បំណាច់ថាគេឲ្យនៅតែផ្ទះហើយ កុំគិតតែពីកាន់ទូរសព្ទហើយគេង ត្រូវរៀនធ្វើអីថ្មីៗ ប្លែកៗ ដូចគេថាពេលវេលាជាមាសប្រាក់នោះអី។ បង្អែមតៅហ៊ូទឹកខ្ចី ឬទឹកស្ករ អ្នកខ្លះប្រហែលធ្លាប់ញ៉ាំហើយ តែអ្នកខ្លះទៀតប្រហែលជាមិនស្គាល់ផង។ ទាន់ទំនេរនៅផ្ទះ សាកមករៀនធ្វើញ៉ាំទាំងអស់គ្នា។

គ្រឿងផ្សំ៖
- សណ្តែកសៀង ១ ខាំ
- ទឹកឆ្អិន ១លីត្រ
- ស្លឹកតយ ៥ សន្លឹក
- ម្សៅចាហួយ ឬសារាយ ១០ ក្រាម
- ស្ករស ២ ខាំ
- ខ្ញី ១ ដុំ ហាន់ស្តើងៗ។

វិធីធ្វើ៖
១. យកសណ្តែកសៀងដាក់ត្រាំទឹកចោល ៨ ម៉ោង រួចលាងទឹកឲ្យស្អាត ដើម្បីយកទៅកិនជាមួយទឹក រួចត្រងយកកាកចេញ បន្ទាប់មកយកទៅដាក់រម្ងាស់ និងដាក់ស្លឹកតយចូល ទុករហូតដល់ពុះ ពេលពុះហើយត្រូវលើកចេញពីចង្ក្រាន ស្រង់ស្លឹកតយចេញ រួចចាក់ដាក់ចាន

២. លាយម្សៅចាហួយ ជាមួយទឹកក្តៅឧណ្ហៗបន្តិច (លាយឲ្យខាប់) រួចចាក់ចូលក្នុងចានតៅហ៊ូដែលដាំពុះហើយ កូរចូលគ្នាឲ្យសព្វ រួចទុកចោល ៤ ម៉ោង

៣. យកឆ្នាំដាក់ស្ករសចូល ដាក់ទឹកល្មម កូរចូលគ្នាឲ្យរលាយស្ករល្អ រួចដាក់ខ្ចីចូលទុកឲ្យពុះ បន្ទាប់មកដួសដាក់ចាន

៤. ពេលញ៉ាំត្រូវដួសតៅហ៊ូដាក់ចានថ្នមៗ រួចដាក់ទឹកស្ករចូលជាការស្រេច។


