អង្គុយសុខៗនឹក នំបញ្ចុក មីស៊ុប ៣ កន្លែងនេះណាស់ រសជាតិល្បីយូរឆ្នាំហើយ

0

ច្បាស់​ជា​ធ្លាប់​សាក​ហើយ​រសជាតិ​ នំបញ្ចុក​ និង​មីស៊ុប​ ៣ កន្លែង​នេះ​ ឆ្ងាញ់​ខ្លាំង​ បំភ្លេច​មិន​បាន​។​ កាន់​តែ​និយាយ​កាន់​តែ​នឹក​រសជាតិ​ ចង់​ស្រក​ទឹក​ភ្នែក​ ចប់​អា​កូវីដ​នឹង​កាល​ណា​ដឹង​តែ​ទៅ​ញ៉ាំ​មុន​គេ​ហ្មង​​ អ្នក​មិន​ទាន់​ស្គាល់​ចាំ​ Admin ណែនាំ​ គេ​ប្រលែង​ឲ្យ​ចេញ​ក្រៅ​ពេល​ណា​​ ចាំ​ទៅ​ញ៉ាំ​ទាំង​អស់​គ្នា​។​

នំ​បញ្ចុក​យួន​ផ្សារ​កណ្តាល

បើក​លក់​ពី​ព្រឹក​ដល់​ល្ងាច​

ទី​តាំង៖ សូម​ចុច​ទី​នេះ

មី​ស៊ុប​អ៊ី​ហុង

បើក​លក់​ចាប់​ពី​ពេល​រសៀល​ ដល់​ល្ងាច​

ទី​តាំង​៖ ក្រោយ​រដ្ឋ​សភា​ចាស់​ ផ្លូវ​ចូល​តាម​កែង​ Master Suki Soup

មី​ស៊ុប​សាលា​បឋម​ទួល​ទំពូង

មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង

លក់​ពី​ព្រឹក​ដល់​ល្ងាច

ទីតាំង​៖ នៅ​ក្នុង​វត្ត​ទួល​ទំពូង​ (ខាង​សាលា​បឋម​សិក្សា​ទួល​ទំពូង​)

ទឹកប្រទាលកន្ទុយក្រពើ ឆ្ងាញ់ ស្រួលធ្វើ ជំនួយសុខភាព

0

កាត់​ប្រទាល​ជិតៗ​ផ្ទះ​មួយ​កញ្ច្រែង​មក​ ឬ​ទិញ​ពី​ផ្សារ​ក៏​បាន​ ធ្វើ​ទឹក​ប្រទាល​កន្ទយ​ក្រពើ​ញ៉ាំ​ខ្លួន​ឯង​នៅ​ផ្ទះ​ ល្អ​ចំពោះ​សុខភាព​។​ ធ្វើ​ឲ្យ​ច្រើន​ដាក់​ដប​ក្លា​សេ​ទុក​ក្នុង​ទូរ​ទឹកកក​ត្រជាក់​ៗ​ រសជាតិ​ជូរ​អែម​ឆ្ងាញ់​ ស័ក្តិសម​ជា​មួយ​អាកាស​ធាតុ​ក្តៅ​។​

គ្រឿង​ផ្សំ​៖​

  • ប្រទាល​កន្ទុយ​ក្រពើ
  • ស្លឹក​តយ
  • ស្ករស
  • អំបិល
  • ទឹកស្អាត

វិធី​ធ្វើ៖

១. យក​ប្រទាល​កន្ទុយ​ក្រពើ​មក​ចិត​បន្លា​ទាំង​សង​ខាង​ចេញ​ បន្ទាប់​មក​បក​ឬ​ចិត​យក​សម្បក​ចេញ​ឲ្យ​អស់​ទុក​តែ​សាច់​សៗ។

២. យក​សាច់​ប្រទាល​កន្ទុយ​ក្រពើ​មក​ហាន់​ជា​ចំណិត​តូចៗ​ រួច​យក​ទៅ​លាង​យក​ជ័រ​ចេញ​ឲ្យ​អស់​ឲ្យ​បាន​ច្រើន​ទឹក​បន្ទាប់​មក​ស្រង់​ដាក់​ក្នុង​កញ្ច្រែង​ទុក​មួយ​អន្លើ​។

