ធ្លាប់ញ៊ាំដំណាប់កន្ទួត ឬកន្ទួតឆឹងស្ករអត់? ចង់ធ្វើទុកញ៊ាំលេង តោះចាប់ផ្តើមធ្វើទាំងអស់គ្នា!

គ្រឿងផ្សំ

  • ផ្លែកន្ទួត ៥០០ក្រាម
  • ទឹក ៧០០មីលីលីត្រ,
  • កំបោរក្រហម ៣០ក្រាម
  • អំបិល ១០ក្រាម,ស្ករស ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ

វិធីធ្វើ

  • យកកន្ទួតដាំត្រាំទឹកដាក់កំបោរក្រហម និងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វ ត្រាំចោលទុកមួយឡែក
  • ដាំខ្ទះដាក់ទឹក និងស្ករសចូលកូរចូលគ្នាឲ្យស្កររលាយសព្វល្អ ទុកមួយឡែក
  • រួចហើយស្រង់ផ្លែកន្ទួតចេញពីទឹកកំបោរ ដាក់ចូលចានធំល្មមចាក់ទឹកស្ករចូល 
  • បន្ទាប់មកដាំខ្ទះ ដួសកន្ទួតដាក់ចូលខ្ទះច្របល់មួយសន្ទុះ រួចចាក់ទឹកស្ករដែលនៅសល់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ ទុករម្ងាស់ឲ្យពុះឡើងក្រហមល្មម គោកទឹកហើយដួសដាក់ចានជាការស្រេច

ម៉ោះៗ មកដឹងវិធីធ្វើ គីមឈី ទុកញ៉ាំកំឡុងពេលពួននៅក្នុងផ្ទះ

ដំណាក់កាលនេះចេះធ្វើរបស់ញ៉ាំកាន់តែច្រើនកាន់តែល្អ ព្រោះថាក្នុងដំណាក់កាលដែរមិនទុកចិត្តក្នុងការចេញទៅញ៉ាំនៅខាងក្រៅ រឺទិញរបស់គេញ៉ាំផ្ដេសផ្ដាស។ ដូចនេះមករៀនធ្វើរបស់ងាយៗ និងអាចរក្សាទុកបានច្រើនថ្ងៃដើម្បីងាយស្រួលមិនតម្រូវអោយចេញទៅក្រៅញឹកញាប់ តោះថ្ងៃនេះរៀនពីរបៀបធ្វើ គីមឈី ទាំងអស់គ្នា។

គ្រឿងផ្សំដែរត្រូវមាន៖

  • ស្ពៃបូកគោស្រស់ ១ គីឡូក្រាម
  • អំបិលក្រួស ២៥០ ក្រាម
  • ស្លឹកខ្ទឹម ១០០ ក្រាម
  • ការ៉ុត ២ ផ្លែ
  • ខ្ទឹមបារាំង ២ ផ្លែ
  • អំបិលម៉ត់ ២ ស្លាព្រាបាយកន្លះ
  • ប៊ីចេងកន្លះស្លាព្រាបាយ
  • ស្ករស ១ ស្លាព្រាបាយកន្លះ
  • គ្រឿងគីមឈី
គីមឈី
គីមឈី

