រាល់ថ្ងៃរៀនធ្វើទាំងម្ហូប ទាំងបង្អែម ចាំមើលតែពេលចប់សម័យកូវីដ អាចមានសមត្ថភាពបើកហាងបានហើយព្រោះថាម្នាក់ៗក្លាយជាចុងភៅជំនាញរៀនធ្វើសឹងគ្រប់មុខអស់ហើយហ្នឹង។ សម្រាប់ថ្ងៃនេះ បើអាចសាកមកធ្វើចេកឆឹង ញ៉ាំព្រោះថាម្សិលមិញថ្ងៃសីល ប្រហែលជាមានចេកសែនជំនាងផ្ទះហើយ បែបនេះគួរតែយកមកឆឹងមក ដឹងតែបានញ៉ាំម៉ាឆ្ងាញ់មាត់ហើយ។ សម្រាប់របៀបធ្វើ គឺមាននៅខាងក្រោម មើលហើយគួរណាស់តែធ្វើព្រោះថាងាយៗខ្លាំងមែនទែន។

គ្រឿងផ្សំដែលត្រូវមាន៖
- ចេកណាំវ៉ាទុំស្រគៀល (កុំទុំពេក)
- ស្ករក្រហម
- កំបោរ
- អំបិល
របៀបធ្វើ៖
- ចេកត្រូវបកសំបក ដាក់ត្រាំក្នុងទឹកកំបោរឲ្យបានកន្លះម៉ោង ទៅ១ម៉ោង ហើយស្រង់ឡើងលាងទឹកឲ្យស្អាត ដាក់អោយស្រស់ទឹក
- ចាក់ស្ករក្រហមចូលឆ្នាំង និងកូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឲ្យសព្វ ដាក់អំបិលមួយចឹប ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក និងស្ករឡើងស្អិតដាក់សសៃដូងកូរសប់ល្អរួចជាការស្រេច៕