៣. យក​ស្លឹក​តយ​មក​លាង​ទឹក​ហើយ​ហាន់​ឲ្យ​ល្អិត​ដើម្បី​ត្រៀម​យក​ទៅ​កិន​។ ដាក់​ស្លឹក​តយ​ដែល​ហាន់​រួច​ ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​ជា​មួយ​ទឹក​ឲ្យ​សម​ល្មម​។ ពេល​កិន​រួច​យក​ទៅ ​ត្រង​នឹង​ក្រណាត់​ស​ស្អាត​យក​តែ​ទឹក​ ហើយ​ទុក​មួយ​អន្លើ​ទៀត​។

៤. ដាក់​ទឹក​ដាំ​ក្នុង​ឆ្នាំង​ឲ្យ​សម​ល្មម​តាម​ចំនួន​ប្រទាល​ ដោយ​ចាក់​ស្លឹក​តយ​ដែល​ត្រង​បាន​ខាង​លើ​ចូល​ទៅ​ផង​ និង​កុំ​ភ្លេច​ចង​ស្លឹក​តយ​ពីរ​បី​សន្លឹក​ទៅ​ក្នុង​ឆ្នាំង​ ដើម្បី​ឲ្យ​មាន​ក្លិនល្អ​ និង​រក្សា​ក្លិន​បាន​យូរ​។

៥. ពេល​ទឹក​ពុះ​ចាក់​ស្ករ​ចូល​ឲ្យ​ផ្អែម​សម​ល្មម​តាម​ចូល​ចិត្ត​ និង​ដាក់​អំបិល​មួយ​ចិប​ចូល​ផង​។ ជា​ចុង​ក្រោយ​ចាក់​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ចូល​ រង់​ចាំ​ឲ្យ​ពុះ​ម្តង​ទៀត​ ហើយ​លើក​ចុះ​ទុក​ឲ្យ​ត្រជាក់​ សឹម​ដួស​ដាក់​ដប​ក្លា​សេ​ទុក​បរិភោគ​បាន​យូរ​ថ្ងៃ៕

ដាំបាយអោយច្រើន ញ៉ាំមិនអស់សារេធ្វើបាយក្ដាំងទុកញ៉ាំពេលអផ្សុក

អផ្សុកខ្លាំងទេពេលដែលសាលាបិទ កន្លែងធ្វើការខ្លះក៏អនុញ្ញាតអោយធ្វើការពីផ្ទះ មិនបានចេញក្រៅបើកភ្នែកមកនៅតែក្នុងផ្ទះបែបនេះ។ ពេលខ្លះអផ្សុកពេក ទំនេរពេក អាចទៅជាស្ត្រេសក៏ថាបាន បែបនេះគួរតែធ្វើខ្លួនអោយរវល់ខ្លះហើយ រវល់អោយបានឆ្ងាញ់ទាំងមាត់ ឆ្អែតទាំងក្រពះគឺជារឿងល្អ។ និយាយរួម គឺថាទៅណាមិនឆ្ងាយ ពីរឿងរៀនធ្វើអីញ៉ាំនោះទេ តោះចឹងរៀនធ្វើបាយក្ដាំងញ៉ាំ វីធីធ្វើ និងគ្រឿងផ្សំ Admin សរសេរនៅខាងក្រោមនេះហើយ សាកធ្វើញ៉ាំទាំងអស់គ្នាណា។

រូបភា​ព Srey Nith

គ្រឿងផ្សំដែលត្រូវមាន៖

  • បាយក្ដាំង
  • ស្លឹកខ្ទឹម
  • ម្ទេស
  • ស្ករសរ
  • ទឹកត្រី
  • ពងមាន់
  • សាច់ផាត់ (សាច់ជ្រូក)