វិធីធ្វើមានតាមដំណាក់កាលដូចខាងក្រោម៖

  • ជាដំបូងអ្នកត្រូវពុះស្ពៃជា ២ បន្ទាប់មកយកស្ពៃទៅលាងសម្អាតឲ្យស្អាត រួចធ្វើការពុះស្ពៃជា២ទៀតក៏ប៉ុន្តែអ្នកមិនត្រូវកាត់វាឲ្យដាច់នោះទេ។ ជាបន្តមកទៀតអ្នកត្រូវយកអំបិលមករោយប្រឡាក់ជាមួយនិងស្ពៃត្រូវរោយម្តងមួយស្រទាប់ៗរួចទុកវាចោលរងចាំរយៈពេល ២ទៅ ៣ ម៉ោងដើម្បីឲ្យស្ពៃរាងរញមបបន្ទិចព្រមទាំងស្រួយផងដែល។ ក្នុងអំឡុងពេលដែលអ្នកផ្អាប់ស្ពៃជាមួយ អំបិលអ្នកត្រូវត្រឡប់វាទៅវិញទៅមកក្នុងរយៈពេល ៥០ នាទីម្តង ឬ អាចលើសពីនេះក៏បាន។ បន្ទាប់ពីរងចាំអស់រយៈពេល ២ទៅ៣ម៉ោងមកត្រូវយកស្ពៃទៅទឹកលាងសម្អាតជាមួយទឹកបន្ទាប់មកត្រងឲ្យស្រស់ទឹក ទុកមួយអន្លើ។
  • កោសសំបកការ៉ុតនិងលាងឲ្យស្អាតបន្ទាប់មកកាត់វាជាកង់ៗប្រវែង ២ ថ្នាំងដៃ បន្ទាប់មកហាន់វាជាសរសៃៗ។ ខ្ទឹមបារាំងត្រូវពុះជា ២ បន្ទាប់មកលាងទឹកឲ្យស្អាតហាន់ជាបណ្តោយៗ។
  • ហាន់ស្លឹកខ្ទឹមប្រវែង ២ ថ្នាំងដៃមានកម្រិតស្មើនឹងការ៉ុត។
  • វាល់ស្លឹកខ្ទឹម ការ៉ុត ខ្ទឹមបារាំងដោយឲ្យបន្លែនីមួយៗមានកម្រិតស្មើគ្នាក្នុងចានដែកមួយ បន្ទាប់មកបន្ថែមម្ទេសម៉ត់ក្នុងដោយលើសកម្រិតការ៉ុតមួយដងចូលគ្នា បន្ទាប់មកទៀតត្រូវបន្ថែមប្រេងខ្យងកន្លះស្លាព្រាបាយ, អំបិលម៉ត់២ស្លាព្រាបាយកន្លះ, ស្ករស១ស្លាព្រាបាយកន្លះ, ប៊ីចេងកន្លះស្លាព្រាបាយ ច្របល់ចូលគ្នាឲ្យសព្វនិងចូលជាតិគ្នា។
  • យកបន្លែដែលច្របល់គ្រឿងរួចនោះមកលាបលើស្ពៃម្តងមួយស្រទាប់ៗទាំងខាងក្នុងនិងខាងក្រៅឲ្យសព្វ។
  • ប្រសិនបើសល់គ្រឿងដែលប្រឡាក់នោះសល់អ្នកត្រូវយកគ្រឿងមកចាក់ស្រោចពីលើស្ពៃក្នុងពេលដែលអ្នកធ្វើការផ្ទេរស្ពៃចូលទៅក្នុងក្រឡ។ យកស្ពៃដែលបានផ្ទេរចូលក្នុងក្រឡរួចនោះមករក្សាក្នុងទូរទឹកកករងចាំរយៈពេលមួយសប្តាហ៍ទើបអាចញ៉ាំបាន អ្នកគួរតែរក្សាគីមឈីក្នុងទូរទឹកកក
គីមឈី
គីមឈី

សម្រាប់អ្នកដែលចូលចិត្តម្ទេសអាចបន្ថែមបានតាមចំណង់ចំណូលចិត្តរបស់ខ្លួន៕

ហាង ៤កន្លែងដែលមានរបស់ឆ្ងាញ់ៗញ៉ាំ និងបន្តបើកជាធម្មតាជូនអតិថិជន

អារម្មណ៍ពេលនេះចេញក្រៅខ្លាច ចុះបើនៅតែក្នុងផ្ទះបានអីញ៉ាំទៅ រឿងនេះពិបាក និងសម្រេចសម្រាប់គ្រប់គ្នា។ តែយ៉ាងណាបើថាឃ្លានហើយពេលចេញក្រៅដាច់ខាតត្រូវតែពាក់ម៉ាស់អោយបានជាប់ និងមានដាក់អាល់កុលជាប់តាមខ្លួនជាប្រចាំសម្រាប់ទុកលាងដៃ គឺជារឿងល្អព្រោះថាបើយើងរក្សារអនាម័យបានល្អកូវីដ១៩ មិនអាចមកក្បែរយើងបានទេ ដូច្នេះយើងក៏ទៅញ៉ាំរបស់ឆ្ងាញ់ៗរបស់ឆ្ងាញ់នៅហាងទាំង ៤ខាងក្រោមបានយ៉ាងរីករាយដោយទៅទិញយកមកញ៉ាំនៅផ្ទះ រឺញ៉ាំនៅហាងហ្មងក៏បានដែរ។

