ម៉ោះៗ មកមើលវិធីធ្វើបង្អែមលតខៀវ ដាក់ទឹកកកត្រជាក់ៗ ផ្អែមៗ ញ៉ាំប៉ូវកម្លាំងមិនធម្មតា

0

ជួប​គ្នា​ម្តង​ទៀត​ហើយ​ ជា​មួយ​រូប​មន្ត​បង្អែម​លត​ខៀវ​ សម្រាប់អ្នក​ចូល​ចិត្ត​ផ្អែម​ៗ​ ត្រជាក់​ៗ​ គ្រាន់​តែ​ថែម​ទឹកកក​ចូល​បន្តិច​ទៅ​ រសជាតិ​អ៊ែម​​ ញ៉ាំ​ទៅ​មាន​កម្លាំង​ប្រឹស​ហ្មង​។​ គ្រាន់​តែ​ឃើញ​រូប​ចង់​ញ៉ាំ​បាត់​ទៅ​ហើយ​ ចុះ​ទម្រាំ​បាន​ធ្វើ​ញ៉ាំ​ទៀត​ឆ្ងាញ់​ប៉ុណ្ណា​ទៅ​។​

គ្រឿង​ផ្សំ​៖

  • ម្សៅ​អង្ករ​ (ខ្សាយ) ២០០ ក្រាម
  • ទឹក​
  • ស្លឹក​តយ​
  • អំបិល
  • ស្ករ​ត្នោត​ (ស្ករ​ដុំ)
  • ខ្ទិះ​ដូង

វិធី​ធ្វើ​៖

១. មុន​ដំបូង​អ្នក​ត្រូវ​យក​ស្លឹក​តយ​ទៅ​កិន​ជា​មួយ​ទឹក​ កិន​អោយ​ម៉ដ្ឋ​បន្ទាប់​មក​ត្រង​យក​តែ​ទឹក​ស្លឹក​តយ​។


២. បន្ទាប់​មក​ចាក់​ម្សៅ​អង្ករ​ដាក់​ចាន​ ហើយ​ចាក់​ទឹក​ស្លឹក​តយ​ចូល​កូរ​អោយ​សព្វ​ ហើយ​យក​ទៅ​ត្រង​ម្ដង​ទៀត​ដើម្បី​កុំ​អោយ​មាន​កំទេច ។
៣.បន្ទាប់​មក​យក​ទៅ​កូរ​លើ​ភ្លើង​ កូរ​រហូត​ដល់​ខាប់​ល្មម​។
៤. ​បន្ទាប់​ពី​នោះ​មក​អ្នក​ត្រូវ​យក​ពុម្ព​ដែល​សម្រាប់​ធ្វើ​លត​ រួច​ហើយ​យក​ម្សៅ​ដែល​បាន​កូរ​ឆ្អិន​ដួស​ដាក់​ក្នុង​ពុម្ព​នោះ​បន្ទាប់​មក​យក​សំភារៈ​សង្កត់​ដែល​គូរ​គ្នា​ជា​មួយ​ពុម្ព​សង្កត់​ពេល​នោះ​អ្នក​និង​ទទួល​បាន​ជា​រាង​បង្អែម​លត​ នៅ​ពេល​ដែល​ធ្វើ​ត្រូវ​មាន​ទឹក​ដែល​មាន​ទឹកកក​ដាក់​ត្រង់​ពី​ក្រោម​។


៥. វិធី​ធ្វើ​ទឹក​ខ្ទិះ​ដូង​ និង​ទឹក​ស្ករ​ ត្រូវ​មាន​ឆ្នាំង​ រួច​ចាក់​ខ្ទិះ​ដូង​ ម្សៅ​ពោត​ អំបិល​ ១​ចុង​ស្លាប​កាហ្វេ​ កូរ​បញ្ចូល​គ្នា​ទុក​ដោយ​ឡែក​សិន​ បន្ទាប់​មក​យក​ឆ្នាំង​មួយ​ទៀត​ដាក់​ស្ករ​ត្នោត​ អំបិល​ ១​ចុង​ស្លាបព្រា​កាហ្វេ​ និង​ដាក់​ទឹក​ឲ្យ​លិច​ស្ករ​ ប្រហែល​ ១ ​លីត្រ​ បន្ទាប់​មក​ទៀត​យក​ទៅ​ដាក់​ដាំ​ឲ្យ​ពុះ​ទាំង​ពីរ​ដូច​គ្នា​ជា​ការ​ស្រេច៕

