សម្រាប់បងប្អូនស្រុកស្រែចំការ ប្រាកដជាធ្លាប់ញ៊ាំបបរត្នោត ខែនេះគឺសម្បូរណាស់ ហើយបច្ចុប្បន្ននេះនៅភ្នំពេញយើងក៏មានបងប្អូនយកមកលក់ច្រើនដែរ មោះថ្ងៃនេះគឺចំថ្ងៃអាទិត្យស្រាប់ ឆ្លៀតចូលផ្សារតិច រកមើលគ្រឿង រៀនធ្វើញ៊ាំទាំងអស់គ្នាណា៖


របៀបធ្វើបង្អែមបបរត្នោត
☑️ គ្រឿងផ្សំ
– ត្នោត ២០រឺ៣០ គ្រាប់ (សាច់ទន់) ចិត្តជាចំណិតៗ
– អង្ករដំណើប ២ ចានចង្កឹះពេញលាងឲ្យស្អាត
– ស្ករសរ ៤០០ ក្រាម
– អំបិល ២ ស្លាបព្រាកាហ្វេ
– ខ្ទិះដូង
☑️របៀបធ្វើ
១. មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូង និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករសចូល។
២. បន្ទាប់ពីនោះមកនៅពេលដែលពុះ ត្រូវដាក់ត្នោតចូល ទុកមួយពុះប្រហែលជា ២ ទៅ ៣ នាទីជាការរួច យកម្សៅមី២ស្លាបព្រារ ដាក់ទឹកកូរអោយរលាយ ចាក់ចូលកូរអោយឡើងខាប់ៗ ជាការស្រេច។
☑️របៀបធ្វើទឹកខ្ទិះឆ្ងាញ់
ខ្ទិះដូងដើម១ ចាន, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅមី ១ ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ពេលដួសញាំជាការស្រោច ៕
