ប្លែកឆ្ងាញ់សាហាវទៀតហើយ មិនធ្វើញ៉ាំមិនបាន បុកកំពឹសអំពិលខ្ចី ឃើញហៀរទឹកមាត់

និយាយរឿងម្ហូប គឺមានច្រើនមុខច្រើនជាតិសាសន៍​ ហើយអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំម្ហូបបែបណាដែរ? តែAdmin គិតថាក្នុងកាលៈទេសៈនេះរឿងចូលចិត្តញ៉ាំម្ហូបណាមិនសំខាន់ អ្វីដែលសំខាន់សួរខ្លួនឯងថាចេះធ្វើបានប៉ុន្មានមុខហើយ ពេលធ្វើហើយរសជាតិអាចញ៉ាំបានរឺអត់? ហាសហា គ្រាន់តែសួរលេងទេណា​ តិចខឹងអីទៅ ម៉ោះដើម្បីជាកាដូ លួងចិត្តវិញ ថ្ងៃនេះមានម្ហូបប្លែកទៀតហើយសម្រាប់អ្នកទាំងអស់គ្នារៀនធ្វើ ដែលគ្រឿងផ្សំ និងវិធីធ្វើមានដូចខាងក្រោមនេះ។

រូបភាព ៖ មុខម្ហូប Online
រូបភាព ៖ មុខម្ហូប Online

គ្រឿងផ្សំដែលត្រូវមាន៖

កំពឹស
ក្តឹបអំពិល
ខ្ទឹមក្រហម
ខ្ទឹមស ម្ទេស
អម ជីវែង
ជីនាងវង ជីម្លូរ
ត្រប់ ត្រសក់
គល់ខ្ទឹម ពពាយ
សណ្តែកគួរ
ប្រហុក (ដាក់់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត)
ខ្ញី (ដាក់់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត)

រូបភាព ៖ មុខម្ហូប Online

របៀបធ្វើ៖

ត្រូវលាងកំពឹសអោយស្អាតបានច្រើនទឹករួចដាក់វាក្នុងកញ្ច្រែង ទុកឲ្យស្រស់ទឹកល្អសិនចាំយកកំពឹសមកបុក
បន្ទាប់មកបុក ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្ទេស ម្សៅខ្នរ អំបិល ស្ករសដាក់គ្រឿងចាស់បន្តិចទៅ (ជាពិសេសខ្ទឹមនឹងម្ទេសជួយកាត់ឆ្អាប)
ដាក់ក្តឹបអំពិលចូលក្រោយ(ធ្វើបែបនេះបានបុកកំពឹសមិនខ្មៅ) ភ្លក់រស់ជាតិល្មម ហើយចុងក្រោយក្រឡុកដាក់កំពឹសចូលតែកុំបុកវាគ្រាន់យកស្លាបព្រាត្រលប់ទៅមកបានហើយជាការស្រេច ចំពោះបន្លែអាចបន្ថែមតាមការចូលចិត្ត៕

រូបភាព ៖ មុខម្ហូប Online
រូបភាព ៖ មុខម្ហូប Online
មុខម្ហូប Online
រូបភាព ៖ មុខម្ហូប Online

ប្រភព៖ មុខម្ហូប Online

តិចនិកលាង ខ្យង លៀស និងគ្រែង ឲ្យជ្រះដីអស់គ្មានសល់បានយ៉ាងងាយ

0

ពពួក​ខ្យង ខ្ចៅ​ លាស​ គ្រែង​អី​ហ្នឹង​ គឺ​យក​មក​ច្នៃ​ចេញ​ជា​ម្ហូប​ឆ្ងាញ់​ៗ​ស្រួល​​ណាស់​ តែ​អី​ដែល​ជា​បញ្ហា​ធ្វើ​ឲ្យ​ឈឺ​ក្បាល​គឺ​ វា​មាន​ដី​នៅ​ជាប់​ទាំង​ក្រៅ​និង​ក្នុង​ ដែល​ពិបាក​សម្អាត​ ស្រួល​មិន​ស្រួល​ធ្វើ​ឲ្យ​ម្ហូប​លែង​ឆ្ងាញ់​ទៀត​។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ អាច​យក​ដី​ចេញ​បាន​គ្មាន​សល់​។