ប្រភព៖ តូបអាហារ ពេជ្រ

តាមពិតស្រួលធ្វើចឹងសោះ! របៀបធ្វើទឹកត្រលាចឆ្ងាញ់ ញ៉ាំទៅត្រជាក់ក្នុងល្អសម្រាប់សុខភាព

0

ប្លែក​ទៀត​ហើយ​! គឺ​ថា​មុខ​ម្ហូប​ បង្អែម​ ប្លែក​ៗ​រាល់​ថ្ងៃ​ ប្រាកដ​ជា​ចេះ​ធ្វើ​ច្រើន​ហើយ​ត្រូវ​អត់​ តាំង​ពី​ចូល​ដល់​សម័យ​កូវីដ​មក​។​ មាន​ទៅ​ខាត​អី​ ចេះ​ច្រើន​អញ្ចឹង​ល្អ​ណាស់ ថ្ងៃ​ក្រោយ​ចង់​ញ៉ាំ​ធ្វើ​ខ្លួន​ឯង​ មិន​ពិបាក​ទៅ​ទិញ​គេ​។​ ឥឡូវ​ថ្ងៃ​នេះ​មក​រៀន​ធ្វើ​ទឹក​ត្រលាចវិញ​ម្តង​ ព្រោះថាល្អណាស់ចំពោះសុខភាពផឹក​ទៅធ្វើអោយ​ត្រជាក់​ក្នុងរាងកាយ​ ដែលត្រូវ​ជា​មួយ​អាកាស​ធាតុ​ក្តៅ​ដូចរាល់ថ្ងៃនេះ។​

គ្រឿង​ផ្សំ​៖

  • ត្រលាច​ចាស់​ ២ ទៅ ៣ ផ្លែ
  • ស្លឹក​តយ​ ៣ ទៅ ៤ សន្លឹក
  • ស្ករ​ស​ (ប្រើ​តាម​បរិមាណ​ទឹក)
  • អំបិល​ កន្លះ​ស្លាប​ព្រា​កាហ្វេ

វិធី​ធ្វើ​៖​

១. កាត់​ត្រលាច​ជា​កង់​ធំ​ៗ (មិន​ចាំ​បាច់​ចិត​សំបក) រួច​លាង​ទឹក​ឲ្យ​ស្អាត

២. បន្ទាប់​មក​ត្រូវ​យក​ទៅ​អាំង​ឲ្យ​ឡើង​ពណ៌​ក្រហម​បន្តិច​

៣. ដាក់​ស្លឹក​តយ​ ដាំ​ជា​មួយ​ទឹក​ឲ្យ​ពុះ​រហូត​ចេញ​ជាតិ​ឈ្ងុយ​ សឹម​ដាក់​ត្រលាច​ចូល​ រម្ងាស់​ប្រហែល​ ១០ ទៅ​ ២០ នាទី​ ចាំ​ស្រង់​ត្រលាច​ចេញ​ រួច​ដាក់​ស្ករ​ចូល​តាម​ចំណូល​ចិត្ត​ និង​ដាក់​អំបិល​ចូល​ជា​ការ​ស្រេច​។​

ពេល​ត្រជាក់​អាច​ញ៉ាំ​បាន​ហើយ​ ឬ​អាច​ច្រក​ដាក់​ដប​ យក​ទៅ​ក្លាសេ​ ឬ​អាច​ដាក់​ទឹក​កក​ចូល​ញ៉ាំ​តែ​ម្តង​កាន់​តែ​ឆ្ងាញ់​។

ចេកអាំងស្រូបទឹកស្ករខ្ទិះដូង មិនត្រឹមតែឈ្ងុយទេ រសជាតិក៏ឆ្ងាញ់អស់ស្ទះដែរ

តោះៗ អ្នកដេកផ្ទះមិនទៅណា យើងនាំគ្នារៀនធ្វើចេកអាំងញ៉ាំ កុំខ្វល់ជ្រួលជើងទៅស្រុកតាមគេអីអត់ល្អទេ។ ឆ្នាំនេះអត់បានទៅ យើងអាចទៅឆ្នាំក្រោយបាន តែបើដើរឆ្វេចឆ្វាចជួបកូវីដដឹងតែទុក្ខធ្ងន់ហើយ មិនមែនតែយើងម្នាក់ទេ គឺមានក្រុមគ្រួសារយើងទៀតក៏ថាបាន។ ម៉ោះដើម្បីសុវត្ថិភាព យើងរៀនធ្វើម្ហូប ធ្វើនំ និងបង្អែមញ៉ាំនៅផ្ទះយើងវិញជារឿងដ៏ល្អ និងជាជម្រដ៏ឆ្លាតវៃ។ តោះៗ រៀបរាប់ហូរហែរបន្តិចហើយ ម៉ោះងាកមកមើលពីរបៀបធ្វើ និងគ្រឿងផ្សំដែលត្រូវមានសម្រាប់ធ្វើចេកអាំងយើងវិញម្ដង គឺមាននៅខាងក្រោមនេះ។

អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង

គ្រឿងផ្សំដែលត្រូវមាន៖

  • ចេកណាំវ៉ា ចេកទុំ ១ ស្និត
  • សាច់ដូងខ្ចី កោសជាសរសៃ ១ កូនចានចង្កិះ
  • ស្ករត្នោត ៣ ខាំ ឬប្រើស្ករសក៏បាន
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ខ្ទិះដូង ២៥០ មីលីលីត្រ

របៀបធ្វើ៖

  • យកចេកបកសំបកអោយស្អាត កាត់ជាកង់ៗខ្លីៗល្មម រួចយកចង្កាក់ឬស្សីមកដោត ក្រោយមកយកចេកដែលដោតរួចទៅអាំងអោយឡើង ក្រហមពណ៌ក្រឡាបល្អ
  • យកស្ករត្នោត ឬស្ករស អំបិល និងខ្ទិះដូង ដាក់ក្នុងឆ្នាំងខ្ទះ រំងាស់អោយរលាយចូលគ្នា អោយពុះសព្វល្អហើយ រំងាស់ខ្ទិះដូងអោយខាប់បន្តិច រួចចាំដាក់សាច់ដូងចូល កូរពីរបីត្រឡប់ ចាំពន្លត់ភ្លើង
  • យកចេកដែលអាំងឆ្អិនទៅសង្កត់អោយសំប៉ែត រួចយកទឹកស្ករខ្ទិះដូងមក ស្រោចពីលើជាការស្រេច៕
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង
អុីរុំលក់ចេកអាំង

តោះរៀនធ្វើ ងាវស្រុះ ទឹកជ្រលក់ ២ រសជាតិ ឃើញហើយស្រក់ទឹកមាត់

0

ម៉ោះ​បបួល​គ្នា​ធាត់​ ចាប់​អា​វីដៗ​ហ្នឹង​ចប់​ ចាំ​សម្រក​វិញ​ក៏​បាន​ដែរ​។​ បើ​ជ្រុល​ជា​នៅ​ផ្ទះ​ហើយ​ ឆ្លាត​ពេល​ធ្វើ​ញ៉ាំ​ឲ្យ​ឆ្ងាញ់​ៗ​ ឆ្អែត​ៗ​ ហ្មង​ទៅ​ កុំ​គិត​ច្រើន​។​ សាក​ធ្វើ​ទឹក​ជ្រលក់​ ២ មុខ​នេះ​ញ៉ាំ​ជា​មួយ​ងាវ​ស្រុះ​មើល​ ឆ្ងាញ់​សាហាវ​ណាស់​ណា​។

គ្រឿង​ផ្សំ​៖

  • ងាវ​ ១គីឡូ
  •  នំ​បញ្ចុក​ (តាម​ចំណូល​ចិត្ត)
  • បន្លែ​អន្លក់​មាន​ ត្រ​សក់ សាលាដ ស្លឹក​ម្លូ ស្ពៃ​បូក​គោ ជីរ​គ្រប់​មុខ​…(តាម​ចំណូល​ចិត្ត)

សម្រាប់​ទឹក​ត្រី​បុក៖

  •  ខ្ទឹម​ស ១០-១៥​គ្រាប់
  • ម្ទេស ១៥-២០​គ្រាប់
  • ស្ករ ១​ស្លាប​ព្រាបាយ
  • ទឹក​ក្រូច​ឆ្មារ​ ៥-៦ស្លាប​ព្រា​បាយ
  • ទឹក​ត្រី ៣​ស្លាប​ព្រា​បាយ

សម្រាប់​ទឹក​អំពិល​ទុំ៖

  • ទឹក​ធម្មតា​ ១​កូន​ចាន​កន្លះ
  • ទឹក​អំពិល​ទុំ​ ១​កូន​ចាន​
  • ទឹក​ត្រី​ ៣​ស្លាប​ព្រា​បាយ
  •  ស្ករ​ ២​ស្លាប​ព្រា​បាយ
  • សណ្តែក​ដី​លីង​ ២​ស្លាប​ព្រា​បាយ​ បុក​ ឬ​កិន​ឲ្យ​ម៉ត់​បន្តិច។

