ធ្លាប់ធ្វើនំអន្សមខ្នុរញ៊ាំអត់?មោះ!​ ចាប់ផ្តើមបញ្ចេញថ្វីដៃផ្ទាល់ខ្លួន ធ្វើតាមរូបមន្តពិសេសនេះ

ថ្ងៃនេះចូលឆ្នាំល្មម សម្រាប់ស្ត្រីមេផ្ទះប្រសិនបើមិនសូវរវល់ជាមួយការងារច្រើនទេ អាចឆ្លៀតសាកធ្វើនំអន្សមខ្នុរ ជាមួយរូបមន្តពិសេសនេះ ធានារសជាតិ ឆ្ងាញ់មិនចាញ់ចុងភៅ ឬអ្នកលក់នៅផ្សារប៉ុន្មានទេ វិធីធ្វើងាយៗណាស់

☑️គ្រឿងផ្សំ

– អង្ករដំណើប ១គីឡូត្រាំទឹក មួយសន្ទុះលាងស្រង់ទុក
– សាច់ខ្នុរហែកជាចំរៀកតូច ១ចាន
– ខ្ទិះដូង ៤០០មីលីលីត្រ
– សាច់ដូងកោស ១ចាន
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ស្ករស ១៥០ក្រាម
– ស្លឹកចេក ១ដុំហែកតូចៗល្មម

☑️វិធីធ្វើ

1. មុនដំបូងយកឆ្នាំងដាក់លើភ្លើង បន្ទាប់មកចាក់ខ្ទិះដូងចូលកូរវាមួយភ្លេតសិន។
2. យកអង្ករ សាច់ដូងកោស, អំបិល និងស្ករសដាក់ចូលកូរឲ្យវារលាយស្ករប្រហែលជា ៥នាទី។
3. បន្ទាប់ពីរលាយស្ករដាក់ឆាបន្តិច ក្រោយមកដាក់សាច់ខ្នុរចូលឆាច្របល់ចូលគ្នាទាំងអស់។
4. បន្តឆារហូតទាល់តែឡើងស្ងួតហើយស្អិតប្រហែលជា ១០នាទីដួសវាទុកឲ្យត្រជាក់សិន។
5. បន្ទាប់ពីត្រជាក់ហើយចាប់ផ្តើមវេចនំ យកស្លឹកចេកដូសវាដាក់ ៣ស្លាបព្រាបាយមូរខ្ចប់ជារាងវែងកាច់បត់ក្បាលទាំងសងខាង។
6. ពេលដែលវេចរួចយកវាទៅដាក់ចំហុយប្រហែលជា ៣០-៤០នាទីឆ្អិនជាការស្រេច

អីយ៉ា ខែសម្បូរធុរេនបែបនេះ តោះសាកមកធ្វើបាយដំណើបទុរេនញ៉ាំលេង កុំអោយស្គម

ធុរេន គឺឆ្ងាញ់ស្រាប់ហើយ តែបើយើងយកមកធ្វើជាបាយដំណើបធុរេនទៀត នោះគឺពិតជាឆ្ងាញ់ថែមមួយកម្រិតទៀត។ បែបនេះនៅចាំអីទៀត ខែនេះសម្បូរធុរេនផង សារេទិញ២ ទៅ​ ៣គីឡូមកធ្វើញ៉ាំលេងកុំអោយស្គម ហើយសម្រាប់វិធីធ្វើអាចមើលខាងក្រោមបានណា។

រូបភាព៖ SP Beauté Store

គ្រឿងផ្សំដែលត្រូវមាន៖

  • ធុរេន
  • អង្ករដំណើប
  • ស្លឹកតយ
  • ខ្ទិះដូង
  • ស្ករស
  • អំបិល

របៀបធ្វើ៖

  • ដាំខ្ទិះដូង ថែមទឹកតិច ចងស្លឹកតើយដាក់ចូល ពេលទឹកពុះ ដាក់ធុរេន រំងាស់អោយផុយសាច់ធុរ៉េនបន្តិច ហើយដាក់ស្ករស ដាក់អំបិល១ចឹប ភ្លក់មើលល្មមលើកឡើង បើចង់ខាប់ បន្ថែមម្សៅឆាកូរលាយទឹកចាក់ចូល

