វីធីធ្វើគល់ខ្ទឹមជ្រក់ ឬឡាក់គាវ ទុកក្លែមបានយូរ

0

ធ្លាប់​ញ៉ាំ​អត់​ គល់​ខ្ទឹម​ជ្រក់​ ឬ​ឡាក់​គាវ​ តែ​គ្នា​យើង​ភាគ​ច្រើន​ប្រហែល​ជា​អត់​ស្គាល់​ ឬ​ធ្លាប់​ឮ​ឈ្មោះ​ហ្នឹង​ទេ​ ជា​ពិសេស​អ្នក​ភ្នំ​ពេញ​។​ តែ​ហៅ​ម៉េច​ក៏​បាន​ដែរ​ ដឹង​តែ​ឆ្ងាញ់​ទៅ​បាន​ហើយ​​ ពេល​ញ៉ាំ​ដាក់​បង្គា​ក្រៀម​ចូល​តិច​ៗ​ទៀត​ អែម​ហ្មង​!​

គ្រឿង​ផ្សំ​៖

  • ខ្ទឹម​ស មើម​ចាស់​ៗ ១​គីឡូ
  • ស្ករ​ត្នោត​ ៣ ​វែក
  • ទឹក​ខ្មេះ ៣ វែក
  • អំបិល ១ ស្លាប​ព្រា
  • ទឹក ១ លីត្រ

វិធី​ធ្វើ​៖​

១. យក​ខ្ទឹម​ស មើម​ចាស់​កាត់​ស្លឹក​ចេញ​ បក​សំបក​ក្រៅ ​លាង​ទឹក​អោយ​ស្អាត។

២. ស្រុះ​មើម​ខ្ទឹម​ជា​មួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ​មួយ​ស្របក់​ ទើប​ស្រង់​ចេញ​ ទុក​ឲ្យ​ស្រក់​ទឹក​។ តម្រៀប​ខ្ទឹម នៅ​ក្នុង​កែវ​ស្អាត​មួយ​។

៣. ដាំ​ទឹក ១​លីត្រ ជា​មួយ​ស្ករ​ អំបិល​ និង​ទឹក​ខ្មេះ​ ពេល​ពុះ​ លើក​ចេញ​ពី​ភ្លើង​ ទុក​អោយ​ត្រជាក់​ឧណ្ហ​ៗ ទើប​ចាក់​ចូល​កែវ​ខ្ទឹម​។ គ្រប​កែវ​អោយ​ជិត​ ទុក​ហាល​ថ្ងៃ​ ប្រហែល​ ១​អាទិត្យ​ ទើប​ជូរ​ឆ្ងាញ់។

គេងផ្ទះមិនស្ងប់ចិត្ត​ នឹកកន្លែងឆ្ងាញ់ៗទាំង ៥នេះធ្លាប់អង្គុយញ៉ាំមុន សម័យកាលកូវីដមកដល់

និយាយរឿងរបស់ញ៉ាំឆ្ងាញ់ៗនរណាមិននឹក នរណាមិនស្ដាយនៅពេលដែលត្រូវនៅតែផ្ទះដើម្បីរក្សាសុវត្ថិភាពខ្លាចឆ្លងវីរុសកូវីដ ១៩បែបនេះ។ ថ្ងៃនេះ Admin សូមរំលឹកកន្លែងដែលពេញនិយមមានអតិថិជនគាំទ្រពេញៗហាងកន្លងមកដែលមានដូចខាងក្រោម ហើយហាងអ្នកណាខ្លះដែលនឹកកន្លែងទាំងអស់នេះ៖

ហាង សុខមុំមីខគោ

ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ

ហាង សុខមុំមីខគោ
ទូរសព្ទ៖ 012 908 392
ទីតាំង៖ ម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១

ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១

ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១

ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
ទូរសព្ទ៖ 012 767 138
ទីតាំង៖ ផ្ទះលេខ 51Eo & 53Eo ផ្សារថ្មី១

