក់​ចូល​ក្នុង​ចាន​ធន់​នឹង​កម្តៅ, ប្រើ​សម​ ឬ​ចង្កឹះ​កូរ​ឲ្យ​ឡើង​ពពោះ​ បន្ទាប់​មក​ដាក់​ទឹក​ចូល​បន្តិច​ រួច​ចាក់​ទឹក​ស៊ីអ៊ីវ​ចូល​កូរ​ឲ្យ​សព្វ​ ដាក់​ការ៉ុត​ ឬ​ប្រហិត​ក្តាម​ចូល​, ដាក់​ចូល​ក្នុង​ឆ្នាំង​ចំហុយ​ឲ្យ​​ប្រហែល​ ២៥​នាទី​ ជា​ការ​ស្រេច​។​

៤. សាឡាដ​ត្រី​ខ​កំប៉ុង

គ្រឿង​ផ្សំ​៖ ត្រី​ខ​ ១​ កំប៉ុង, ស្ករ​, ក្រូច​ឆ្មា​,​ ទឹក​ត្រី​, ខ្ទឹម​ក្រហម​, ស្លឹក​ជី​អង្កាម​

វិធី​ធ្វើ​៖ លាយ​ទឹក​ត្រី​ ស្ករ​ ទឹក​ក្រូច​ឆ្មា​ និង​ទឹក​ត្រី​ខ​ចូល​គ្នា​ ថែម​ម្ទេស​ ខ្ទឹម​ក្រហម​ លាយ​ចូល​គ្នា បន្ទាប់​មក​ដួស​ដាក់​លើ​ ត្រី​ខ​ និង​បន្ថែម​ស្លឹក​ជី​អង្កាម​ជា​ការ​ស្រេច​។​

៥. មី​ Mama សាច់​ជ្រូក​ចិញ្ច្រាំ

គ្រឿង​ផ្សំ​៖ មី​ Mama ១ កញ្ចប់​, ស៊ុត​ ១ គ្រាប់, សាច់​ជ្រូក​ចិញ្ច្រាំ​, ស្លឹក​ខ្ទឹម​

វិធី​ធ្វើ​៖ ដាក់​ដាំ​ទឹក​ឲ្យ​ពុះ​ រូច​ដាក់​សាច់​ជ្រូក​ចូល​ រហូត​ដល់​ឆ្អិន​ ហែក​មី​ដាក់​ចូល​ (ស្ងោរ​មី​និង​សាច់​ជ្រូក​ចូល​គ្នា​ធ្វើ​ឲ្យ​រស​ជាតិ​កាន់​តែ​ឆ្ងាញ់​) គោះ​ស៊ុត​ដាក់​ចូល​ ថែម​គ្រឿង​ក្នុង​មី​ចូល​ជា​ការ​ស្រេច​។​​​​​​​

បង្អែមបបរពោត ធ្វើញ៊ាំក្រោយបាយហើយ?ដឹងតែឆ្ងាញ់ ដោយប្រើរូបមន្តពិសេសនេះ!

ក្រោយបាយថ្ងៃរួច ម៉ោងប្រហែលជា២ ឬ៣ ហ្នឹងចាប់ផ្តើមឃ្លានទៀតហើយ ចឹងបើបានបង្អែមបបរពោត១ចាន ២ចាន មិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេ មោះចឹងរូបមន្តមានស្រាប់ ចេញទៅរកគ្រឿងផ្សំ ធ្វើទុកញ៊ាំកុំអោយក្រពើរះ ក្រពះរើ?