សម្រាប់បាយដំណើប

  • អង្ករដំណើប៤កំប៉ុង ដាក់ត្រាំទឹក យ៉ាងតិច២ ទៅ៣ម៉ោង
  • ដាក់ដាំទឹកក្នុងឡាំងសុឹងចំហុយ ដាក់ស្បៃហើយទ្រាប់ស្លឹកតើយ ដាក់អង្ករចំហុយហើយបិទស្បៃចម្អិនរហូតដល់ឆ្អិន រឺគេអាចធ្វើបានតាមវិធីម្យ៉ាងទៀត ដោយគ្រាន់តែដាំទឹកអោយពុះ ដាក់អង្ករចូល ហើយសិតទឹកចេញអោយស្ទើរតែអស់ បើកភ្លើងតិចៗ រហូតដល់ឆ្អិន(តាមរបៀបនេះបាយជាប់ឆ្នាំង)៕
រូបភាព៖ SP Beauté Store

បង្អែមតៅស៊ន ញ៉ាំជាមួយឆាខ្វៃ និយាយថាឆ្ងាញ់នោះឆ្ងាញ់

គ្រាន់តែនឹកឃើញ ក៏ឃ្លានតែម្ដងបង្អែមតៅស៊ន ញ៉ាំជាមួយឆាខ្វៃ គឺថាឆ្ងាញ់ណាស់ ចុះអ្នកណាខ្លះចូលចិត្តញ៉ាំបង្អែមនេះដូចAdmin ដែរ។ បើចូលចិត្តញ៉ាំ ហើយពេលនេះឃ្លានចង់ញ៉ាំគួរតែសាកមករៀនធ្វើទាំងអស់គ្នា ព្រោះថាពេលនេះចង់ញ៉ាំពិបាករកទិញណាស់ សម័យកូវីដមិនសូវមានអ្នកលក់ទេ។ ម៉ោះ វិធីធ្វើងាយៗមាននៅខាងក្រោមនេះណា អានលេងៗហើយ រៀនធ្វើញ៉ាំហ្មងទៅដើម្បីបំពេញក្ដីសុខអោយក្រពះ។

រូបភាព៖ កុលាប ខៀវ

គ្រឿងផ្សំដែលត្រូវមាន៖

  • សណ្តែកបាយ 3ខាំ
  • ម្សៅឆា ២ស្លាបព្រា
  • ខ្ទិះដូង
  • ស្ករ ៥ខាំ
  • អំបិល ១ចុងស្លាបព្រាកាហ្វេ
  • ទឹក ១លីត្រ

របៀបធ្វើ៖

  • ត្រាំសណ្តែកបាយក្នុងទឹកក្តៅពីរម៉ោង ហើយលាងសំបកចេញ សម្រស់អោយស្រស់ទឹក
  • ដាក់ចំហុយ ៣០នាទី
  • ដាំទឹកអោយពុះ ចាក់ស្ករ និងអំបិលចូល ដាំអោយពុះ
  • លាយម្សៅឆាជាមួយទឹក៥-៦ស្លាបព្រាបាយ រួចចាក់ក្នុងទឹកស្ករ កូរអោយសព្វ
  • ចាក់សណ្តែកបាយចំហុយចូល ហើយកូរអោយសព្វរួចទុកបន្តិចរួចជាការស្រេច និងពេលញ៉ាំត្រូវស្រូបខ្ទិះដូង