ហាង មីស៊ុបសាលាបឋមសិក្សាទួលទំពូង

មីស៊ុបសាលាបឋមសិក្សាទួលទំពូង
មីស៊ុបសាលាបឋមសិក្សាទួលទំពូង

មីស៊ុបសាលាបឋមសិក្សាទួលទំពូង

ហាង មីស៊ុបសាលាបឋមសិក្សាទួលទំពូង
ទីតាំង៖​​ ក្នុងសាលាបឋមសិក្សាទួលទំពូង
បើក៖ ម៉ោង៧ព្រឹកដល់ ៣ល្ងាច
ទូរសព្ទ៖ 088 772 9138

ហាង នំពពាប្រៃម្ចាស់ដើម

នំពពាប្រៃម្ចាស់ដើម
នំពពាប្រៃម្ចាស់ដើម
នំពពាប្រៃម្ចាស់ដើម

ហាង នំពពាប្រៃម្ចាស់ដើម
លេខទូរសព្ទ៖ 089720205 / 098990062
ទីតាំង៖ ផ្លូវ 143 កែង ផ្លូវ 278 ម្តុំ ក្រោយរោងគុនគិរីរម្យក្រោមដើមឆត្រ័និងដើមលឿរាជ

ហាង Indy House

ហាង Indy House
ហាង Indy House
ហាង Indy House

ហាង Indy House
ទូរសព្ទ៖ 061 494 411
ផែនទី៖ ចុចទីនេះ

ភេសជ្ជៈ៥មុខ អាចនឹងធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព បើផឹកក្រោយបាយល្ងាច

ក្នុង​ចំណោម​ភេសជ្ជៈ​៥មុខ​នេះ​ មាន​ភេសជ្ជៈ ២ មុខ​ល្អ​ចំពោះ​សុខភាព​ បើ​ញ៉ាំ​ពេល​ព្រឹក​ ឬ​ពេល​ថ្ងៃ​ តែ​អាច​នាំ​ឲ្យ​មាន​បញ្ហា​បើ​ញ៉ាំ​ពេល​យប់​ ក្រោយ​បាយ​ល្ងាច​។​ យ៉ាង​ណា​ បើ​គ្នា​យើង​ស្រលាញ់​សុខភាព​ យក​ល្អ​កុំ​ផឹក​ភេសជ្ជៈ​ ៥​ មុខ​នេះ​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ​។​

១. ទឹក​ដូង

ដូច​ដឹង​ហើយ​ ថា​ទឹក​ដូង​ជា​ភេសជ្ជៈ​ល្អ​បំផុត​សម្រាប់​សុខភាព​ ជា​ពិសេស​នៅ​ពេល​អាកាស​ធាតុ​ក្តៅ​ ព្រោះ​វា​ធ្វើ​ឲ្យ​ត្រជាក់​ក្នុង​។​ ទោះ​បែប​ហ្នឹង​មែន​ តែ​ទឹក​ដូង​មាន​ផ្ទុក​ជាតិ​រ៉ែ​ច្រើន​ វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​រាក​នោម​ញឹក​ ពេល​យប់​ រំខាន​ដល់​ការ​គេង​។​

២. កាហ្វេ​ និង​គ្រីម

កាហ្វេ​ក្រឡុក​ដាក់​គ្រីម​ពី​លើ​ ជា​ចំណូល​ចិត្ត​របស់​យុវវ័យ​ចំណូល​ថ្មី​។​ តែ​យើង​មិន​គួរ​ញ៉ាំ​វា​ពេល​យប់​ទេ​ ព្រោះ​វា​ធ្វើ​ឲ្យ​ពិបាក​ដើរ​ខ្យល់​ និង​ពិបាក​រំលាយ​អាហារ​ ព្រោះ​គ្រឹម​មាន​ជាតិ​ប្រេង​ ហើយ​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ីន​ អាច​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​​។​