វិធី​ធ្វើ​៖

១. ងាវ​លាង​ទឹក​ឲ្យ​ស្អាត​ រួច​យក​ទៅ​ដាក់​ស្រុះ​ទឹក​ក្តៅ​ ហើយ​ស្រង់​ដាក់​ត្រាំ​ទឹក​ធម្មតា​

២.ធ្វើ​ទឹក​ត្រី​បុក​ហឹរ​ យក​ខ្ទឹម​ស ម្ទេស ស្ករ ទឹក​ត្រី​ ទឹក​ក្រូច​ឆ្មារ​ ដាក់​ចូល​គ្នា​បុក​ ឬ​កិន​ឲ្យ​សព្វ​ចូល​គ្នា​ រួច​ដួស​ដាក់​ចាន

៣.ធ្វើ​ទឹក​អំពិល​ទុំ​ យក​ខ្ទះ​ដាក់​ទឹក​ ទឹក​អំពិល​ទុំ​ ទឹក​ត្រី​ ស្ករ​ចូល​ កូរ​ចូល​គ្នា​ឲ្យ​សព្វ​ រួច​ដាក់​សណ្តែក​ដី​លីង​ចូល​ ច្របល់​ចូល​គ្នា​ រួច​ដួស​ដាក់​ចាន​

៤.រៀប​ចំ​អន្លក់​ នំ​បញ្ចុក​ ងាវ​ និង​ទឹក​ជ្រលក់​ដាក់​ចាន​ ហូប​ផ្ទាប់​ចូល​គ្នា​ ឆ្ងាញ់​អស់​ទាស់​៕

ស៊ែរទុកឲ្យហើយ! វិធីធ្វើបង្អែមពងមាន់នំអ៊ី ទុកចែកបងប្អូនញ៉ាំ

0

ចូល​ឆ្នាំ​លើក​នេះ​ទៅ​មិន​បាន​ទៅ​ណា​ តែ​គួរ​ឆ្លៀត​ពេល​ធ្វើ​អាហារ​ឆ្ងាញ់​ៗញ៉ាំ​ជុំ​គ្នា​នៅ​ផ្ទះ​ជា​មួយ​បង​ប្អូន​ ដើម្បី​កុំ​ឲ្យ​ស្ងាត់​ពេក​។​ បង្អែម​ពង​មាន់​នំ​អ៊ី​ ជា​បង្អែម​ទំនង​បំផុត​សម្រាប់​ធ្វើ​ញ៉ាំ​ជុំ​គ្នា​ យក​ទៅ​ចែក​អ្នក​ផ្សេង​ញ៉ាំ​ក៏​បាន​ដែរ​។​ តោះ​រៀន​ធ្វើ​ទាំង​អស់​គ្នា​៖​

គ្រឿង​ផ្សំ​៖​

  • ម្សៅ​ដំណើប​ ៥០០ ក្រាម
  • ទឹក​ ៦ កែវ​
  • ខ្ទិះ​ដូង​ ៣០០​ មីលីលីត្រ
  • ស្ករ​ស​ ១​ កូន​កែវ​
  • អំបិល​ ១ ចុង​ស្លាប​ព្រា​កាហ្វេ
  • ម្សៅ​ឆា​ ១ ស្លាប​ព្រា​បាយ​ (ដាក់​ក៏​បាន​អត់​ក៏​បាន​)
  • ពង​មាន់​ ១០ គ្រាប់
  • ខ្ញី​ ៥ ជំនិត​ ដាក់​ក៏​បាន​ មិន​ដាក់​ក៏​បាន​តាម​ចំណូល​ចិត្ត

វិធី​ធ្វើ​៖

១. ដំបូង​លាយ​ម្សៅ​ដំណើប​ជា​មួយ​ទឹក​ល្មម​ រួច​ លុញ​ជា​រាង​មូល​តូច​ៗ​ ក្រោយ​មក​ដាក់​ស្ងោរ​នំ​អ៊ី​ឲ្យ​ឆ្អិន​

២. ក្រោយ​មក​ដាំ​ទឹក​ឲ្យ​ពុះ​ ដាក់​ខ្ញី​ ៥ ជំនិត​ ស្ករ​ស​ អំបិល​ចូល​បន្តិច​ ហើយ​ត្រូវ​បន្ថយ​ភ្លើង​បន្តិច​សិន

