ជ្រក់ត្រសក់ចាវ ញ៉ាំជាមួយបាយ ក៏បានបបរសក៏បានឆ្ងាញ់ញាក់សាច់ តោះរៀនធ្វើទាំងអស់គ្នា

គេងផ្ទះទំនេរពេក អផ្សុកខ្លាំងមែនទេ តោះបែបនេះសាកមករៀនធ្វើជ្រក់ត្រសក់ចាវទុកញ៉ាំជាមួយបបរស ពេលព្រឹក រឺក៏អាចញ៉ាំជាមួយបាយបានយ៉ាងឆ្ងាញ់ដែរ។ ម៉ោះៗងាយៗទេ សម្រាប់អ្នកដែលមិនចូលផ្ទះបាយធ្វើម្ហូបកន្លងមកក៏អាចធ្វើបានដែរណា។

ជ្រក់ត្រសក់ចាវ
រូបភាព Vichheka online sales

គ្រឿងផ្សំដែលត្រូវមាន៖

  • ត្រសក់ចាវ
  • ស្ករសរ រឺស្ករត្នោត
  • ខ្ទឹមសរ រឺខ្ទឹមក្រហម
  • ក្រូចឆ្មារ
ជ្រក់ត្រសក់ចាវ
រូបភាព ស្វាយត្រាំអំបិលបង្គារ V&L Online Shop

របៀបធ្វើ៖

  • ហាន់ត្រសក់ចាវអោយស្ដើងៗ រឺជាចំណិតៗក៏បាន
  • ចិញ្ច្រាំខ្ទឹមសរ អោយម៉ដ្ឋ រឺសម្រាប់ខ្ទឹមក្រហមហាន់ជាចំណិតៗ
  • ដាក់ខ្ទឹម ស្ករសរ និងច្របាច់ក្រូចឆ្មារ រួចច្របល់អោយសព្វ ទុករយៈពេល២០នាទី ដើម្បីអោយកាន់តែចូលជាតិ(សម្រាប់អ្នកដែលចូលចិត្តញ៉ាំហិរអាចដាក់ម្ទេសបានតាមចំណូលចិត្ត)

តោះធ្វើទុកញ៉ាំទាំងអស់គ្នាព្រោះថា ងាយៗ ហើយអាចរក្សាទុកបានយូរថែមទៀត(ទុកកាន់តែយូរកាន់តែចូលជាតិឆ្ងាញ់)៕

ជ្រក់ត្រសក់ចាវ
រូបភាព ស្វាយត្រាំអំបិលបង្គារ V&L Online Shop

អាហារ ៥ មុខ ជួយសុខភាព និងកុំឲ្យតឹងពោះយូរ បន្ទាប់ពីញ៉ាំបូហ្វេហើយ

បន្ទាប់​ពី​ញ៉ាំ​អាហារ​យ៉ាង​ច្រើន​ យើង​គ្រប់​គ្នា​ប្រហែល​ជា​ពិបាក​ក្នុង​ខ្លួន​ ជា​ពិសេស​តឹង​ពោះ​ខ្លាំង​ហ្នឹង​ហ្មង​។​ ញ៉ាំ​ឆ្អែត​ និង​មាន​អារម្មណ៍​ងងុយ​គេង​ តឹង​ពោះ​ សញ្ញា​ទាំង​នេះ​ នឹង​ធ្វើ​ឲ្យ​យើង​មិន​អាច​គេង​លក់​ស្រួល​ទេ​ អ៊ីចឹង​ត្រូវ​តែ​រក​វិធី​ធ្វើ​ឲ្យ​ពោះ​ធូរ​តិច​សិន​ មុន​ពេល​គេង​។​ អាហារ​ ៥ មុខ​នេះ​អាច​ជួយ​បាន​៖​