៣. ភេសជ្ជៈ​មាន​ជាតិ​ហ្គាស

ដឹង​ស្រាប់​ហើយ​ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ មិន​ល្អ​ចំពោះ​ក្រពះ​យើង​ទេ​ ចំពោះ​អ្នក​ឧស្សាហ៍​ទល់លាមក​ និង​ឡើង​ជាតិ​អាស៊ីត​ខ្ពស់​វិញ​ រឹត​តែ​គួរ​ចៀស​វាង​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​។​

៤. ទឹក​ក្រូច​ច្របាច់

​ទឹក​ក្រូច​ច្របាច់​ក៏​មិន​ខុស​ពី​ទឹក​ដូង​ដែរ​ វា​ធ្វើ​ឲ្យ​យើង​នោម​ច្រើន​ដង​។​ លើស​ពី​នេះ​ ទឹក​ក្រូច​ធ្វើ​ឲ្យ​យើង​ចេញ​ទឹក​មាត់​តិច​ ធ្វើ​ឲ្យ​ស្ងួត​មាត់​ពេល​គេង​។

៥. ទឹក​សូដា

ទឹក​សូដា​មាន​ជាតិ​អាស៊ីត​ខ្ពស់​ជាង​ទឹក​ក្រូច​ទៀត​។​ សម្រាប់​អ្នក​ឈឺ​ក្រពះ ឬ​ក្រពះ​ខ្សោយ​បើ​មិន​ចង់​ហាម​ដាច់​ខាត​បរិភោគ​ប្រភេទ​ទឹក​នេះ។

គួរឲ្យចង់សើច! តាមពិតជនជាតិកូរ៉េគេប្រើវិធីនេះ ដើម្បីបកធូរេនញ៉ាំសោះ

0

ធូរេន​ជា​ផ្លែ​មាន​បន្លា​ច្រើន​នៅ​ខាង​ក្រៅ​មែន​ តែ​សាច់​ខាង​ក្នុង​វិញ ផ្អែម​ និង​មាន​ក្លិន​ក្រអូប​ ទាក់​ទាញ​ខ្លាំង​ណាស់​។​ ​នៅ​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ ធូរេន​គេ​បក​ញ៉ាំ​យ៉ាង​ម៉េច​ តែ​ជន​ជាតិ​កូរ៉េ​វិញ​ប្រើ​វិធី​យ៉ាង​ចម្លែក​បក​​ធូរេន​ញ៉ាំ ឃើញ​ហើយ​ទ្រាំ​មិន​សើច​មិន​បាន​។​

​វីដេអូ​របស់​ជន​ជាតិ​កូរ៉េ​ បក​ធូរេន​ញ៉ាំ​ ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង និង​ល្បី​ពេញ​អ៊ីនធើណែត​​

ជា​ធម្មតា​ របៀប​បក​ពុះ​ធូរេន​ គឺ​គេ​ប្រើ​កាំ​បិត​ កាប់​បណ្តោយ​គូទ​របស់​ធូរេន​បន្តិច​ រួច​គាស់​វា​តិច​ៗ​ ឡើង​មក​ត្រង់​រហូត​ដល់​ផ្នែក​ក្បាល​ រួច​ចាប់​ហែក​វា​ជា​បំណែក​។​ ប៉ុន្តែ​ក្នុង​វីដេអូ​នេះ​ គេ​បាន​ប្រើ​កាំបិត​ កាត់​ទទឹង​ចំ​ពាក់​កណ្តាល​ធូរេន​តែ​ម្តង​ ដែល​ធ្វើ​ឲ្យ​សាច់​ធូរេន​ដាច់​ចេញ​គ្នា​អស់​។​

