សម័យកូវីដចឹងទិញរបស់គេញ៉ាំ មិចស្ទាវទាល់តែធ្វើញ៉ាំដោយខ្លួនឯងបានស្ទាវ ហើយសុវត្ថិភាពទៀតមិនបាច់បារម្ភរឿងខ្លាចគេធ្វើដោយកង្វះអនាម័យ។ បើថាចង់ធ្វើញ៉ាំដោយខ្លួនឯងដែរតែថាអត់ចេះធ្វើចាំ Admin ទុកពីរបៀបធ្វើ និងគ្រឿងផ្សំអោយនៅខាងក្រោមនេះ ចេះតិចតួចចែកគ្នាដឹងចែកគ្នាធ្វើញ៉ាំទាំងអស់គ្នា។
? គ្រឿងផ្សំដែលត្រូវមានសម្រាប់សាច់៖
- ស្លាបមាន់ (យកត្រឹមគល់ស្លាប) និងសាច់មាន់ ៦០០ក្រាម
- ម្សៅ (សំរាប់បំពង) ៣ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ម្សៅឆា
- ទឹកខ្ញី
- តៅហ៊ូប្រៃ(កិនម៉ដ្ឋ លាយទឹកបន្ដិច) ២ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
? គ្រឿងផ្សំទឹកជ្រលក់
- ខ្ទឹមក្រហមក្រៀម១ ស្លាបព្រាបាយ
- ស្ករ
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
- ទឹកតៅហ៊ូប្រៃ ២ស្លាបព្រាបាយ
- ទឹកមួយភាគបួននៃកែវ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាកាហ្វេ
- ស៊ីអ៊ីវខាប់ កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
? របៀបធ្វើមាន់បំពង៖
- យកស្លាបមាន់ ស្លាបមាន់លាងទឹកអោយស្អាតរួចដាក់សំរក់ទឹក អោយស្ងួត បន្ទាប់មកយកមកច្របល់ជាមួយគ្រឿងផ្សំប្រលាក់សាច់ រួចធ្វើការផ្អាប់ទុករយៈពេល ១ម៉ោង
- យកសាច់មកប៉ាតម្សៅបំពងជុំវិញរួចធ្វើការដាក់បំពង រហូតឆ្អិនពណ៌ក្រហម ទើបស្រង់ដាក់ចាន
? របៀបធ្វើទឹកជ្រលក់
- ដាក់ខ្លាញ់លើខ្ទះចំនួនមួយស្លាបព្រាបាយ រង់ចាំខ្លាញ់ក្ដៅហុយផ្សែង
- ដាក់បំពង ខ្ទឹមក្រហមក្រៀម ទឹកតៅហ៊ូប្រៃ និង ខ្ទឹមសចិញ្រ្ចាំ
- ចាក់ច្របល់ គ្រឿងផ្សំទឹកជ្រលក់រំងាស់ដល់ពុះរួចជាការស្រេច៕