អ្នករស់នៅប្លុកសំណង់ ១២ ឬ ជិតផ្លូវកោសដូង ចង់ញ៉ាំបុកល្ហុងបែបថៃ ឬ គុយទាវទូកអីអាចទៅសាកនៅហាង ១ នេះបាន។ ធានារសជាតិត្រូវមាត់ តម្លៃក៏សមរម្យដែរ ក្នុងហាងនេះមានមុខម្ហូបច្រើន ភាគច្រើនជាប្រភេទអាហារបែបថៃ ដូចជាបុកល្ហុងក្តាមប្រៃ បុកមី បុកពោត បុកក្តាមសេះ ងាវ បាតេជាដើម តែក៏មានលក់គុយទាវទូកដែរ។ ហាងលក់ដាច់ខ្លាំងគួរសម មានភ្ញៀវចេញចូលមិនដាច់ អ្នកច្រកក៏ច្រើនដែរ។ ហាងនេះមានឈ្មោះថា ហិរតែឆ្ងាញ់ ចាប់បើកលក់ពីម៉ោង ២ រសៀល ដល់ម៉ោង ៩ យប់ បើចង់សាករសជាតិ កុំភ្លេចទៅញ៉ាំណា។







ហាង ហិរតែឆ្ងាញ់
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទ៖ 017 657 457