ខជើងជ្រូក ញ៉ាំបានម៉ាឆ្ងាញ់មិនចាញ់ចុងភៅជំនាញតាមរូបមន្ត និងរបៀបធ្វើងាយៗ

មួយរយៈនេះមិនថាបុរស រឺក៏នារីនោះទេ ស្ទើរតែក្លាយជាចុងភៅជំនាញទៅហើយ ព្រោះតែមិនចេះទៅញ៉ាំម្ហូបនៅខាងក្រៅ ហើយមួយវិញទៀតហាងមួយចំនួនក៏បានបិទទ្វារជាបណ្ដើរៗទៅហើយ បែបនេះជាការល្អគួរតែនាំគ្នារៀនធ្វើម្ហូបអោយចេះបានច្រើនមុខទើបជាការល្អ។ Admin ចូលរួមចែករំលែកពីរបៀបខ្លះៗ ដើម្បីរៀនធ្វើញ៉ាំទាំងអស់គ្នា ទទួលបានរសជាតិឆ្ងាញ់ ហើយអនាម័យថែមទៀត ទុកចិត្តជាងទិញរបស់គេចម្អិនស្រាប់។

រូបភាព Narath Chea

គ្រឿងផ្សំដែលត្រូវមាន៖

  • ជើងជ្រូក
  • ស្ករត្នោត
  • ខ្ទឹមស
  • ទឹកត្រី
  • ម្រេច(បុកអោយល្អិត)
  • អំបិល

របៀបធ្វើ៖

  • ដាំទឹកស្ងោរជើងជ្រូក អោយពុះទន់ស្បែកបន្តិច ទើបស្រង់ យកទៅខ ធ្វើបែបនេះ ទឹកខ មិនសូវមានជ័រខាប់ ដែលនាំអោយឆាប់ផ្អូម
  • កម្លោចស្ករត្នោត អោយក្រហម
  • ដាក់ទឹកត្រី អំបិល និង ម្រេចបុក ដាក់ខ្ទឹមស
  • ដាក់ជើងជ្រូកចូលកូរអោយសព្វជាមួយហ្នឹងស្ករ(បន្ថែមទឹកបន្តិច ដើម្បីកុំអោយខ្លោច)
  • អាចដាក់ ពងទាស្ងោរឆ្អិន បកអោយស្អាត ដាក់ ខជាមួយផង ក៏បាន
  • ភ្លក់មើលអោយល្មម បើស្ទើរគ្រឿងអ្វី អាចបន្ថែមបន្តិចទៀតតាមការចូលចិត្ត រួចបន្តរំងាស់ទុកអោយឆ្អិន និងផុយសាច់ល្អ រួចជាការស្រេច៕
រូបភាព ម្ហូបប្រចាំ គ្រួសារ
រូបភាព ម្ហូបប្រចាំ គ្រួសារ

សាកធ្វើម៉ាំល្ហុងទុកពិតជាមិនខុសទេ ញ៉ាំជាមួយបាយក្ដៅក៏ត្រូវ បាយកកក៏ត្រូវឆ្ងាញ់អស់ទាស់

តោះ អ្នកគេងផ្ទះទៅណាមិនរួច ចង់ធ្វើរបស់ញ៉ាំណាឆ្ងាញ់ៗបែបស្រុកស្រែ តែអាចរក្សាទុកបានយូរ ពេលនឹកឃ្លានបាយកកអីដាក់បានម៉ាអ៊ែមត្រូវជាតិខ្លាំងហ្មង។ ម៉ោះ បែបនេះមករៀនធ្វើម៉ាំល្ហុងទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំក៏ងាយរក ធ្វើហើយអាចរក្សាទុកបានញ៉ាំច្រើនថ្ងៃទៀត ដូច្នេះមិនចេះធ្វើដូចជាមិនសម។