របៀបធ្វើ៖

  • សម្រាប់អ្នកមិនទាន់មានបាយក្ដាំងត្រូវយកបាយដាក់បៀកក្នុងឆ្នាំងអោយស្ដើងល្មម រួចដាក់កម្ដៅអោយឡើងជាក្ដាំងល្អ
  • ដាក់ខ្ទះអោយក្ដៅចាក់ប្រេងឆាចូលទុកអោយក្ដៅល្អ រួចដាក់បាយក្ដាំងចូលទុករហូតដល់បាយអណ្ដែតឡើង និងឡើងពណ៌លឿងល្អ
  • ស្រង់បាយឡើងទុកអោយស្ងួត
  • លាយគ្រឿងផ្សំខាងលើកូរអោយសព្វ ហើយយកមកស្រោច រឺបៀកលើបាយដែលបានបំពងហើយ
  • ដាក់កំដៅអោយស្ងួតម្ដងទៀតបន្ទាប់ពីបៀកគ្រឿងផ្សំហើយ ដើម្បីអោយទុកបានយូរ
  • ធ្វើការដាក់សាច់ផាត់បន្ថែមពីលើរួចជាការស្រេច៕
រូបភាព បាយក្ដាំងសៀមរាប
រូបភាព បាយក្តាំងSiemreap

ងាយៗ រៀនធ្វើ យ៉ាអួ (ទឹកដោះគោជូ) ដោយខ្លួនឯង ទុកញ៉ាំនៅផ្ទះ

0

នៅ​ផ្ទះ​អផ្សុក​ អង្គុយ​ទំនេរ​ចោល​ធ្វើ​អី​ លើក​ទូរសព្ទ​ចូល​ផេក​ Facetaste ឬវេបសាយ kohsantepheap.tv​ ទៅ​មាន​បង្រៀន​ធ្វើ​អាហារ​ និង​បង្អែម​ប្លែក​ៗ​ច្រើន​ណាស់​ មើល​ហើយ​ដឹង​តែ​ចង់​រៀន​ធ្វើ​តាម​ហ្មង​!​ អ៊ីចឹង​ក្នុង​អត្ថបទ​នេះ​នឹង​ណែនាំ​គ្នា​យើង​​ឲ្យ​ចេះ​ធ្វើ​យ៉ាអួ​ ទឹក​ដោះ​គោ​ជូរ​ទុក​ញ៉ាំ​នៅ​ផ្ទះ​ខ្លួន​ឯង​​ ឆ្ងាញ់​ហើយ​ស្រួល​ធ្វើ​។

របស់​ត្រូវ​ការ​៖​

  • ទឹក​ដោះ​គោ​ស្រស់​ ១​ ដប
  • ទឹក​ដោះ​គោ​ខាប់​ ១​ កំប៉ុង
  • យ៉ាអួ​ រសជាតិ​ដើម​ ១​ កំប៉ុង
  • ថង់​ និង​ កៅស៊ូ​សម្រាប់​ទុក​ច្រក​ ឬកែវ
  • ទឹក​ក្តៅ​ ១​ កំសៀវ

វិធី​ធ្វើ៖

១. ចាក់​ទឹក​ដោះ​គោ​ចាប់​ចូល​ក្នុង​ចាន​ រួច​ចាក់​ ទឹក​ក្តៅ​ដាំ​ពុះ​ចូល​ ១​ កំប៉ុង​ទឹក​ដោះ​គោ​ខាប់ កូរ​ចូល​គ្នា​ឲ្យ​សព្វ

២. ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ ៣ កំប៉ុង​ទឹក​ដោះ​គោ​ខាប់​ ក្នុង​ល្បាយ​ដោះ​គោ​ដែល​កូរ​ហើយ​

