មើលរូបមន្តបណ្តើរៗទៅ ចូលដើរផ្សារលើកក្រោយឆ្លៀតរកទិញគ្រឿងផ្សំទាំងនេះ យកមកធ្វើបង្អែមពងមាន់ ទុកញ៊ាំជាមួយគ្រួសារពេលទំនេរ។
☑️ គ្រឿងផ្សំ
– ទឹក 6 កែវ
– ខ្ទិះដូង 300 មីលីលីត្រ
– ស្ករស ១កូនកែវ
– អំបិលមួយចុងស្លាបព្រាកាហ្វេ
– ម្សៅឆា 1ស្លាបព្រាបាយ មិនដាក់ក៏បានតាមចំណូលចិត្ត
– ពងមាន់ 10 គ្រាប់
– ខ្ញី ៥ ជំនិត ដាក់ក៏បាន មិនដាក់ក៏បានតាមចំណូលចិត្ត
☑️ វីធីធ្វើ
– ដំបូងដាំទឹកឲ្យពុះ រួចដាក់ ខ្ញី៥ ជំនិត ស្ករស និងអំបិលចូល ហើយបន្ថយភ្លើងបន្តិច។
– គោះពងមាន់ដាក់ចាន ស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិលចេញពីគ្នា។
– បន្ទាប់មក យកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ រួចយកម្សៅឆា ១ស្លាបព្រាបាយ ដាក់ទឹកបន្តិចក្នុងកូនចាន កូរអោយរលាយសប់ល្អ រួចចាប់ចូលឆ្នាំងទឹកស្ករ កូរអោយឡើងខាប់។
– រួចចាប់ផ្ដើមចាក់ស៊ុតក្រហមចូលឆ្នាំងទាំងមូល រួចបិទភ្លើង ក្រោយមក យកខ្ទិះដូងដាក់ដាំអោយពុះ ដាក់អំបិលបន្តិច ដាំឆ្អិនលើចុះ ដួសបង្អែមដាក់ចាន រួចដាក់ទឹកខ្ទិះ ពីលើជាការស្រាច ទទួលបានបង្អែមពងមាន់ក្តៅៗដ៏មានឱជារសឈ្ងុយឆ្ងាញ់ផ្ដល់កម្លាំងនឹងសុខភាពល្អដល់លោកអ្នកទៀតផង៕
រៀបរៀងដោយ: លោកស្រី សុខ សំណាង