ហាង Buffet Station
ហាង Buffet Station

១. ជីអង្កាម

ធ្លាប់​ញ៉ាំ​ជី​អង្កាម​អត់​ បន្ទាប់​ពី​ញ៉ាំ​បូហ្វេ​ហើយ​?​ ស្ករ​គ្រាប់​រសជាតិ​ជី​អង្កាម​ជួយ​ កាត់​បន្ថយ​ជាតិ​ហ្គាស​ក្នុង​ក្រពះ​ កាត់​បន្ថយ​ការ​ចង់​ក្អួត​ចង្អោរ​ និង​ជួយ​ដល់​ដំណើរ​ការ​រំលាយ​អាហារ​បាន​ល្អ។​ ជាតិ​ត្រជាក់​ របស់​ជី​អង្កាម​នឹង​ជួយ​ក្រពះ​ និង​បំពង់​អាហារ​ធ្វើ​ការ​បាន​ល្អ​ ជួយ​បញ្ចេញ​អាស៊ីដ​ ដើម្បី​រំលាយ​អាហារ​ក្នុង​ក្រពះ​បាន​ល្អ​។​​

២. ពង​ទា​ចៀន​ជា​មួយ​បន្លែ

មុខ​ម្ហូប​នេះ​រៀង​ចម្លែក​បន្តិច​ តែ​មិន​បាន​ន័យ​ថា​ឲ្យ​ញ៉ាំ​ភ្លាម​ៗ​ បន្ទាប់​ពី​ញ៉ាំ​បូហ្វេ​ហើយ​ទេ​ តែ​ត្រូវ​ញ៉ាំ​ជា​អាហារ​ពេល​ព្រឹក​ពេល​ស្អែក​ឡើង​។​ ពេល​យើង​ញ៉ាំ​អាហារ​ច្រើន​ អាំង​សុយ​លីន​ នឹង​ឡើង​ខ្ពស់​ ហើយ​ដើម្បី​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ គួរ​ប្តូរ​ពី​ញ៉ាំ​អាហារ​ពេល​ព្រឹក​ផ្សេង​មក​ញ៉ាំ​ជា​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដូច​ជា​ស៊ុត​វិញ​ លាយ​ជា​មួយ​បន្លែ​ដែល​មាន​ជាតិ​ សរសៃ​ច្រើន​ ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ទៀត​។​

៣. យ៉ាអួ

ស្អែក​ព្រឹក​បន្ទាប់​ពី​ញ៉ាំ​បូហ្វេ​ហើយ​ គួរ​តែ​ញ៉ាំ​យ៉ាអួ​ ព្រោះ​ល្អ​ចំពោះ​សុខភាព​។​ វា​ជួយ​ឲ្យ​មេតា​ប៉ូលីស​ក្នុង​ខ្លួន​ធ្វើ​ការ​បាន​ល្អ​នៅ​ពេល​ព្រឹក​។​

៤. តែ​បៃ​តង

​​បើ​សិន​ជា​ចង់​បង្កើន​ថាម​ពល​ពេល​ព្រឹក​ តែ​បៃតង​អាច​ជួយ​បាន​។​ ក្រៅ​ពី​នេះ​តែ​បៃ​តង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ វា​ក៏​អាច​ការ​ពារ​ កោសិកា​ពី​ការ​បំផ្លាញ​ដោយ​សារ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ច្រើន​។​

៥. ទឹក

ទឹក​ជួយ​ទៅ​ធ្វើ​ការ​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​។​ ដូច​នេះ​មិន​ត្រូវ​ទុក​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក​ទេ​។​ ជា​ពិសេស​បើ​ពី​យប់​បាន​ញ៉ាំ​អាហារ​ច្រើន ទឹក​អាច​ជួយ​កម្ចាត់​ជាតិ​ពុល​បាន​។​ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ទប់​ស្កាត់​ហ្គាស​ក្នុង​ក្រពះ​យើង​បាន​។

អាហារតាមផ្លូវទាំង៥ ឃើញឃ្លានញ័រសាច់មិនអាចជិះរំលងបាន

ហេឡូៗ!! ទៅណាមកណាជិះកាត់កន្លែងទាំង៥នេះ កុំភ្លេចឈប់ឡាន ឈប់ម៉ូតូចូលញ៉ាំសិនណា ព្រោះថារបស់ឆ្ងាញ់ៗ យើងមិនអាចរំលងបានទេ តែមិនបានញ៉ាំអាចប៉ះពាល់ផ្លូវអារម្មណ៍ ក្នុងចិត្តគិតនឹកស្តាយគេងមិនលក់បក់មិនល្ហើយក៏ថាបាន។ បែបនេះមកស្គាល់កន្លែងទាំង ៥នេះទាំងអស់គ្នាដែលមានដូចខាងក្រោម៖