គ្រឿងផ្សំដែលត្រូវមាន៖

  • ល្ហុង ១ ផ្លែ ចិតជាចំណិតៗទ្រវែងប្រហែលជិត ៣ ថ្នាំងដៃ
  • រំដេង ១ ស្លាបព្រាបាយហាន់ឲ្យល្អិតៗ
  • អង្ករលីញ ២ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាបាយ
  • ស្ករស ២ ស្លាបព្រាបាយកន្លះ
  • ម៉ាំ ២ ស្លាបព្រាបាយ រឺប្រហុកក៏បាន
Khat Pisey
រូបភាព Khat Pisey

របៀបធ្វើ៖

  • យកទឹកឆ្អិនដែលដាំពុះប្រហែលជា ៥០០ មីលីលីត្រដាក់អំបិលចូល ១ ស្លាបព្រាបាយកូរវាឲ្យរលាយចូលគ្នាហើយក៍ទុកវាឲ្យត្រជាក់សិន។
  • យកល្ហុងដែលបានចិតរួចហើយដាក់ចូលទៅក្នុងទឹកអំបិលរក្សាទុកមួយយប់សិន។
  • យកល្ហុងដែលបានត្រាំទឹកអំបិល លាងទឹកអំបិលចេញទុកដោយឡែកសិន។
  • ត្រូវកូរស្ករ ស្ករស ២ ស្លាបព្រាបាយ និងទឹក ១ ស្លាបព្រាបាយ កូររហូតទាល់តែស្ករឡើងក្រហម។
  • យកស្ករដែលបានកូរយកមកប្រឡាក់ជាមួយល្ហុងពេលដែលប្រឡាក់សប់ហើយទើបដាក់ ម៉ាំ, រំដេង, អង្ករលីង, ស្ករសរ កន្លះស្លាបព្រាបាយច្របល់ចូលគ្នាឲ្យសប់រួចដាក់ចូលកែវរក្សាទុក ១ ថ្ងៃទើបអ្នកអាចញាំបាន។
Khat Pisey
រូបភាព Khat Pisey

សាកធ្វើទុកញ៉ាំទាំងអស់គ្នា ជាពិសេសទុកញ៉ាំបាយកកពេលរសៀល និយាយពីថាឆ្ងាញ់អើយឆ្ងាញ់ គ្រាន់តែនឹកគិតស្ទើរស្រក់ទឹកមាត់បាត់ទៅហើយ៕

រូបភាព Na Leng
រូបភាព Na Leng

ច្បាស់ណាស់ថានឹក គុយទាវឆ្ងាញ់ទាំង ៥ កន្លែងនេះល្បីរាប់ឆ្នាំមកហើយ

0

អ្នកភ្នំពេញច្បាស់ណាស់ថាស្គាល់ និងកំពុងនឹកចង់ញ៊ាំ​គុយ​ទាវ​ឆ្ងាញ់​ ៥ ​កន្លែង​នេះ លក់​យូរ​ឆ្នាំ​ហើយ​ រសជាតិ​នៅ​តែ​មិន​ផ្លាស់​ប្តូរ​។​ អ្នក​ជំនាន់​ក្រោយ​ប្រហែល​មិន​ជា​មិន​ទាន់​ស្គាល់​ និង​ភ្លក្ស​នៅ​ឡើង​ទេ​ អ៊ីចឹង​ថ្ងៃ​ហ្នឹង​ចាំ​ Admin ណែ​នាំ​ឲ្យ​ស្គាល់​ សំ​ខាន់​តម្លៃ​ក៏​សមរម្យ​ដែរ​​។​

