គ្រាន់តែនឹកឃើញ ក៏ឃ្លានតែម្ដងបង្អែមតៅស៊ន ញ៉ាំជាមួយឆាខ្វៃ គឺថាឆ្ងាញ់ណាស់ ចុះអ្នកណាខ្លះចូលចិត្តញ៉ាំបង្អែមនេះដូចAdmin ដែរ។ បើចូលចិត្តញ៉ាំ ហើយពេលនេះឃ្លានចង់ញ៉ាំគួរតែសាកមករៀនធ្វើទាំងអស់គ្នា ព្រោះថាពេលនេះចង់ញ៉ាំពិបាករកទិញណាស់ សម័យកូវីដមិនសូវមានអ្នកលក់ទេ។ ម៉ោះ វិធីធ្វើងាយៗមាននៅខាងក្រោមនេះណា អានលេងៗហើយ រៀនធ្វើញ៉ាំហ្មងទៅដើម្បីបំពេញក្ដីសុខអោយក្រពះ។
គ្រឿងផ្សំដែលត្រូវមាន៖
- សណ្តែកបាយ 3ខាំ
- ម្សៅឆា ២ស្លាបព្រា
- ខ្ទិះដូង
- ស្ករ ៥ខាំ
- អំបិល ១ចុងស្លាបព្រាកាហ្វេ
- ទឹក ១លីត្រ
របៀបធ្វើ៖
- ត្រាំសណ្តែកបាយក្នុងទឹកក្តៅពីរម៉ោង ហើយលាងសំបកចេញ សម្រស់អោយស្រស់ទឹក
- ដាក់ចំហុយ ៣០នាទី
- ដាំទឹកអោយពុះ ចាក់ស្ករ និងអំបិលចូល ដាំអោយពុះ
- លាយម្សៅឆាជាមួយទឹក៥-៦ស្លាបព្រាបាយ រួចចាក់ក្នុងទឹកស្ករ កូរអោយសព្វ
- ចាក់សណ្តែកបាយចំហុយចូល ហើយកូរអោយសព្វរួចទុកបន្តិចរួចជាការស្រេច និងពេលញ៉ាំត្រូវស្រូបខ្ទិះដូង
បង្អែមកាន់តែឆ្ងាញ់នៅពេលដែលបានញ៉ាំជាមួយឆាខ្វៃ គឺត្រូវជាតិគ្នាខ្លាំងមែនទែនធ្វើអោយរសជាតិកើនមួយកម្រិតទៀត។ ដូច្នេះកុំភ្លេចណា ធ្វើញ៉ាំហើយ កុំភ្លេចទិញឆាខ្វៃទុកញ៉ាំជាមួយផងណា៕
ប្រភព៖ Chuob Romduol