ហាង សាច់ក្រកសាងស្នេហ៍

សាច់ក្រក សាច់គោអាំង និងនំប៉័ងដ៏ឈ្ងុយឆ្ងាញ់ ដែលលក់ជិត១០ឆ្នាំទៅហើយ​ មានម៉ូយៗយ៉ាងច្រើនឈរចាំទិញជារៀងរាល់ល្ងាច មួយថ្ងៃលក់អស់ជាង ២០០ចង្កាក់ឯណោះ។ ហើយមូលហេតុដែលមានម៉ូយច្រើនបែបនេះក៏ព្រោះតែ សាច់ក្រក គឺធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងដែលមានរសជាតិឆ្ងាញ់ ឈ្ងុយគ្រឿង និងមានអនាម័យខ្ពស់។ រីឯតម្លៃក៏សមរម្យ សាច់ក្រក ១ចង្កាក់តម្លៃ ២៥០០៛ សាច់គោអាំង ១ចង្កាក់ តម្លៃ ២៥០០៛ ដូចគ្នា។

ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍

ហាង សាច់ក្រកសាងស្នេហ៍
លេខទូរសព្ទ៖ 015 22 11 53 / 012 22 74 81
ទីតាំង៖ ផ្លូវ១៣២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ភ្នំពេញ (ក្រោយសាលាអាស៊ីអ៊ឺរ៉ុបចាស់)

ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)

អ្នកចង់សាករសជាតិ បាញ់ឆាវ និងនំគ្រក់ នៅកន្លែងនេះ អាចមករកបាននៅផ្លូវ ២៦១ បឹងសាឡាង ម្តុំលក់ទឹកអំពៅ ហើយសម្រាប់តម្លៃវិញគឺ បាញ់ឆាវ ១បន្ទះ ៤០០០រៀល និង នំគ្រក់១០នំ ៣០០០រៀល​ ចាក់ភ្លាមៗ ក្តៅៗ ញ៉ាំផ្ទាប់ទឹកជ្រលក់ពិសេស​ តែបើចង់កាន់តែឆ្ងាញ់ហើយស្និតទៀតនោះ លាងដៃអោយស្អាតញ៉ាំដោយដៃផ្ទាល់រឹតតែមានជាតិ។

ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)

ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
លេខទូរសព្ទ៖ 017 59 86 49
ទីតាំង៖ ផ្លូវ​ ២៦១​ បឹងសាឡាង

ហាង អ៊ីទុំលៀសអប់សៀមរាប

លៀសអប លៀសហូលអប ខ្យងចំហុយ ប្រហិតបំពង និងក្ដាមឆា និយាយពីថាប៉ុន្មានមុខនេះ ចង់ញ៉ាំមួយណាក៏បានឆ្ងាញ់សាហាវ ធានាថាពេញចិត្តស្ដូកហ្មង។ អ្វីដែលពិសេសទៀតនោះ គឺលៀសទាំងអស់ត្រូវបានយកមកពីទឹកដីខេត្តសៀមរាប ធំៗហើយថែមទាំងសាច់ច្រើនថែមទៀត។

ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប

ហាង អ៊ីទុំលៀសអប់សៀមរាប
លេខទូរសព្ទ៖ 069 25 25 89 / 017 48 20 04
ទីតាំង៖ ផ្ទះលេខ៥៦បេ ផ្លូវ៣១៨ ខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិក

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ 

អ្នកដែលម្តុំផ្សារច្បារអំពៅច្បាស់ជាស្គាល់កន្លែងលក់ពងទាកូនឆ្ងាញ់នេះជាក់ជាមិនខាន ដោយសារទីតាំងនៅកន្លែងនោះលក់យូរឆ្នាំមកហើយ មនុស្សភាគច្រើនគឺចូលចិត្តទៅញ៉ាំនៅកន្លែងនោះណាស់ ហើយមិនដែលភ្លេចទេរឿងខ្ទឹមជ្រក់ដោយសារតែឆ្ងាញ់ប្លែក ក្រៅពីពងទាកូនឆ្ងាញ់ហើយនោះ នៅមានរបស់ញ៉ាំជាច្រើនមុខទៀតដូចជា៖​ក្តាមចំហុយ ខ្យង ពងគ្រួច ភេសជ្ជៈផ្សេងៗទៀតផងដែរ។

