រូបមន្តធ្វើមាន់អាំង ទាអាំង ដ៏ឈ្ងុយឆ្ងាញ់មានគ្រឿងផ្សំប៉ុន្មានមុខហ្នឹងសោះ

ថ្ងៃនេះកាន់តែងាយស្រួលជាងសព្វដងទៀតហើយ ដោយមិនត្រូវស្លរ រឺឆាទៀតនោះទេ តែថ្ងៃនេះយើងមករៀនពីរបៀបធ្វើមាន់ អាំងទាអាំងម្ដង ប្រលាក់គ្រឿងងាយតែរសជាតិឆ្ងាញ់ម៉ាអ៊ែម។ រូបមន្តគ្រឿងប្រលាក់មាន់ និងទាមាននៅខាងក្រោមនេះណា អាចសាកធ្វើញ៉ាំបាន គឺថាដឹងតែឆ្ងាញ់ហ្មងហើយ។

? គ្រឿងផ្សំដែលត្រូវមាន៖

  • មាន់ រឺទា
  • ម្សៅស៊ុប
  • ខ្ទឹមសរកិន
  • ស្ករស
  • ល្ង
  • ប្រេងខ្យង
  • ប្រេងល្ង
  • ម្ទេសម៉ត់
  • ម្ទេសស្រស់កិន

? របៀបធ្វើ៖

  • លាយប្រេងខ្យង ប្រេងល្ង ម្ទេសម៉ត់ ម្ទេសស្រស់កិន ស្ករស ម្សៅស៊ុប ល្ង ចូលឲ្យរលាយ ហើយភ្លក់តាមចំណូលចិត្ត
  • ដាក់ទា រឺមាន់ប្រលាក់ ឲ្យសព្វហើយ ទុករយះពេល1 ទៅ ២ម៉ោង រួចយកមកអាំងឲ្យឆ្អិន ជាការស្រេច៕

ប្លែកពីគេដាច់! ហាងកាហ្វេនេះតុបតែងបែបបរិយាកាសនៅសមុទ្រកាត់វាលស្រែ

0

អាច​និយាយ​ថា​ពិត​ជា​​ចម្លែក​មែន​ ពី​ការ​តុប​តែង​ហាង​កាហ្វេ​មួយ​កន្លែង​ឈ្មោះ​ថា​ The Aileen Cafe ស្ថិត​នៅ​ក្នុង​ខេត្ត​ Pathum Thani ប្រទេស​ថៃ​។​ ទេស​ភាព​បែប​ស្រុក​ស្រែ​ តែ​កែ​ច្នៃ​ជា​បរិយាកាស​បែប​សមុទ្រ​ មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​។​ មើល​រូប​ភាព​សិន​ យើង​នឹង​សរសើរ​ពី​ការ​តុប​តែង​ និង​គំនិត​ច្នៃ​ប្រឌិត​របស់​ហាង​កាហ្វេ​មួយ​នេះ​។

ការ​តុប​តែង​នេះ​គេ​ប្រើ​ពណ៌​ពីរ​ ដែល​លេច​ធ្លោ​ជាង​គេ​ គឺ​ពណ៌​ស​និង​ផ្កា​ឈូក​។​ គេ​យក​ដី​ខ្សាច់​ចាក់​ធ្វើ​ជា​ទី​ធ្លា​ខាង​ក្រៅ​ ដោយ​មាន​លំអ​​កៅអី​ដូច​នៅ​មាត់​សមុទ្រ​បះ​បិត​ តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​ ទេស​ភាព​នៅ​ខាង​មុខ​​ត្រូវ​បាន​ជំនួស​ដោយ​វាល​ស្រែ​ពណ៌​បៃ​តង​ខ្ចី និង​ដើម​ត្នោត​វិញ​ មិន​មែន​ជា​សមុទ្រ​ និង​ដើម​ដូង​ទេ​ វា​មើល​ទៅ​មាន​ការ​​ច្នៃ​ប្រឌិត​ខ្លាំង​ណាស់​។​

ចំពោះ​ Menu វិញ​មាន​ច្រើន​ណាស់​។​ យើង​អាច​កុម្ម៉ង់​ភេសជ្ជៈ​ ឬ​អាហារ​អង្គុយ​ញ៉ាំ​ មើល​ទេស​ភាព​បែប​ស្ងប់​ស្ងាត់​ពេល​ល្ងាច​យ៉ាង​ប្លែក​ភ្នែក​។​ បើ​បាន​ទៅ​អង្គុយ​ញ៉ាំ​អី​ពីរ​នាក់​​មិន​ដឹង​មាន​ក្តី​សុខ​ប៉ុណ្ណា​ទេ​។​

