ញ៉ាំអាហារត្រឹមតែមានរសជាតិឆ្ងាញ់ មិនគ្រប់គ្រាន់នោះទេ គឺត្រូវតែញ៉ាំម្ហូបអាហារណាដែលឆ្ងាញ់ហើយ ថែមទាំងប៉ូវកម្លាំងល្អចំពោះសុខភាពទៀតទើបជាការល្អ។ មិនអូសកាឡាយូរទេ មើលតែចំណងជើងទៅដឹងហើយថា Admin ចង់បង្រៀនធ្វើអ្វីញ៉ាំនោះ គឺស៊ុបពងទាកូន ហ្នឹងហើយគ្រឿងផ្សំ និងរបៀបធ្វើមានដូចនៅខាងក្រោមណា។

គ្រឿងផ្សំដែរត្រូវមាន៖
- ពងទាកូន ១០ គ្រាប់
- ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)
- ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)
- គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីល្មម
- ស្លឹកក្រូច ៤ សន្លឹក
- ខ្ទឹមស ៤ កំពិស ដំអោយបែក
- រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក
- ស្ករ ២ស្លាបព្រាបាយ – អំបិល ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)
- ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន)
- ទឹកត្រី ១ស្លាបព្រាបាយ
- ទឹកដោះគោឆៅ ១ កុំប៉ុង
- ទឹក ២-៣ លីត្រ
- បន្លែ តាមចំណូលចិត្ត
- សាច់ តាមចំណូលចិត្ត
របៀបធ្វើ៖
- ពងទាកូនស្ងោរជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អិន បកសំបកអោយស្អាត ទុកមួយឡែក
- យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ គ្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ
- ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំណូលចិត្ត) ផ្សិតចំបើង ចូលហើយទុកអោយពុះ
- ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត រយចដាក់ ទឹកដោះគោឆៅ ទុកអោយពុះ រួចជាការស្រេច
- ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មា ដាក់បន្លែនឹងសាច់តាមចំណូលចិត្ត៕

