អ្នកមិនចេះញ៉ាំស្រាបៀរ ក៏អាចសាកធ្វើស្រាក្រឡុកនេះញ៉ាំបានដែរ ព្រោះមានរសជាតិជូរអែមរបស់ផ្លែឈើដែលយើងដាក់ចូលគ្នា មិនល្វីងខ្លាំងដូចបៀរទេ។ មានកម្មវិធីតិចតួចនៅផ្ទះអីសាកធ្វើញ៉ាំជុំគ្នាមើល អស់លុយតិចទេ ហើយបានច្រើនទៀត។

របស់ត្រូវការ៖
- ផ្លែឈើ ដាក់តាមចំណូលចិត្ត មានដូចជា ឪឡឹក ក្រូចលឿង ប៉ោម ទំពាំងបាយជូរ ក្រូចឆ្មារ ជាដើម ឬអាចបន្ថែមផ្លែឈើណាដែលយើងចូលចិត្តទៀតក៏បាន
- ទឹកក្រូចស្ព្រៃដបធំ ១ ដប
- ស្រា ជីនរ៉ូ ២ ដប
- Spy ២ ដប
- ទឹកកក ដាក់តាមបរិមាណទឹក និងផ្លែឈើ
- ធុងធំល្មមមួយ

វិធីធ្វើ៖
១. លាងធុងឲ្យស្អាត ចាក់ទឹកកកចូល
២. ផ្លែឈើលាងឲ្យស្អាត ចិតជាជំនិតស្តើងៗល្មម ចំពោះទំពាំងបាយជូរបើធំពុះជាពីរ បើតូចមិនបាច់ពុះទេ បន្ទាប់មកយកទៅដាក់ពីលើទឹកកកដែលចាក់ចូលក្នុងធុងហើយ

៣. ចុងក្រោយត្រូវចាក់ Spy ស្រាជីនរ៉ូ និងទឹកក្រូចស្ព្រៃ លាយចូលគ្នា ហើយទុកចោល ៥ ទៅ ១០ នាទីអាចញ៉ាំបានហើយ។ កុំភ្លេចធ្វើញ៉ាំ ជុំគ្នាណា។