☑️ គ្រឿងផ្សំ

– ពោតខ្ចី 5 ផ្លែ ឈូសយកសាច់
– ស្ករស កន្លះគីឡូ
– ខ្ទិះដូងដើម ១ ចានចង្កឹះ ខ្ទិះដូងចុង ១ចានគោម
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ម្សៅឆា កន្លះចានចង្កឹះ

☑️ វិធីធ្វើ

– ដាក់ដាំទឹកកន្លះឆ្នាំ ដាក់សាច់ពោត ដាំអោយពុះដាក់ខ្ទិះដូងចុងចូល ។
– ពេលបង្អែមពុះហើយ ដាក់ស្ករស អំបិល កូរអោយរលាយសព្វល្អ ភ្លក់មើលរសជាតិតាមចំណូលចិត្ត។
– ម្សៅឆាដាក់ទឹកកូរអោយរលាយ ចាក់ទឹកម្សៅចូលឆ្នាំងបង្អែម ហើយកូរតិចៗរហូតឡើងខាប់ឆ្អិនល្អ លើកចុះ ។
– យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងដើម ដាក់អំបិលបន្ដិច ម្សៅឆាបន្តិច ចូលគ្នា កូរអោយរលាយដាំអោយពុះហើយកូររហូតឡើងខាប់ខ្ទិះដូងឆ្អិន លើកចុះ។
– ពេលបរិភោគ ដួសបង្អែមដាក់ចានហើយស្រូបខ្ទិះដូងពីលើ រឹតតែឆ្ងាញ់។

បើមិនឆ្ងាញ់ មិនខ្ចីយកលុយ?សម្លរកកូរត្រី របៀបផ្សំគ្រឿងពិសេស

ចប់ចូលឆ្នាំហើយ ឆា ចៀន ដុត ប្រហែលជាទ្រលាន់ហើយដែរ ចឹងមានតែងាកមករកសម្លរបែបខ្មែរវិញម្តងទើបបាន នោះគឺសម្លរកកូរត្រី ធ្វើតាមរូបមន្តនេះធានាថាឆ្ងាញ់ជាប់មាត់ចឹងហ្មង?

☑️គ្រឿងផ្សំ

– ត្រី 350ក្រាម
– អង្ករលីង 200ក្រាម
– ស្លឹកគ្រៃ 5 គល់
– រមៀត 3 មើម
– ខ្ទឹមស 3 កម្ពឹស
– ល្ហុង 400 ក្រាម
– សណ្ដែកគួរ 50 ក្រាម
– ល្ពៅ 100 ក្រាម
– ចេកខ្ចី 2 ផ្លែ
– ត្រប់ស្រួយ 30 ក្រាម
– ស្លឹកម្រំ 2 ក្ដាប់
– ប្រេងឆា 50 ក្រាម
– ស្លឹកបាស់ 2 ក្ដាប់
– ផ្ទី 2 ក្ដាប់
– ត្រប់ញង 20 ក្រាម
– ស្ករស 2 ស្លាបព្រាបាយ
– ប៊ីចេង 1 ស្លាបព្រាបាយ
– អំបិល 1/2 ស្លាបព្រាបាយ
– ទឹកត្រី 2 ស្លាបព្រាបាយ

☑️ វិធីធ្វើ

1. ធ្វើត្រីអោយស្អាតហើយកាត់ជាកង់ៗទុកមួយឡែក
2. ដាក់ខ្ទះអោយក្ដៅ ហើយដាក់អង្ករចូលដើម្បីលីងវា លីងវាអោយឡើងពណ៌ជើងអង្ក្រង បន្ទាប់មកយកទៅបុកឬកិនអោយម៉ត់។
3. យកស្លឹកគ្រៃទៅហាន់ស្ដើងៗ ហើយនិងយករមៀតចិតសំបកចេញរួចហាន់ស្ដើងៗដូចគ្នា បន្ទាប់មកយកវាទៅបុកអោយល្អិតរួចដាក់ខ្ទឹមសចូលបុកអោយម៉ត់ ដួសវាទុកសិន។
4. -ល្ហុងចិតសំបកអោយស្អាត ហើយយកទៅ សាប់ បន្ទាប់មកប្រើកាំបិតមុខពីរចិតវាស្ដើង។

