ជួបគ្នាម្តងទៀតហើយ ជាមួយរូបមន្តបង្អែមលតខៀវ សម្រាប់អ្នកចូលចិត្តផ្អែមៗ ត្រជាក់ៗ គ្រាន់តែថែមទឹកកកចូលបន្តិចទៅ រសជាតិអ៊ែម ញ៉ាំទៅមានកម្លាំងប្រឹសហ្មង។ គ្រាន់តែឃើញរូបចង់ញ៉ាំបាត់ទៅហើយ ចុះទម្រាំបានធ្វើញ៉ាំទៀតឆ្ងាញ់ប៉ុណ្ណាទៅ។
គ្រឿងផ្សំ៖
- ម្សៅអង្ករ (ខ្សាយ) ២០០ ក្រាម
- ទឹក
- ស្លឹកតយ
- អំបិល
- ស្ករត្នោត (ស្ករដុំ)
- ខ្ទិះដូង
វិធីធ្វើ៖
១. មុនដំបូងអ្នកត្រូវយកស្លឹកតយទៅកិនជាមួយទឹក កិនអោយម៉ដ្ឋបន្ទាប់មកត្រងយកតែទឹកស្លឹកតយ។
២. បន្ទាប់មកចាក់ម្សៅអង្ករដាក់ចាន ហើយចាក់ទឹកស្លឹកតយចូលកូរអោយសព្វ ហើយយកទៅត្រងម្ដងទៀតដើម្បីកុំអោយមានកំទេច ។
៣.បន្ទាប់មកយកទៅកូរលើភ្លើង កូររហូតដល់ខាប់ល្មម។
៤. បន្ទាប់ពីនោះមកអ្នកត្រូវយកពុម្ពដែលសម្រាប់ធ្វើលត រួចហើយយកម្សៅដែលបានកូរឆ្អិនដួសដាក់ក្នុងពុម្ពនោះបន្ទាប់មកយកសំភារៈសង្កត់ដែលគូរគ្នាជាមួយពុម្ពសង្កត់ពេលនោះអ្នកនិងទទួលបានជារាងបង្អែមលត នៅពេលដែលធ្វើត្រូវមានទឹកដែលមានទឹកកកដាក់ត្រង់ពីក្រោម។
៥. វិធីធ្វើទឹកខ្ទិះដូង និងទឹកស្ករ ត្រូវមានឆ្នាំង រួចចាក់ខ្ទិះដូង ម្សៅពោត អំបិល ១ចុងស្លាបកាហ្វេ កូរបញ្ចូលគ្នាទុកដោយឡែកសិន បន្ទាប់មកយកឆ្នាំងមួយទៀតដាក់ស្ករត្នោត អំបិល ១ចុងស្លាបព្រាកាហ្វេ និងដាក់ទឹកឲ្យលិចស្ករ ប្រហែល ១ លីត្រ បន្ទាប់មកទៀតយកទៅដាក់ដាំឲ្យពុះទាំងពីរដូចគ្នាជាការស្រេច៕
ប្រភព៖ តូបអាហារ ពេជ្រ