៣. បន្ទាប់​មក​ចាក់​យ៉ាអួ​រសជាតិ​ដើម​ចូល​ទាំង​អស់​

៤. ពេល​រួច​រាល់​ហើយ​ ត្រូវ​ច្រក​ដាក់​ចូល​ក្នុង​ថង់​ រួច​ចង​កៅ​ស៊ូ​ឲ្យ​ជិត ឬអាចដាក់ចូលកែវក៏បាន​ រួច​ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​ចូល​ក្នុង​ឆ្នាំង​ ដាក់​កែវ ឬ ថង់​ដែល​ច្រក​យ៉ាអួ​ទឹក​ដោះ​គោ​ជូ​ចូល​ត្រាំដោយគ្របគម្របឲ្យជិត​ប្រហែល​ ១០​ ទៅ​ ១២​ ម៉ោង​​ អាច​យក​មក​ញ៉ាំ​បាន​ហើយ​។​

ប្រហិតសាច់គោ លាយគ្រឿងបែបណា ធ្វើបែបណាទើបឆ្ងាញ់ តោះស៊ែចែករំលែកគ្នាទុកធ្វើញ៉ាំទាំងអស់គ្នា

ចេះធ្វើបន្តិច ចែករំលែកបន្តិច គឺជារឿងដ៏ល្អ ព្រោះថាពេលនេះមិនថាតែអ្នកទាំងអស់គ្នាទេដែរ មិនសូវហ៊ានចេញក្រៅ និងទិញម្ហូបគេញ៉ាំ Admin ក៏ដូចគ្នា គឺនៅសម្ងំតែក្នុងផ្ទះ និងរៀនធ្វើម្ហូបញ៉ាំដោយខ្លួនឯង ដើម្បីរក្សាអនាម័យ ក៏ដូចជាសុខសុវត្ថិភាពសម្រាប់ខ្លួនយើងផងដែរ។ ថ្ងៃនេះក៏មានការចែករំលែកខ្លះៗ ក្នុងការធ្វើប្រហិតសាច់គោទុកញ៉ាំពេលនឹកឃ្លាន ម៉ោះៗ មកមើលពីគ្រឿងផ្សំ និងវិធីធ្វើមានដូចខាងក្រោម។

នំបុ័ងប្រហិតរដ្ឋាពោធិ៍ចិនតុង
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា

គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់គោ ( ១គីឡូក្រាម)
  • ទឹកត្រី ( ១ស្លាបព្រាបាយ)
  • អំបិល ( កន្លះស្លាបព្រាកហ្វេ)
  • ប៊ីចេង (ដាក់ ១ចុងស្លាបព្រាកាហ្វេ)
  • ស្ករសរ ( ១ស្លាបព្រាបាយ)
  • ម្រេច
  • ម្សៅឆា ( ៣ស្លាបព្រាបាយ)
  • ប្រេងខ្យង ( ១ស្លាបព្រាបាយ)

របៀបធ្វើ៖

  • យកសាច់គោលាងទឹកអោយស្អារហាន់ស្ដើងៗរួចយកទៅកិនអោយម៉ដ្ត
  • យកសាច់ដែលកិនរួចមកលាយជាមួយគ្រឿងផ្សំខាងលើ និងធ្វើការច្របល់អោយសព្វ ដើម្បីអោយសាច់ចូលជាតិល្អ (អាចបន្ថែមគ្រឿងទៀតបានតាមចំណូលចិត្ត)
  • អាចធ្វើការកិនសាច់ រឺក្រឡុកបន្ថែមម្ដងទៀត ដើម្បីអោយសាច់កាន់តែម៉ដ្ដ និងសព្វគ្រឿងខ្លាំងជាងមុន
  • ធ្វើការដាក់ដាំទឹកអោយពុះ រូចពូតសាច់ជាដុំមូលៗ ដាក់ចូល
  • ទុករហូតដល់ប្រហិតអណ្តែតឡើង(ឆ្អិន) ស្រង់ចេញរួចជាការស្រេច៕
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិតផ្ទះវីឡា
ហាង ប្រហិត​ J Mey សាលាចិន