ងាយៗ! ធ្វើចាហួយឪឡឹកញ៉ាំនៅផ្ទះ ឆ្ងាញ់ ហើយជួយបំពេញជាតិទឹកទៀត

0

ឪឡឹក​ល្អ​ចំពោះ​សុខភាព​ ព្រោះ​វា​មាន​ជាតិ​ទឹក​ ៩០%​ ហើយ​។​ ញ៉ាំ​ច្រើន​ល្អ​ តែ​បើ​ញ៉ាំ​ស្រស់​ដដែល​ៗ​ច្បាស់​ជា​ធុញ​ហើយ​មែន​អត់​?​ សាក​យក​មក​ច្នៃ​ធ្វើ​ចាហួយ​ញ៉ាំ​ម្តង​មើល​ ធានា​ថា​ប្លែក​មាត់​ហ្មង​ ក្លា​សេ​ឲ្យ​ត្រជាក់​ៗ​ ដាក់​ឲ្យ​ពេញ​ទូរ​ទឹកកក​មើល​ ដឹង​តែ​សប្បាយ​ញ៉ាំ​ហ្មង​!

គ្រឿង​ផ្សំ​៖​

  • ឪឡឹក​ទុំ ១​ចំហៀង
  • ស្ករ​ ៤០ក្រាម​
  • ម្សៅ​ចាហួយ ឬ​បន្ទះ​ចាហួយ ២០ក្រាម
  • ទឹក​ដោះ​គោ​ជូ
  • តំណាប់​ដូង (ដាក់​ក៏​បាន​អត់​ក៏​បាន​)

វិធី​ធ្វើ​៖​

១. ចិត​សម្បក​ឪឡឹក​អោយ​ស្អាត​ រួច​យក​ទៅ​ក្រឡុក​ក្នុង​ម៉ាស៊ីន​អោយ​ម៉ដ្ឋ​។


២.យក​ទឹក​ឪឡឹក​ដាក់​ក្នុង​ឆ្នាំង​ រួច​ដាក់​ដាំ​លើ​ភ្លើង​ សឹម​ចាក់​ម្សៅ​ចាហួយ​ចូល​កូរ​អោយ​សព្វ​ រហូត​​រលាយ​ម្សៅ​និង​ទឹក​ឪឡឹក​ជា​សាច់​មួយ​។


៣. បន្ទាប់​មក​ចាក់​ទឹក​ចាហួយ​ក្នុង​កែវ​សម្រាប់​ទទួល​ទាន​ (កុំ​អោយ​ពេញ) រួច​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ (កន្លែង​កក) ២​ម៉ោង​។បន្ទាប់​មក​យក​ទឹក​ដោះ​គោ​ជូរ​ចាក់​ចូល​កែវ​ចាហួយ​អោយ​ពេញ ​ដាក់​តំណាប់​ដូង​ពី​លើ​ជា​ការ​ស្រេច​៕

ចង់ស្លរសម្លរម្ជូរគ្រឿងសាច់គោឆ្ងាញ់ មើលតិចនិកងាយៗទាំងនេះ

សម្រាប់សម្លរម្ជូរគ្រឿងសាច់គោ គឺជាម្ហូបសាមញ្ញណាស់ ហើយក៏ធ្លាប់ញ៊ាំញឹកញាប់ដែរ តែសម្រាប់រសជាតិអាចនឹងមិនដូចគ្នាទេ គឺទៅតាមស្នាដៃចុងភៅ ឬតិចនិកអ្នកចម្អិនផ្ទាល់តែម្តង ដូចនេះសម្រាប់អ្នកមិនធ្លាប់ស្លរពីមុនមកទេ អាចមើលតាមវិធីនេះបាន រសជាតិធានាថាឆ្ងាញ់។

