តិចនិក ធ្វើម្ហូបងាយៗ តែឆ្ងាញ់មិនចាញ់ម្ហូបដែលមានគ្រឿងផ្សំច្រើនៗ

0
3854

និយាយពីរឿងធ្វើម្ហូប ម្នាក់ៗច្បាស់ជាខ្ចិលមិនចង់ធ្វើព្រោះរឿងគ្រឿងផ្សំច្រើន ទិញមុខខ្វះក្រោយទិញក្រោយខ្វះមុខ។ បើខ្ចិលបែបនេះសាកមករៀនធ្វើម្ហូបណាដែលងាយៗ គ្រឿងផ្សំតិច និងអាចធ្វើលឿនឆាប់បានញ៉ាំទៅ។ Admin គិតថាបើចង់ធ្វើម្ហូបដែលងាយៗគួរតែសាកធ្វើស្ងោរជ្រក់ក្រៅឆ្នាំង តោះៗ ព្រោះថារបៀបធ្វើគឺមាននៅខាងក្រោមនេះអាចយកទៅរៀនធ្វើបានណា។

រូបភាព៖ មុខម្ហូប Online
រូបភាព៖ មុខម្ហូប Online

គ្រឿងផ្សំដែលត្រូវមាន៖

  • ត្រីងៀត ១ កន្ទុយ
  • ពងមាន់ឬពងទា ២គ្រាប់
  • ប៉េងប៉ោះ ១ផ្លែ
  • ស្វាយ ១/២ផ្លែ ឬក៏ចង់ប្រើម្ជូរអំពិលជំនួសក៏បាន
  • ជីជ្រក់ និងម្ទេសហិរ១គ្រាប់
  • ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ុប ២វែកន្លះ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • អំបិល ១/២ស្លាបព្រាកាហ្វេ

របៀបធ្វើ៖

  • យកត្រីងៀតមកអាំង រឺបំពងឲ្យឆ្អិន រួចបេះជាចំរៀកតូចៗ
  • ពងមាន់ស្ងោរឲ្យឆ្អិនបកសំបក ចេញ ហើយ១គ្រាប់ពុះជា៤
  • យកប៉េងប៉ោះ កាត់វាស្តើងៗល្មម
  • សាប់ស្វាយឲ្យល្អិត
  • ជីជ្រក់និងម្ទេសបេះលាងទឹក ឲ្យស្អាត
  • រៀបប៉េងប៉ោះ ស្វាយដាក់ បាតចាន ត្រីងៀត ពងមាន់ ម្ទេស និងជីជ្រក់ដាក់ពីលើ
  • ដាក់ដាំទឹកឲ្យពុះ បង់គ្រឿង អំបិល ទឹកត្រី ម្សៅស៊ុបភ្លក់មើលល្មមទើបយកចាក់ ចូលអ្វីដែលរៀបបានខាងលើនោះរួចជាការស្រេច៕
រូបភាព៖ មុខម្ហូប Online
រូបភាព៖ មុខម្ហូប Online
រូបភាព៖ មុខម្ហូប Online

ប្រភព៖ មុខម្ហូប Online