គេងក៏នឹក អង្គុយក៏នឹក នឹកឃ្លានពងទាកូនឆ្ងាញ់ៗទាំង ៣កន្លែងនេះណាស់

មិននឹកមិចបានទៅ ពងទាកូនទាំង ៣កន្លែងនេះឆ្ងាញ់លំដាប់លេខ១ ហើយនៅក្នុងរាជធានីភ្នំពេញយើងនោះ។ តែពេលនេះអោយធ្វើមិច បើបងកូវីដ មកអុកឡុកបែបនេះស្ទាក់ស្ទើរមិនហ៊ានចេញទៅញ៉ាំ តែក្នុងចិត្តទ្រាំសឹងតែមិនបានទៅហើយ ព្រោះថាកន្លែងទាំង ៣នេះនៅបើកជាធម្មតាអ្នកណាអាចចង់ទៅញ៉ាំ គឺទៅបានណាតែកុំភ្លេចថែរក្សាអនាម័យអោយបានខ្ពស់គ្រប់ពេលវេលាដើម្បីខ្លួនយើង។ ម៉ោះៗ ចូលមើលខាងក្រោមតិចតៅថាមានហាងណាខ្លះហើយធ្លាប់បានមកញ៉ាំរឺអត់?

ហាង ពងទាកូន ផ្សារញ៉ែ

បង្អែមម៉ាក់អាកាំងសាខាទី​៤
បង្អែមម៉ាក់អាកាំងសាខាទី​៤

ហាង ពងទាកូន ផ្សារញ៉ែ
ទូរសព្ទ៖ 011 78 30 55 | 016 95 88 19
ទីតាំង៖ ជិតផ្សារដេប៉ូ

ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
ទូរសព្ទ៖​ 017 27 27 12 / 077 560 168
ទីតាំង៖ ផ្លូវលេខ 363 កែង ផ្លូវលេខ 622 (ខាងកើតផ្សារច្បារអំពៅ)

ពងទាកូនផ្សារ​តាប៉ាង​

តូប ពងទាកូនផ្សារ​តាប៉ាង
ទូរសព្ទ៖ 010 977 017
ទីតាំង៖ ម្តុំផ្សារ​តាប៉ាង​មុខផ្ទះបាក់បែក

វីដេអូ​៖

ចេកសែនជំនាងផ្ទះហើយ បើចោលស្ដាយយកមកវ៉ៃចេញជាចេកចៀន ចំណេញអស់ស្ទះ

អំឡុងពេលនេះមិនត្រូវខ្ជះខ្ជាយពេកនោះទេ ព្រោះថាយើងក៏ពិបាកចេញក្រៅ ឯការចំណាយក៏ត្រូវតែមានកម្រិតព្រោះចំណូលគ្រប់គ្នាមានក៏ការធ្លាក់ចុះ។ ដូច្នេះថ្ងៃនេះ ចង់បង្ហើបថាបើសិនជាមានចេកបន្ទាប់ពីសែនអី កុំបោះចោលមើលច្នៃចេញជាចេកចៀនទៅ បានញ៉ាំកំដរមាត់ផង។ តោះ ចាំអីទៀតគ្រឿងផ្សំ និងវិធីធ្វើមានបង្ហាញនៅខាងក្រោមនេះ។

គ្រឿងផ្សំដែលត្រូវមាន៖

  • ម៉្សៅសម្រាប់ចៀនចេក ចំនួន០១កញ្ចប់ រឺ(ម៉្សៅខ្សាយ១ចានចង្កឹះ+ម៉្សៅស្រួយ ៣ស្លាបព្រាបាយ)
  • ចេកណាំវ៉ាចំនួន ០១ស្និត(ទុំល្មម)
  • ពងទាចំនួន ០១គ្រាប់
  • ដូងកោស យកដូងស្ទើរចំនួន ០១ចាន
  • អំបិល ចំនួន ០១ស្លាបព្រាកាហ្វេ
  • ទឹកដោះគោស្រស់ចំនួន ០១កែវ ទឹកដោះគោខាប់ ៣ស្លាព្រាបាយ
  • ល្ងស ០១ស្លាបព្រាបាយ រឺគ្រាប់ស្វាយចន្ធី ០១ ស្លាបព្រាយបាយ(បុកអោយម៉ត់)
  • ប្រេងឆា ០១បានគោម

