ធ្លាប់ធ្វើសារយ៉ ញ៉ាំទេ តោះថ្ងៃនេះរៀនធ្វើញ៉ាំទាំងអស់គ្នា

សាយ៉ឆ្ងាញ់ធ្វើចឹងសោះ

0
7156

មួយរយៈនេះ ដូចជាចេះធ្វើម្ហូប និងបង្អែមបានច្រើនមុខដែរហើយ អ្វីៗទាំងអស់នេះក៏ដោយសារតែលោកកូវីដ១៩ ធ្វើអោយទាំងបុរសទាំងនារី នាំគ្នាចូលផ្ទះបាយទាំងព្រឹកទាំងល្ងាចធ្វើអ្វីដែលចង់ញ៉ាំដោយខ្លួនឯងមិនចេញទៅក្រៅទិញរបស់គេញ៉ាំម្យ៉ាងដែរតើ។ សម្រាប់ថ្ងៃនេះ Admin គិតថាគួរតែរៀនធ្វើសារយ៉ ញ៉ាំម្ដងអោយរាងប្លែកតិច តោះគ្រឿងផ្សំ និងរបៀបធ្វើមានដូចខាងក្រោមអាចមើល និងធ្វើញ៉ាំទាំងអស់គ្នាបានណា។

គ្រឿងផ្សំដែរត្រូវមាន៖

  • សាច់ជ្រូក
  • បង្កា ( បកអោយស្អាត )
  • ប៉ិគក់ ដំឡូង រឺ ត្រាវក៏បាន ហាន់ជាសសៃៗ
  • សំបកសារយ៉
  • ខ្ទឹមបារាំង ចិញ្ច្រាំ ( កុំអោយម៉ត់ពេក )
  • ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំចូលគ្នា
  • ស្ករស ម្សៅស៊ុប អំបិល
  • ពងទា ( វៃចូលគ្នា )

របៀបធ្វើ៖

  • យកសាច់ជ្រូក និង សាច់បង្គា មកចិញ្ច្រាំជាមួយគ្នាអោយម៉ត់ រួចទុកមួយអន្លើរ
  • ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ ខ្ទឹមក្រហម ខ្ទឹមស បំពងអោយឈ្ងុយបន្តិច ហើយដាក់ខ្ទឹមបារាំងចូលបំពងជាមួយគ្នា អោយឈ្ងុយ រួចដួសចេញ ( យើងបំពងដើម្បីកុំអោយក្រពុល )
  • យកសាច់ដែលចិញ្ច្រាំរួចហើយ មកលាយជាមួយ ស្ករស ម្សៅស៊ុប អំបិល និង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ដែលបានបំពងហើយនោះច្របល់ចូលគ្នាអោយសព្វ ទើបបន្ថែមត្រាវចូល រួចច្របល់ចូលគ្នាអោយសព្វចូលជាតិ
  • យកសំបកឆៃយ៉ មករៀបដាក់ស្នូលពីខាងក្នុង ដោយលាបពងទានៅកន្លែងដែលត្រូវបិតនោះបន្តិច (ដើម្បីអោយវាស្អិតជាប់ល្អ ) រួចមូលអោយជិត ( បន្តធ្វើបែបនេះរហូតដល់អស់ស្នូល )
  • បន្ទាប់មកយកមកបំពងអោយឆ្អិន អោយឡើងក្រហមហើយលើកចេញ រួចជាការស្រេច៕

ប្រភព៖ Monika White