ចំពោះ​លាស​សមុទ្រ​៖​ រៀប​ចំ​ទឹក​អំបិល​ដាក់​ចាន​ដែក​ ចិត​ម្ទេស​ពីរ​បី​ជំនិត​ដាក់​ចូល​ រួច​ដាក់​វា​ត្រាំ​ក្នុង​ទឹក​នេះ​ចោល​ ១​ ទៅ​ ២​ម៉ោង​ វា​នឹង​លាង​សម្អាត​របស់​កខ្វក់​ និង​ដី​ខ្សាច់​ចេញ​អស់​។​ ម៉្យាង​ទៀត​យើង​អាច​ត្រាំ​វា​ចោល​ក្នុង​ទឹក​បាយ​ តែ​វិធី​នេះ យើង​ត្រូវ​ត្រាំ​វា​ទុក​ចោល​ ១​ យប់​ ទើប​អស់​ដី​ខ្សាច់​។​

ចំពោះ​គ្រែង​៖​ គ្រែង​មាន​សម្បក​រឹង​ណាស់​ ពិបាក​ក្នុង​ការ​លាង​ភក់​ចេញ​ ទោះ​ជា​បែប​ហ្នឹង​មែន​ យើង​នៅ​តែ​អាច​ប្រើ​ប្រេង​ល្ង​ ដាក់​ចូល​ក្នុង​ទឹក​ ហើយ​ត្រាំ​វា​ចោល​ ១ ម៉ោង​ ទៅ​ ២​ម៉ោង​ ក្លិន​ប្រេង​ល្ង​នឹង​ធ្វើ​ឲ្យ​ភក់​​ចេញ​មក​ក្រៅ​ដោយ​ខ្លួន​ឯង​។​ ម៉្យាង​ទៀត​ បើ​គ្មាន​ប្រេង​ល្ង​យើង​អាច​ត្រាំ​វា​ចោល​ក្នុង​ទឹក​ដែល​យើង​លាង​អង្ករ​ដាំ​បាយ​ហើយ​ ដោយ​ចិត​ម្ទេស​ដាក់​ពីរ​បី​ជំនិត​ រួច​ត្រាំ​ចោល​ ១​ ទៅ​២​ម៉ោង​ ដើម្បី​លាង​ដី​ និង​ភក់​ចេញ​ បន្ទាប់​មក​ដុះ​សម្បក​វា​ដោយ​ប្រើ​ច្រាស់​ ជា​មួយ​នឹង​ទឹក​ស្អាត​ ជា​ការ​ស្រេច​។​

ចំពោះ​ខ្យង​៖​ ដាក់​ត្រាំ​ខ្យង​ក្នុង​ចានដែក​ជា​មួយ​ទឹក​ស្អាត​ រួច​ដាក់​វត្ថុ​ដែល​មាន​ជាតិ​លោហៈ​ដូច​ជា​ កាំបិត​ ស្លាប​ព្រា​ និង​សម​ជាដើម​ចូល​ត្រាំ​ជា​មួយ​ ប្រហែល​ ៣​ ម៉ោង​ ភក់​នៅ​ក្នុង​ខ្យង​នឹង​ចេញ​មក​​អស់​គ្មាន​សល់​ទេ​។​

ច្នៃខ្លួនឯងនៅផ្ទះ រសជាតិមិនចាញ់ហាងទេ មីអ៊ីតាលីសាច់ចិញ្ច្រាំ ប្រហិតសាច់គោ

0

ទំនង​ដែរ​តើ​ ធ្លាប់​ញ៉ាំ​មី​អ៊ី​តា​លី ឬ​គេ​ហៅ​ថា​ស្ពាគីទី​អត់​?​ ជឿ​ថា​ច្បាស់​ជា​ធ្លាប់​ញ៉ាំ​ហើយ​ និយាយ​ដល់​ក៏​ឃ្លាន​ដែរ​ហើយ​ត្រូវ​អត់​ ឥឡូវ​មក​ច្នៃ​ដាក់​ប្រហិត​សាច់​ថែម​នៅ​ផ្ទះ​ខ្លួន​ឯង​មើល​ កាន់​តែ​ឆ្ងាញ់​ម៉េច​វិញ​!​ ចាំ​ Admin ប្រាប់​វិធី​ធ្វើ​។

