ដឹងតែត្រូវមាត់តែម្ដង ជាមួយនិងម្ហូបស្រុកស្រែ គឺបុកកាពិ ដែលជាម្ហូបដែលមានក្លិនមិនសូវល្អតែរសជាតិឆ្ងាញ់ម៉ាអ៊ែម បានញ៉ាំហើយច្បាស់ជាចង់ញ៉ាំទៀតជាក់ជាមិនខាន។ ម៉ោះៗ បើចង់ដឹងថារសជាតិបែបណា គួរតែបញ្ចេញស្នាដៃតាមរបៀបធ្វើខាងក្រោមបានណា ព្រោះថាបានបង្ហាញអស់ហើយពីគ្រឿងផ្សំ និងរបៀបធ្វើ។

គ្រឿងផ្សំដែលត្រូវមាន៖
- កាពិ
- ម្ទេសស្រស់
- ខ្ទឹមស
- ខ្ទឹមក្រហម
- ស្ករ
- ទឹកត្រី
- បង្គាក្រៀម
- ត្រប់លំញង
របៀបធ្វើ៖
- ត្រូវបុកម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់កាពិ ៣ស្លាបព្រាបាយចូល ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ ស្ករ៣ស្លាបព្រាបាយ ទឹកត្រី២ស្លាបព្រាបាយ បង្គាក្រៀម ២ស្លាបព្រាបាយ និងចុងក្រោយដាក់ត្រប់ពុតលំញងរួចជាការស្រេច៕