បង្អែមកាន់តែឆ្ងាញ់នៅពេលដែលបានញ៉ាំជាមួយឆាខ្វៃ គឺត្រូវជាតិគ្នាខ្លាំងមែនទែនធ្វើអោយរសជាតិកើនមួយកម្រិតទៀត។ ដូច្នេះកុំភ្លេចណា ធ្វើញ៉ាំហើយ កុំភ្លេចទិញឆាខ្វៃទុកញ៉ាំជាមួយផងណា៕

រូបភា​ព៖ ដំណឹង
រូបភា​ព៖ ដំណឹង

ប្រភព៖ Chuob Romduol

ចេកឆាបស្រួយស្រឹបឆ្ងាញ់ ធ្វើទុកញ៉ាំបានយូរមិនពិបាកធ្វើសោះ

ចេកឆាបបើធ្វើទុកញ៉ាំចំណេញណាស់ ព្រោះថាយើងអាចរក្សាទុកបានយូរ ធ្វើតែម្ដងអាចញ៉ាំបានរាប់ខែឯណោះ។ បែបនេះ មានអ្នកណាចាប់អារម្មណ៍ចង់រៀនធ្វើទេ ព្រោះថាងាយៗមិនពិបាកធ្វើសោះឡើយ គ្រឿងផ្សំ និងរបៀបធ្វើមាននៅខាងក្រោមនេះ សម្រាប់អ្នកដែលធ្វើហើយចែកAdmin ខ្លះផងទុកញ៉ាំកុំអោយទំនេរមាត់ យើងបានធាត់ទាំងអស់គ្នា។

រូបភាព៖ មា៉យា៉នុត ជាច័ន្ទ

គ្រឿងផ្សំដែលត្រូវមាន៖

  • ផ្លែចេកមិនទាន់ទុំចំនួន ២ស្និត (ស្ទើរទុំ)
  • ស្ករស ឬស្ករត្នោត ១គីឡូក្រាម
  • អំបិល ១ស្លាបព្រាកាហ្វេ
  • កំបោរស ១ស្លាបព្រាបាយ

របៀបធ្វើ៖

  • យកកំបោរទៅកូរជាមួយទឹក៣លីត្រឲ្យសព្វរួចទុកឲ្យរងថ្លា
  • ចេកបកសំបកចេញឲ្យស្អាត រួចលាងទឹកឲ្យស្អាត យកទៅត្រាំជាមួយទឹកកំបោររក្សាទុក រយៈពេល ២ម៉ោង
  • ក្រោយពីត្រាំអស់រយៈពេល ២ម៉ោងមកស្រង់យកចេកចេញលាងទឹកធម្មតា​ឲ្យស្អាតរួចទុកឲ្យស្រស់ទឹក
  • ចិតចេកជាបន្ទះស្ដើងៗ បន្ទាប់មកយកទៅដាក់ហាលថ្ងៃឲ្យស្រពាប់
  • ដាក់ខ្ទះនៅលើភ្លើងឲ្យក្ដៅ ចាក់ប្រេងឆាចូល​យកបន្ទះចេកហាលថ្ងៃឲ្យស្រពាប់នោះទៅដាក់បំពងនៅក្នុងខ្ទះឲ្យក្រហម រួចធ្វើការស្រង់មកដាក់ទុកអោយស្ងួត
  • យកស្ករសទៅដាក់កូរ ដោយចាក់ទឹកចូលបន្ដិចហើយកូរឲ្យរលាយស្ករ​រួចចាក់ចេកចូល​ និងលើកចុះពីលើភ្លើងដោយក្រឡុកចេកឲ្យសព្វជាមួយស្ករ និងបន្ដកូរវាឲ្យស្ងួតទើបឈប់រួចជាការស្រេច

ដើម្បីរក្សាទុកបានយូរត្រូវយកចេកទៅដាក់ក្នុងថង់​ ឬកែវបិតគម្របឲ្យបានជិតល្អ៕

រូបភាព៖​ Polo Shop
រូបភាព៖​ Polo Shop

ខែនេះសម្បូរត្នោតស្រាប់ ងាយទិញយកមកធ្វើបង្អែមណាស់ មកដឹងពីរបៀបធ្វើបង្អែមបបរត្នោតឆ្ងាញ់