គ្រឿង​ផ្សំ​៖​

  • សរសៃ​មី​អ៊ីតាលី (Spaghetti) ១​ដុំ
  • សាច់​ជ្រូក ១០០ក្រាម ​ចិញ្ច្រាំ
  • ប្រហិត​សាច់​គោ ៤-៦​គ្រាប់ ហាន់​ជា​បន្ទះ
  • ម្ទេស​ប្លោក ប៉េង​បោះ ការ៉ុត ខ្ទឹមបារាំង (តាម​ចំណង់​ចំណូល​ចិត្ត) ១ផ្លែល្មម កាត់​ជា​ដុំ​តូចៗ
  • ទឹក​ប៉េងប៉ោះ​ ១ក្រឡ
  • ខ្ទឹម​ស​ចិញ្ច្រាំ​ អំបិល និង​ម្រេច​បន្តិច

វិធី​ធ្វើ​៖

១. ដាក់​ស្រុះ​សរសៃ​មី​ឲ្យ​ទន់​ប្រហែល​ ២០​នាទី រួច​ស្រង់​ចេញ​

២. ដាក់​ប្រេង​ឆា​ចូល​ខ្ទះ​ឲ្យ​ក្តៅ​ រួច​ដាក់​សាច់​ចិញ្ច្រាំ​ចូល​ ហើយ​ដាក់​ខ្ទឹម​ចិញ្ច្រាំ​ ខ្ទឹម​បារាំង​ចូល​ រោយ​អំបិល​ និង​ម្រេច​ចូល​បន្តិច​ ច្របល់​ចូល​គ្នា

៣. ដាក់​ប្រហិត​ ម្ទេស​ប្លោក​ ប៉េង​បោះ​ ការ៉ុត និង​ទឹក​ប៉េងប៉ោះ​ចូល​ ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ ​ឆ្អិន​ដួស​ដាក់​ចាន​ជា​ការ​ស្រេច​។

មេឃកំពុងតែក្តៅ បើបានការ៉េមចេកត្រជាក់ៗ ធ្វើដោយខ្លួនឯង មិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេណ៎!

មោះកុំអោយខាតពេលយូរ ដេកនៅតែផ្ទះអ្នកណាមិនធុញនោះ តែបើធុញរកអ្វីធ្វើដើម្បីចំណេញ របៀបធ្វើការ៉េមចេក ត្រជាក់ៗ ទប់ស្កាត់អាកាសធាតុក្តៅ ត្រជាក់ដល់បេះដូង ហើយរសជាតិឆ្ងាញ់ទៀតផង ធ្វើតាមរូបមន្តនេះ!

របៀបធ្វើ និងគ្រឿងផ្សំ

* ចេកទុំ ១ចំហៀងស្និត (ចេកទឹក) ធ្វើឲ្យបែក
– ខ្នុរទុំ ១ដុំបេះជាសសៃ
– ដូងខ្ចី ១ផ្លែកោសសាច់ជាបន្ទះៗ
– សាច់មៀន ១ចាន
– សណ្តែកដីលីង ១ចាន
– ទឹកដោះគោ កន្លះកំប៉ុង
– ខ្ទិះដូង ១ចានចង្កឹះ

1. ដំបូងត្រូវយក ចេកទុំ សាច់ខ្នុរ សាច់ដូងកោសហើយ សាច់មៀន និងសណ្តែកដីលីងដាក់ចូលក្នុងចានធំមួយ។
2. យកទឹកដោះគោ និងខ្ទិះដូងដាក់ចូលគ្នាកូរបន្តិច។
3. យកស្លាបព្រាមកកូរវាបញ្ចូលគ្នាឲ្យបានសព្វល្អ។
4. យកវាដាក់ច្រកចូលក្នុងថង់ រួចហើយយកវាដាក់ក្លាសេឲ្យកកជាការស្រេច៕

ទិញថែមៗ យ៉ាងពិសេសមិនធ្លាប់មានពី ហាង Black Canyon ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30