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ 
លេខទូរសព្ទ៖ 017 27 27 12
ទីតាំង៖ ផ្លូវ 363 កែង 622 ខាងកើតផ្សារច្បារអំពៅ

ហាង ខែមរាជ ប្រហិតស្ងោរ

ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ

ហាង ខែមរាជ ប្រហិតស្ងោរ
លេខទូរសព្ទ៖ 015 555 002
ទីតាំង៖​ ផ្លូវ១៨២​ កែងផ្លូវ២៥៣ (ទល់មុខវិទ្យាស្ថានជំនាន់ថ្មី)

របៀបធ្វើផ្អកអង្ករលីងសាច់ជ្រូកបីជាន់ ទុកញ៊ាំបានយូរថ្ងៃ

0

រដូវ​កាល​នៅ​ផ្ទះ​ ត្រូវ​ចេះ​ធ្វើ​ម្ហូប​ណា​ទុក​ញ៉ាំ​បាន​ច្រើន​ថ្ងៃ​ចៀស​វាង​ទៅ​ផ្សារ​ញឹក​ញាប់​ ព្រោះ​ទៅ​កន្លែង​មនុស្ស​ច្រើន​គ្មាន​សុវត្ថិភាព​ទេ​។​ ផ្អក​អង្ករ​លីង​សាច់​ជ្រូក​បី​ជាន់​ ធ្វើ​ទុក​ញ៉ាំ​បាន​យូរ​ថ្ងៃ​ដែរ​ ចង់​យក​ទៅ​អាំង ចៀន​ ឬ​ចំហុយ​ក៏បាន​ដែរ​។​

គ្រឿង​ផ្សំ​៖

  • សាច់​ជ្រូក​បី​ជាន់​ ឬ​ សាច់​គោ​ក៏​បាន​ ១​គីឡូ
  • ស្ករ​ត្នោត​1ស្លាប​ព្រា​បាយ
  • ប៊ីចេង​ ១​ស្លាប​ព្រា​បាយ
  • អង្ករ​លីង​កន្លះ​កំប៉ុង
  • រំដេង​បុក​ ៣​ដុំ
  • អំបិល​គ្រួស​ ១ខាំ​កន្លះ

របៀប​ធ្វើ​៖

១. សាច់​ជ្រូក​បី​ជាន់​លាង​ទឹក​អោយ​ស្អាត​ជា​បន្ទះ​ស្ដើងៗ​ កាត់​ប្រវែង​ម្រាម​ដៃ។


២. យក​សាច់​ជ្រូក​ទៅ​ប្រឡាក់​ជា​មួយ​ អំបិល​គ្រួស​ទុក​រយៈ​ពេល​៥​ថ្ងៃ។


៣. គ្រប់​ ៥ ថ្ងៃ​ ​យើង​អាច​ចាប់​ផ្តើម​ចាវ​វា​បាន​ យក​មក​លាយ​បញ្ចូល​គ្នា​ ជា​មួយ​ ស្ករ​ត្នោត​ ប៊ីចេង​ រំដេង​ អង្គរ​លីង​ រួច​រៀប​ដាក់​ចូល​ក្នុង​ ក្រឡ​ ឬ​ ក្នុង​កែវ ទុក​រយៈ​ពេល​ ៩​ឬ ១០​ថ្ងៃ ទើប​អាច​ចៀន​ អាំង​ ចំ​ហុយ​បាន​។

ជ្រក់ម្ទេស ខ្ទឹម ងាយធ្វើ ទុកញ៉ាំជាមួយអីក៏បាន បើជាមួយពងទាកូនកាន់តែអ៉េម

0

ប្រហែល​ជា​ធ្លាប់​ញ៉ាំ​និង​ស្គាល់​ហើយ​មែន​អត់​?​ ជ្រក់​ម្ទេស​ ខ្ទឹម​ ជា​ពិសេស​ពេល​ទៅ​ញ៉ាំ​ ពង​ទា​កូន​ ញ៉ាំ​ប្រហិត​អី​ហ្នឹង​ ដឹង​តែ​មិន​អាច​ភ្លេច​បាន​ទេ​។​ បើ​ញ៉ាំ​ប្រហែល​ជា​គ្នា​យើង​ធ្លាប់​ច្រើន​ តែ​បើ​ធ្វើ​វិញ​មាន​មិន​ច្រើន​អ្នក​ទេ​ ដែល​ចេះ​ធ្វើ​ ថ្ងៃ​នេះ​ Admin នឹង​ប្រាប់​ពី​វិធី​ធ្វើ​ទុក​ញ៉ាំ​ខ្លួន​ម្តង​។​