– សណ្ដែកគួរកាត់ប្រវែង 2ថ្នាំងដៃ
– ល្ពៅចិតសំបកហើយកាត់ដុំៗប៉ុនមេដៃ
– ត្រប់ស្រួយត្រូវចិតជា4ចំនិតក្នុង1ផ្លែ
– ចេកខ្ចីចិតតូចៗវែងបន្តិច
បន្ទាប់មកយកបន្លែទាំងនេះទៅលងអោយស្អាត ល្ហុង,ល្ពៅ, ត្រប់ស្រួយ និងចេកដាក់កញ្ច្រែងជាមួយគ្នា ត្រប់ញង,ស្លឹកម្រំ និងស្លឹកបាស់ដាក់កញ្ច្រែងជាមួយគ្នា។

5. ដាក់ឆ្នាំងចាក់ប្រេងឆាចូលទុកអោយក្ដៅ បន្ទាប់មកដាក់គ្រឿងបុកចូលកូរអោយឈ្ងុយ រួចដាក់អង្ករលីងកូរអោយសព្វ បន្ទាប់មកទៀតដាក់ល្ហុង,ចេក,ល្ពៅចូលកូរអោយសព្វរង់ចាំមួយរំពុះ រួចដាក់ត្រីចូលកូរអោយសព្វទុកបន្ដិចរួចដួសត្រីចេញ ដើម្បីកុំអោយបែកសាច់ត្រី រួចហើយដាក់សណ្ដែកគួរចូលទុកមួយរំពុះរួចហើយចាក់ទឹកចូល រង់ចាំដល់ពុះបង់ត្រី និងត្រប់ចូលកូរថ្នមៗ បន្ទាប់មករង់ចាំអោយពុះបង់ប៊ីចេងមួយស្លាបព្រាបាយ, អំបិលកន្លះស្លាបព្រាបាយ, ស្ករសពីរស្លាបព្រាបាយ, ទឹកត្រីពីរស្លាបព្រាបាយ ទុកមួយរំពុះរួចភ្លក់មើលអោយល្មម។
6. នៅពេលដែលមើលទៅត្រី និងបន្លែដូចជាឆ្អិនហើយគឺត្រូវតែបន្ថែមបន្លែបៃតងមានដូចជា ត្រប់ញង, ផ្ទី, បាស់, ស្លឹកម្រំ…និងបន្លែបៃតងជាច្រើនទៀតក៏អាចដាក់បានដែរ។បន្ទាប់មករង់ចាំមួយរំពុះទៀតជាការស្រេច។

ចេកឆឹងស្ករ ងាយស្រួលធ្វើដល់ម្លឹង គួរតែរៀនធ្វើញ៉ាំហើយ

រាល់ថ្ងៃរៀនធ្វើទាំងម្ហូប ទាំងបង្អែម ចាំមើលតែពេលចប់សម័យកូវីដ អាចមានសមត្ថភាពបើកហាងបានហើយព្រោះថាម្នាក់ៗក្លាយជាចុងភៅជំនាញរៀនធ្វើសឹងគ្រប់មុខអស់ហើយហ្នឹង។ សម្រាប់ថ្ងៃនេះ បើអាចសាកមកធ្វើចេកឆឹង ញ៉ាំព្រោះថាម្សិលមិញថ្ងៃសីល ប្រហែលជាមានចេកសែនជំនាងផ្ទះហើយ បែបនេះគួរតែយកមកឆឹងមក ដឹងតែបានញ៉ាំម៉ាឆ្ងាញ់មាត់ហើយ។ សម្រាប់របៀបធ្វើ គឺមាននៅខាងក្រោម មើលហើយគួរណាស់តែធ្វើព្រោះថាងាយៗខ្លាំងមែនទែន។

រូបភាព៖ Ah’Da Kelly

គ្រឿងផ្សំដែលត្រូវមាន៖

  • ចេកណាំវ៉ាទុំស្រគៀល (កុំទុំពេក)
  • ស្ករក្រហម
  • កំបោរ
  • អំបិល

របៀបធ្វើ៖

  • ចេកត្រូវបកសំបក ដាក់ត្រាំក្នុងទឹកកំបោរឲ្យបានកន្លះម៉ោង ទៅ១ម៉ោង ហើយស្រង់ឡើងលាងទឹកឲ្យស្អាត ដាក់អោយស្រស់ទឹក
  • ចាក់ស្ករក្រហមចូលឆ្នាំង និងកូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឲ្យសព្វ ដាក់អំបិលមួយចឹប ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក និងស្ករឡើងស្អិតដាក់សសៃដូងកូរសប់ល្អរួចជាការស្រេច៕
រូបភាព៖ TOy Taa
រូបភាព៖ ម្ហូបប្រចាំ គ្រួសារ
រូបភាព៖ ម្ហូបប្រចាំ គ្រួសារ