Black Canyon ហាងដែលល្បីខ្លាំងក្នុងប្រទេសថៃ មាន ៤សាខានៅក្នុងរាជធានីភ្នំពេញ(ផ្សារអ៊ីអន១ ផ្សារអ៊ីអន២ ផ្សារស្ទឹងមានជ័យ និងច្បារអំពៅ) មាន Promotion ពិសេសសម្រាប់បងប្អូនដែលធ្វើការកម្មង់មុខម្ហូបពីហាងផ្ទាល់យកទៅញ៉ាំនៅផ្ទះ និងទទួលបានការFree ភេសជ្ជៈមួយកែវភ្លាមៗ និងទិញភេសជ្ជះទាំង៥ មុខខាងក្រោម មួយ ថែម មួយ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែ មេសា 2020។

ហាង Black Canyon
ហាង Black Canyon
ហាង Black Canyon

តោះៗ ឱកាសចំណេញបានមកដល់ហើយ នៅចាំអីទៀតមកមើលមុខម្ហូបទាំង ១០ខាងក្រោមដែលធ្វើការកុម្ម៉ង និងទទួលបានការហ្វ្រីភេសជ្ជៈនោះមានដូចជា៖ PAN FRIED RICE NOODLES WITH MIXED SEAFOOD GRAVY, PAN FRIED RICE NOODLES WITH PORK AND SOY SAUCE, SPAGHETTI CARBONARA, SPAGHETTI MARINARA WITH BACON AND MINCED PORK, FRIED GARIC PORK WITH RICE, SPICY PAN FRIED SPAGHETTI WITH MINCED BEEF AND HOT BASAL TOPPED WITH ONSEN EGG, STIR-FRIED BLACK PEPPER PORK WITH RICE, STIR-FRIED CURRIED PRAWN AND CHICKEN WITH RICE, PRAWN FRIED RICE, STIR-FRIED CHICKEN AND HOT BASAL WITH RICE នោះទទួលបានការហ្វ្រីភេសជ្ជៈ BLACK CANYON ICED COFFEE រឺ ICED LEMON TEA ភ្លាមមួយណាក៏បាន។

ហាង Black Canyon
ហាង Black Canyon

បន្ថែមពីនេះសម្រាប់ការកុម្ម៉ងភេសជ្ជៈទាំង ៥មុខនេះ BLACK CANYON ICED COFFEE, ICED AMERICANO, AMERICANO, ICED HONEY LIME GREEN TEA, ICED LEMON TEA ដោយលោកអ្នកជ្រើសរើសមួយ និងទទួលបានការថែមជូនមួយកែវផងដែរ។ ហើយអ្វីដែលពិសេសដែលអ្នកត្រូវដឹងទៀតនោះគឺ មានភេសជ្ជៈ Brown Sugar Bubblesថែមទៀតដែលត្រជាក់ ឈ្ងុយឆ្ងាញ់មានច្រើនរសជាតិមានដូចជា៖ Taiwan Tea , Coffee , Thai Tea , Matcha Green Tea , Chocolate , Fresh Milk ដែលមានលក់នៅគ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា។

តោះៗ ប្រម៉ូសិនសាហាវបែបនេះងាយណាមានទៅ ហើយមានមុខម្ហូប និងភេសជ្ជៈជាច្រើនមុខដែលអាចជ្រើសរើសបានតាមចំណូលចិត្តបែបនេះហើយចាំអីទៀត ឆាប់ធ្វើការកុម្ម៉ងភ្លាមៗមកណាតាម រយៈ The Speed Delivery, ????24 រឺ E-Gets ក៏បានតែប៉ុណ្ណេះលែងស្គមហើយសប្បាយញ៉ាំតិចអីដឹកដល់ផ្ទះហើយប្រម៉ូសិនថែមជូនបែបនេះទៀត៕

ហាង Black Canyon

ហាង Black Canyon
ទីតាំង៖ ស្ថិតក្នុងផ្សារទំនើប អ៊ីអន១(ជាន់ទី២)
លេខទូរសព្ទ៖ 098 43 45 15

វីដេអូ៖

ស្មានតែពិបាក សាច់ក្រកឆ្ងាញ់តាមពិតគេធ្វើងាយៗចឹងសោះហ្នឹង

មិនធ្លាប់ដឹងពីមុនមកសោះ ស្មានតែសាច់ក្រក ពិបាកធ្វើខ្លាំងណាស់ហើយ តាមពិតងាយៗចឹងសោះហ្នឹង។ អ្នកណាខ្លះដែលចូលចិត្តញ៉ាំ ហើយមានចំណាប់អារម្មណ៍ចង់រៀនធ្វើទុកញ៉ាំអត់ មិនបាច់ទិញគេទេធ្វើដោយខ្លួនឯងក៏បានងាយៗចឹងសោះ។ ម៉ោះៗ រៀនធ្វើទាំងអស់គ្នា វិធីងាយៗមានដូចខាងក្រោម៖

គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់ជ្រូក ឬ សាច់គោ ៥គីឡូ
  • អំបិល ១ស្លាបព្រាបាយ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ស្ករ ២ស្លាបព្រាបាយ
  • ស្រាស ១ស្លាបព្រាបាយ
  • បាយ កន្លះចានចង្កិះ
  • ស្លឹកក្រូចសើច ១០សន្លឹក
  • រំដេងបុកម៉ដ្ធ ១ស្លាបព្រាបាយ
  • ពោះវៀនជ្រូកសម្រាប់ច្រកសាច់

របៀបធ្វើ៖

  • យកសាច់ និង គ្រឿងផ្សំខាងលើ កិនចូលគ្នាអោយម៉ដ្ធ រួចច្រកចូលពោះវៀនជ្រូក ចងជាកង់ៗ
  • យកសាច់ក្រកដែលធ្វើរួច ទៅហាលថ្ងៃអោយស្ងួត ជាការស្រេច៕

ពងមាន់អាំងផ្សំគ្រឿងពិសេស ធ្វើញ៉ាំជាមួយខ្ទឹមជ្រក់នៅផ្ទះទំនងអស់ទាស់

0

អាហារ​សម្រន់​ថ្មី​ទៀត​ហើយ​ ពង​មាន់​អាំង​ផ្សំ​គ្រឿង​ពិសេស​ ឮ​ឡើង​ស៊ាំ​ត្រចៀក​ហើយ​មែន​អត់​?​ ធ្លាប់​តែ​ឮ​គេ​ដឹក​ម៉ូតូ​ដាក់​មេក្រូ​ទៅ​មក​ៗ​មុខ​ផ្ទះ​ តែ​ឥ​ឡូវ​ប្រហែល​ជា​ស្ងាត់​ហើយ​ បើ​ចង់​ទៅ​ទិញ​នៅ​កន្លែង​គេ​​ដូច​ជា​ពិបាក​តិច​ហើយ​ ណា​មួយ​បារម្ភ​ខ្លាច​គេ​ធ្វើ​មិន​សូវ​មាន​អនាម័យ​ទៀត​។​ ម៉េច​មិន​រៀន​ធ្វើ​ខ្លួន​ឯង​ បើ​មាន​គ្រឿង​ផ្សំ​ និង​ដឹង​របៀប​ធ្វើ​ហើយ​ហ្នឹង​!

គ្រឿង​ផ្សំ៖

  • ពង​មាន់ ៨​គ្រាប់
  • ទឹក​ស៊ី​អ៊ីវ ១​ស្លាប​ព្រា​បាយ
  • ម្រេច​ម៉ត់ ១​ស្លាប​ព្រា​កាហ្វេ
  • អំបិល ១​ចុង​ស្លាប​ព្រា​កាហ្វេ​

របៀប​ធ្វើ​៖​

១.យក​ពង​មាន់​ចោះ​រន្ធ​តូច​ល្មម​ រួច​ចាក់​ពង​មាន់​ចេញ​ដាក់​ចាន​ ទុក​សំបក​មួយ​ឡែក​

២.យក​ពង​មាន់​ដាក់​ត្រង​ ដើម្បី​កុំ​ឲ្យ​ដុំ​ៗ រួច​ដាក់​គ្រឿង​ចូល​ ទឹក​ស៊ីអ៊ីវ​ ម្រេច​ម៉ត់​ និង​អំបិល​ ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​

៣.យក​សំ​បក​ពង​មាន់​ មក​ចាក់​គ្រឿង​ដែល​លាយ​ហើយ​ចូល​ រួច​យក​ដាក់​ចំហុយ ​ឆ្អិន​ហើយ​យក​ទៅ​ដាក់​អាំង​ ជា​ការ​ស្រេច​៕

Grilled eggs on barbecue stove. Traditional Thai street food.