☑️ គ្រឿងផ្សំ

– សាច់គោ ២ខាំ ហាន់ស្តើងៗ
– គ្រឿងបុក ២ ស្លាបព្រាបាយ
– ម្ទេសក្រៀមត្រាំទឹកយកមកចិញ្ច្រាំ ១ ស្លាបព្រាបាយ
– អំពិលទុំ ២ ស្លាបព្រាបាយ
– ត្រកួតកាត់កង់ៗ
– ម្ទេសខ្មាំង ២ ៣ ផ្លែ
– ស្លឹកក្រូចសើច
– ស្លឹកកន្ទ្រោក យកទៅរោលភ្លើង ហើយបេះតែស្លឹកទុក
– ប្រហុកចិញ្ច្រាំ
– ទឹកត្រី
– អំបិល
– ស្ករ
– ម្សៅស៊ុបខ្នរ

☑️ វិធីធ្វើ

១. ដាក់ឆ្នាំងលើភ្លើងដាក់ខ្លាញ់ ឬប្រេងឆាបន្តិចរួចដាក់ សាច់គោ ប្រហុកចិញ្ច្រាំ គ្រឿងបុក ម្ទេសក្រៀមចិញ្ច្រាំ ស្ករ ទឹកត្រី លាយបញ្ចូលគ្នា កូរអោយសព្វទុកប្រហែល ៥នាទី
២. ចាក់ទឹកចូលរួចរម្ងាស់រហូតសាច់គោផុយ
៣. យកអំពិលទុំដាក់ទៅក្នុងកូនចាន រួចដួសទឹកសម្លដែលកំពុងពុះមកជ្រុះ អំពិល ហើយចាក់ទឹកអំពិលទៅក្នុងឆ្នាំង (កុំដាក់ទាំងអស់អាចថែមថយនៅ ពេលក្រោយបាន)
៤. ដាក់ត្រកួន ម្ទេស អំបិល ម្សៅស៊ុបខ្នរចូល រួចទុកអោយពុះ
៥. បើសិនជាចង់អោយជូរអាចថែមទឹកអំពិល
៦. ដាក់ស្លឹកក្រូចសោច និង ស្លឹកកន្ទ្រោកដែលរោលភ្លើងហើយចូឡ
៧. ដួសដាក់ចានរួចទទួលទានជាមួយបាយ

បុកកាពិរសជាតិម៉ាអ៊ែម អាចសាកបញ្ចេញថ្វីដៃធ្វើអោយគ្រួសារបានញ៉ាំណា ព្រោះថាវិធីធ្វើមានខាងក្រោម

ដឹងតែត្រូវមាត់តែម្ដង ជាមួយនិងម្ហូបស្រុកស្រែ គឺបុកកាពិ ដែលជាម្ហូបដែលមានក្លិនមិនសូវល្អតែរសជាតិឆ្ងាញ់ម៉ាអ៊ែម បានញ៉ាំហើយច្បាស់ជាចង់ញ៉ាំទៀតជាក់ជាមិនខាន។ ម៉ោះៗ បើចង់ដឹងថារសជាតិបែបណា គួរតែបញ្ចេញស្នាដៃតាមរបៀបធ្វើខាងក្រោមបានណា ព្រោះថាបានបង្ហាញអស់ហើយពីគ្រឿងផ្សំ និងរបៀបធ្វើ។

គ្រឿងផ្សំដែលត្រូវមាន៖

  • កាពិ
  • ម្ទេសស្រស់
  • ខ្ទឹមស
  • ខ្ទឹមក្រហម
  • ស្ករ
  • ទឹកត្រី
  • បង្គាក្រៀម
  • ត្រប់លំញង

របៀបធ្វើ៖

  • ត្រូវបុកម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់កាពិ ៣ស្លាបព្រាបាយចូល ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ ស្ករ៣ស្លាបព្រាបាយ ទឹកត្រី២ស្លាបព្រាបាយ បង្គាក្រៀម ២ស្លាបព្រាបាយ និងចុងក្រោយដាក់ត្រប់ពុតលំញងរួចជាការស្រេច៕

ជើងជ្រូកបំពងស្រួយស្រឹប ជ្រលក់ទឹកត្រីបុកទៀតឆ្ងាញ់តិចអី

ភ្លេចខ្លួនថ្ងៃនេះ ថ្ងៃចូលឆ្នាំហើយតើ ហើយចុះមានម្ហូបអ្វីខ្លះហើយសម្រាប់ញ៉ាំជាមួយគ្រួសារ? បើថានៅមិនទាន់គិតចេញថាត្រូវធ្វើអ្វីទេ តោះមកធ្វើជើងជ្រូកបំពងញ៉ាំហ្មងទៅ រសជាតិឆ្ងាញ់មិនអន់ទេណា គឺថាស្រួយស្រឹបជាពិសេស ពេលជ្រលក់ជាមួយទឹកជ្រលក់ទៀតនិយាយពីថាឆ្ងាញ់អើយឆ្ងាញ់ រូបមន្តរបៀបធ្វើមាននៅខាងក្រោមណាអាចធ្វើញ៉ាំបានម៉ាអ៊ែម។

