រដូវកាលនៅផ្ទះ កន្លែងហាត់ប្រាណក៏បិទទៀត ទៅដើរលេងក៏មិនកើត អ៊ីចឹងមានតែនៅផ្ទះ ស៊ីហើយដេក ហើយក៏ធាត់ ក្បាលពោះក៏ធំ គេប្រុសៗមិនអីទេ បើស្រីៗ ផុតកូរ៉ូណាទៅដឹងតែមិនហ៊ានចេញក្រៅផ្ទះហើយ។ កុំឲ្យផុតកូរ៉ូណាហើយ មកអង្គុយកើតទុករឿងក្បាលពោះ មកដឹងវិធីធ្វើឲ្យក្បាលពោះសំប៉ែតវិញឲ្យហើយ។ ញ៉ាំទឹកផ្លែឈើ ៤ មុខនេះអាចជួយបាន៖
១. ទឹកផ្លែឪឡឹក
ទឹកផ្លែឪឡឹកមានសារៈសំខាន់ច្រើន ដែលយើងគួរតែញ៉ាំ វាងាយស្រួលញ៉ាំ ហើយអាចជួយកាត់បន្ថយក្បាលពោះធំ និងជាតិខ្លាញ់ក្នុងរាងកាយបានទៀតផង។

២. ទឹកក្រូចស្រស់
ទឹកក្រូចស្រស់ មានជាតិសរសៃខ្ពស់ ងាយស្រួលញ៉ាំ តែយកល្អគួរតែច្របាច់ញ៉ាំស្រស់ មិនត្រូវដាក់ស្ករទេ ព្រោះអាចធ្វើឲ្យយើងធាត់ដោយសារស្ករបាន។

៣. ទឹកផ្លែគីវី
គីវីជាផ្លែឈើដែលមានរសជាតិជូរអែម និងសម្បូរដោយជាតិសរសៃ ចំណែកគ្រាប់ខ្មៅៗតូចរបស់វាមានជាតិសរសៃដែលអត់រលាយ ជួយឲ្យយើងឆ្អែតបានយូរ។ ជួយសម្រួលដល់ការរំលាយអាហារបានល្អ។

៤. ទឹកម្នាស់
នៅក្នុងម្នាស់ មានអង់ស៊ីម Bromelain ដែលជាសារធាតុ ជួយរំលាយប្រូតេអ៊ីនដែលពិបាករំលាយ និងជួយកាត់បន្ថយខ្លាញ់ក្បាលពោះ។