ស៊ុបពងទាកូន និយាយពីថាឆ្ងាញ់ហើយថែមទាំងប៉ូវកម្លាំងទៀត មិនធ្វើញ៉ាំម៉េចបាន

ញ៉ាំអាហារត្រឹមតែមានរសជាតិឆ្ងាញ់ មិនគ្រប់គ្រាន់នោះទេ គឺត្រូវតែញ៉ាំម្ហូបអាហារណាដែលឆ្ងាញ់ហើយ ថែមទាំងប៉ូវកម្លាំងល្អចំពោះសុខភាពទៀតទើបជាការល្អ។ មិនអូសកាឡាយូរទេ មើលតែចំណងជើងទៅដឹងហើយថា Admin ចង់បង្រៀនធ្វើអ្វីញ៉ាំនោះ គឺស៊ុបពងទាកូន ហ្នឹងហើយគ្រឿងផ្សំ និងរបៀបធ្វើមានដូចនៅខាងក្រោមណា។

គ្រឿងផ្សំដែរត្រូវមាន៖

  • ពងទាកូន ១០ គ្រាប់
  • ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)
  • ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)
  • គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីល្មម
  • ស្លឹកក្រូច ៤ សន្លឹក
  • ខ្ទឹមស ៤ កំពិស ដំអោយបែក
  • រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក
  • ស្ករ ២ស្លាបព្រាបាយ – អំបិល ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)
  • ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន)
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ទឹកដោះគោឆៅ ១ កុំប៉ុង
  • ទឹក ២-៣ លីត្រ
  • បន្លែ តាមចំណូលចិត្ត
  • សាច់ តាមចំណូលចិត្ត

របៀបធ្វើ៖

  • ពងទាកូនស្ងោរជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អិន បកសំបកអោយស្អាត ទុកមួយឡែក
  • យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ គ្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ
  • ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំណូលចិត្ត) ផ្សិតចំបើង ចូលហើយទុកអោយពុះ
  • ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត រយចដាក់ ទឹកដោះគោឆៅ ទុកអោយពុះ រួចជាការស្រេច
  • ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មា ដាក់បន្លែនឹងសាច់តាមចំណូលចិត្ត៕

ធ្លាប់ធ្វើសារយ៉ ញ៉ាំទេ តោះថ្ងៃនេះរៀនធ្វើញ៉ាំទាំងអស់គ្នា

មួយរយៈនេះ ដូចជាចេះធ្វើម្ហូប និងបង្អែមបានច្រើនមុខដែរហើយ អ្វីៗទាំងអស់នេះក៏ដោយសារតែលោកកូវីដ១៩ ធ្វើអោយទាំងបុរសទាំងនារី នាំគ្នាចូលផ្ទះបាយទាំងព្រឹកទាំងល្ងាចធ្វើអ្វីដែលចង់ញ៉ាំដោយខ្លួនឯងមិនចេញទៅក្រៅទិញរបស់គេញ៉ាំម្យ៉ាងដែរតើ។ សម្រាប់ថ្ងៃនេះ Admin គិតថាគួរតែរៀនធ្វើសារយ៉ ញ៉ាំម្ដងអោយរាងប្លែកតិច តោះគ្រឿងផ្សំ និងរបៀបធ្វើមានដូចខាងក្រោមអាចមើល និងធ្វើញ៉ាំទាំងអស់គ្នាបានណា។

គ្រឿងផ្សំដែរត្រូវមាន៖

  • សាច់ជ្រូក
  • បង្កា ( បកអោយស្អាត )
  • ប៉ិគក់ ដំឡូង រឺ ត្រាវក៏បាន ហាន់ជាសសៃៗ
  • សំបកសារយ៉
  • ខ្ទឹមបារាំង ចិញ្ច្រាំ ( កុំអោយម៉ត់ពេក )
  • ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំចូលគ្នា
  • ស្ករស ម្សៅស៊ុប អំបិល
  • ពងទា ( វៃចូលគ្នា )