រូបភាព៖ SH onlineshop

គ្រឿងផ្សំដែលត្រូវមាន៖

  • ជើងជ្រូក(ជើងមុខ)១គ.ក្រ
  • អុបឆឺយ(ឈើឯម) ៣ចំណិត
  • ប៉ូចកាក់ ៤ផ្កា
  • ខ្ទឹមស ៨ទៅ ១០កំពឹស
  • ម្រេចគ្រាប់ ១០គ្រាប់
  • ឬសជីរវ៉ាន់ស៊ុយ ដំឲ្យបែក ៤គល់
  • ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
  • ទឹកម្ទេស ៣ស្លាបព្រាបាយ
  • ប្រេងឆា សម្រាប់បំពង ២វែកសម្ល
  • បន្លែស្រស់ៗ ស្ពៃក្ដោប ប៉េងប៉ោះ ១មុខៗ ២០០ក្រាម

របៀបធ្វើ៖

  • ជើងជ្រូកត្រូវរោលឆ្អើរភ្លើងឲ្យក្រៀម មុននឹងយកទៅលាងទឹកឲ្យស្អាត កោររោមរលីង រួចលាងទឹកម្ដងទៀត ហើយដាក់សំដិលឲ្យស្ងួត
  • បុកខ្ទឹមស ម្រេច និង ឫសជីរវ៉ានស៊ុយចូលគ្នា ទុកមួយអន្លើសិន ។
  • ជើងជ្រូក រៀបដាក់ចូលឆ្នាំង សម្រាប់ស្ងោរ ចាក់ទឹកចូលល្មមលិច រួចបង់ មើមខ្ទឹម ម្រេច និងឫសជីរវ៉ាន់ស៊ុយ ដែលបុកហើយ ចូល ហើយធ្វើការថែមអុបឆឺយ ប៉ូចកាក់ ទឹកស៊ីអ៊ីវ និងទឹកម្ទេស ហើយរំងាស់ប្រមាណ២ម៉ោង បើរីងទឹក ថែមទឹកចូលទៀត រំងាស់រហូតជើងជ្រូកផុយ សឹមស្រង់ឡើងទុកឲ្យស្ងួត
  • ដាក់ខ្ទះលើភ្លើងឲ្យក្ដៅ ហើយចាក់ប្រេងឆាចូល ។ បន្ទាប់មកដាក់ជើងជ្រូក នោះចូលបំពងឲ្យស្រួយ ដោយប្រើរយៈពេលប្រមាណ ១៥ ទៅ ២០នាទី សឹមដួសឡើងទុកឲ្យស្រស់ប្រេង
  • រៀបជើងជ្រូកបំពង ដាក់ចាន និងបន្លែ ទឹកត្រីបុក ញ៉ាំជាមួយបាយក្ដៅៗ ធានាថាឆ្ងាញ់ជាប់មាត់៕
រូបភាព៖ Chuob Romduol

ចូលផ្សារកុំអោយខាត រកទិញគ្រឿងផ្សំ ធ្វើបង្អែមពងមាន់​ ទំនងញ៊ាំណាស់

មើលរូបមន្តបណ្តើរៗទៅ ចូលដើរផ្សារលើកក្រោយឆ្លៀតរកទិញគ្រឿងផ្សំទាំងនេះ យកមកធ្វើបង្អែមពងមាន់ ទុកញ៊ាំជាមួយគ្រួសារពេលទំនេរ។

☑️ គ្រឿងផ្សំ

– ទឹក 6 កែវ
– ខ្ទិះដូង 300 មីលីលីត្រ
– ស្ករស ១កូនកែវ
– អំបិលមួយចុងស្លាបព្រាកាហ្វេ
– ម្សៅឆា 1ស្លាបព្រាបាយ មិនដាក់ក៏បានតាមចំណូលចិត្ត
– ពងមាន់ 10 គ្រាប់
– ខ្ញី ៥ ជំនិត ដាក់ក៏បាន មិនដាក់ក៏បានតាមចំណូលចិត្ត