របៀបធ្វើ៖

  • ចេកបកសម្រកចេញរួចដំអោយចំប៉ែត រឺក៏អាចចិតជា៤ចំណិតក៏បានតាមចិត្តចង់
  • ដាក់គ្រឿងផ្សំទាំងចូលគ្នាកូរអោយសព្វ
  • ដាក់ខ្ទះអោយក្តៅ រួចចាក់ប្រេងឆាចូល
  • ដាក់ចេកក្នុងម៉្សៅ រួចដាក់ចូលក្នុងខ្ទះទុករហូតចេកចៀងឡើងពងក្រឡាត
  • បន្ទាប់មកធ្វើការស្រង់ទុកអោយស្រក់ប្រេងរួចជាការស្រេច៕

មិនដឹងថា បាយឆាតុមយ៉ាំ ងាយស្រួលធ្វើអ៊ីចឹងសោះ ចាំអង្កាល់ ដល់ពេលបញ្ចេញស្នាដៃហើយ

0

នឹក​ឃើញ​ដល់​បាយ​ឆា​តុម​យ៉ាំ​ ម្នាក់​ៗ​ច្បាស់​ជា​គិត​ថា​ពិបាក​ធ្វើ​ ស្មុគ​ស្មាញ​ហើយ​ តាម​ពិត​ស្រួល​ធ្វើ​អ៊ីចឹង​សោះ​!​ តែ​មួយ​ភ្លែត​សោះ​បាន​ញ៉ាំ​បាត់​ អត់​ពិបាក​ទេ​។​ ចាំ​ Admin រៀប​រាប់​គ្រឿង​ផ្សំ​ដែល​ត្រូវ​ការ​ និង​វិធី​ធ្វើ​នៅ​ខាង​ក្រោម​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា​។​

គ្រឿង​ផ្សំ​៖​

  • បាយ​ស​ ១​ចាន
  • បង្គា​ ប្រហែល​ ១០​ គ្រាប់
  • ពង​ទា​ ១​ គ្រាប់​
  • ខ្ទឹម​ក្រហម​ ១​ មើម
  • ក្រូច​ឆ្មា​ ១​ ជំនិត
  • ប៉េងប៉ោះ​ ១ ផ្លែ​ (យក​អា​ទុំ)
  • គល់​ស្លឹក​គ្រៃ​ ២​ គល់ (ហាន់​ម៉ដ្ឋ​ៗ)
  • ទឹក​ត្រី​ ១ ស្លាប​ព្រា​បាយ
  • អំបិល​ ១ ចុង​ស្លាប​ព្រា​ហ្វេ
  • ស្ករ​ស​ ១​ស្លាប​ព្រា​កាហ្វេ
  • ម្រេច​ ១​​ចុង​ស្លាប​ព្រា​កាហ្វេ
  • ​គ្រឿង​តុមយ៉ាំ​

វិធី​ធ្វើ​៖

១. រោយ​អំបិល​ ស្ករ​ស​ និង​ម្រេច​ ចូល​ក្នុង​ចាន​បង្គា ច្របល់​ឲ្យ​សព្វ​ ទុក​ចោល​ ១០​ នាទី​​

២. យក​ខ្ទះ​ដាក់​ភ្លើង​ឲ្យ​ក្តៅ​បន្តិច​ ដាក់​ប្រេង​ឆា​ចូល​បន្តិច​ រួច​ដាក់​ខ្ទឹម​ក្រហម​ និង​ស្លឹក​គ្រៃ​ហាន់​ហើយ​ចូល​ លីង​ឲ្យ​ឈ្ងុយ​បន្តិច​ រួច​ដាក់​បង្គា​ចូល​ ឆា​ឲ្យ​ក្រហម​បន្តិច​ បន្ទាប់​មក​ចាក់​បាយ​ចូល​​ ឆា​ឲ្យ​សព្វ​ កៀរ​ទៅ​មួយ​ចំហៀង​