ហាង ដារ៉ាអាកោខ្ទិះ

និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចាក់ក្រចន្ទធម្មតា នំចាក់ក្រចន្ទស្លឹកតយ​ សុទ្ធតែទំនងឆ្ងាញទាំងអស់ តម្លៃក៏សមរម្យដែរ មួយប្រអប់៣០០០៛ប៉ុណ្ណោះ សម្រាប់អ្នកចង់ទិញញ៉ាំអាចទៅម៉ោង២អីទៅអាចមានហើយ ឬអាចខលកម្មង់មុនក៏បានតាមលេខទូរសព្ទ៖ 078 211 491 / 098 964 039 / 098 355 491 ។

ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ

ហាង ដារ៉ាអាកោខ្ទិះ
លេខទូរសព្ទ៖ 078 211 491 / 098 964 039 / 098 355 491
ទីតាំង៖ ក្បែរអង់តែនទួលគោក ទល់មុខធានាគាអេស៊ីលីដា

ហាង បាញ់ស៊ុងដេលី

មកដល់ហាងបាញ់ស៊ុងដេលី ដាក់មួយណាក៏បាន បើដាក់មួយចានមិនពេញក្រពះ ដាក់ថែមមួយទៀតកុំអោយចាញ់ Admin ណ៎ា ព្រោះថា Admin អោយតែបានទៅគឺថាញ៉ាំម្ដង២ចានអីណោះ! ដោយហេតុតែអាហារដែលមាននៅក្នុងហាង គឺមានរសជាតិដើម ហើយឆ្ងាញ់ដែលជាស្នាដៃម្ចាស់ហាងគឺធ្វើខ្លួនឯងផ្ទាល់មិនយកពីផ្សារមកលក់នោះទេ ។ ក្នុងមួយថ្ងៃលក់ដាច់គួងចាប់ពី៥០០ ទៅ១០០០ ឆាយ៉ ចាប់ពី១០០០ ទៅ២០០០ ចំពោះបាញ់ស៊ុង & បាញ់ហ៊យ រហូតទៅដល់50kg ឯណោះ។

ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី

ហាង បាញ់ស៊ុងដេលី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣០ ផ្ទះលេខ៤៩E0២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ភ្នំពេញ
លេខទូរសព្ទ៖ 012 200 972 / 081 737 990

ហាង ហ៊ាម៉ាប់ ទេពផន

សាច់​កាប់​មាន​រសជាតិ​ឆ្ងាញ់​​ អ្វី​ដែល​ពិសេស​​មាន​រហូត​ទៅដល់១០មុខ​ និង​ល្បី​ជាងគេ​ប្រចាំ​ហាង​នោះ​គឺ​ ជ្រូក​ខ្វៃ​ទឹកឃ្មុំ​ និង​ទា​ខ្វៃ​ទឹកឃ្មុំ​។ ម៉ូយ​ៗហ៊ា​ម៉ា​ប់​ច្បាស់ជា​ដឹង​ស្រាប់ហើយ​ អំពី​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​ ដែល​អាច​ធ្វើអោយ​ហ៊ា​ម៉ា​ប់​លក់​ក្នុង​មួយថ្ងៃ​អស់ពី៦០គីឡូ​ ៧០គីឡូ​ និង​ល្បី​ជាង២០ឆ្នាំ​មកនេះ​។

