ទំនងដែរតើ ធ្លាប់ញ៉ាំមីអ៊ីតាលី ឬគេហៅថាស្ពាគីទីអត់? ជឿថាច្បាស់ជាធ្លាប់ញ៉ាំហើយ និយាយដល់ក៏ឃ្លានដែរហើយត្រូវអត់ ឥឡូវមកច្នៃដាក់ប្រហិតសាច់ថែមនៅផ្ទះខ្លួនឯងមើល កាន់តែឆ្ងាញ់ម៉េចវិញ! ចាំ Admin ប្រាប់វិធីធ្វើ។

គ្រឿងផ្សំ៖
- សរសៃមីអ៊ីតាលី (Spaghetti) ១ដុំ
- សាច់ជ្រូក ១០០ក្រាម ចិញ្ច្រាំ
- ប្រហិតសាច់គោ ៤-៦គ្រាប់ ហាន់ជាបន្ទះ
- ម្ទេសប្លោក ប៉េងបោះ ការ៉ុត ខ្ទឹមបារាំង (តាមចំណង់ចំណូលចិត្ត) ១ផ្លែល្មម កាត់ជាដុំតូចៗ
- ទឹកប៉េងប៉ោះ ១ក្រឡ
- ខ្ទឹមសចិញ្ច្រាំ អំបិល និងម្រេចបន្តិច

វិធីធ្វើ៖
១. ដាក់ស្រុះសរសៃមីឲ្យទន់ប្រហែល ២០នាទី រួចស្រង់ចេញ

២. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់សាច់ចិញ្ច្រាំចូល ហើយដាក់ខ្ទឹមចិញ្ច្រាំ ខ្ទឹមបារាំងចូល រោយអំបិល និងម្រេចចូលបន្តិច ច្របល់ចូលគ្នា

៣. ដាក់ប្រហិត ម្ទេសប្លោក ប៉េងបោះ ការ៉ុត និងទឹកប៉េងប៉ោះចូល ច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនដួសដាក់ចានជាការស្រេច។