៣. គោះ​ពង​ទា​ដាក់​ចូល​ចាន​ កូរ​ឲ្យ​សព្វ​ រួច​ចាក់​ចូល​ក្នុង​ខ្ទះ​មួយ​ចំហៀង​ ទុក​ឲ្យ​ឆ្អិន​បន្តិច​ រួច​ឆា​ច្របល់​ចូល​គ្នា​ជា​មួយ​បាយ​ និង​បង្គា​ បន្ទាប់​មក​ដាក់​ គ្រឿង​តុមយ៉ាំ​ចូល​ រោយ​ស្ករ​ស​ពី​លើ​បន្តិច​ ដាក់​ប៉េង​បោះ​ចូល ឆា​ចូល​គ្នា​បន្តិច​ រួច​ដាក់​ទឹក​ត្រី​ចូល​ ចុង​ក្រោយ​ច្របាច់​ ក្រូច​ឆ្មារ​ ១​ជំនិត​ចូល​ជា​ការ​ស្រេច​។​

យើង​នឹង​ទទួល​បាន​បាយ​ឆា​តុម​យ៉ាំ​ មួយ​ចាន​ដែល​មាន​រសជាតិ​ឆ្ងាញ់​ មិន​ចាញ់​ទៅ​ញ៉ាំ​នៅ​ហាង​ទេ។​​​​

សល់បាយកក កុំបោះចោលស្ដាយ គួរតែសារេវ៉ៃចេញជានំគ្រក់ហ្មងទៅ ព្រោះជាគ្រឿងផ្សំមួយដែរ

បើនិយាយពីរឿងធ្វើនំគ្រក់ Admin ជឿជាក់ថាសម្រាប់អ្នកស្រុកស្រែចម្ការ គឺឧស្សាហ៍ធ្វើញ៉ាំណាស់ពេលទំនេរ ព្រោះជាក់ស្ដែង Admin នេះហើយ កាលពីមុនអោយតែទំនេរថ្ងៃឡើងមិនមានការងារធ្វើដឹងតែបបួលបងប្អូន ក្មួយ កិនម្សៅធ្វើញ៉ាំហើយ។ នំគ្រក់ឆ្ងាញ់ក៏ត្រូវពឹងផ្អែកទៅលើទឹកត្រីផងដែរ តោះចង់ចេះធ្វើញ៉ាំទេ មកសាកធ្វើតាមរបៀបខាងក្រោមទាំងអស់គ្នាណា។

ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)

គ្រឿងផ្សំនំដែលត្រូវមាន៖

  • ម្សៅ (ខ្សាយ) ២០០ ក្រាម
  • បាយកក ១ ដុំ
  • ស្លឹកខ្ទឹម ៣ ដើម​ហាន់​តូចៗ
  • ខ្ទិះដូង (ដើម) ១ចានចង្កឹះ
  • ខ្ទិះដូង (ចុង) ១ ចានគោម
  • អំបិល ១ ចុងស្លាបព្រាកាហ្វេ
  • ប្រេងឆា
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)

របៀបធ្វើនំ៖

  • ​អ្នក​ត្រូវ​យក​​ ម្សៅ, ខ្ទិះដូង (ខ្ទិះចុង), បាយកក, អំបិល ​និងទឹក ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុកប្រហែល​ជា​ ៣ ​នាទី
  • បន្ទាប់​ពី​ដាក់​ក្នុង​ម៉ាស៊ីន​ក្រ​ឡុក​រួច​ហើយ​ អ្នក​ត្រូវ​យក​ស្លឹក​ខ្ទឹម​មក​បន្ថែម​ពី​លើម្សៅ​ ហើយ​កូរ​វា​បញ្ចូល​ស្មាន​មើល​កុំ​ឲ្យ​រាវ​ពេក
  • ដាក់ឆ្នាំង​ចាក់​នំ​គ្រក់​​ឲ្យ​ក្តៅ​លាប​ប្រេង​ឆា​បន្តិច បន្ទាប់​មក​ដាក់​ម្សៅ​ចូល​គ្រប​ទុក​ប្រហែល​ ៣-៤ នាទី
  • នៅ​ពេល​ដែល​នំ​ឆ្អិន​ម្ខាង​ត្រូវ​យកទៅគ្រប​ម្ខាង​ទៀត​
  • នៅ​ពេល​ដែល​ឆ្អិន​ទាំង​សង​ខាង​រួចជាការស្រេច