៣. គោះ​ពង​មាន់​ដាក់​ក្នុង​ទឹក​ស្ករ​ទាំង​អស់​ក៏​បាន​ ឬ​ គោះ​ពង​មាន់​ដាក់​ចាន​ស្រង់​ពង​ក្រហម​ចេញ​ពី​ផ្នែក​ស​

៤. បន្ទាប់​មក​យក​ស៊ុត​ស​ ដាក់​ចូល​ក្នុង​ឆ្នាំង​ទឹក​ស្ករ​ កូរ​បំបែក​ឲ្យ​ឡើង​ជា​សរសៃៗ​ រួច​ចាក់​ចូល​ឆ្នាំង​ទឹក​ស្ករ​ កូរ​ឲ្យ​ឡើង​ខាប់​។​

៥. ចាប់​ផ្តើម​ចាក់​ស៊ុត​ក្រហម​ចូល​ឆ្នាំង​ទាំង​មូល​ រួច​បិទ​ភ្លើង​ ក្រោយ​មក​ដាក់​ នំ​អ៊ី​ចូល​ យក​ខ្ទិះ​ដូង​ដាំ​ឲ្យ​ពុះ​ ដាក់​អំបិល​បន្តិច​ ដាំ​ឆ្អិន​លើក​ចុះ​ ដួស​បង្អែម​ដាក់​ចាន​ រួច​ដាក់​ខ្ទិះ​ដូង​ពី​លើ​ជា​ការ​ស្រេច​។​

ប្រភព៖ រសជាតិ Tasteful

នំប៉័ងខ្ទិះ ជាចំណូលចិត្តរបស់អ្នកណា ហើយបើថាឃ្លានហើយមិនចេះធ្វើអាចរៀនបាន

ចេះធ្វើម្ហូបផង ចេះធ្វើនំផង ទើបជាការល្អមានម្ហូបឆ្ងាញ់ៗ និងនំដែលយើងចូលចិត្តទៀត អត់ខ្វល់គេងផ្ទះរាប់ឆ្នាំទៀតក៏បានព្រោះអត់មានខ្វះអីញ៉ាំផង។ ម្យ៉ាងទៀត ក៏មិនស្គមព្រោះថាមិនបានចេញទៅទិញរបស់គេញ៉ាំពិតមែន តែយ៉ាងណាក៏ចេះធ្វើញ៉ាំបានដោយខ្លួនឯងដែរ។ ដូច្នេះថ្ងៃនេះសាកមករៀនធ្វើ នំប៉័ងខ្ទិះ ញ៉ាំទាំងអស់គ្នាម្ដងមើល កុំអោយទំនេរមាត់។

គ្រឿងផ្សំដែលត្រូវមាន៖

នំប៉័ង ចិតចំណិតបញ្ឆិតៗ
ខ្ទិះដូង ២៤០មីលីលីត្រ
ស្ករស ២ស្លាបព្រាបាយ
អំបិល ១ស្លាបព្រាកាហ្វេ
ម្សៅមី ១ស្លាបព្រាកាហ្វេកន្លះ លាយទឹក ១ស្លាបព្រាបាយ
ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ

របៀបធ្វើ៖

ដំបូងយកខ្ទិះដូងដាក់ចូលទៅក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់គ្រឿង ស្ករស, អំបិល និងទឹកម្សៅមី
បន្ទាប់មកទៀតកូរវាចូលគ្នាឲ្យពុះទុកឲ្យរាងយូរបន្តិច
ដាក់ស្លឹកខ្ទឹមចូលកូរម្តងទៀតរួចជាការស្រេច ដោយយកមកលាប រឺស្រូបជាមួយនំប៉័ងញ៉ាំបានម៉ាឆ្ងាញ់មាត់៕

ទំនងគួរអោយចង់ញ៉ាំមែន ឆាឡុកឡាក់សាច់គោ បែបនេះមិនរៀនធ្វើមិចបាន

ប្រិយមិត្តរបស់ Facetaste ថ្ងៃនេះរកនឹកម្ហូបឃើញហើយរឺនៅ? បើថានៅមិនទាន់ដឹងថាត្រូវធ្វើម្ហូបអីទេ នេះសាកធ្វើឆាឡុកឡាក់សាច់គោ មួយមុខទៅ ព្រោះថាឆ្ងាញ់មិនអន់ឯណាម្ហូបមួយមុខនេះ។ តែម្ហូបឆ្ងាញ់បានក៏ដោយសាចុងភៅដែរ អញ្ចឹងចេះធ្វើហើយនៅចុះ សម្រាប់អ្នកដែរមិនទាន់ចេះអាចមើលពីវិធីចម្អិន និងគ្រឿងផ្សំនៅខាងក្រោមបាន សម្រាប់អ្នកដែលជំនាញអាចចូលរួមខមិនចែករំលែកបន្ថែមផងណា។