ហាង ហ៊ាម៉ាប់ ទេពផន
ហាង ហ៊ាម៉ាប់ ទេពផន
ហាង ហ៊ាម៉ាប់ ទេពផន

ហាង ហ៊ាម៉ាប់ ទេពផន
ទីតាំង៖ កែងស្តុបទេពផន
លេខទូរសព្ទ៖ 012 25 82 32

ហាង តុងតុងបុកអស់ស្ទះ

មុខម្ហូបប្រចាំហាងអង្រួនបេះដូងនោះគឺមានបុកទូក និងភ្លាត្រីសាមុន ដែលមានតម្លៃត្រឹមតែ២៥០០០៛តែប៉ុណ្ណោះ អាចញ៉ាំបានរហូតទៅដល់៣នាក់ បើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ហួសថ្លែងតែម្ដងហើយ។ បន្ថែមពីនេះក៏មានមុខម្ហូបច្រើនទៀតដែលតម្លៃធូរថ្លៃផងដែរ តុងតុងបុកអស់ស្ទះក៏មានលក់បាយម្ហូបកម្មង់ពេលថ្ងៃដោយហាងបើកចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១០យប់។ បើនិយាយពីពេលល្ងាចវិញគឺថាភ្ញៀវពេញៗហាង ដោយជួបជុំគ្នាញ៉ាំម្ហូបឆ្ងាញ់ៗដែលមានក្នុងហាង ហើយនិងមានCooktailដែលអ្នកគ្រប់គ្នាអាចអង្គុយផឹកជាមួយ ការស្ដាប់ចម្រៀងបែបបុរាណ និងគយគន់ការដេគ័រក្នុងហាងដែលស្ថិតក្នុងទស្សវត្ស៦០ គឺថាពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។

ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ

ហាង តុងតុងបុកអស់ស្ទះ
លេខទូរសព្ទ៖ 070 700 057 / 093 919 998
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ភ្នំពេញ

វីដេអូ៖

ល្បីអីល្បីទៅ សំខាន់ពងមាន់អាចធ្វើម្ហូបបានច្រើនមុខ​ ឆ្នៃបានច្រើនយ៉ាង

១. ពងមាន់ស្ងោ

២.ពងមាន់ចៀន

៣. ជ្រក់ពងមាន់

៤. ពងមាន់អាំង

៥. ពងមាន់អាំងដាក់ចាន

៦. បង្អែមផ្លែឈើពងមាន់ស្រស់

៧. បង្អែមពងមាន់

៨. ទឹកក្រឡុកដាក់ថែមពងមាន់

ប្លែកមាត់! បង្អែមតៅហ៊ូទឹកខ្ចី ឬទឹកស្ករ ទំនងអស់ទាស់ សាករៀនធ្វើញ៉ាំទាំងអស់គ្នា

0

បំណាច់​ថា​គេ​ឲ្យ​នៅ​តែ​ផ្ទះ​ហើយ​ កុំ​គិត​តែ​ពី​កាន់​ទូរសព្ទ​ហើយ​គេង​ ត្រូវ​រៀន​ធ្វើ​អី​ថ្មី​ៗ​ ប្លែកៗ​ ដូច​គេ​ថា​ពេល​វេលា​ជា​មាស​ប្រាក់​នោះ​អី​។​ បង្អែម​តៅ​ហ៊ូ​ទឹក​ខ្ចី​ ឬ​ទឹក​ស្ករ​ អ្នក​ខ្លះ​ប្រហែល​ធ្លាប់​ញ៉ាំ​ហើយ​ តែ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​មិន​ស្គាល់​ផង​។​ ទាន់​ទំនេរ​នៅ​ផ្ទះ​ សាក​មក​រៀន​ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​។​

បង្ហែមតៅហ៊ូ

គ្រឿង​ផ្សំ​៖

  • សណ្តែក​សៀង​ ១ ខាំ
  • ទឹក​ឆ្អិន​ ១​លីត្រ
  • ស្លឹក​តយ ៥ សន្លឹក
  • ម្សៅ​ចាហួយ​ ឬ​សារាយ​ ១០ ក្រាម
  • ស្ករ​ស​ ២ ខាំ
  • ខ្ញី ១ ដុំ ហាន់​ស្តើង​ៗ។