សម្រាប់បងប្អូនស្រុកស្រែចំការ ប្រាកដជាធ្លាប់ញ៊ាំបបរត្នោត ខែនេះគឺសម្បូរណាស់ ហើយបច្ចុប្បន្ននេះនៅភ្នំពេញយើងក៏មានបងប្អូនយកមកលក់ច្រើនដែរ មោះថ្ងៃនេះគឺចំថ្ងៃអាទិត្យស្រាប់ ឆ្លៀតចូលផ្សារតិច រកមើលគ្រឿង រៀនធ្វើញ៊ាំទាំងអស់គ្នាណា៖

របៀបធ្វើបង្អែមបបរត្នោត
☑️ គ្រឿងផ្សំ
– ត្នោត ២០រឺ៣០ គ្រាប់ (សាច់ទន់) ចិត្តជាចំណិតៗ
– អង្ករដំណើប ២ ចានចង្កឹះពេញលាងឲ្យស្អាត
– ស្ករសរ ៤០០ ក្រាម
– អំបិល ២ ស្លាបព្រាកាហ្វេ
– ខ្ទិះដូង

☑️របៀបធ្វើ
១. មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូង និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករសចូល។

២. បន្ទាប់ពីនោះមកនៅពេលដែលពុះ ត្រូវដាក់ត្នោតចូល ទុកមួយពុះប្រហែលជា ២ ទៅ ៣ នាទីជាការរួច យកម្សៅមី២ស្លាបព្រារ ដាក់ទឹកកូរអោយរលាយ ចាក់ចូលកូរអោយឡើងខាប់ៗ ជាការស្រេច។

☑️របៀបធ្វើទឹកខ្ទិះឆ្ងាញ់

ខ្ទិះដូងដើម១ ចាន, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅមី ១ ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ពេលដួសញាំជាការស្រោច ៕

បបរគ្រឿងសាច់មាន់ ជាតិអស់ស្ទះហ្មងហើយ អាចធ្វើញ៉ាំលក្ខណៈគ្រួសារដោយងាយៗ

រដូវកាលកូវីដ ជារដូវការដែលធ្វើអោយគ្រួសារបានញ៉ាំបាយជុំគ្នាយ៉ាងមានក្ដីសុខ ព្រោះតែម្នាក់ៗមិនសូវចេញទៅញ៉ាំនៅខាងក្រៅផ្ដេសផ្ដាស។ ហើយចុះមេចុងភៅ ពិបាករកនឹកធ្វើម្ហូបទេរាល់ថ្ងៃ បើថាទាល់មែនទែនហើយសាកមកធ្វើបបរគ្រឿងសាច់មាន់ ញ៉ាំម្ដងមើល៎ និយាយពីថាជាតិអស់ស្ទះហើយ បើមិនជឿសាកធ្វើញ៉ាំទៅគ្រឿងផ្សំ និងរបៀបធ្វើមាននៅខាងក្រោមធ្វើម្ដងញ៉ាំបានមួយគ្រួសារធំហ្មង តែមិនស្រួលអាចចែកដល់អ្នកជិតខាងថែមទៀត។

គ្រឿងផ្សំដែលត្រូវមាន៖

  • មាន់ ១ក្បាល ប្រហែល ១គីឡូកន្លះ
  • ថ្លើម បេះដូង ឈាម (ជ្រូក) ១គីឡូ
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ៣ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • បង្គាក្រៀម ៣ស្លាបព្រាបាយ
  • យាហឺ ៣បន្ទះ (តូចៗ) ហាន់តូចៗ
  • ឆៃប៉ូវប្រៃ ៤ចំនិត ហាន់ស្តើងៗ
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • អង្ករ ៣កំប៉ុង
  • ទឹក ៨លីត្រ
  • សណ្តែកបណ្តុះ
  • ស្លឹកជីរណា
  • ស្លឹកខ្ទឹម
  • ក្រូចឆ្មា
  • សៀងឆា
  • ម្ទេសឆា
  • ខ្ទឹមបំពង