គុយ​ទាវ​ប្រហិត​ធំ​ ជិត​សាលា​យុគន្ធរ

បើកលក់ចាប់ពីតាំងពីព្រឹកដល់ម៉ោង ៩ យប់
ទីតាំង​៖ សូម​ចុច​ទី​នេះ​

គុយ​ទាវ​សាច់​ចិញ្ច្រាំ​ បទុម​សមុទ្រ​កាល់​ម៉ែត្រ

បើកលក់ពីព្រឹក ដល់ម៉ោង ១១ ថ្ងៃត្រង់
ទីតាំង​៖ សូម​ចុច​ទី​នេះ

គុយ​ទាវ​ពង​ទា​យាយ​វ៉ែន​តា​ ទួល​ទំ​ពូង

បើកលក់ពីព្រឹក ដល់ម៉ោង ២ រសៀល
ទីតាំង​៖ សូម​ចុច​ទី​នេះ

គុយ​ទាវ​ទូក​សាច់​​ចម្រុះ​ ក្រោយ​សាលា​ឥន្រ្ទទេវី

បើកលក់ពីព្រឹកដល់ពេលល្ងាច
ទីតាំង​៖ សូម​ចុច​ទី​នេះ

គុយ​ទាវ​កូន​ហេង

បើកលក់ពីព្រឹក ដល់ពេលថ្ងៃត្រង់
ទីតាំង​៖ សូម​ចុច​ទី​នេះ

ញ៊ាំសាច់អាំងច្រើនប៉ុណ្ណា ក៏មិនប៉ះពាល់ដល់សុខភាពដែរ បើដឹងតិចនិកញ៊ាំទាំងនេះ

ដូច​ដឹង​ស្រាប់​ហើយ​ថា​សាច់​អាំង​ មិន​ល្អ​ប៉ុន្មាន​សម្រាប់​សុខភាព​ទេ​ តែ​ធ្វើ​ម៉េច​បើ​ហាម​ចិត្ត​មិន​បាន​ ព្រោះ​តែ​ឆ្ងាញ់​ពេក​ហ្នឹង​ណា​។​ សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​សាច់​អាំង​ អាន​អត្ថបទ​នេះ​ហើយ​ច្បាស់​ជា​សប្បាយ​ចិត្ត​ ព្រោះ​បាន​ដឹង​ពី​វិធី​ញ៉ាំ​សាច់​អាំង​ម៉េច​ ឲ្យ​សុខភាព​នៅ​តែ​ល្អ​។

តើ​ញ៉ាំ​សាច់​អាំង​របៀប​ម៉េច​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​?

១. ជ្រើស​រើស​សាច់​ ដែល​មិន​សូវ​ជាប់​ខ្លាញ់​ ឬ​ជៀរ​ផ្នែក​ត្រង់​ខ្លាញ់​ចេញ។​ ដើម្បី​ចៀស​វាង​ខ្លាញ់​ស្រក់​ទៅ​លើ​ធ្យូង​ពេល​កំពុង​អាំង​ យើង​អាច​ប្រើ​ស្លឹក​ចេក​ ខ្ចប់​សាច់​បាន​ ធ្វើ​បែប​នេះ​ក៏​អាច​ធ្វើ​ឲ្យ​សាច់​មាន​ក្លិន​ឈ្ងុយ​ស្លឹក​ចេក​ដែរ​។​

២. បើ​សិន​ជា​ប្រើ​ចង្ក្រាន​ធ្យូង​សម្រាប់​អាំង​ គួរ​តែ​ជ្រើស​រើស​យក​ធ្យូង​អនាម័យ​។​ កុំ​ប្រើ​ធ្យូង​ម៉ដ្ឋ​ៗ​ ឬ​ឈើ​ធំ​ៗ​ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​អណ្តាត​ភ្លើង​ និង​កម្តៅ​ខ្លាំង​

៣. នៅ​ពេល​សាច់​ឆ្អិន​ វា​នឹង​មាន​ផ្នែក​ខ្លោច​ខ្មៅ​ៗ​ខ្លះ​ មិន​ត្រូវ​ញ៉ាំ​ផ្នែក​នោះ​ទេ​ ត្រូវ​តែ​កាត់​ចេញ

៤. ត្រូវ​ញ៉ាំ​អាហារ​ចម្រុះ​ ទាំង​បន្លែ​ និង​ផ្លែ​ឈើ​ដើម្បី​សុខភាព​ មិន​គួរ​ញ៉ាំ​តែ​សាច់​ មួយ​មុខ​ទេ