វិធី​ធ្វើ៖

១. យក​សណ្តែក​សៀង​ដាក់​ត្រាំ​ទឹក​ចោល​ ៨ ម៉ោង​ រួច​លាង​ទឹក​ឲ្យ​ស្អាត​ ដើម្បី​យក​ទៅ​កិន​ជា​មួយ​ទឹក​ រួច​ត្រង​យក​កាក​ចេញ​ បន្ទាប់​មក​យក​ទៅ​ដាក់​រម្ងាស់​ និង​ដាក់​ស្លឹក​តយ​ចូល​ ទុក​រហូត​ដល់​ពុះ​ ពេល​ពុះ​ហើយ​ត្រូវ​លើក​ចេញ​ពី​ចង្ក្រាន​ ស្រង់​ស្លឹក​តយ​ចេញ​ រួច​ចាក់​ដាក់​ចាន

២. លាយ​ម្សៅ​ចាហួយ​ ជា​មួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​បន្តិច​ (លាយ​ឲ្យ​ខាប់) រួច​ចាក់​ចូល​ក្នុង​ចាន​តៅ​ហ៊ូ​ដែល​ដាំ​ពុះ​ហើយ​ កូរ​ចូល​គ្នា​ឲ្យ​សព្វ​ រួច​ទុក​ចោល​ ៤ ម៉ោង​

បង្ហែមតៅហ៊ូ

៣. យក​ឆ្នាំ​ដាក់​ស្ករ​ស​ចូល​ ដាក់​ទឹក​ល្មម​ កូរ​ចូល​គ្នា​ឲ្យ​រលាយ​ស្ករ​ល្អ​ រួច​ដាក់​ខ្ចី​ចូល​ទុក​ឲ្យ​ពុះ​ បន្ទាប់​មក​ដួស​ដាក់​ចាន​

បង្ហែមតៅហ៊ូ

៤​. ពេល​ញ៉ាំ​ត្រូវ​ដួស​តៅហ៊ូ​ដាក់​ចាន​ថ្នម​ៗ​ រួច​ដាក់​ទឹក​ស្ករ​ចូល​ជា​ការ​ស្រេច​។

តោះ!! កុំដេកទំនេរ មើលសារេធ្វើបង្អែមចេកខ្ទិះញ៉ាំប៉ូវកម្លាំងបង្កើនថាមពល

រាងកាយយើងត្រូវការថាមពលជាចាំបាច់ ដើម្បីបំពេញសកម្មភាពការងារប្រចាំថ្ងៃ ដូច្នេះយើងញ៉ាំតែបាយ និងម្ហូប គឺមិនគ្រប់គ្រាន់នោះទេ ត្រូវតែញ៉ាំបង្អែមបំពេញជាតិស្ករដែលធ្វើអោយរាងកាយមានថាមពលកាន់តែខ្លាំង។ បែបនេះគួរតែរៀនធ្វើបង្អែមណាដែរងាយធ្វើងាយចម្អិនមិនប្រើពេលយូរតែឆ្ងាញ់ ម៉ោះបែបនេះAdmin សុំបង្រៀនពីរបៀបធ្វើបង្អែមចេកខ្ទិះ ដែលមានរសជាតិឆ្ងាញ់គ្រប់គ្នាចូលចិត្តញ៉ាំ និងចំណាយពេលមិនយូរសម្រាប់ចម្អិន។

បង្អែមចេកខ្ទិះ

គ្រឿងផ្សំដែលត្រូវមាន៖

  • ចេក១ស្និត
  • ខ្ទិះដូង៨៥០ ml
  • ស្ករស ៤០០ក្រាម
  • អំបិល១ ស្លាបព្រាកាហ្វេ
  • គ្រាប់សាគូ​​
  • ល្ងរ​
បង្អែមចេកខ្ទិះ
បង្អែមចេកខ្ទិះ
បង្អែមចេកខ្ទិះ

របៀបធ្វើ៖

  • បកសំបកចេកលាងជាមួយទឹកអំបិលអោយស្អាត រួចចិតវាជាចំណិតៗ
  • ដាក់ដាំទឹករំងាស់ចេក៣នាទីដើម្បីអោយចេកទន់
  • ដាក់ទឹកខ្ទិះដូង អំបិល និងគ្រាប់សាគូចូលរហូតដល់ឆ្អិន
  • ដាក់ស្ករ ចូលឆ្នាំងកូរចូលគ្នា ឲ្យសប់ ទុករម្ងាស់ គ្របវាទុកចាំពុះម្តងទៀតហើយចាំលើកចុះ
  • ស្រោចខ្ទិះដូងដើមដែលយើងបានពូតទុក និងរោយល្ងរ បន្ថែមនៅពេលដួសញ៉ាំ
បង្អែមចេកខ្ទិះ

