ធ្វើងៀតត្រីតាមរូបមន្តបែបណាទើបឆ្ងាញ់? ងាយៗ មើលតែបន្តិចអាចធ្វើបានម៉ាឆ្ងាញ់

រូបមន្តធ្វើងៀតត្រីឆ្ងាញ់

0
22921

កំឡុងពេលនេះ រៀនធ្វើម្ហូបញ៉ាំនៅផ្ទះដោយខ្លួនឯង អាចនិយាយបានថាជារឿងមួយដ៏ល្អ ព្រោះមិនចាំបាច់ចេញទៅខាងក្រៅដែលអាចប្រឈមបញ្ហាផ្សេងៗ ជាពិសេសទាក់ទង និងបញ្ហាសុខភាពតែម្ដង។ ដូច្នេះថ្ងៃនេះ Admin និងបង្ហើបអំពីរបៀបធ្វើងៀតត្រីទុកញ៉ាំបានម៉ាឆ្ងាញ់តាមវិធីងាយៗ អ្នកណាក៏អាចធ្វើបានតាមខាងក្រោមនេះ ៖

គ្រឿងផ្សំដែលត្រូវមាន៖

  • អាចជា ត្រីឆ្តោ, ត្រីឆ្លាំង, ត្រីពោ រឺក៏ ត្រីរសតាមដែលយើងចូលចិត្ត ចំនួន៣គីឡូ (ធ្វើហើយ)
  • អំបិល ១ខាំ
  • ស្ករ ២ខាំ
  • ប៊ីចេងបន្តិច(តាមចំណូលចិត្ត)

របៀបធ្វើ៖

  • ត្រី (ស្រស់ល្អ បើរស់កាន់តែល្អ) ធ្វើអោយស្អាត កាត់ក្បាលចេញ (បើត្រីតូចមិនចាំបាច់កាត់ក្បាលក៏បាន) រួចលាងទឹកអោយស្អាត។
  • យកត្រីទៅវះអោយស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ សឹមថ្លឹងយកត្រី ៣គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បីអោយត្រីក្រហមល្អ)។
  • លាយអំបិល ប៊ីចេង និងស្ករចូលគ្នាអោយសព្វ សឹមដាក់ត្រីចូល ច្របល់អោយសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗ ដើម្បីអោយចូលជាតិល្អ។
  • យកត្រីដែលប្រលាក់រួចដាក់ច្រកចង់អោយជិតល្អ រួចយកទៅ ក្លាសេទឹកកកពី ២ម៉ោង ទៅ ១ថ្ងៃ សឹមយកមកហាលថ្ងៃអោយស្ងួតល្អ ១ ទៅ ៣ថ្ងៃជាការស្រេច។ បើចូលចិត្តហិល អាចប្រលាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ់។

ចេះតែប៉ុណ្ណេះ អាចធ្វើទុកញ៉ាំខ្លួនឯងក៏បាន ធ្វើលក់ក៏បានស្របពេលដែលគ្រប់គ្នាកំពុងត្រូវការម្ហូបណាដែលអាចរក្សាទុកបានយូរ។ ហើយបើថារវល់ខ្លាំងព្រលឹមចេញព្រលប់ចូលផ្ទះ មិនមានពេលសម្រាប់ធ្វើ ហើយចង់ញ៉ាំក៏អាចមានជម្រើសទិញពីហាង Best FOOD បានផងដែរ ដោយ ងៀតត្រី ១គីឡូ តម្លៃ៤០០០០៛ សម្រាប់ការកុម្ម៉ងងៀតចាប់ពី ១គីឡូឡើងទៅ និងទទួលបានការដឹកជញ្ជូនដោយអត់គិតថ្លៃ ដោយធ្វើការកុម្ម៉ងបានតាមរយៈលេខទូរសព្ទ 099 92 05 08 / 096 89 20 508 ៕