☑️ វីធីធ្វើ

– ដំបូងដាំទឹកឲ្យពុះ រួចដាក់ ខ្ញី៥ ជំនិត ស្ករស និងអំបិលចូល ហើយបន្ថយភ្លើងបន្តិច។
– គោះពងមាន់ដាក់ចាន ស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិលចេញពីគ្នា។
– បន្ទាប់មក យកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ រួចយកម្សៅឆា ១ស្លាបព្រាបាយ ដាក់ទឹកបន្តិចក្នុងកូនចាន កូរអោយរលាយសប់ល្អ រួចចាប់ចូលឆ្នាំងទឹកស្ករ កូរអោយឡើងខាប់។
– រួចចាប់ផ្ដើមចាក់ស៊ុតក្រហមចូលឆ្នាំងទាំងមូល រួចបិទភ្លើង ក្រោយមក យកខ្ទិះដូងដាក់ដាំអោយពុះ ដាក់អំបិលបន្តិច ដាំឆ្អិនលើចុះ ដួសបង្អែមដាក់ចាន រួចដាក់ទឹកខ្ទិះ ពីលើជាការស្រាច ទទួលបានបង្អែមពងមាន់ក្តៅៗដ៏មានឱជារសឈ្ងុយឆ្ងាញ់ផ្ដល់កម្លាំងនឹងសុខភាពល្អដល់លោកអ្នកទៀតផង៕

រៀបរៀងដោយ: លោកស្រី សុខ សំណាង

តែទឹកកកគល់ស្លឹកគ្រៃ ដាក់ចាហួយស្លឹកតយ ស្រួលធ្វើ ញ៉ាំទៅជួយឲ្យអារម្មណ៍ស្រស់ស្រាយ

0

ស្លឹក​គ្រៃ​ជា​ក្លិន​មួយ​ដែល​គេ​និយម​ប្រើ​នៅ​កន្លែង​ស៉្បា​ ម៉ាស្សា​ជា​ដើម​ ព្រោះ​វា​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ និង​ជួយ​រំសាយ​ស្ត្រេស​បាន​។​ ស្លឹក​តយ​វិញ​មាន​ក្លិន​ឈ្ងុយ​ គេ​ចូល​ចិត្ត​ប្រើ​វា​ដាក់​ជា​មួយ​បង្អែម​ផ្សេង​ៗ​ ព្រោះ​ជួយ​ធ្វើ​ឲ្យ​មាន​ក្លិន​កាន់​តែ​ល្អ​។​ អ៊ីចឹង​ថ្ងៃ​ហ្នឹង​សាក​មក​ធ្វើ​តែ​ទឹកក​គល់​ស្លឹក​គ្រៃ​ ដាក់​ចាហួយ​ស្លឹក​តយ​ញ៉ាំ​ម្តង​មើល​ ធានា​ថា​ញ៉ាំ​ហើយ​អារម្មណ៍​មិន​ខាន​។​

គ្រឿង​ផ្សំ​៖​

សម្រាប់​តែ៖

  • ស្លឹក​តយ​ ៥ ទៅ ៦ សន្លឹក (ត្រូវ​លាង​សម្អាត​ឲ្យ​បាន​ស្អាត)
  • គល់​ស្លឹក​គ្រៃ​ ២ គល់
  • ទឹក​ ១ លីត្រ​កន្លះ
  • ស្ករ​ ឬ​ទឹក​ស្ករ​ តាម​ចំណូល​ចិត្ត​

សម្រាប់​ចាហួយ៖

  • ស្លឹក​តយ​ ៦ សន្លឹក
  • ទឹក​ ជិត​ ១ កែវ
  • ម្សៅ​ចាហួយ​ ១ ស្លាប​ព្រា​កាហ្វេ​កន្លះ
  • ស្ករ​ ៣ ទៅ ៤ ស្លាប​ព្រា​បាយ

វិធី​ធ្វើ៖​

តែ៖

១. ដាក់​ទឹក​ដាំ​ក្នុង​ឆ្នាំង​ បើក​ភ្លើង​ឲ្យ​ក្តៅ

២. កួច​ស្លឹក​តយ​ម្តង​មួយ​សន្លឹក​ៗ​ឲ្យ​ជាប់​ ដាក់​ចូល​ក្នុង​ឆ្នាំង​។​ ដំ​គល់​ស្លឹក​គ្រៃ​ឲ្យ​បែក​តិច​ៗ​ រួច​កាត់​ខ្លី​ៗ​ដាក់​ចូល​ក្នុង​ឆ្នាំង​ដែរ