របៀបធ្វើ៖

  • ដាំទឹកអោយពុះ ដាក់អំបិលបន្តិច រួចដាក់មាន់ចូល ស្ងោរយះពេល ២០នាទី ឬ រហូតដល់មាន់ឆ្អិន
  • ដាំទឹកអោយពុះ (ឆ្នាំងផ្សេង) ដាក់អំបិល ១ស្លាបព្រាកាហ្វេ រួចដាក់ឈាមជ្រូកចូល ស្ងោរ ៥នាទី រួចយកទៅលាងជាមួយទឹកត្រជាក់អោយស្អាត រួចកាត់ជាដុំតូច ហើយដាក់ត្រាំក្នុងទឹកត្រជាក់
  • ពេលស្ងោរមាន់បានប្រហែល ១០នាទីយើងដាក់ បង្គាក្រៀម យីហឺ និងឆៃប៉ូវចូល
  • ដាំទឹកអោយពុះ (ឆ្នាំងផ្សេង) ដាក់អំបិល ១ស្លាបព្រាកាហ្វេ រួចដាក់ថ្លើម និងបេះដូងស្ញោរអោយឆ្អិន ប្រហែល ១០ទៅ១៥នាទី រួចហាន់ស្តើងៗ
  • ក្រោយរំងាស់ទឹកស៊ុបបាន ២០នាទី រហុតដល់មាន់ឆ្អិនហើយ ស្រង់មាន់ចេញទុកអោយត្រជាក់ រួចធ្វើការហែកជាបន្ទះៗតូចល្មម
  • លាងអង្ករ អោយស្អាត រួចទុកអោយច្រោះទឹក។
  • ដាក់ប្រេងឆា ១ស្លាបព្រាបាយអោយក្តៅ ដាក់ខ្ទឹមចូលឆាលីងអោយក្រហមល្អ ដាក់អង្ករចូលឆាបីបួនត្រឡប់ បន្ទាប់មកដាក់ ស្ករ អំបិល ទឹកត្រី និងម្សៅស៊ុបចូលឆាប្រហែល ២ទៅ៣នាទី (ដាក់ទឹកស៊ុបចូលបន្តិច) រួចយកទៅចាក់ចូលក្នុងឆ្នាំងស៊ុបដែលស្ងោរមាន់ ហើយធ្វើការរំងាស់ប្រហែល១៥នាទី រួចដាក់ឈាម និងសាច់មាន់ចូលទុកអោយពុះឆ្អិន រួចជាការស្រេច

ពេលញ៉ាំដួសបបរដាក់ចាន ដាក់សណ្តែកបណ្តុះស្លឹកជីរណា ស្លឹកខ្ទឹម ក្រូចឆ្មារ សៀងឆា ម្ទេសឆា និងខ្ទឹមបំពង តាមចំណូលចិត្ត៕

ថ្ងៃអាទិត្យ អត់ចេញក្រៅផ្ទះ តោះបញ្ចេញស្នាដៃម្តងមើល៍ របៀបធ្វើ បាយឆាកាពិ ងាយៗ ហើយឆ្ងាញ់ទៀត

ថ្ងៃអាទិត្យជាថ្ងៃឈប់សំរាក ណាមួយយើងក៏មិនចេញដើរទៅណាមកណាដែរ ចឹងមានតែធ្វើម្ហូបញ៊ាំនៅផ្ទះ មោះបាយឆាកាពិ ងាយធ្វើ រសជាតិក៏ឆ្ងាញ់ដែរ។