៥. កាត់​បន្ថយ​ការ​ញ៉ាំ​ទឹក​ជ្រលក់​ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ដល់​សុខភាព​ បើ​សិន​ជា​ទឹក​ជ្រលក់​នោះ​សល់​យូរ

ហាង តារានីសាច់អាំង (សាខាសន្ធរម៉ុក)

៦. គួរ​តែ​ផឹក​ទឹក​ជំនួស​ឲ្យ​ ភេសជ្ជៈ​កំប៉ុង​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ផ្សេង​ៗ​ទៀត​

៧. បើ​សិន​ជា​ទៅ​ញ៉ាំ​នៅ​ហាង​គួរ​តែ​ជ្រើស​រើស​ហាង​ណា​ដែល​ ប្រើ​ចង្ក្រាន​អគ្គិសនី​ ឬ​ចង្ក្រាន​គ្មាន​ផ្សេង​ ដើម្បី​ការ​ពារ​ការ​ស្រក់​ខ្លាញ់​ទៅ​លើ​រងើក​ភ្លើង​ និង​អាច​​គ្រប់​គ្រង​កម្តៅ​បាន​ល្អ​ជាង​ចង្ក្រាន​ធ្យូង​

៨. កុំ​ញ៉ាំ​ច្រើន​ពេក​ ដូច​ជា​បូហ្វេ​ មិន​គួរ​ញ៉ាំ​ឲ្យ​ស្មើ​នឹង​តម្លៃ​ទេ​ គួរ​តែ​ញ៉ាំ​ត្រឹម​ម៉ា​ឆ្អែត​បាន​ហើយ​។

រូបមន្តធ្វើប្រហិតឆឹងឆ្ងាញ់ សាករៀនធ្វើឲ្យអ្នកផ្ទះញ៉ាំម្តងមើល

0

នៅ​តែ​ផ្ទះ​អ៊ីចឹង​ច្បាស់​ជា​នឹក​ឃើញ​ឃ្លាន​នេះ​ឃ្លាន​នោះ​ហើយ​ ជា​ពិសេស​ពួក​អាហារ​បែប​ Street food អី​ហ្នឹង​។​ របស់​មួយ​មុខ​មិន​អាច​បំភ្លេច​បាន​គឺ​ប្រហិត​ឆឹង​តែ​ម្តង​ សាក​រៀន​ធ្វើ​ញ៉ាំ​ទៅ​ ងាយ​ទេ​ បញ្ចេញ​ស្នា​ដៃ​ឲ្យ​អ្នក​ផ្ទះ​ស្គាល់​ម្តង​មើល​ កុំ​ឲ្យ​គេ​ថា​យើង​មិន​ចេះ​ធ្វើ​អី​ញ៉ាំ​។

គ្រឿង​ផ្សំ​៖

  • ទឹក​ម្ទេស​
  • ទឹក​សៀង
  • ស្ករ​ត្នោត
  • ម្ទេស​ស្រស់
  • ម្ទេស​ឆា
  • ខ្ទឹម​ស

វិធី​ធ្វើ៖

១. ដាក់​គ្រឿង​ទាំង​អស់​លាយ​ចូល​គ្នា​ក្នុង​ចាន​ រួច​កូរ​ឲ្យ​សព្វ​គ្រឿង

២. ប្រហិត​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត​ ដាក់​អំបិល​បន្តិច​ ដើម្បី​ឲ្យ​ស្អាត​ល្អ​ រួច​យក​ទៅ​ស្រុះ​ទឹក​ក្តៅ​​ប្រហែល​ ២ នាទី​​ ទើប​ស្រង់​ដាក់​ក្នុង​កញ្ច្រែង​ទុក​ឲ្យ​ស្ងួត​