រូបភាព៖ មុខម្ហូប Online

គ្រឿងផ្សំដែលត្រូវមាន៖

សាច់គោ ត្រូវជ្រើសយកសាច់ដែលផុយ ( ហាន់ជាដុំរឺបន្ទះស្ដើងៗ តាមចំណូលចិត្ត )
ទឹកត្រី
ស្ករស
ម្សៅស៊ុប
ទឹកប្រេងខ្ចង
ម្រេច
ក្រូចឆ្មា
ខ្ទឹមស
ម្សៅឆា (លាយជាមួយទឹកបន្តិច កូរអោយរលាយចូលគ្នា)
បន្លែត្រូវមាន៖ ត្រសក់ ប៉េងបោះ ខ្ទឹមបារាំង ហាន់ស្ដើងៗ និង សាលាដ

វិធីធ្វើ៖

បន្លែត្រូវលាងអោយស្អាតរួចយកមករៀបដាក់ចានអោយស្អាត រួចទុកមួយអន្លើរ
យកសាច់មកលាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ច្របល់អោយសព្វចូលគ្នា
ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់់ខ្ទឹមសចូលបំពងអោយឈ្ងុយ បន្ទាប់មកដាក់សាច់ដែលច្របល់ជាមួយគ្រឿងហើយចូល កូរអោយសព្វ (អាចបន្ថែមទឹកបន្តិចបើស្ងួត ) ទុកអោយឆ្អិនបន្តិច រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត បន្ទាប់មកដាក់ម្សៅឆាចូល កូរអោយសព្វ ឡើងខាប់ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
បន្ទាប់មកដួសដាក់ពីលើចានបន្លែដែលយើងបានត្រៀមទុកនោះរួចជាការស្រេច។ ពេលញ៉ាំផ្ទាប់សាច់ជាមួយបន្លែ និងជ្រលក់ជាមួយទឹកម្រេច៕

រូបភាព៖ មុខម្ហូប Online
រូបភាព៖ មុខម្ហូប Online

វិធីធ្វើទឹកសណ្តែកខៀវឆ្ងាញ់ បែបធម្មជាតិ

0

ធ្លាប់​ប្រាប់​ម្តង​ពី​វិធី​ធ្វើ​ទឹក​សណ្តែក​ស​ ឬ​សណ្តែក​​សៀង​ហើយ​ណា​ ឥឡូវ​ថ្ងៃ​នេះ​ Admin ប្រាប់​ពី​វិធី​ធ្វើ​ទឹក​សណ្តែក​ខៀវ​វិញ​ម្តង​។​ វិធី​ធ្វើ​ និង​គ្រឿង​ផ្សំ​មិន​ខុស​គ្នា​ច្រើនប៉ុន្មាន​ទេ​ បើ​ចេះ​ធ្វើ​ទឹក​សណ្តែក​ស​ហើយ​ ធ្វើ​ទឹក​សណ្តែក​ខៀវ​ដឹងតែងាយហ្មង​​ ធ្វើតែ​មួយ​ភ្លែត​បាន​ញ៉ាំ​ហើយ​។​

របស់​ដែលត្រូវមាន​៖​

  • សណ្តែក​បាយ (ខៀវ)​ ១ គីឡូ
  • ទឹក ៨ លីត្រ
  • ស្ករ​ស ១ គីឡូ
  • អំបិល​ ១ ស្លាប​ព្រា​កាហ្វេ​
  • ខ្ទិះ​ដូង ១ លីត្រកន្លះ
  • ស្លឹក​តយ ១០សន្លឹក​ ហាន់​ឲ្យ​ល្អិត

វិធី​ធ្វើ៖

១. យកសណ្តែក ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ លាងសម្រក់ទឹកអោយស្អាត

២. យកសណ្តែក ដាក់កិនជាមួយ ទឹក ៣ លីត្រ 

៣. បុកស្លឹកតើយ ឬកិន ពូតយកទឹក រួចដាក់លាយជាមួយទឹកសណ្តែក

៤. យកទឹក ៥លីត្រទៀត និង ខ្ទិះដូង មកថែមជាមួយ នឹងទឹកសណ្តែកហើយ ដាក់ដាំអោយពុះ

៥. ដាក់ស្ករ និងអំបិលចូល ដាំអោយពុះសព្វរួចជាការស្រេច​។​

សូមមេត្តាទុក​ឲ្យ​ត្រជាក់​សិន ចាំ​ច្រក​ដាប់​ដប​ក្លា​សេ​ទុកអោយត្រជាក់កាន់​តែ​ឆ្ងាញ់​។៕

