បើគ្នាយើងណាចូលចិត្តញ៉ាំប្រហិតសាច់ជ្រូក ចូលមកអានចំរូបមន្តពិសេសហើយ។ កុំចាំយូរ ស្ងោរសាច់ជ្រូកឲ្យឆ្អិន ស្រោចទឹកត្រីបុកហឹរៗជូរៗពីលើមក ឆ្ងាញ់កប់សារី។ នេះរូបមន្តធ្វើទាំងប្រហិត និងទឹកត្រីធ្វើញ៉ាំទាំងអស់គ្នាម៉ោ ទំនងណាស់!

គ្រឿងផ្សំ៖
ប្រហិត៖
- សាច់ជ្រូកចិញ្ច្រាំហើយ ១ គីឡូ
- ពងមាន់ ២ គ្រាប់
- ស្ករ ២ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ម្សៅមី ៣ ស្លាបព្រាបាយ
- ម្សៅ Baking Soda ១ ស្លាបព្រាកាហ្វេ
- ប្រេងល្ង ១ ស្លាបព្រាបាយ
- ទឹកត្រជាក់ ១២០ មីលីលីត្រ

ទឹកត្រីបុក៖
- ទឹកក្រូចឆ្មា ១២០ មីលីលីត្រ
- ទឹកត្រី ១២០ មីលីលីត្រ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ក្រូចហាន់ជាជំនិតតូចៗ ប្រហែល ១ កន្លះកូនចាន
- ខ្ទឹមស មួយកូនចាន
- ម្ទេសខៀវ និងក្រហម ១ កូនចាន
- ទឹកស្ងោរប្រហិត ១ កូនចាន

គ្រឿងផ្សំបន្ថែម៖
- ខ្ទឹមសហាន់ស្តើង
- ទឹកត្រជាក់ មួយចានគោម
វិធីធ្វើ៖
១. លាយគ្រឿងផ្សំប្រហិតទាំងអស់ចូលគ្នា រួចប្រើម៉ាស៊ីនច្របល់សាច់ កូរចូលគ្នាឲ្យសព្វ រួចទុកវាចោល ១៥ ទៅ ២០ នាទី
២. បន្ទាប់មកយកស្លាបព្រាបាយ ដួសសាច់ជ្រូកដួលកៀសទៅមក រួចសឹមដាក់វាត្រាំក្នុងទឹកត្រជាក់

៣. ដាំទឹកឲ្យពុះ យកសាច់ជ្រូកចេញពីទឹកត្រជាក់ ដាក់ចូលស្ងោរ។ ដាក់ស្ងោរវាចោលប្រហែល ៣ ទៅ ៥ នាទី អាស្រ័យលើទំហំប្រហិតយើង។
៤. លាយគ្រឿងទឹកត្រីបុកចូលគ្នា (លើកលែងតែ ជំនិតក្រូចឆ្មាដែលហាន់ហើយ) រួចកិនកុំម៉ដ្ឋពេក (អាចប្រើម៉ាស៊ីនកិន)

៥. ដាក់ប្រហិតសាច់ជ្រូកឆ្អិនហើយចូលក្នុងចាន រួចស្រោចទឹកត្រីបុកពីលើ យកខ្ទឹមស និងជំនិតក្រូចហាន់ហើយរោយពីលើជាការស្រេច។