នៅផ្ទះយូរពេកអផ្សុកមិនដឹងធ្វើអី មោះងាកមករៀនធ្វើជ្រក់ជើងមាន់ ទុកញ៊ាំកំដរមាត់វិញម្តង

ជាការពិតណាស់ ពេលនៅផ្ទះមិនសូវបានចេញក្រៅ​ គ្រប់គ្នាប្រាកដជាធុញ អផ្សុក មិនដឹងថាត្រូវធ្វើអីទេ ក្រៅពីអង្គុយចុចទូរសព្ទមើលហ្វេសប៊ុក លេងហ្គេម ដឹងតែសេដហើយ មោះចឹងថ្ងៃនេះ ចេញក្រៅទិញជើងមាន់ស្រស់ៗ យកមករៀនធ្វើជ្រក់ជើងមាន់ទុកញ៊ាំលេង កំដរមាត់ កាត់បន្ថយភាពអផ្សុក ធានាថាបើប្រើរូបមន្តនេះហើយ រសជាតិដឹងតែឆ្ងាញ់មិនចាញ់ចុងភៅជំនាញទេណា។

គ្រឿងផ្សំ

  • ជើងមាន់ស្រស់ 1kg
  • ស្ករស3វែក
  • ទឹកត្រី2វែក
  • ទឹកក្រូចឆ្មា3វែក
  • អំបិលស1វែក
  • ម្សៅស៊ុប1ស្លាបព្រាកាហ្វេរ
  • ខ្ទឹមស 2ដុំ
  • ម្ទេស 5-10 ឬ ច្រើនតាមចំណង់ចំណូលចិត្ត
  • គល់ស្លឹកគ្រៃ3ដើម
  • ស្លឹកក្រូចសើច 1/2
  • រំដេង 1/2

របៀបធ្វើ

  • យកជើងមាន់លាងទឹកអោយស្អាត កាត់ក្រចកចេញ រួចកាត់ជាពីរ ឬជាបីរ
  • ដាំទឹកដាក់គល់ស្លឹកគ្រៃ,ស្លឹកក្រូចសើច,រំដេងនិងអំបិលចូលអោយពុះរួចដាក់ជើងមាន់ចូលស្ងោរអោយឆ្អិន
  • ចាប់ផ្ដើមលាយគ្រឿងយកម្ទេសកិន,ចិតខ្ទឹសជាបន្ទះស្ដើងៗដាក់ទឹកត្រី,ស្ករស,ទឹកក្រូចឆ្មា,អំបិលស,ម្សៅស៊ុបលាយអោយសព្វយកដាក់ចូលក្នុងជើងមាន់កូរ1នាទីរួចយកដាក់ក្នុងទូរទឹកកករយ:ពេល1ម៉ោងអាចយកមកញាំបាន។ តោះព្យាយាមធ្វើទាំងអស់គ្នាណា ។

ធ្វើងៀតត្រីតាមរូបមន្តបែបណាទើបឆ្ងាញ់? ងាយៗ មើលតែបន្តិចអាចធ្វើបានម៉ាឆ្ងាញ់

កំឡុងពេលនេះ រៀនធ្វើម្ហូបញ៉ាំនៅផ្ទះដោយខ្លួនឯង អាចនិយាយបានថាជារឿងមួយដ៏ល្អ ព្រោះមិនចាំបាច់ចេញទៅខាងក្រៅដែលអាចប្រឈមបញ្ហាផ្សេងៗ ជាពិសេសទាក់ទង និងបញ្ហាសុខភាពតែម្ដង។ ដូច្នេះថ្ងៃនេះ Admin និងបង្ហើបអំពីរបៀបធ្វើងៀតត្រីទុកញ៉ាំបានម៉ាឆ្ងាញ់តាមវិធីងាយៗ អ្នកណាក៏អាចធ្វើបានតាមខាងក្រោមនេះ ៖