ប្រភព៖ មុខម្ហូបរាល់ថ្ងៃ

ភ្ញាក់ផ្អើលខ្លាំង! ក្រៅពីញ៉ាំ ដំឡូងបារាំងអាចយកមកធ្វើរឿងទាំងនេះបានទៀត

0

មើម​ដំឡូង​បារាំង​មាន​សារជាតិ​ចិញ្ចឹម​ល្អ​ៗ​ច្រើន​ចំពោះ​សុខភាព​ ក្រៅ​ពី​យក​មក​ធ្វើ​ជា​អាហារ​ញ៉ាំ​ឆ្ងាញ់​ៗ​ ដឹង​អត់​គេ​​ អាច​យក​វា​ទៅ​ធ្វើ​អី​បាន​ទេ?​ ធានា​ថា​ភ្ញាក់​ផ្អើល​ខ្លាំង​មិន​ខាន​ពេល​បាន​ដឹង​ហើយ​។​

កែ​ខៃ​ម្ហូប​ប្រៃ​ជ្រុល​

យក​ដំឡូង​មក​កែ​ច្នៃ​ម្ហូប​ដែល​ប្រៃ​ជ្រុល​ ប្រហែល​ជា​មាន​មនុស្ស​មិន​ច្រើន​ទេ​បាន​ដឹង​។​ ពេល​ណា​យើង​ជ្រុល​ដៃ​ដាក់​អំបិល​ច្រើន​ចូល​ក្នុង​អាហារ​កំពុង​ចម្អិន​ យើង​គ្រាន់​តែ​កាត់​ដំឡូង​ជា​ដុំ​ធំ​ៗ​ រួច​ដាក់​ចូល​ក្នុង​ឆ្នាំង​សម្ល ឬ​ឆា​ ចោល​ប្រហែល​ ១៥ ទៅ ២០ នាទី​ បន្ទាប់​មក​យក​វា​ចេញ​។​ ដំឡូង​នឹង​ស្រូប​យក​ជាតិ​ប្រៃ​ ធ្វើ​ឲ្យ​ម្ហូប​លែង​សូវ​ប្រៃ​។​

កម្ចាត់​ស្នាម​ប្រឡាក់​លើ​សំលៀក​បំពាក់

ស្នាម​ប្រឡាក់​នៅ​ជាប់​សំលៀក​បំពាក់​ នឹង​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​សំលៀក​បំពាក់​អ្នក​ចាស់​ មិន​ស្អាត​។​ ដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​នេះ​ យើង​គ្រាន់​តែ​ចិត​ដំឡូង​បារាំង​ជា​បន្ទះ​ដាក់​ស្ងោរ​ ហើយ​យក​ទៅ​ជូត​នៅ​កន្លែង​ប្រឡាក់​ ទុក​ចោល​ ១០ នាទី​ ហើយ​លាង​ជា​មួយ​ទឹក​ស្អាត​ចេញ​ និង​ទៅ​ហាល​ឲ្យ​ស្ងួត​ជា​កា​ស្រេច​ ឬ​យើង​អាច​យក​ដំឡូង​ស្រស់​ជូត​លើ​ស្នាម​ប្រឡាក់​ មុន​ពេល​យក​បោក​ជា​មួយ​សាប៊ូ​ក៏​បាន​ដែរ​។​

កាត់​បន្ថយ​ខ្លាញ់​ពេល​ចៀន​សាច់​

ម្ហូប​ចៀន​គឺ​មាន​រសជាតិ​ឆ្ងាញ់​ណាស់​ តែ​វា​មិន​សូវ​ល្អ​ចំពោះ​សុខភាព​។​ ដូច​នេះ​ពេល​ធ្វើ​ម្ហូប​ណា​ចៀន​ដោយ​ប្រើ​សាច់​ខ្លាញ់​ច្រើន​ កុំ​ភ្លេច​ចិត​ដំឡូង​បារាំង​ដាក់​ ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ជាប់​ខ្ទះ​ ដែល​ជា​ខ្លាញ់​មិន​ល្អ​ចំពោះ​សុខភាព​ ព្រោះ​វា​អាច​ស្រូប​យក​ជាតិ​ខ្លាញ់​ទាំង​នោះ​បាន​។​

