បង្អែមចាប់ឆាយ គ្រាន់តែឃើញចង់ញ៉ាំតែម្ដងហើយ ព្រោះថាមានដំឡូង ត្រាវ និងល្ពៅ ពណ៌ខ្យូតៗដាក់ចូលគ្នាចេញពណ៌យ៉ាងចម្រុះទាក់ទាញខ្លាំងមែនទែន។ ចង់ដឹងទេថាបង្អែមដែលគួរអោយចង់ញ៉ាំនេះ មានគ្រឿងផ្សំ និងរបៀបធ្វើយ៉ាងដូចម្ដេចខ្លះ កុំភ្លេចចូលមើលនៅខាងក្រោមណា។

? គ្រឿងផ្សំដែលត្រូវមាន៖
- សណ្ដែកបាយ ១កំប៉ុងស្ទើរ
- ខ្ទិះដូង កន្លះគីឡូ (ខ្ទិះចុង និងខ្ទិះដើម)
- ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)
- ដូងខ្ចី ១ផ្លែ (កោសសាច់បាន)
- សណ្ដែកដី លីង ឬស្ងោរអោយផុយ
- គ្រាប់សាគូមូល ១ខាំ សាគូធ្មេញរណា កន្លះខាំ
- ត្រចៀកកណ្ដុរ
- ស្លឹកតើយ
- ស្ករស
- អំបិល
? របៀបធ្វើ៖
- ដាក់ត្រាំសណ្ដែកបាយ១ម៉ោង រួចលាងទឹកអោយស្អាត
- ដាក់ដាំទឹកខ្ទិះចុងកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល ១ពុះ ដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូងចូល ចាប់ផ្ដើមបន្ថយភ្លើងតិចៗ
- លីងសណ្ដែកដី អោយឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូនិង ធ្មេញរណាចូល បន្ទាប់មកដាក់ដូងកោស ១ពុះ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិល១ចឹបចូល កូរអោយរលាយស្ករស ទើបដាក់ត្រចៀកកណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងដើម កូរអោយសព្វ ភ្លក់មើលផ្អែមតាមចំណូលចិត្តរួចជាការស្រេច៕



ប្រភព៖ Ah Mouy