ថ្ងៃនេះចូលឆ្នាំល្មម សម្រាប់ស្ត្រីមេផ្ទះប្រសិនបើមិនសូវរវល់ជាមួយការងារច្រើនទេ អាចឆ្លៀតសាកធ្វើនំអន្សមខ្នុរ ជាមួយរូបមន្តពិសេសនេះ ធានារសជាតិ ឆ្ងាញ់មិនចាញ់ចុងភៅ ឬអ្នកលក់នៅផ្សារប៉ុន្មានទេ វិធីធ្វើងាយៗណាស់


☑️គ្រឿងផ្សំ
– អង្ករដំណើប ១គីឡូត្រាំទឹក មួយសន្ទុះលាងស្រង់ទុក
– សាច់ខ្នុរហែកជាចំរៀកតូច ១ចាន
– ខ្ទិះដូង ៤០០មីលីលីត្រ
– សាច់ដូងកោស ១ចាន
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ស្ករស ១៥០ក្រាម
– ស្លឹកចេក ១ដុំហែកតូចៗល្មម
☑️វិធីធ្វើ
1. មុនដំបូងយកឆ្នាំងដាក់លើភ្លើង បន្ទាប់មកចាក់ខ្ទិះដូងចូលកូរវាមួយភ្លេតសិន។
2. យកអង្ករ សាច់ដូងកោស, អំបិល និងស្ករសដាក់ចូលកូរឲ្យវារលាយស្ករប្រហែលជា ៥នាទី។
3. បន្ទាប់ពីរលាយស្ករដាក់ឆាបន្តិច ក្រោយមកដាក់សាច់ខ្នុរចូលឆាច្របល់ចូលគ្នាទាំងអស់។
4. បន្តឆារហូតទាល់តែឡើងស្ងួតហើយស្អិតប្រហែលជា ១០នាទីដួសវាទុកឲ្យត្រជាក់សិន។
5. បន្ទាប់ពីត្រជាក់ហើយចាប់ផ្តើមវេចនំ យកស្លឹកចេកដូសវាដាក់ ៣ស្លាបព្រាបាយមូរខ្ចប់ជារាងវែងកាច់បត់ក្បាលទាំងសងខាង។
6. ពេលដែលវេចរួចយកវាទៅដាក់ចំហុយប្រហែលជា ៣០-៤០នាទីឆ្អិនជាការស្រេច