របៀបធ្វើបាយឆាកាពិ

☑️ គ្រឿងផ្សំ

– បង្គារក្រៀម
– ពងទា ២ ឬ ៣ គ្រាប់
– អង្ករ ២០០ ក្រាម
– ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស
– ខ្ទឹមសរ ជីវ៉ាន់ស៊ុយ
– សាច់ជ្រូក ៣០០ ក្រាម
– កាពិ ១ ស្លាបព្រាបាយ
– ខ្លាញ់ ១ ស្លាបព្រាបាយ
– ស្ករស ១ ស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ិវខាប់ ១ ស្លាបព្រាបាយ
– ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
– ប្រេងខ្យង ១ ស្លាបព្រាបាយ
– ស្វាយ ឈូសជាសរសៃៗ
– ម្រេច

☑️ វិធីធ្វើ

– លាងអង្ករឲ្យស្អាតដាក់ដាំឲ្យស្រួយល្មម
– បង្គារក្រៀម បំពងអោយស្រួយ
– ចៀនពងទារួច កាត់ជាសរសៃៗ
– ខ្ទឹមក្រហមហាន់ស្ដើងៗសាច់ជ្រូកលាងឲ្យស្អាតហាន់ជាបន្ទះស្តើងៗ ឬ ដុំៗ តាមការចូលចិត្ត
– ចិញ្ច្រាំខ្ទឹមដាក់ខ្ទះអោយក្ដៅចាក់ខ្លាញ់ចូល និងខ្ទឹមសរចញ្ចាំ ចូលឆាអោយឈ្ងុយដាក់កាពិចូលដាក់ទឹកថែមន្តិច បន្ទាប់មកចាក់បាយចូលឆាឲ្យសព្វជាមួយកាពិដួសដាក់ទុកមួយអន្លើរ។
– ចាក់ខ្លាញ់ចូលក្នុងខ្ទះឲ្យក្តៅ ដាក់ខ្ទឹមស ម្រេច នឹងជីវ៉ានស៊ុយបុកហើយ ដាក់ចូលឆាអោយឈ្ងុយ មួយសន្ទុះចាក់សាច់ជ្រូកចូលបន្ថែម ស្ករស ទឹកស៊ីអ៊ិវខាប់ និង ប៊ីចេង ប្រេងខ្យង ភ្លក់រស់ជាតិតាមចូលចិត្ត

បង្គាបំពងឆាពងទាប្រៃ គ្រាន់តែឮឈ្មោះក៏ដឹងថាឆ្ងាញ់ដែរ

0

ធ្លាប់​ញ៉ាំ​អត់​? ប្រហែល​ជា​អត់​ដែល​ទេ​មែន​អត់​ មុខ​ម្ហូប​មួយ​មុខ​នេះ​រៀង​ប្លែក​បន្តិច​ កុំ​ឲ្យ​គ្នា​យើង​ស្មុគ​ចិត្ត​ មិន​ដឹង​ថ្ងៃ​ហ្នឹង​ធ្វើ​អី​ញ៉ាំ​បាយ​ ចាំ​ Admin បង្ហាញ​ម្ហូប​ប្លែក​ ១ មុខ​នេះ​ឲ្យ​សាក​ធ្វើ​ញ៉ាំ​យក​ចិត្ត​អ្នក​ផ្ទះ​ម្តង​។​

គ្រឿង​ផ្សំ​៖​

  • បង្គា​ ២០០​ក្រាម (បក​សំបក)
  • ម្សៅ​ ឆា ១​ស្លាប​ព្រា​បាយ
  • ពងទា​ប្រៃ​ស្ងោរ​ឆ្អិន​ ៣-៤​គ្រាប់​ (យក​តែ​ពង​ក្រហម)
  • ស៊ុត​ ១​គ្រាប់ (យក​ផ្នែក​ពណ៌​ស​)
  • ទឹក​ធម្មតា​ បន្តិច
  • ទឹក​ប្រេង​ខ្យង​ ២-៣​ស្លាប​ព្រាកាហ្វេ
  • ស្ករស​ ១​ស្លាប​ព្រាកាហ្វេ
  • អំបិល​ ១​ចុង​ស្លាប​ព្រា​កាហ្វេ
  • ម្រេច​ម៉ដ្ឋ ១​ចុង​ស្លាប​ព្រា​កាហ្វេ
  • ស្លឹក​ខ្ទឹម​ហាន់​ល្អិតៗ