សម្អាត​សម្ភារៈ​ក្នុង​ផ្ទះ​បាយ​

ផ្ទះ​បាយ​ជា​កន្លែង​មាន​ស្នាម​ប្រឡាក់​ច្រើន​ ដោយ​សារ​ខ្លាញ់​ ដែល​ខ្ទាត់​ពេល​ធ្វើ​ម្ហូប​ បើ​មិន​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​មាន​ក្លិន​មិនល្អ​ និង​ក្លាយ​ជា​កន្លែង​គ្មាន​អនាម័យ​។​ ដូច​នេះ​យើង​គួរ​តែ​យក​សម្ភារៈ​ប្រើ​ប្រចាំ​ក្នុង​ផ្ទះ​បាយ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​ស្របក់​ បន្ទាប់​មក​កាត់​ដំឡូង​ពាក់​កណ្តាល យក​ទៅ​ជ្រលក់​ជា​មួយ​អំបិល​ម៉ដ្ឋ​ រួច​យក​ជូត​លើ​ផ្ទៃ​របស់​សម្ភារៈ​ដូច​ជា​ឆ្នាំង​ ខ្ទះ​ ជា​ដើម​រហូត​ដល់​ជ្រះ​ស្អាត​ បន្ទាប់​មក​លាង​ជាមួយ​សាប៊ូ​ចេញ​ សម្ភារៈ​ទាំង​នោះ​នឹង​ភ្លឺ​ស្អាត​ដូច​របស់​ថ្មី​។​

តិចនិក ធ្វើម្ហូបងាយៗ តែឆ្ងាញ់មិនចាញ់ម្ហូបដែលមានគ្រឿងផ្សំច្រើនៗ

និយាយពីរឿងធ្វើម្ហូប ម្នាក់ៗច្បាស់ជាខ្ចិលមិនចង់ធ្វើព្រោះរឿងគ្រឿងផ្សំច្រើន ទិញមុខខ្វះក្រោយទិញក្រោយខ្វះមុខ។ បើខ្ចិលបែបនេះសាកមករៀនធ្វើម្ហូបណាដែលងាយៗ គ្រឿងផ្សំតិច និងអាចធ្វើលឿនឆាប់បានញ៉ាំទៅ។ Admin គិតថាបើចង់ធ្វើម្ហូបដែលងាយៗគួរតែសាកធ្វើស្ងោរជ្រក់ក្រៅឆ្នាំង តោះៗ ព្រោះថារបៀបធ្វើគឺមាននៅខាងក្រោមនេះអាចយកទៅរៀនធ្វើបានណា។

រូបភាព៖ មុខម្ហូប Online
រូបភាព៖ មុខម្ហូប Online

គ្រឿងផ្សំដែលត្រូវមាន៖

  • ត្រីងៀត ១ កន្ទុយ
  • ពងមាន់ឬពងទា ២គ្រាប់
  • ប៉េងប៉ោះ ១ផ្លែ
  • ស្វាយ ១/២ផ្លែ ឬក៏ចង់ប្រើម្ជូរអំពិលជំនួសក៏បាន
  • ជីជ្រក់ និងម្ទេសហិរ១គ្រាប់
  • ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ុប ២វែកន្លះ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • អំបិល ១/២ស្លាបព្រាកាហ្វេ

របៀបធ្វើ៖

  • យកត្រីងៀតមកអាំង រឺបំពងឲ្យឆ្អិន រួចបេះជាចំរៀកតូចៗ
  • ពងមាន់ស្ងោរឲ្យឆ្អិនបកសំបក ចេញ ហើយ១គ្រាប់ពុះជា៤
  • យកប៉េងប៉ោះ កាត់វាស្តើងៗល្មម
  • សាប់ស្វាយឲ្យល្អិត
  • ជីជ្រក់និងម្ទេសបេះលាងទឹក ឲ្យស្អាត
  • រៀបប៉េងប៉ោះ ស្វាយដាក់ បាតចាន ត្រីងៀត ពងមាន់ ម្ទេស និងជីជ្រក់ដាក់ពីលើ
  • ដាក់ដាំទឹកឲ្យពុះ បង់គ្រឿង អំបិល ទឹកត្រី ម្សៅស៊ុបភ្លក់មើលល្មមទើបយកចាក់ ចូលអ្វីដែលរៀបបានខាងលើនោះរួចជាការស្រេច៕
រូបភាព៖ មុខម្ហូប Online
រូបភាព៖ មុខម្ហូប Online
រូបភាព៖ មុខម្ហូប Online

ប្រភព៖ មុខម្ហូប Online