គ្រឿង​ផ្សំ​៖

  • ម្ទេស​ទុំ (បេះ​ទង​ហើយ) ១​ខាំ
  • ខ្ទឹម​ស ១​មើម
  • ទឹក​ខ្មេះ​ ១​វែក
  • អំបិល​ ១​ស្លាប​ព្រា​កាហ្វេ
  • ស្ករ​ ១​ស្លាប​ព្រា​បាយ

វិធី​ធ្វើ​៖

១. យក​ម្ទេស​ទុំ​លាង​អោយ​ស្អាត​ ដាក់​ស្រុះ​ទឹក​ក្តៅ​មួយ​នាទី​ ហើយ​ស្រង់​ចេញ​ ទុក​ឲ្យ​ស្រក់​ទឹក​។ កុំ​ស្រុះ​យូរ​ជាង​ ១ នាទី​ នាំ​អោយ​ម្ទេស​រលួយ​ ខូច​រស​ជាតិ​

២. យក​ម្ទេស​​ទៅ​កិន ឬ​បុក​ជា​មួយ​​ខ្ទឹម​ស អោយ​ម៉ដ្ឋ​ចូល​សាច់​គ្នា

៣. ចាក់​ទឹក​ខ្មេះ​ចូល​ លាយ​អោយ​សព្វ​ ទុក​ចោល​បី​ម៉ោង​

៤. ចាក់​ស្ករ​ និង​អំបិល​ចូល​ កូរ​អោយ​សព្វ​ ទើប​ដួស​ច្រក​កែវ​ទុក​ក្នុង​ទូរ​ទឹក​ត្រជាក់​ ទុក​បាន​យូរ​ថ្ងៃ​

៥. មិន​ត្រូវ​ដាក់​ម្ជូរ​ក្រូច​ទេ​ ព្រោះ​នាំ​អោយ​ឆាប់​ផ្អូម​ ដុះ​ផ្សិត​ ខូច​គុណ​ភាព។

ប្រហុកឆៅចិញ្ច្រាំ បែបស្រុកស្រែតែឆ្ងាញ់សាហាវធានាថាមិនស្រក់ទឹកមាត់មិនបាន

និយាយដល់រឿងប្រហុកជាម្ហូបខ្មែរដែលល្បីឆ្ងាញ់លែងនិយាយហើយ មិនថាយកមកចំហ៊ុយរឺ ក៏ចិញ្ច្រាំឆៅនោះទេ។ បើដឹងថាជារបស់ឆ្ងាញ់បែបនេះហើយ ថ្ងៃនេះគួរតែសាករៀនធ្វើប្រហុកឆៅចិញ្ច្រាំម្ដងមើល ធានាថាឆ្ងាញ់សាហាវហ្មង ជាពិសេសដាក់ម្ទេសហិរៗកាន់តែឆ្ងាញ់ពិសេសមួយកម្រិតទៀត។ ម៉ោះៗ មកមើលពីគ្រឿងផ្សំ និងរបៀបធ្វើដូចខាងក្រោម៖

ប្រហុកចិញ្ច្រាំឆៅ
រូបភាព Chanpheakdey Chhuor

គ្រឿងផ្សំដែលត្រូវមាន៖

  • ប្រហុក
  • ត្រីឆ្អើរបេះយកសាច់
  • ក្ដិបអំពិល ក្រសាំងចាស់ រឺក្រូចឆ្មារ
  • គល់ស្លឹកគ្រៃហាន់ស្តើងៗ
  • ជី
  • ស្ករស ឬស្ករត្នោត
  • ម្សៅស៊ុប
  • ខ្ទឹមស
  • ម្ទេសស្រស់
ប្រហុកចិញ្ច្រាំឆៅ
រូបភាព អុី ពេជ្រ