៣. ដាំ​រហូត​ដល់​ពុះ​ ប្រហែល​១៥ ទៅ ២០​នាទី​។​ ទឹក​នឹង​ចេញ​ពណ៌​បៃតង​បន្តិច​ និង​ក្លិន​ប្រហើរ​របស់​ស្លឹក​តយ​ និង​គល់​ស្លឹក​គ្រៃ

៤. ដាក់​ស្ករ​ចូល​ក៏​បាន​ ឬ​ទុក​​វា​ចោល​ ហើយ​ចាំ​ដាក់​ទឹក​ស្ករ​ចូល​ពេល​ក្រោយ​ក៏​បាន​។

ចាហួយ​៖

១. កាត់​ស្លឹក​តយ​ខ្លី​ៗ​ ដាក់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ រួច​ចាក់​ទឹក​ចូល​ ហើយ​កិន​ឲ្យ​ម៉ដ្ឋ​ រួច​ត្រង​យក​កាក​ចេញ​

២. រួច​ចាក់​ម្សៅ​ចាហួយ​ចូល​ រួច​ដាក់​កូរ​លើ​ភ្លើង​រហូត​ដល់​វា​ពុះ​ សឹម​បិទ​ភ្លើង​ រួច​លើក​ចុះ​

៣. ចាក់​ទឹក​ចាហួយ​ចូល​ក្នុង​ថាស​ ទុក​ឲ្យ​ត្រជាក់​

៤. ពេល​ក្លាយ​ជា​ចាហួយ​ហើយ​ អាច​យក​មក​កាត់​ជា​រាង​ជ្រុង​តូច​ៗ (តូច​ជាង​បំពង​ប៊ឺត)

តែ​មាន​ហើយ​ ចាហួយ​ក៏​ធ្វើ​ហើយ​ដែរ​ យើង​ចាក់​តែ​ចូល​កែវ (មិន​ចាំ​បាច់​ទុក​ដល់​ត្រជាក់​ទេ) រួច​ដាក់​ទឹក​ស្ករ​ចូល​ (បើ​មិន​ទាន់​ដាក់​ស្ករ) តាម​ចំណូល​ចិត្ត​ បន្ទាប់​មក​ដាក់​ចាហួយ​ចូល​ រួច​ដាក់​ទឹកកក​ចូល​បន្ថែម​ យើង​នឹង​ទទួល​បាន​តែ​ទឹកកក​គល់​ស្លឹក​គ្រៃ​ ចាហួយ​ស្លឹក​តយ​មួយ​កែវ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ញ៉ាំ​ហើយ​ស្រស់​ស្រាយ​ក្នុង​ចិត្ត​ និង​ស្រឡះ​ក្បាល​តែ​ម្តង​។​​

ជ្រក់ឆៃប៉ូវ រូបមន្តពិសេស ឆ្ងាញ់ ហើយទុកបានយូរ

0

ជ្រក់​ឆៃ​ប៉ូវ​ រូប​មន្ត​ពិសេស​ ធ្វើ​ទុក​ញ៉ាំ​ជា​មួយ​បបរ​ស​ ពេល​ព្រឹក​ក៏​បាន​ ញ៉ាំ​ជា​មួយ​ពោត​ស្ងោរ​រឹត​តែ​ឆ្ងាញ់​ បើ​បាន​បាយ​ក្តៅ​ៗ​ ទៀត​មិន​បាច់​និយាយ​។ ​ម៉ោះ​រៀន​ធ្វើ​ទុក​ញ៉ាំ​ខ្លួន​ឯង​នៅ​ផ្ទះ​​ សល់​លុយ​បាយ​ព្រឹក​ ដាំ​តែ​បបរ​មួយ​ឆ្នាំង​មក​រួច​មួយ​ពេល​ហើយ​។​

គ្រឿង​ផ្សំ​៖

  • ឆៃ​ប៉ូវ​ប្រៃ កន្លះ​គីឡូ
  • ខ្ទឹម​ក្រហម ១០០​ក្រាម​ហាន់​តូចៗ
  • ខ្ទឹម​ស ១០០​ក្រាម​ហាន់​តូច​ៗ
  • ម្ទេស​ហាន់​ (ដាក់​តាម​ចំណូល​ចិត្ត)
  • ស្ករ​ស ១៥០​ក្រាម
  • ទឹក​ក្រូច​ឆ្មារ​ ៥ស្លាប​ព្រា​បាយ។