ចង់ចេះធ្វើ កង្កែបបោក ឆ្ងាញ់កុំភ្លេចចូលមើលពីវិធីធ្វើ និងគ្រឿងផ្សំដែលត្រូវមានទាំងអស់គ្នាណា

ឃើញថាប៉ុន្មានថ្ងៃនេះចាប់ផ្ដើមមានភ្លៀងធ្លាក់ជាបណ្ដើរៗហើយ សម្រាប់អ្នកតាមខេត្តប្រហែលអាចរកកង្កែបបានញ៉ាំហើយមើលទៅភ្លៀងប៉ុន្មានថ្ងៃនេះ។ និយាយពីរឿងកង្កែប គឺថាយកមកឆាក្ដៅ ឆាគ្រឿង អាំងក៏ឆ្ងាញ់ តែបើចង់កាន់តែឆ្ងាញ់ទៀតនោះគឺ អាចយកមកធ្វើជាកង្កែបបោក នោះកាន់តែពិសេស។ ចំពោះរូបមន្តធ្វើ និងគ្រឿងផ្សំដែលត្រូវមាន Admin ទុកនៅខាងក្រោម បើចាប់អារម្មណ៍អាចចូលមើល សម្រាប់ធ្វើញ៉ាំបានណា។

រូបភាព៖ Chuob Romduol

? គ្រឿងផ្សំដែលត្រូវមាន៖

  • កង្កែប ៣គីឡូ
  • សាច់ជ្រូកបីជាន់ កន្លះគីឡូ
  • គ្រឿងបុក ១ចានចង្កឹះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច)
  • ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ
  • ខ្ទឹមស ១០កំពឹស ចិញ្រ្ចាំអោយល្អិត
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ស៊ុបមាន់ ២ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • ស្ករ ២ស្លាបព្រាបាយ
  • ម្សៅអំពិល ១ស្លាបព្រាបាយ (អត់ក៏បានតាមចំនូលចិត្ត)
  • ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ
  • ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃតូចៗ
  • ម្រះព្រៅ

? របៀបធ្វើ៖

  • លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ (ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែក
  • ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ដ្ធពេក) រូចដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នា
  • ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តងទៀតរួច យកទៅញោតចូលក្នុងកង្កែបអោយពេញ (កុំណែនពេក)
  • យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អិនល្អរួចជាការស្រេច៕
រូបភាព៖​ Ev Tevy
រុបភាព៖ Kanha Mtes

ប្រភព៖ ផ្ទះចាស់

បង្អែមចាប់ឆាយ ឆ្ងាញ់ហើយពណ៌ចម្រុះគួរអោយចង់ញ៉ាំថែមទៀត

បង្អែមចាប់ឆាយ គ្រាន់តែឃើញចង់ញ៉ាំតែម្ដងហើយ ព្រោះថាមានដំឡូង ត្រាវ និងល្ពៅ ពណ៌ខ្យូតៗដាក់ចូលគ្នាចេញពណ៌យ៉ាងចម្រុះទាក់ទាញខ្លាំងមែនទែន។ ចង់ដឹងទេថាបង្អែមដែលគួរអោយចង់ញ៉ាំនេះ មានគ្រឿងផ្សំ និងរបៀបធ្វើយ៉ាងដូចម្ដេចខ្លះ កុំភ្លេចចូលមើលនៅខាងក្រោមណា។

