ជាការពិតណាស់ ពេលនៅផ្ទះមិនសូវបានចេញក្រៅ គ្រប់គ្នាប្រាកដជាធុញ អផ្សុក មិនដឹងថាត្រូវធ្វើអីទេ ក្រៅពីអង្គុយចុចទូរសព្ទមើលហ្វេសប៊ុក លេងហ្គេម ដឹងតែសេដហើយ មោះចឹងថ្ងៃនេះ ចេញក្រៅទិញជើងមាន់ស្រស់ៗ យកមករៀនធ្វើជ្រក់ជើងមាន់ទុកញ៊ាំលេង កំដរមាត់ កាត់បន្ថយភាពអផ្សុក ធានាថាបើប្រើរូបមន្តនេះហើយ រសជាតិដឹងតែឆ្ងាញ់មិនចាញ់ចុងភៅជំនាញទេណា។


គ្រឿងផ្សំ
- ជើងមាន់ស្រស់ 1kg
- ស្ករស3វែក
- ទឹកត្រី2វែក
- ទឹកក្រូចឆ្មា3វែក
- អំបិលស1វែក
- ម្សៅស៊ុប1ស្លាបព្រាកាហ្វេរ
- ខ្ទឹមស 2ដុំ
- ម្ទេស 5-10 ឬ ច្រើនតាមចំណង់ចំណូលចិត្ត
- គល់ស្លឹកគ្រៃ3ដើម
- ស្លឹកក្រូចសើច 1/2
- រំដេង 1/2
របៀបធ្វើ
- យកជើងមាន់លាងទឹកអោយស្អាត កាត់ក្រចកចេញ រួចកាត់ជាពីរ ឬជាបីរ
- ដាំទឹកដាក់គល់ស្លឹកគ្រៃ,ស្លឹកក្រូចសើច,រំដេងនិងអំបិលចូលអោយពុះរួចដាក់ជើងមាន់ចូលស្ងោរអោយឆ្អិន
- ចាប់ផ្ដើមលាយគ្រឿងយកម្ទេសកិន,ចិតខ្ទឹសជាបន្ទះស្ដើងៗដាក់ទឹកត្រី,ស្ករស,ទឹកក្រូចឆ្មា,អំបិលស,ម្សៅស៊ុបលាយអោយសព្វយកដាក់ចូលក្នុងជើងមាន់កូរ1នាទីរួចយកដាក់ក្នុងទូរទឹកកករយ:ពេល1ម៉ោងអាចយកមកញាំបាន។ តោះព្យាយាមធ្វើទាំងអស់គ្នាណា ។

