ជ្រក់ឆៃប៉ូវ រូបមន្តពិសេស ឆ្ងាញ់ ហើយទុកបានយូរ

ធ្វើទុកញ៉ាំទៅ ដឹងតែរួចថ្លៃបាយព្រឹកហើយ

0
1812

ជ្រក់​ឆៃ​ប៉ូវ​ រូប​មន្ត​ពិសេស​ ធ្វើ​ទុក​ញ៉ាំ​ជា​មួយ​បបរ​ស​ ពេល​ព្រឹក​ក៏​បាន​ ញ៉ាំ​ជា​មួយ​ពោត​ស្ងោរ​រឹត​តែ​ឆ្ងាញ់​ បើ​បាន​បាយ​ក្តៅ​ៗ​ ទៀត​មិន​បាច់​និយាយ​។ ​ម៉ោះ​រៀន​ធ្វើ​ទុក​ញ៉ាំ​ខ្លួន​ឯង​នៅ​ផ្ទះ​​ សល់​លុយ​បាយ​ព្រឹក​ ដាំ​តែ​បបរ​មួយ​ឆ្នាំង​មក​រួច​មួយ​ពេល​ហើយ​។​

គ្រឿង​ផ្សំ​៖

  • ឆៃ​ប៉ូវ​ប្រៃ កន្លះ​គីឡូ
  • ខ្ទឹម​ក្រហម ១០០​ក្រាម​ហាន់​តូចៗ
  • ខ្ទឹម​ស ១០០​ក្រាម​ហាន់​តូច​ៗ
  • ម្ទេស​ហាន់​ (ដាក់​តាម​ចំណូល​ចិត្ត)
  • ស្ករ​ស ១៥០​ក្រាម
  • ទឹក​ក្រូច​ឆ្មារ​ ៥ស្លាប​ព្រា​បាយ។

វិធី​ធ្វើ​៖

១. យក​ឆៃ​ប៉ូវ​លាង​ទឹក​អោយ​ស្អាត​ ហាន់​ជា​សរសៃ​តូច​ៗ​ល្មម​ រួច​ដាក់​ត្រាំ​ទឹក​ប្រហែល​ ១​ម៉ោង​ ហើយ​ស្រង់​ចេញ​ទុក​អោយ​ស្ងួត​ទឹក​

២. បន្ទាប់​មក​យក​ឆៃ​ប៉ូវ​លាយ​ជា​មួយ​ខ្ទឹម​ក្រហម​ ខ្ទឹម​ស​ ម្ទេស​ ទឹក​ក្រូច​ឆ្មារ​ និង​ស្ករ​ស ​ច្របល់​ចូល​គ្នា​អោយ​សព្វ​ ភ្លក្ស​រសជាតិ​ល្មម​តាមចំណង់​ចំណូល​ចិត្ត​ ជា​ការ​ស្រេច​។ ទុក​ក្នុង​ទូរ​ទឹកកក​ញ៉ាំ​​បាន​យូរ​ ហើយ​ស្រួយ​ឆ្ងាញ់​។ បើ​ប្រើ​ឆៃប៉ូវ​ផ្អែម​ បន្ថយ​ស្ករ​ស និង​ដាក់​ទឹក​ត្រី​បន្តិច​៕