រាងកាយយើងត្រូវការថាមពលជាចាំបាច់ ដើម្បីបំពេញសកម្មភាពការងារប្រចាំថ្ងៃ ដូច្នេះយើងញ៉ាំតែបាយ និងម្ហូប គឺមិនគ្រប់គ្រាន់នោះទេ ត្រូវតែញ៉ាំបង្អែមបំពេញជាតិស្ករដែលធ្វើអោយរាងកាយមានថាមពលកាន់តែខ្លាំង។ បែបនេះគួរតែរៀនធ្វើបង្អែមណាដែរងាយធ្វើងាយចម្អិនមិនប្រើពេលយូរតែឆ្ងាញ់ ម៉ោះបែបនេះAdmin សុំបង្រៀនពីរបៀបធ្វើបង្អែមចេកខ្ទិះ ដែលមានរសជាតិឆ្ងាញ់គ្រប់គ្នាចូលចិត្តញ៉ាំ និងចំណាយពេលមិនយូរសម្រាប់ចម្អិន។

គ្រឿងផ្សំដែលត្រូវមាន៖
- ចេក១ស្និត
- ខ្ទិះដូង៨៥០ ml
- ស្ករស ៤០០ក្រាម
- អំបិល១ ស្លាបព្រាកាហ្វេ
- គ្រាប់សាគូ
- ល្ងរ



របៀបធ្វើ៖
- បកសំបកចេកលាងជាមួយទឹកអំបិលអោយស្អាត រួចចិតវាជាចំណិតៗ
- ដាក់ដាំទឹករំងាស់ចេក៣នាទីដើម្បីអោយចេកទន់
- ដាក់ទឹកខ្ទិះដូង អំបិល និងគ្រាប់សាគូចូលរហូតដល់ឆ្អិន
- ដាក់ស្ករ ចូលឆ្នាំងកូរចូលគ្នា ឲ្យសប់ ទុករម្ងាស់ គ្របវាទុកចាំពុះម្តងទៀតហើយចាំលើកចុះ
- ស្រោចខ្ទិះដូងដើមដែលយើងបានពូតទុក និងរោយល្ងរ បន្ថែមនៅពេលដួសញ៉ាំ