គ្រឿងផ្សំធ្វើទឹកជ្រលក់៖

  • ទឹក​ត្រី ១ ស្លាបព្រាបាយ
  • ស្ករស ២ ស្លាបព្រាបាយ
  • ទឹក ៣ ស្លាបព្រាបាយ
  • ទឹក​ខ្មេះ ១ ស្លាបព្រាបាយ
  • ខ្ទឹមស ៥ កំពឹស (ចិញ្ច្រាំម៉ដ្ឋ)
  • ម្ទេស(ហាន់រួច)

វិធីធ្វើទឹកជ្រលក់៖

  • ដាក់គ្រឿងផ្សំខាងលើ​ចូល​ក្នុង​ចាន​ចង្កឹះ​មួយកូរវា​បញ្ចូល​គ្នា​ភ្លក់ និងបន្ថែមគ្រឿងយករសជាតិដែលអ្នកចង់បាន និងអាចពេល​ដែល​ញ៉ាំ​ចាំ​អ្នក​បន្ថែម​ខ្ទិះ​ដូង (ដើម) ចូលក្នុងទឹកជ្រលក់ ដើម្បីអោយកាន់តែឈ្ងុយខ្ទិះដូង៕

ដេកផ្ទះទំនេរកុំអោយស្គម តោះរៀនធ្វើសង់ខ្យាល្ពៅញ៉ាំឆ្ងាញ់ហើយក៏ល្អសម្រាប់សុខភាពថែមទៀត

តោះថ្ងៃចុងសប្ដាហ៍ផង សម្រាកពីការងារដេកផ្ទះកុំអោយទំនេរ សាកមករៀនធ្វើសង់ខ្យាល្ពៅញ៉ាំទាំងអស់គ្នា។ ទោះបីកាលៈទេសៈដូចរាល់ថ្ងៃនេះ យើងមិនអាចចេញទៅញ៉ាំអីនៅខាងក្រៅ យើងក៏មិនអាចបណ្ដោយខ្លួនឯងអោយស្គមបានទេ ត្រូវតែរៀនធ្វើម្ហូបធ្វើបង្អែមញ៉ាំអោយបានរាល់ថ្ងៃដើម្បីសុខភាពល្អអនាគតបវររុងរឿង។ តោះ កុំបង្អង់យូរមកមើលពីគ្រឿងផ្សំ​ និងរបៀបធ្វើសង់ខ្យាល្ពៅ ទាំងអស់គ្នា។

រូបភាព​ Leng Socheata

គ្រឿងផ្សំដែលត្រូវមាន៖

  • ល្ពៅ
  • ខ្ទិះដូង
  • ស្ករស
  • ពងទា រឺពង់មាន់
  • អំបិល
  • ស្លឹកតយ តិនច្របាច់យកទឹក (សម្រាប់អ្នកដែលចង់បានក្លិនតយ)

របៀបធ្វើ៖

  • យកល្ពៅលាងទឹកអោយស្អាត រួចធ្វើការចោះក្បាលខាងលើដើម្បីឆ្កៀលបណ្ដូល និងគ្រាប់ចេញអោយស្អាត
  • យកខ្ទិះដូង ទឹកស្លឹកតយ ដាក់លាយជាមួយស្ករស ពងទា និងអំបិលបន្តិច(ដើម្បីកុំអោយរសជាតិផ្អែមមុតពេក) ហើយវាយបញ្ជូលគ្នាឲ្យឡើង
  • បន្ទាប់មកចាក់ចូលក្នុងល្ពៅ និងគ្របអោយបានជិតដូចដើម និងធ្វើការដាក់ចំហ៊ុយរហូតដល់ឆ្អិនរួចជាការស្រេច៕
រូបភាព Lapy Py
រូបភាព Lapy Py
រូបភាព Lapy Py
រូបភាព SaNy Online Shop
រូបភាព SaNy Online Shop