របៀបធ្វើ៖

  • ចិញ្ច្រាំប្រហុកអោយម៉ដ្ត
  • ដាក់គ្រឿងផ្សំខាងលើចូលហើយធ្វើយ៉ាងណាកូរគ្រឿងអោយសព្វ យករសជាតិដែលលោកអ្នកចូលចិត្តរួចជាការស្រេច។

សម្រាប់អន្លក់អាចមានដូចជា៖ ត្រកួន ត្រសក់ ផ្លែត្រប់ ស្រួយ ត្រប់វែង សណ្តែកគួរ ស្ពៃក្តោប បន្លែផ្សេងៗទៀតតាមចំណូលចិត្ត៕

ទៅផ្សារកុំអោយខាត ឆ្លៀតពេលទិញរបស់ទាំងនេះ រៀនធ្វើបង្អែមបាញ់ចាណឺកយ៉ាងឆ្ងាញ់ឱ្យអ្នកផ្ទះញ៊ាំម្តង

គ្រឿងផ្សំ​

– ស្ករត្នោត​
– ល្ងរស​
– អំបិល
– ខ្ទិះដូង​
– ម្សៅដំណើប
– សណ្តែកលឿង
– ម្សៅឆា​ (រូបយន្តហោះ)
– ខ្ញី​ ប្រហែល​ ពីរដុំ

វិធីធ្វើ​

របៀបធ្វើទឹកស្ករ
មុនដំបូងយកខ្ញីមកហាន់ជាបន្ទះស្តើងៗ​ រួចយកឆ្នាំងដាក់ដាំដោយបើកភ្លើងល្មម​ ចាក់ស្ករត្នោតចូលកូរអោយឡើងក្រហមបន្តិចក៏ដាក់ខ្ញីទាំងអស់នោះចូល​ កូរអោយឡើងឈ្ងុយទើបចាក់ចុងខ្ទិះចូល​ បង់អំបិលបន្តិច​ កូរវាអោយពុះសព្វជាការស្រេចដោយទុកមួយអន្លើរសិន ។. ផ្លកមើលថារសជាតិផ្អែមល្មមឬនៅ​ ។
– របៀបធ្វើ​ ស្នូល​នំ​ ប្រៃលមៗ
មុនដំបូងយកសណ្តែកលឿងមកលាងទឹកអោយស្អាត​ រួចត្រាំវាចោលកន្លះ​ម៉ោងទើបយកទៅស្ងោរដោយដាក់អំបិលចូលបន្តិច​ រំងួសអោយរីកគោកទឹកល្អ​ បន្ទាប់មកទៀតយកមកកិនឬ​ សង្កត់អោយម៉ត់ល្អ​ ទើបយកមកពូនជាដុំតូចៗល្មម​ ជាការស្រេច។​
របៀបលាយម្សៅដំណើប
យកម្សៅដំណើបមកលាយជាមួយទឹកត្រជាក់ធម្មតា​ លាយបញ្ចូលគ្នារហូតដល់ម្សៅមិនស្អិតជាប់ដៃ​ បន្ទាប់យកមកលុនជាដុំមូលៗ​ ហើយសង្កត់អោយត្រប៉ែតលើបាតដៃ​ រួចយកស្នូលដែរធ្វើរួចយកមកខ្ចប់ជាមួយម្សៅ​ ជាការស្រេច ។
របៀបលាយម្សៅសាគូ
សាគូ​ ត្រូវយកមកលាងទឹកអោយស្អាតហើយ​ ស្រង់ដាក់ចានរួចចាក់ទឹកក្តៅចូលល្មមអោយរីក​បន្តិច​ ទុកអោយត្រជាក់បន្តិចដែរទើបយកម្សៅរូប​ យន្តហោះមកលាយបញ្ចូលអោយស្មើសព្វ​ ដូចក្នុងរូប​ រួចយកមកខ្ចប់ដូចម្សៅដំណើបដែរ​ ហើយ​ របៀបស្ងោរយកទឹកដាក់ចូលឆ្នាំងរាងជ្រៅបន្តិចងាយស្រួលស្ងោរ​ ដោយដាក់ដាំទឹកអោយពុះសិនទើបយក​ នំដែរខ្ចប់ទាំងអស់នោះមកបង់ចូលឆ្នាំងកំពុងពុះនោះ​ ដោយបើកភ្លើងល្មម​ កុំខ្លាំងពេក​ ទុករហូតដល់នំអណ្តែតឡើងមកលើ​ រាងយូរតិច​ បញ្ចាក់ថានំឆ្អិនល្អហើយ​ ។