វិធី​ធ្វើ​៖

១. យក​បង្គា​លាយ​ជា​មួយ​​ស៊ុត​ពណ៌​ស ម្សៅ​ឆា ម្រេច​ម៉ដ្ឋ​ និង​អំ​បិល ច្របល់​ចូល​គ្នា​អោយ​សព្វ​ ១៥​នាទី​

២.យក​ពង​ទា​ប្រៃ​ដាក់​លាយ​ជា​មួយ​ទឹក​បន្តិច​ កិន​អោយ​ម៉ដ្ឋ​ល្អ​ជា​ល្បាយ​ រួច​ដាក់​ទឹក​ប្រេង​ខ្យង​ និង​ស្ករ​ស​ចូល​ កូរ​ចូល​គ្នា​អោយ​សព្វ​

៣.យក​បង្គា​យក​ទៅ​បំពង​ អោយ​ឆ្អិន​ក្រៀម​ល្មម​ រួច​ស្រង់​ទុក​មួយ​ឡែក

៤.​បន្ទាប់​មក​យក​ពង​ទា​ប្រៃ​ដែល​លាយ​ហើយ​ ដាក់​ចូល​ខ្ទះ​កូរ​អោយ​ពុះ ​រួច​ដាក់​បង្គា​បំពង​ចូល​ ឆា​ច្របល់​ចូល​គ្នា​អោយ​សព្វ​ ឆ្អិន​ហើយ​ដួស​ដាក់​ចាន​ ដាក់​ស្លឹក​ខ្ទឹម​ចូល​ជា​ការ​ស្រេច​។

ចេកសាយឿ ប្រើគ្រឿងផ្សំតែ ៥មុខធ្វើញ៉ាំបានម៉ាឆ្ងាញ់

និយាយពីថារៀនធ្វើម្ហូប ធ្វើបង្អែម និងនំ ញ៉ាំរាល់ថ្ងៃបែបនេះ គីឡូឡើងបានប៉ុណ្ណាហើយ? បើថានៅមិនទាន់គ្រប់ ៨០គីឡូទេ តោះរៀនធ្វើចេកសាយឿ ញ៉ាំទៀតសម្រាប់ថ្ងៃនេះ។ និយាយលេងទេណា ញ៉ាំផងហាត់ប្រាណផងទើបសុខភាពល្អ កុំបណ្ដោយខ្លួនអោយឡើងគីឡូជ្រុលមិនមែនជាការល្អនោះទេ។ ម៉ោះៗ ងាកមកមើលពីវិធីធ្វើចេកសាយឿ វិញរឿងគីឡូទុកមួយឡែកសិនចុះ។

រូបភាព៖ Pin pin online shop

គ្រឿងផ្សំដែលត្រូវមាន៖

  • ចេកចាស់ (កុំទុំពេក)
  • គ្រាប់សាគូរ
  • ខ្ទិះដូង
  • ល្ងរ
  • ស្ករ
  • អំបិលបន្តិច

របៀបធ្វើ៖

  • យកចេកទៅស្ងោរអោយឆ្អិនរួចចិតជាបន្ទះៗ
  • ដាក់ដាំខ្ទិះដូងអោយពុះ រួចដាក់សាគូចូលទុកអោយរីកឆ្អិន ហើយដាក់ស្ករ និង អំបិលចូលបន្តិច ធ្វើអោយខាប់ ហើយភ្លក់យករសជាតិតាមការចូលចិត្ត
  • យកចេកដែលចិតហើយ មកស្រោចទឹកខ្ទិះពីលើ ហើយរោយល្ងរបន្តិច រួចជាការស្រេច
រូបភាព៖ Lim Ratana
រូបភាព៖ Lim Ratana