៣. ចាក់​ប្រេង​ឆា​ ទៅ​ក្នុង​ខ្ទះ​ក្តៅ​ ដាក់​ខ្ទឹម​ស​ចូល​ដើម្បី​បន្ថយ​ក្លិន​ឆ្អាប​ដែល​ចេញ​ពី​ប្រហិត​ បន្ទាប់​មក​ចាក់​ប្រហិត​ចូល​កូរ​បន្តិច​ រួច​ចាក់​គ្រឿង​ដែល​លាយ​រួច​ចូល​ កូរ​ឲ្យ​សព្វ​ រយៈ​ពេល​ ២ ទៅ​ ៣ នាទី​ជា​ការ​ស្រេច​។​

ចាហួយស្លឹកតយ ក្លាសេត្រជាក់ៗឆ្ងាញ់សន្លប់ ធ្វើតែម៉ាភ្លែតទេ ញ៊ាំបានហើយ!

0

សម្រាប់​អ្នក​អត់​សូវ​ចូល​ចិត្ត​ធ្វើ​អាហារ​ ឬ​អាហារ​ណា​ស្មុគ​ស្មាញ​ច្រើន​ សាក​មក​រៀន​ធ្វើ​ចាហួយ​ស្លឹក​តយ​នេះ​មើល​ ស្រួល​ធ្វើ​ទេ​ ចំណាយ​ពេល​តិច​ទៀត​ ហើយ​មិន​ចាំ​បាច់​ត្រូវ​ការ​គ្រឿង​ផ្សំ​ច្រើន​ទៀត​​។​ ត្រូវ​ជា​មួយ​ខែ​ក្តៅ​អ៊ីចឹង​ ធ្វើ​ដាក់​ក្លា​សេ​ទុក​ញ៉ាំ​ត្រជាក់​ៗ​ ដឹង​តែ​ឆ្ងាញ់​សាហាវ​ហ្មង​។​

គ្រឿង​ផ្សំ​៖

  • ទឹក​ស្លឹក​តើយ ១០០​មី​លី​លីត្រ
  • ទឹក ៥០០មី​លី​លីត្រ
  • ម្សៅ​ចា​ហួយ ៣​ស្លាប​ព្រា​កា​ហ្វេ
  • ស្ករ​ស ៥-៧​ស្លាប​ព្រា​បាយ
  • ខ្ទិះ​ដូង ១០០​មី​លី​លីត្រ
  • អំបិល​បន្តិច

វិធី​ធ្វើ៖

១.យក​ស្លឹក​តើយ​ ៧-៨​សន្លឹក​កាត់​ខ្លីៗ​ យក​ដាក់​កិន​ជា​មួយ​ទឹក​ ១០០​មី​លី​លីត្រ​ រួច​ត្រង​យក​កាក​ចេញ​

២.ដាក់​ទឹក​លាយ​ជា​មួយ​ទឹក​ស្លឹក​តើយ​ ស្ករ​ស​ ម្សៅ​ចាហួយ​ ខ្ទិះ​ដូង​ និង​អំបិល​ចូល​កូរ​ចូល​គ្នា​អោយ​សព្វ​ល្អ​

៣.បន្ទាប់​មក​យក​ទៅ​ដាក់​ដាំ​លើ​ចង្ក្រាន​ប្រើ​ភ្លើង​ល្មម​កូរ​វា​រហូត​ដល់​ពុះ ​ហើយ​បន្ថយ​ភ្លើង​រម្ងាស់​ទុក​ចោល​ប្រហែល​ ៥-៦នាទី

៤.រួច​ហើយ​លើក​ចុះ​ពី​ចង្ក្រាន​ចាក់​ចូល​ចាន​ ឬ​ថាស​ រួច​ទុក​វា​ចោល​រយៈ​ពេល​ ៤-៥​ម៉ោង​ ក្លាយ​ជា​ចាហួយ​ហើយ​កាត់​ជា​ដុំៗ​តាម​ចំណូល​ចិត្ត​ជា​ការ​ស្រេច។