គ្រឿងផ្សំដែលត្រូវមាន៖

  • អាចជា ត្រីឆ្តោ, ត្រីឆ្លាំង, ត្រីពោ រឺក៏ ត្រីរសតាមដែលយើងចូលចិត្ត ចំនួន៣គីឡូ (ធ្វើហើយ)
  • អំបិល ១ខាំ
  • ស្ករ ២ខាំ
  • ប៊ីចេងបន្តិច(តាមចំណូលចិត្ត)

របៀបធ្វើ៖

  • ត្រី (ស្រស់ល្អ បើរស់កាន់តែល្អ) ធ្វើអោយស្អាត កាត់ក្បាលចេញ (បើត្រីតូចមិនចាំបាច់កាត់ក្បាលក៏បាន) រួចលាងទឹកអោយស្អាត។
  • យកត្រីទៅវះអោយស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ សឹមថ្លឹងយកត្រី ៣គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បីអោយត្រីក្រហមល្អ)។
  • លាយអំបិល ប៊ីចេង និងស្ករចូលគ្នាអោយសព្វ សឹមដាក់ត្រីចូល ច្របល់អោយសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗ ដើម្បីអោយចូលជាតិល្អ។
  • យកត្រីដែលប្រលាក់រួចដាក់ច្រកចង់អោយជិតល្អ រួចយកទៅ ក្លាសេទឹកកកពី ២ម៉ោង ទៅ ១ថ្ងៃ សឹមយកមកហាលថ្ងៃអោយស្ងួតល្អ ១ ទៅ ៣ថ្ងៃជាការស្រេច។ បើចូលចិត្តហិល អាចប្រលាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ់។

ចេះតែប៉ុណ្ណេះ អាចធ្វើទុកញ៉ាំខ្លួនឯងក៏បាន ធ្វើលក់ក៏បានស្របពេលដែលគ្រប់គ្នាកំពុងត្រូវការម្ហូបណាដែលអាចរក្សាទុកបានយូរ។ ហើយបើថារវល់ខ្លាំងព្រលឹមចេញព្រលប់ចូលផ្ទះ មិនមានពេលសម្រាប់ធ្វើ ហើយចង់ញ៉ាំក៏អាចមានជម្រើសទិញពីហាង Best FOOD បានផងដែរ ដោយ ងៀតត្រី ១គីឡូ តម្លៃ៤០០០០៛ សម្រាប់ការកុម្ម៉ងងៀតចាប់ពី ១គីឡូឡើងទៅ និងទទួលបានការដឹកជញ្ជូនដោយអត់គិតថ្លៃ ដោយធ្វើការកុម្ម៉ងបានតាមរយៈលេខទូរសព្ទ 099 92 05 08 / 096 89 20 508 ៕

អែមណាស់! Disscount 20 % ហើយ ហ្វ្រីដឹកជញ្ជូនទៀត តែគុជ ៣ កន្លែងនេះ

0

កូរ៉ូណា​អែប​កៀន​សិន​ នៅ​តែ​ផ្ទះ​សោះ​ ទិញ​តែ​គុជ​បាន​ Dissount 20% ហើយ​គេ​ដឹក​ឲ្យ​ដល់​ផ្ទះ​មិន​យក​លុយ​ទៀត​។​ តែ​ធ្វើ​ម៉េច​បាន​គេ​ដឹក​ឲ្យ​ហ្វ្រី​ ហើយ​បាន​ disscount ? ចាំ​ Admin ប្រាប់៖

Crown Cafe

គ្រាន់​តែ​បញ្ជា​ទិញ​ភេសជ្ជៈ​ណាមួយ​របស់ Crown តាម​ App របស់​ FoodPandaភ្លាម​ យើង​នឹង​ទទួល​បាន​ 20% disscount និង​ហ្វ្រី​ដឹក​ជញ្ជូន​ភ្លាម​។​

Crown Cafe

ទីតាំង៖ សូមចុច​ទី​នេះ​
លេខ​ទូរសព្ទ៖ 015 262 345

Queen Bee សាខា​សន្ធម៉ុក

គ្រាន់​តែ​បញ្ជា​ទិញ​ភេសជ្ជៈ​ណាមួយ​របស់ Queen Bee សាខា​សន្ធម៉ុក តាម​ App របស់​ FoodPandaភ្លាម​ យើង​នឹង​ទទួល​បាន​ 20% disscount និង​ហ្វ្រី​ដឹក​ជញ្ជូន​ភ្លាម​។

ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
QueenBee
QueenBee

Queen Bee សាខា​សន្ធម៉ុក
ទីតាំង៖ ផ្លូវ​លេខ​245 ផ្ទះ​លេខ​ 488G សង្កាត់​ទឹក​ល្អក់១ ខណ្ឌ​ទួល​គោក​ ភ្នំ​ពេញ​ ទល់​មុខ​ផ្សា​សាមគ្គី​ ជិត​វិទ្យា​ល័យ​សន្ធម៉ុក
លេខទូរសព្ទ: 093 988 933

An Cha សាខា​សន្ធម៉ុក

គ្រាន់​តែ​បញ្ជា​ទិញ​ភេសជ្ជៈ​ណាមួយ​របស់An Cha សាខា​សន្ធម៉ុក តាម​ App របស់​ FoodPandaភ្លាម​ យើង​នឹង​ទទួល​បាន​ 20% disscount និង​ហ្វ្រី​ដឹក​ជញ្ជូន​ភ្លាម​។

An Cha សាខា​សន្ធម៉ុក
ទី​តាំង​ ៖ សូម​ចុច​ទី​នេះ
លេខ​ទូរសព្ទ៖ 092 728 872

ងាយៗ ជាជាងដកដង្ហើមចោលមករៀនធ្វើងៀតគោឆ្ងាញ់ មិនចាញ់ចុងភៅជំនាញ

អ្នកណាខ្លះមិនចង់ចំណាយពេលច្រើនលើការធ្វើម្ហូប ហើយចង់ធ្វើម្ហូបណាដែលអាចរក្សាទុកបានយូរ ក្នុងកំឡុងពេលដ៏តានតឹង មិនចង់ចេញក្រៅបែបនេះទៀតនោះ។ ថ្ងៃនេះ Admin និងបង្ហាញពីរូបមន្តធ្វើ ងៀតគោដ៏ឆ្ងាញ់ រសជាតិមិនចាញ់ចុងភៅជំនាញនោះទេ។ ម៉ោះៗ របៀបធ្វើមានដូចខាងក្រោមនេះ ៖

គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • ប្រេងល្ង ២ ស្លាបព្រាបាយ(មិនដាក់ក៏បាន)
  • ស្ករស ២ ស្លាបព្រាបាយ ឬ ស្ករត្នោត
  • បីចេង ១ ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
  • ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ
  • ម្ទេសហុយ ឬម្ទេសស្រស់បុក រំដេងបុកឲ្យមត់ដាក់ក៏បានមិនដាក់ក៏បានតែបើចង់ឆ្ងុយដាក់ទៅ តាមការនិយមចូលចិត្ត

វិធីធ្វើមានដូចខាងក្រោម៖

  • យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង ចាំយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។
  • យើងអាចយកទៅអាំង ឬចៀន សម្រាប់បរិភោគដោយជ្រលក់ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត

ហើយបើថាជាប់រវល់ខ្លាំងគ្មានពេល និងធ្វើទេនោះមានតែជម្រើសចុងក្រោយ គឺអាចកុម្ម៉ងទិញពីហាង Best FOOD ព្រោះថាហាងនេះក៏មានលក់ងៀតគោ ងៀតជ្រូក ងៀតត្រីដ៏ឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់ផងដែរ។ សម្រាប់តម្លៃ  ងៀតគោ ១គីឡូ តម្លៃ១០០០០០៛, ងៀតជ្រូក ១គីឡូ តម្លៃ៥០០០០៛ និងងៀតត្រី ១គីឡូ តម្លៃ៤០០០០៛។ សម្រាប់ការកុម្ម៉ងងៀតចាប់ពី ១គីឡូឡើងទៅ និងទទួលបានការដឹកជញ្ជូនដោយអត់គិតថ្លៃ ដោយធ្វើការកុម្ម៉ងបានតាមរយៈលេខទូរសព្ទ 099 92 05 08 / 096 89 20 508 ៕