និយាយពីថារៀនធ្វើម្ហូប ធ្វើបង្អែម និងនំ ញ៉ាំរាល់ថ្ងៃបែបនេះ គីឡូឡើងបានប៉ុណ្ណាហើយ? បើថានៅមិនទាន់គ្រប់ ៨០គីឡូទេ តោះរៀនធ្វើចេកសាយឿ ញ៉ាំទៀតសម្រាប់ថ្ងៃនេះ។ និយាយលេងទេណា ញ៉ាំផងហាត់ប្រាណផងទើបសុខភាពល្អ កុំបណ្ដោយខ្លួនអោយឡើងគីឡូជ្រុលមិនមែនជាការល្អនោះទេ។ ម៉ោះៗ ងាកមកមើលពីវិធីធ្វើចេកសាយឿ វិញរឿងគីឡូទុកមួយឡែកសិនចុះ។

គ្រឿងផ្សំដែលត្រូវមាន៖
- ចេកចាស់ (កុំទុំពេក)
- គ្រាប់សាគូរ
- ខ្ទិះដូង
- ល្ងរ
- ស្ករ
- អំបិលបន្តិច
របៀបធ្វើ៖
- យកចេកទៅស្ងោរអោយឆ្អិនរួចចិតជាបន្ទះៗ
- ដាក់ដាំខ្ទិះដូងអោយពុះ រួចដាក់សាគូចូលទុកអោយរីកឆ្អិន ហើយដាក់ស្ករ និង អំបិលចូលបន្តិច ធ្វើអោយខាប់ ហើយភ្លក់យករសជាតិតាមការចូលចិត្ត
- យកចេកដែលចិតហើយ មកស្រោចទឹកខ្ទិះពីលើ ហើយរោយល្ងរបន្តិច រួចជាការស្រេច


ប្រភព៖ Cooking Day