វិធី​ធ្វើ​៖

១. យក​ឆៃ​ប៉ូវ​លាង​ទឹក​អោយ​ស្អាត​ ហាន់​ជា​សរសៃ​តូច​ៗ​ល្មម​ រួច​ដាក់​ត្រាំ​ទឹក​ប្រហែល​ ១​ម៉ោង​ ហើយ​ស្រង់​ចេញ​ទុក​អោយ​ស្ងួត​ទឹក​

២. បន្ទាប់​មក​យក​ឆៃ​ប៉ូវ​លាយ​ជា​មួយ​ខ្ទឹម​ក្រហម​ ខ្ទឹម​ស​ ម្ទេស​ ទឹក​ក្រូច​ឆ្មារ​ និង​ស្ករ​ស ​ច្របល់​ចូល​គ្នា​អោយ​សព្វ​ ភ្លក្ស​រសជាតិ​ល្មម​តាមចំណង់​ចំណូល​ចិត្ត​ ជា​ការ​ស្រេច​។ ទុក​ក្នុង​ទូរ​ទឹកកក​ញ៉ាំ​​បាន​យូរ​ ហើយ​ស្រួយ​ឆ្ងាញ់​។ បើ​ប្រើ​ឆៃប៉ូវ​ផ្អែម​ បន្ថយ​ស្ករ​ស និង​ដាក់​ទឹក​ត្រី​បន្តិច​៕

ចាហួយដូង ឆ្ងាញ់មិនធម្មតាជាមួយនឹង វិធីធ្វើដោយងាយៗថែមទៀត

ចាហួយដូង គឺអាចចាត់ទុកថាជាបង្អែមម្យ៉ាង ដែលងាយស្រួលក្នុងការធ្វើ សម្រាប់ទុកញ៉ាំជាលក្ខណៈគ្រួសារ ព្រោះថាត្រូវប្រើគ្រឿងផ្សំតិច និងមិនត្រូវការចំណាយពេលយូរថែមទៀត។ ដូចនេះគួរតែធ្វើទុកញ៉ាំ សម្រាប់ពេលក្រោយបាយ ហើយបើបានដាក់ក្លាសេត្រជាក់ៗទៀត រសជាតិកាន់តែអ៊ែមហ្មង។ វិធីធ្វើងាយៗ មាននៅខាងក្រោមអាចមើល និងរៀនធ្វើបានណា។

រូបភាព៖ MrsR_onlineshop

គ្រឿងផ្សំដែលត្រូវមាន៖

  • ដូងខ្ចី ១ ផ្លែ
  • ម្សៅចាហួយ ១ ស្លាព្រាបាយកន្លះ
  • ស្ករស ២ ស្លាព្រាបាយ
  • អំបិល ១ ចុងស្លាបព្រាកាហ្វេ
  • ខ្ទិះដូងដើម ១ កូនចាន

របៀបធ្វើ៖

  • ចិតសំបកដូងជាមុនសិន បន្ទាប់មកធ្វើការកាប់មុខដូងដើម្បីយកទឹកចេញ ដូងត្រូវកាប់ទុកគម្រប ហើយកោសយកសាច់ចេញ
  • បន្ទាប់ពីកោសសាច់ចេញរួច អ្នកត្រូវចាក់ទឹកដូងចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មក ចាក់ អំបិល ស្ករ ព្រមទាំងម្សៅចាហួយមួយស្លាព្រាចូល កូរឲ្យសព្វ ហើយយកទៅដាក់ដាំឲ្យពុះ នៅក្នុងអំឡុងពេលដាំអ្នកត្រូវកូរវាឲ្យជាប់ដើម្បីកុំឲ្យវាកក បាតក្រោម
  • បន្ទាប់ពីដាំពុះហើយ អ្នកត្រូវយកវាមកដាក់ក្នុងដូង ហើយបន្ថែមសាច់ដូងដែលអ្នកកោសទុកនោះចូល រួចចាំចាក់ខ្ទិះ រង់ចាំឲ្យត្រជាក់បន្តិចជាការស្រេច៕
រូបភាព៖ MrsR_onlineshop