ប្រភព៖ Cooking Day

វិធីឆុងកាហ្វេទឹកកកបែបថៃ ញ៉ាំនៅផ្ទះខ្លួនឯង ឆ្ងាញ់មិនចាញ់កាហ្វេនៅហាងប្រ៊េនៗទេ

0

អ្នក​ណា​ខ្លះ​ញៀន​កាហ្វេ​រាល់​ព្រឹក?​ អ្នក​ចូល​មើល​ហ្នឹង​ដឹង​តែ​ចូល​ចិត្ត​កាហ្វេ​ហើយ​បាន​ចូល​មើល​មែន​អត់​?​ គេ​ឲ្យ​នៅ​តែ​ផ្ទះ​អ៊ីចឹង​ ចង់​ទៅ​ទិញ​កាហ្វេ​ជិត​ៗ​ផ្ទះ​ផឹក​ក៏​ពិបាក​ បើ​កុម្ម៉ង់​ពី​ហាង​មក​ញ៉ាំ​រាល់​ថ្ងៃ​វា​ចុះ​លុយ​ដែរ​ អ៊ីចឹង​មាន​តែ​រៀន​ធ្វើ​ខ្លួន​ឯង​ទេ​សល់​លុយ​ ហើយ​មាន​សុវត្ថិភាព​ជាង​។​ តោះ​សាក​រៀន​ធ្វើ​កាហ្វេ​ទឹកកក​បែប​ថៃ​ផឹក​ទាំង​អស់​គ្នា​៖​

របស់​ត្រូវ​ការ​៖​

  • កាហ្វេ​កិន​ហើយ​ ៣ ស្លាប​ព្រា​កាហ្វេ​ (ប្រើ​កាហ្វេ​ម៉ាក​អី​ក៏​បាន​)
  • ទឹក​ក្តៅ​ដាំ​ពុះ​ ជិត​ ១ កែវ
  • ទឹក​ដោះ​គោ​ខាប់​ ២ ស្លាប​ព្រា​កាហ្វេ
  • ស្ករ​ស​ ២ ស្លាប​ព្រា​កាហ្វេ
  • អំបិល​ ១​ ជឹប
  • ទឹក​កកក​ ១​កែវ
  • ទឹក​ដោះ​គោ​ស្រស់​ ២ ឬ​ ៣ ស្លាប​ព្រា​កាហ្វេ

វិធី​ធ្វី​៖​

១. ដួស​កាហ្វេ​ដាក់​ចូល​ក្នុង​កំណាត់​សម្រាប់​ឆុង​កាហ្វេ​ រួច​ចាក់​ទឹក​ក្តៅ​ចូល​ រង​ចាំ​ ៣ ទៅ​ ៥​ នាទី

២. យក​កែវ​មួយ​ចាក់​ទឹក​ដោះ​គោ​ខាប់​ ស្ករ​ និង​អំបិល​ចូល។ ពេល​កាហ្វេ​ចេញ​ជាតិ​ហើយ​ ចាក់​វា​ចូល​ក្នុង​កែវ​ទឹក​ដោះ​គោ​ បន្ទាប់​មក​កូរ​ឲ្យ​សព្វ​។​ អាច​ភ្លក្ស​មើល​សិន​ ក្រែង​យើង​ចង់​បន្ថែម​ស្ករ​ ឬ​អំបិល​តាម​ចំណូល​ចិត្ត​បន្ថែម​ទៀត​

៣. រួច​រាល់​ហើយ​ អាច​ចាក់​កាហ្វេ​ចូល​ក្នុង​កែវ​ទឹក​កក​ រួច​ស្រោច​ដោះ​គោ​ស្រស់​ពី​លើ​ជា​ការ​ស្រេច​។​ យើង​នឹង​ទទួល​បាន​កាហ្វេ​មួយ​កែវ​ដ៏​ឈ្ងុយ​ឆ្ងាញ់​។​