អាហារសម្រន់ថ្មីទៀតហើយ ពងមាន់អាំងផ្សំគ្រឿងពិសេស ឮឡើងស៊ាំត្រចៀកហើយមែនអត់? ធ្លាប់តែឮគេដឹកម៉ូតូដាក់មេក្រូទៅមកៗមុខផ្ទះ តែឥឡូវប្រហែលជាស្ងាត់ហើយ បើចង់ទៅទិញនៅកន្លែងគេដូចជាពិបាកតិចហើយ ណាមួយបារម្ភខ្លាចគេធ្វើមិនសូវមានអនាម័យទៀត។ ម៉េចមិនរៀនធ្វើខ្លួនឯង បើមានគ្រឿងផ្សំ និងដឹងរបៀបធ្វើហើយហ្នឹង!

គ្រឿងផ្សំ៖
- ពងមាន់ ៨គ្រាប់
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
- អំបិល ១ចុងស្លាបព្រាកាហ្វេ

របៀបធ្វើ៖
១.យកពងមាន់ចោះរន្ធតូចល្មម រួចចាក់ពងមាន់ចេញដាក់ចាន ទុកសំបកមួយឡែក
២.យកពងមាន់ដាក់ត្រង ដើម្បីកុំឲ្យដុំៗ រួចដាក់គ្រឿងចូល ទឹកស៊ីអ៊ីវ ម្រេចម៉ត់ និងអំបិល ច្របល់ចូលគ្នាឲ្យសព្វ
៣.យកសំបកពងមាន់ មកចាក់គ្រឿងដែលលាយហើយចូល រួចយកដាក់ចំហុយ ឆ្អិនហើយយកទៅដាក់អាំង ជាការស្រេច៕