រៀនធ្វើញាំស្វាយត្រីឆ្អើរ ដាក់ម្ទេសហិរៗឆ្ងាញ់អស់ស្ទះ ស្រក់ញើសតក់ៗហ្មង

មួយរយៈនេះអ្នកណាខ្លះនៅផ្ទះធ្វើម្ហូបញ៉ាំរាល់ថ្ងៃយូរទៅស្ទើរតែទាល់តម្រិះមិនដឹងធ្វើអីញ៉ាំ អោយឆ្ងាញ់ហើយប្លែកមាត់នោះ។ Admin មិនមែនជាចុងភៅជំនាញអីទេ តែអាចជួយផ្តល់យោបល់ខ្លះៗ និងបង្ហាញពីវិធីធ្វើម្ហូបបានខ្លះដែរណា គឺថាថ្ងៃនេះគួរតែសាកធ្វើ ញាំស្វាយត្រីឆ្អើរ ញ៉ាំម្ដងមើលអាចនិយាយបានថារាងក្រៀមក្រោះបន្តិចមែនប៉ុន្តែឆ្ងាញ់ណាស់ណា។

ត្រីឆ្អើរ
រូបភាព Chea Panha

គ្រឿងផ្សំដែលត្រូវមាន៖

  • ត្រីឆ្អើរ
  • ស្វាយខ្ចី
  • បង្គារក្រៀម
  • សណ្តែកដីលីង
  • ខ្ទឹមស និងខ្ទឹមក្រហម
  • ស្ករស
  • ទឹកត្រី
  • ម្ទេស

របៀបធ្វើ៖

  • បេះត្រីឆ្អើរជាបំណែកតូចៗ
  • ចិតសំបកស្វាយ រួចសាប់ រឺ ឈូសជាសសៃៗ
  • បុកបង្គារក្រៀម
  • បុកសណ្តែកដីលីង
  • បុកខ្ទឹមស
  • ហាន់ខ្ទឹមក្រហមស្តើងៗ
  • ដាក់ត្រីឆ្អើរ ស្វាយ បង្គារក្រៀម សណ្តែកដីលីង ខ្ទឹមស ខ្ទឹមក្រហមចូលគ្នា ម្ទេស ចាក់ទឹកត្រី ដាក់ស្ករស រួចច្របល់ចូលគ្នា ភ្លក់រសជាតិដែលអ្នកចូលចិត្តជាការស្រេច រឺលោកអ្នកក៏អាចបន្ថែមជី ដើម្បីអោយកាន់តែមានក្លិនឈ្ងុយ៕

តោះរៀនធ្វើត្រីឆ្អើរ ព្រោះថាអាចទុកបានយូរហើយអាចច្នៃបានជាម្ហូបច្រើនមុខទៀត

កំឡុងពេលនេះស្ត្រីមេផ្ទះភាគច្រើន ច្បាស់ជាគិតគូយ៉ាងខ្លាំងពីរឿងម្ហូបអាហារ ជាពិសេសក៏កំពុងតែស្វែរកប្រភេទអាហារណាដែលធ្វើហើយអាចរក្សាទុកបានរយៈពេលយូរ និងអាចច្នៃយកមកធ្វើជាម្ហូបផ្សេងៗទៀតបានផងដែរ។ ដូច្នេះ ថ្ងៃនេះAdmin និងបង្ហាញអំពីរបៀបធ្វើត្រីឆ្អើរ ដែលយើងអាចរក្សាទុកបានយូររាប់ខែ និងអាចច្នៃចេញជាម្ហូបផ្សេងៗបានផងដែរ។

ត្រីឆ្អើរ

អ្វីដែលត្រូវមាន៖

  • ត្រីរៀល រឺប្រភេទត្រីផ្សេងទៀត(តាមចំណូលចិត្ត)
  • ឈើចង្កាក់សម្រាប់ដោតត្រី
ត្រីឆ្អើរ
រូបភាព Chea Panha

