តោះកូនពៅ បញ្ចេញស្នាដៃឌឺកូនបងចេញម្តង អ្នកណាថាកូនពៅមិនចេះធ្វើអីនោះ មកនេះវិធីធ្វើបង្អែមត្រាវ រូបមន្តមានស្រាប់ហើយ ចាំតែឡើងផ្សារទិញគ្រឿងផ្សំមកជាការស្រេច។
☑️គ្រឿងផ្សំ
– ត្រាវ ៣០០-៤០០ក្រាម កាត់ជាដុំៗ (តាមចំណង់ចំណូលចិត្ត)
– ខ្ទិះដើម ២៥០មីលីលីត្រ និងខ្ទិះចុង ៤០០មីលីលីត្រ
– អំបិល ១ស្លាបព្រាកាហ្វេ
– ស្ករត្នោត ១៤០-១៦០ក្រាម
– ស្លឹកតើយ ២សន្លឹក
☑️ វិធីធ្វើ
– ដាក់ខ្ទិះចុងចូលខ្ទះ រួចដាក់ក្បាលខ្ទិះ អំបិល ស្ករត្នោត និងស្លឹកតើយចូល
កូរអោយសព្វ ទុកអោយពុះ រួចស្រង់ស្លឹកតើយចេញ
– ដាក់ត្រាវចូល កូរតិចៗកុំអោយបែកសាច់ត្រាវ ទុករម្ងាស់ប្រហែល ២០នាទី
ឆ្អិនហើយដួសដាក់ចានជាការស្រេច។