រូបភាព៖ Ah Mouy

? គ្រឿងផ្សំដែលត្រូវមាន៖

  • សណ្ដែកបាយ ១កំប៉ុងស្ទើរ
  • ខ្ទិះដូង កន្លះគីឡូ (ខ្ទិះចុង និងខ្ទិះដើម)
  • ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)
  • ដូងខ្ចី ១ផ្លែ (កោសសាច់បាន)
  • សណ្ដែកដី លីង ឬស្ងោរអោយផុយ
  • គ្រាប់សាគូមូល ១ខាំ សាគូធ្មេញរណា កន្លះខាំ
  • ត្រចៀកកណ្ដុរ
  • ស្លឹកតើយ
  • ស្ករស
  • អំបិល

? របៀបធ្វើ៖

  • ដាក់ត្រាំសណ្ដែកបាយ១ម៉ោង រួចលាងទឹកអោយស្អាត
  • ដាក់ដាំទឹកខ្ទិះចុងកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល ១ពុះ ដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូងចូល ចាប់ផ្ដើមបន្ថយភ្លើងតិចៗ
  • លីងសណ្ដែកដី អោយឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូនិង ធ្មេញរណាចូល បន្ទាប់មកដាក់ដូងកោស ១ពុះ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិល១ចឹបចូល កូរអោយរលាយស្ករស ទើបដាក់ត្រចៀកកណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងដើម កូរអោយសព្វ ភ្លក់មើលផ្អែមតាមចំណូលចិត្តរួចជាការស្រេច៕
រូបភាព៖ Ah Mouy
រូបភាព៖ Ah Mouy
រូបភាព៖ Ah Mouy

ប្រភព៖ Ah Mouy

ការ៉េមដំឡូងពណ៌ស្វាយ គ្រាន់តែឃើញក៏ជ្រួលជើងចង់ធ្វើញ៉ាំដែរ

ការ៉េមពណ៌ស្វាយធ្វើដោយដំឡូងបែបនេះ គ្រាន់ឃើញឃ្លានហ្មងជាមួយពណ៌ដ៏ឆើតឆាយ ធ្វើឡើងដោយធម្មជាតិមិនមានប្រើពណ៌គីមីបែបនេះ។ បើមើលហើយឃ្លានគួរតែរៀនធ្វើ ព្រោះមិនបើទិញគេញ៉ាំខ្លាចគេប្រើរបស់មិនល្អបែបនេះសាកធ្វើញ៉ាំដោយខ្លួនឯងជារឿងដែរល្អ ដោយសារវិធីធ្វើ និងគ្រឿងផ្សំមាននៅខាងក្រោមនេះ។

រូបភាព៖ Monika White

? គ្រឿងផ្សំដែលត្រូវមាន៖

  • ដំឡូងពណ៌ស្វាយ 230g
  • ដំឡូងផ្អែម350g
  • ទឹកដោះគោស្រស់
  • ទឹកដោះគោខាប់ផ្អែមខ្ទះដូង 110g
  • ស៊ុតក្រហម 3គ្រាប់

? របៀបធ្វើ៖

  • ចំហុយ ឬដុតដំឡូងឲ្យឆ្អិន, បកសំបកហើយយកទៅកិន 150gទឹកដោះគោស្រស់និងខ្ទិះដូង
  • 200ក្រាមនៃទឹកដោះគោស្រស់ នៅសល់ដាក់ដាំជាមួយទឹកដោះគោខាប់ រហូតទឹកដោះគោរលាយ
  • វាយស៊ុតក្រហមឲ្យសព្វ ពេលទឹកដោះគេាពុះតិចៗយកមកចាក់ចូលចានស៊ុតដៃ១ចាក់ដៃ១កូររហូតអស់
  • រួចចាក់ត្រឡប់ស៊ុតនិងទឹកដោះគេាចូលឆ្នាំងវិញបើកភ្លើងតិចៗកូរឲ្យខាប់តិច
  • លាយល្បាយ និងដំឡូងបញ្ចូលគ្នាឲ្យសព្វទុកឲ្យត្រជាក់ចាំដាក់ចូលទូរទឹកកកទុកអោយកករួចជាការស្រេច៕
រូបភាព៖ Little cherry shop