របៀបធ្វើ៖

  • យកសាច់ជ្រូក និង សាច់បង្គា មកចិញ្ច្រាំជាមួយគ្នាអោយម៉ត់ រួចទុកមួយអន្លើរ
  • ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ ខ្ទឹមក្រហម ខ្ទឹមស បំពងអោយឈ្ងុយបន្តិច ហើយដាក់ខ្ទឹមបារាំងចូលបំពងជាមួយគ្នា អោយឈ្ងុយ រួចដួសចេញ ( យើងបំពងដើម្បីកុំអោយក្រពុល )
  • យកសាច់ដែលចិញ្ច្រាំរួចហើយ មកលាយជាមួយ ស្ករស ម្សៅស៊ុប អំបិល និង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ដែលបានបំពងហើយនោះច្របល់ចូលគ្នាអោយសព្វ ទើបបន្ថែមត្រាវចូល រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ
  • យកសំបកឆៃយ៉ មករៀបដាក់ស្នូលពីខាងក្នុង ដោយលាបពងទានៅកន្លែងដែលត្រូវបិតនោះបន្តិច (ដើម្បីអោយវាស្អិតជាប់ល្អ ) រួចមូលអោយជិត ( បន្តធ្វើបែបនេះរហូតដល់អស់ស្នូល )
  • បន្ទាប់មកយកមកបំពងអោយឆ្អិន អោយឡើងក្រហមហើយលើកចេញ រួចជាការស្រេច៕

ប្រភព៖ Monika White

ដេកស៊ីនៅតែផ្ទះ ក្បាលពោះក៏ធំ ទឹកផ្លែឈើ ៤ មុខ ជួយឲ្យសំប៉ែតវិញបាន

រដូវ​កាល​នៅ​ផ្ទះ​​ កន្លែង​ហាត់​ប្រាណ​ក៏​បិទ​ទៀត​ ទៅ​ដើរ​លេង​ក៏​មិនកើត​ អ៊ីចឹង​មាន​តែ​នៅ​ផ្ទះ​ ស៊ី​ហើយ​ដេក​ ហើយ​ក៏​ធាត់​ ក្បាល​ពោះ​ក៏​ធំ​ គេ​ប្រុស​ៗ​មិន​អី​ទេ​ បើ​ស្រី​ៗ​ ផុត​កូរ៉ូណា​ទៅ​ដឹង​តែ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ហើយ​។​ កុំ​ឲ្យ​ផុត​កូរ៉ូណា​ហើយ​ មក​អង្គុយ​កើត​ទុក​រឿង​ក្បាល​ពោះ​ មក​ដឹង​វិធី​ធ្វើ​ឲ្យ​ក្បាល​ពោះ​សំប៉ែត​វិញ​ឲ្យ​ហើយ​។​ ញ៉ាំ​ទឹក​ផ្លែ​ឈើ​ ៤​ មុខ​នេះ​អាច​ជួយ​បាន​៖​

១. ទឹក​ផ្លែ​ឪឡឹក

ទឹក​ផ្លែ​ឪឡឹក​​មាន​សារៈ​សំខាន់​ច្រើន​ ដែល​យើង​គួរ​តែ​ញ៉ាំ​ វា​ងាយ​ស្រួល​ញ៉ាំ​ ហើយ​អាច​ជួយ​កាត់​បន្ថយ​ក្បាល​ពោះ​ធំ​ និង​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​បាន​ទៀត​ផង​។​

២. ទឹក​ក្រូច​ស្រស់

ទឹក​ក្រូច​ស្រស់​ មាន​ជាតិ​សរសៃ​ខ្ពស់​ ងាយ​ស្រួល​ញ៉ាំ​ តែ​យក​ល្អ​គួរ​តែ​ច្របាច់​ញ៉ាំ​ស្រស់​ មិន​ត្រូវ​ដាក់​ស្ករ​ទេ​ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​ធាត់​ដោយ​សារ​ស្ករ​បាន​។​

៣. ទឹក​ផ្លែ​គីវី

គី​វី​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ​អែម​ និង​សម្បូរ​ដោយ​ជាតិ​សរសៃ​ ចំណែក​គ្រាប់​ខ្មៅ​ៗ​តូច​របស់​វា​មាន​ជាតិ​សរសៃ​ដែល​អត់​រលាយ​ ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​។​ ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​បាន​ល្អ​។​​

៤. ទឹក​ម្នាស់

នៅ​ក្នុង​ម្នាស់​ មាន​អង់ស៊ីម​ Bromelain ​ដែល​ជា​សារធាតុ​ ជួយ​រំលាយ​ប្រូតេអ៊ីន​ដែល​ពិបាក​រំលាយ​ និង​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្បាល​ពោះ​។​