របៀបធ្វើ៖

  • យកត្រីមកធ្វើដោយវះពោះ ឆ្កៀលយកអាច៍ត្រីចេញអោយស្អាត
  • អាចកាត់ក្បាលត្រីចោលក៏បាន រឺទុកក៏បាន
  • យកត្រីដែលធ្វើរួចយកមកលាងទឹកអោយស្អាត
  • យកត្រីមកដោតជាចង្កាក់ៗ
  • យកត្រីមកដាក់ឆ្អើរ ដោយកុំប្រើភ្លើងខ្លាំងពេកជៀសវាងឆាប់ខ្លោច
  • ដាក់ឆ្អើររហូតដល់ឆ្អិនល្អ និងក្រៀមស្ងួតសាច់
  • បន្ទាប់មកយកមកដាក់ហាលថ្ងៃបន្ថែម ដើម្បីអោយសាច់ត្រីស្រួយល្អ និងអាចរក្សាទុកបានយូរ
ត្រីឆ្អើរ
រូបភាព Chea Panha

សម្រាប់ត្រីឆ្អើរនេះយើងអាចយកមកឆ្នៃចេញជាមុខម្ហូបផ្សេងៗជាបានច្រើន ដូចជាយកមកស្លរសម្លរសម្លក់ ញាំស្វាយត្រីឆ្អើរ ញាំម្កាក់ត្រីឆ្អើរ បុកសណ្ដែកគួរត្រីឆ្អើរ សម្លរម្ជូរត្រីឆ្អើរ និងច្នៃចេញម្ហូបជាច្រើនទៀត៕

ត្រីឆ្អើរ
រូបភាព Chea Panha
ត្រីឆ្អើរ
រូបភាព Chea Panha
ត្រីឆ្អើរ
រូបភាព Chea Panha

មិនស្រក់ទឹកមាត់មិនបានជាមួយខ្ចៅ ខ្យង លៀស ក្ដាមស្រែឆាអំបិលម្ទេស ជាពិសេសដឹកដល់ផ្ទះទៀត

មិនធម្មតាទេមកលើកនេះ ផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំ លៀស ខ្ចៅ ខ្យង ក្ដាមស្រែ និងគ្រឿងសមុទ្រមិនស្ទើរទេ ព្រោះថាចុងភៅដ៏ចំណាន ប្រចាំហាងបានយករបស់ទាំងអស់នេះមកឆាជាមួយអំបិលម្ទេស ឆ្ងាញ់ប្លែកសាហាវហ្មង និងមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះថែមមទៀតផង។ សំណព្វចិត្តណាខ្លះ មិនទាន់បានទៅភ្លក់របស់ទាំងអស់នេះ មើលសារេកុម្ម៉ងញ៉ាំមួយឈុត ពីរទៅណាដឹងតែឆ្ងាញ់មាត់សាហាវហ្មង។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

បន្ថែមពីនេះក្នុងហាង Two Sister ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដែរ ជាពិសេសក៏មានក្ដាម បង្គា មឹក3D បីមុខឆារួមគ្នា បុកល្ហុង នំបញ្ចុក៣សាសន៍ (ខ្មែរ ថៃ វៀតណាម) ម្ហូបគ្រឿងសមុទ្រ និងគ្រឿងក្លែមច្រើនមុខ ឃ្លានមួយណាអាចកុម្ម៉ងបានតាមចំណូលចិត្ត។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

មិនត្រឹមតែមានម្ហូបឆ្ងាញ់ប៉ុណ្ណោះទេ គឺថាសេវាកម្មក៏ល្អ និងមានអនាម័យខ្ពស់គិតដល់សុខភាពភ្ញៀវយ៉ាងខ្លាំង។ ម៉ោះ នៅចាំអីទៀតស្គាល់កន្លែងដែលមានម្ហូបឆ្ងាញ់ៗ ប៉ុណ្ណេះហើយណាត់គ្នាមកវឺតៗមកណា រឺក៏អាចកុម្៉ងយកទៅញ៉ាំនៅផ្ទះក៏បានបើមិនហ៊ានចេញក្រៅដែលអាចទំនាក់ទំនងបានតាមរយៈលេខទូរសព្ទ៖ 096 38 88 833 ខលមកភ្លាមចម្អិនជូនភ្លាមៗតែម្ដង៕

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ ស្ថិតនៅផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL

វីដេអូ៖